30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៣,៧៩៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៨១,៥៩៨
សរុប ៣៨៥,៣៦៨,២៩១
អានអត្ថបទ
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៨,៦៤៦ ដង)

សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ



ស្តាប់សំឡេង
 
អប្បមាទសូត្រ
[ សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ ]
 
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​ទាំង​អម្បាល​ម៉ាន ទោះ​បី​មិន​មាន​ជើង​ក្តី​ មាន​ជើង​ពីរ​ក្តី​ មាន​​ជើង​បួន​ក្តី​ មាន​ជើង​ច្រើន​ក្តី​ មាន​រូប​ក្តី​ មិន​មាន​រូប​ក្តី​ មាន​សញ្ញា​ក្តី​ មិន​មាន​សញ្ញា​ក្តី​ មាន​សញ្ញា​ក៏​មិន​មែន​ មិន​មាន​សញ្ញា​​ក៏មិន​មែន​ក្តី​ ព្រះ​តថាគត​ ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ប្រាកដ​ជា​ប្រសើរ​ ជាង​ពួក​សត្វ​ទាំង​អម្បាល​នោះ​ ( យ៉ាង​ណា​មិញ )​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។​
 
សេចក្តីប្រៀប​ធៀប​នឹង​ដាន​ជើង​ដំរី
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ស្នាម​ជើង​ទាំង​ឡាយ​ណា​មួយ​ របស់​ពួក​សត្វ​ ដែល​ដើរ​លើ​ផ្ទៃ​ផែន​ដី​ ស្នាម​ជើង​ទាំង​​អស់​នោះ​ រមែង​ដល់​នូវ​ការ​ប្រជុំ​ចុះ​ ក្នុង​ស្នាម​ជើង​នៃ​ដំរី​ ស្នាម​ជើង​នៃ​ដំរី​ ប្រាកដ​ជា​ប្រសើរ​ជាង​ស្នាម​ជើង​នៃ​សត្វ​ទាំង​នោះ​ ព្រោះ​ជា​ស្នាម​ជើង​ធំ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ ជា​កុសល​​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ ជា​កុសល​ទាំង​អស់​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។
 
 
សេចក្តី​ប្រៀប​ធៀប​នឹង​បង្កង់​របស់​កូដាគារ
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ដូច​ជា​បង្កង់​ទាំង​ឡាយ​ ឯណា​នីមួយ​ របស់​កូដាគារ​ ( ផ្ទះ​ដែល​គេ​សង្គ្រោះ​ដោយ​កំពូល )​ បង្កង់​ទាំង​អស់​នោះ​ ឈម​ទៅ​រក​កំពូល​ ទេរ​ទៅ​រក​កំពូល​ ប្រជុំ​ទៅ​ត្រង់​កំពូល​ កំពូល​ប្រាកដ​ជា​ប្រសើរ​ជាង​បង្កង់​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។
 
សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ឫស​ក្លាំ​ពាក់
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ឫស​ឈើ​ទាំង​ឡាយ​ ឯណា​នីមួយ​ ក្លិន​ឫស​ក្លាំ​ពាក់​ ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​ឫស​ឈើ​ទាំង​នោះ​ យ៉ាង​ណា​មិញ​​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។​
 
សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ខ្លឹម​ចន្ទន៍​ក្រហម
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ខ្លឹម​ទាំង​ឡាយ​ឯណា​នី​មួយ​ ក្លិន​ខ្លឹម​ចន្ទន៍​ក្រហម​ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​ខ្លឹម​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ យ៉ាង​នោះ​ដែរ ។
 
សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ផ្កា​ម្លិះ
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ផ្កា​ឈើ​ទាំង​ឡាយ​ ឯណា​នី​មួយ​ ក្លិន​ផ្កា​ម្លិះ​ ប្រាកដ​ជា​ប្រសើរ​ ជាង​ក្លិន​ផ្កា​ឈើ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។
 
 
សេចក្តី​ប្រៀប​ធៀប​នឹង​ស្តេច​ចក្រពត្តិ
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ពួក​ស្តេច​តូចៗ​ ឯណា​នី​មួយ​ ពួក​ស្តេច​តូចៗ​ ទាំង​អស់​នោះ​ រមែង​ជា​ចំណុះ​របស់​ស្តេច​ចក្រពត្តិ​ ស្តេច​ចក្រពត្តិ​ ប្រាកដ​ជា​ប្រសើរ​ជាង​ពួក​ស្តេចតូចៗ​ ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។
 
សេចក្តី​ប្រៀប​ធៀប​នឹង​ពន្លឺ​ព្រះ​ចន្ទ្រ
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ពន្លឺ​ របស់​រូប​ផ្កាយ​ទាំង​ឡាយ​ឯណា​នីមួយ​ ពន្លឺ​ទាំង​អស់​នោះ​ មិន​បាន​ដល់​នូវ​ចំណិត​ ជា​គម្រប់​ ១៦ៗ​ ដង​ នៃ​ពន្លឺ​ព្រះ​ចន្ទ្រ​ ពន្លឺ​ព្រះ​ចន្ទ្រ​ប្រាកដ​ ជា​ប្រសើរ​ ជាង​ពន្លឺ​នៃ​រូប​ផ្កាយ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។
 
សេចក្តី​ប្រៀប​ធៀប​នឹង​ព្រះ​អាទិត្យ
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀបដូច​ជា​ព្រះ​អាទិត្យ​ កាល​បើ​ភ្លៀង​ស្វាង​ ប្រាស​ចាក​ពពក​ក្នុង​សរទសម័យ​ ខ្ពស់​ផុត​ពពក​ កម្ចាត់​បង់​នូវ​ងងឹត​ទាំង​អស់​ ដែល​នៅ​លើ​អាកាស​ ហើយ​ភ្លឺ​ស្វាង​រុងរឿង​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​។ល។​ ក៏​យ៉ាង​នោះ​ដែរ ។
 
សេចក្តី​ប្រៀប​ធៀប​នឹង​មហាសមុទ្រ
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ទន្លេ​ធំ​ទាំង​ឡាយ​ ឯណា​នី​មួយ​ គឺ​ទន្លេ​គង្គា​ យមុនា​ អចិរវតី​ សរភូ​ មហី​ ទន្លេ​ទាំង​អស់​នោះ​ ក៏​ឈម​ទៅ​រក​សមុទ្រ​ ឱន​ទៅ​រក​សមុទ្រ​ ទេរ​ទៅ​រក​សមុទ្រ​ ញោច​ទៅ​រក​សមុទ្រ​ មហាសមុទ្រ​ ប្រាកដ​ជា​ប្រសើរ​ជាង​ទន្លេ​ធំ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កងធម៌​ ជា​កុសល​ឯណា​នីមួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។ ( អប្បមាទសូត្រ បិដកលេខ ៥០​ ទំព័រ​ ៤៧-៥០ )
 
 
អដ្ឋកថា
ការាបកអប្បមាទ​ សេចក្តី​មិន​ប្រមាទ​ជា​ហេតុ​នាំ​ឲ្យ​ធ្វើ​កុសល​ គប្បី​យល់​ឃើញ​ថា​ ជា​កំពូល​នៃ​កុសលធម៌​ទាំង​ពួង​ ដូច​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​កំពូល​នៃ​សត្វ​ទាំង​ពួង​ដូច្នោះ។

សួរ​ថា៖​ ក៏​ការាបកអប្បមាទ​នោះ​ ជា​លោកិយ​ ចំណែក​កុសលធម៌​ទាំង​ឡាយ​ ជា​លោកុត្តរ​ក៏មាន​ ការាបកអប្បមាទ​នេះ​ ជា​កាមាវចរ​តែ​ម្យ៉ាង​ ចំណែក​កុសលធម៌​ទាំង​ឡាយ​ ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៤​ មិន​មែន​ឬ​ ការាបកអប្បមាទ​នេះ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ​នោះ​ បាន​យ៉ាង​ដូច​ម្តេច?

ឆ្លើយ​ថា៖​ ព្រោះ​អត្ថ​ថា​ ជា​ហេតុ​ឲ្យ​បាន ។​ ពិត​មែន​ កុសលធម៌​ទាំង​ឡាយ​នោះ​ បុគ្គល​រមែង​បាន​ដោយ​សេចក្តី​មិន​ប្រមាទ​ ព្រោះ​ហេតុ​នោះ​ សេចក្តី​មិន​ប្រមាទ​នោះ​ ទើប​ឈ្មោះ​ថា​ ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ​នោះ​ ដោយ​ហេតុ​នោះ​ ទើប​ត្រាស់​ថា​ កុសលធម៌​ទាំង​អស់​នោះ​ មាន​សេចក្តី​មិន​ប្រមាទ​ជា​ឫស​គល់ ។
 
អធិប្បាយ​អំពី​សេចក្តី​ប្រៀប​ធៀប​នឹង​ផ្កា​ម្លិះ
បាន​ឮ​ថា​ ព្រះ​បាទ​ភាតិយមហារាជ​ទ្រង់​ព្រះ​សណ្តាប់​សូត្រ​នេះ​ហើយ​ ទ្រង់​ប្រាថ្នា​នឹង​ពិសោធមើល​ ទើប​ឲ្យ​គេ​យក​ផ្កា​ក្រអូប​មក​អប់​ដោយ​របស់​ក្រអូប​ ៤​ ប្រភេទ​ ក្នុង​បន្ទប់​នីមួយៗ​ ដាក់​ក្តាប់​ផ្កា​ម្លិះ​ទុក​កណ្តាល​បន្ទប់​ ធ្វើ​ផ្កា​ដទៃ​ទៀត​ដែល​នៅ​សល់​ជា​ក្តាប់​ដាក់​ជុំ​វិញ​ក្តាប់​ផ្កា​ម្លិះ​នោះ​ ទ្រង់​បិទ​ទ្វារ​ហើយ​ ស្តេច​យាង​ចេញ​ទៅ​ខាង​ក្រៅ​ កាល​ទ្រង់​សម្រាក​នៅ​ខាង​ក្រៅ​មួយ​ស្របក់​ហើយ​ បើក​ទ្វារ​ស្តេច​យាង​ចូល​ទៅ​ ក្លិន​ផ្កា​ម្លិះ​ប៉ះ​នឹង​ព្រះ​នាសិក​មុន​ផ្កា​ដទៃ​ទាំង​អស់ ។​ ទ្រង់​យាង​ចុះ​ពី​ក្រឡា​ព្រះ​បន្ទំ​ ឈរ​នៅ​លើ​ព្រះ​ទែន​ធំ​នោះ​ឯង​ បែរ​ព្រះ​ភក្ត្រ​ទៅ​រក​ព្រះ​មហាចេតិយ​ ទ្រង់​ថ្វាយ​បង្គំ​ព្រះ​មហាចេតិយ​ ដោយ​ទ្រង់​ព្រម​ទទួល​ថា​ ព្រះ​សម្មាសម្ពុទ្ធ​កាល​ត្រាស់​ថា​ ក្លិន​ផ្កា​ម្លិះ​ជា​កំពូល​នៃ​បុប្ផគន្ធជាតិ​ទាំង​នោះ​ ឈ្មោះ​ថា​ ត្រាស់​ដោយ​ប្រពៃ​ហើយ ។
 
ប្រភព
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥១,៦៧៤ ដង)
ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ​ ជា​ទី​ស្រឡាញ់ របស់មាតា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៨២៣ ដង)
ពាក្យ​សម្រាប់​ក្រើនកឋិន​ទី១និង២
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៣,២៥១ ដង)
សត្វ​ទាំង​ឡាយ មាន​កម្ម​ជា​របស់​ខ្លួន
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៤៧,៨១៩ ដង)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.44
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿