30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧២,៨១៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥០,៧៤៧
សរុប ៣៨៥,៦៣៧,៤៤០
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៨២០ ដង)

ជីវិតអន្ធការ



ស្តាប់សំឡេង
 
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់​ដែល​ធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ ងងឹតក៏​នឹងមាន​នៅក្នុង​ទី​នោះ​។

អវិជ្ជា ក៏ជាធម្មជាតិម៉្យាង កើតអាស្រ័យនឹងជីវិតសត្វលោកគ្រប់គ្នា វៀរលែង​តែ​បុគ្គល​ដែលបានសម្រេចជាព្រះអរហន្ត។​

តាមន័យនៃបដិច្ចសមុប្បទសម្ដែងថា អវិជ្ជា  គឺជាមេនៃសង្ខារធម៍ទាំងឡាយ បើ​និយាយឲ្យងាយស្ដាប់ អវិជ្ជា គឺជាមេនាំអាទិ៍ឲ្យមានតួជីវិតនេះឯង។

អវិជ្ជា ដែលជាស្បៃងងឹតនៃជីវិតមាន ៨ យ៉ាងគឺ

១. ទុក្ខេ អញ្ញាណំ មិនដឹងក្នុងសេចក្ដីទុក្ខ គឹមិនដឹងក្នុងទុក្ខទាំង ១២ កង មានជាតិទុក្ខជាដើម ដែលជាទុក្ខសច្ចៈ។

២. ទុក្ខសមុទយេ អញ្ញាណំ មិនដឹងនូវធម៍ដែលជាហេតុនាំឲ្យកើតទុក្ខ គឺមិនដឹងនូវតណ្ហា សេចក្ដីប្រាថ្នា គ្រប់យ៉ាង ដែលជាទុក្ខសមុទយសច្ចៈ។

៣. ទុក្ខនិរោធេ អញ្ញាណំ មិនដឹងនូវព្រះនិពាន្វ ជាទីរលត់នូវសេចក្ដីទុក្ខ ដែល​​ជានិរោសច្ចៈ។

៤. ទុក្ខនិរោគាមិនីបដិបទាយ អញ្ញាណំ មិនដឹងនូវផ្លូវជាទីចូលទៅ​រំលត់​​នូវ​​សេចក្ដីទុក្ខ​ដែលជាមគ្គសច្ចៈ។

៥. បុព្វន្តាបរន្តេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធអាយតនៈ ធាតុ ដែលជាអតីត គឺមិនដឹងនូវជាតិកំណើត ដែលធ្លាប់កើតក្នុងជាតិមុនៗ។

៦. អបរន្តេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធ អាយតនៈ ធាតុ ដែលជា​អនាគត ​គឹមិនដឹងនូវជាតិកំណើត ដែលនិងកើតតទៅក្នុង​ជាតិខាង​មុខៗ​ទៀត​។

៧. បុព្វបរន្តេ អញ្ញាណំ សេចក្ដីមិនដឹងក្នុងខន្ធអាយតនៈ ធាតុ ទាំងក្នុង​​អតីត ទាំង​ក្នុងអនាគត។

៨. ឥទប្បច្ចយតាបដិច្ចសមុប្បន្នេសុ ធម្មេសុ អញ្ញាណំ សេចក្ដីមិន​ដឹងក្នុង​នាម​រូប ដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ តាមន័យក្នុង​បដិច្ច​សមុប្បាទ។

ធម៌ដែលលើកមកសំដែងនេះ មានជម្រៅណាស់ទាល់តែស្ដាប់ និងសិក្សា​ស្រាវ​ជ្រាវច្រើនទើបមិនមានការ យល់ខុស បើនិយាយយកន័យដោយខ្លី សំដៅ​យកអវិជ្ជា ដែលមិនដឹងក្នុងលក្ខណៈ ៣ យ៉ាងគឺ
     ១. មិនដឹងថា ជីវិតគឺជាអ្វី
     ២. មិនដឹងថាហេតុនាំឲ្យកើតជីវិត
     ៣. មិនដឹងថា ជីវិតគឺជាផលរបស់ហេតុ
 
អវិជ្ជាទាំងនេះ មិនមែនមានសម្រាប់តែអ្នកមិនកាន់សាសនា ឬសម្រាប់តែ​អ្នកកាន់​សាសនា​ផ្សេងៗនោះទេ សូម្បីតែអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ ដរាប​ណា នៅក្នុងភាពជាបុថុជ្ជន តែងតែមានគ្រប់គ្នាទាំងអស់ ប្លែកគ្នា​ត្រង់​ថា​ បើបុថុជ្ជននុះ បានអាស្រ័យនឹងធម៍របស់ព្រះមានព្រះភាគច្រើន អវិជ្ជា​ក៏​មិន​សូវគ្របសង្កត់ខ្លាំង ប្រសិនបើមិនបានយកធម៌​របស់ព្រះមានព្រះភាគ​ជា​ទីតាំង​ទេ អវិជ្ជាក៏គ្រប សង្កត់ខ្លាំងតាមលំដាប់ រហូតធ្វើឲ្យអ្នកនុះជឿរឿង​មង្គល​ភ្ញាក់ផ្អើលផ្សេងៗ មានការបន់ស្រន់ ស្រោចទឹក រំដោះគ្រោះជាដើម ដែលជាជំនឿឆ្វេង ហើយផ្ទុយគ្នាស្រឡះអំពីធម៌​របស់ព្រះសម្មាសម្ពុទ្ធ។

ជីវិតដែលកើតមកនេះ គឺងងឹតស្រាប់ទៅហើយ បើមាននូវសេចក្ដីប្រមាថ​ធ្វេសប្រហែស​បន្ថែមទៀត តើជីវិតនឹងក្លាយទៅជាយ៉ាងណា‌‌‌‌!​ ព្រោះតែសត្វ​លោក​​​ស្ទើរតែទាំងអស់ មានជីវិតរស់នៅក្នុងភាពអន្ធការយ៉ាងនេះ ទើបព្រះ​មាន​ព្រះភាគជាម្ចាស់ទ្រង់ត្រាស់សម្ដែង ក្នុងគម្ពីរខុទ្ទកនិកាយ ធម្មបទគាថា លោកវគ្គ ថា
     អន្ធភូតោ អយំ លោកោ តនុកេត្ថ វិបស្សតិ
    សកុណោ ជាលមុត្តោវ អប្បោ សគ្គាយ គច្ឆតិ

លោកិយមហាជននេះ ជាមនុស្សងងឹតបណ្ដាជនទាំងនេះ ជនតិចគ្នា ដែល​ឃើញច្បាស់(នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណះជាដើម) ជន​តិចគ្នាណាស់ ដែលទៅកាន់ឋានសូគ៍ ដូចសត្វស្លាប (ដែលជាប់​សំណាញ់​របស់ព្រានហើយ) តិចណាស់ ដែលរួចអំពីសំណាញ់ដូច្នោះ។
 
     មានជីវិត       ឥតគំនិត    គិតពិចារណា៏
     មិនឧស្សាហ៏  ស្រវាចាប់   ស្ដាប់ធម្មា
     មច្ចុមារ          រាគំនិត       ជិតរហូត។
 
ភិក្ខុវជិរប្បញ្ញោ សាន សុជា
 
ដោយ៥០០០ឆ្នាំ
 

 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ២៣,១៩៤ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារ​វដ្ដ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១២,៨២៨ ដង)
ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ១២,៣២៦ ដង)
អដ្ឋង្គិកមគ្គជាផ្លូវនាំទៅកាន់ទីរំលត់ទុក្ខ
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៣៨,១១៨ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,៨៨៣ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿