30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,៤១១
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧០៥,២២៥
សរុប ៣៩០,៧៨៧,៧០៩
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤២១ ដង)

រឿងមាតុឃាតក



 

រឿងមាតុឃាតក

(ចាក ប..)

(បុ​រស​ក្នុង​លោក​ មិន​គួរ​ជឿ​ពាក្យ​​ភរិយា​គ្រប់​មាត់​)
 

ក្នុង​កាល​កន្លង​ទៅ​ហើយ​ មាន​បុរស​ម្នាក់​នៅ​ក្នុង​ដែន​កេ​សី កាល​បើ​បិតា​ធ្វើ​មរ​ណ​កាល​ទៅ​ហើយ ក៏​ទំ​នុក​បំរុង​បំរើ​មាតាដោយ​គោរព​ ឯមាតា​បាន​ឃើញ​​កូនមាន​វត្ត​ប្រតិ​បត្តិ​ល្អ ក៏នាំ​ស្រ្តី​មាន​រូបស្រស់​ប្រិម​ប្រិយ​ម្នាក់មក​រៀប​ចំ​ឲ្យ​​កូននោះ​។ ចំណែក​ខាង​នាង​នោះ​ បិ​តា​ស្លាប់​ចោល​តាំង​ពី​ក្មេង​ នៅ​សល់តែ​មាតា ទើប​នាំមក​នៅរួម​ត្រកូល​ខាង​ស្វាមី​ ហើយ​ទំនុក​បំរុង​ដល់​មាតា​ទាំង​ពីរ​ដោយគោ​រព​។

តមក​ខាង​ក្រោយ​នាង​ក៍​មាន​ចិត្ត​នឿយ​ណាយ​ធុញធ្រាន់​ ចំពោះ​មាតា​ទាំងពីរ​ មានគំនិត​អាក្រក់​កើត​ឡើង​ គិត​​សម្លាប់​ម្តាយ​ក្មេក​ចោល
 បាន​និយាយ​ញុះ​ញង់ស្វាមីថា​ ឥឡូវ​នេះ​យើង​គិត​សម្លាប់​ម្តាយ​យើង​ចេញ ព្រោះ​ចាស់​ចង្រៃ​នេះ​ខុស​អស់​នឹង​ចាស់​ទាំង​ពួង​ តែងបន្ទោរ​បង់​មូ​ត្រ​លាមកដាក់​ពេញ​ផ្ទះ​សម្បែង​​ ហើយ​ច្របាច់​លេង​​ដូច​កូន​ក្មេង​ទើប​នឹង​កើត​ បើ​ឯង​មិននៅ​ពេលណា​ហើយ​ គាត់​ធ្វើ​បាប​តែ​អញ​​ឳ្យ​វេទនា​រាប់​មិន​ឈ្នះ​បើ​ដូច្នេះ​យើង​គិត​សម្លាប់​គាត់​ទៅឬ?

បុរស​ជា​ស្វាមី​ បាន​ឮភរិយា​និយាយ​រ៉ាយ​រ៉ាប់​ប្រាប់​ជា​ញយ​ៗ​ ហើយ​ក៏​និ​យាយ​ថា​ ការ​សម្លាប់​មនុស្ស​នីមួយៗ​ មិនងាយ​ទេ​ក្រ​ណាស​ ។ ភរិយា​នោះ​និយាយ​តប​វិញថា​ បពិត្រ​​ស្វាមី​ ការ​សម្លាប់​នោះ​ងាយ​ទេ​ មើល​តែគាត់​ដេក​លក់​យើង​ចង​គ្រែសែង ទៅទំលាក់ក្នុង​ស្ទឹង​ខាង​ក្រោយ​ផ្ទះ ឳ្យ​ឆ្លាមមករ​ទំពារ​ស៊ី​ ។​ បុរស​ស្វាមី​សួរថា​ ម្តាយ​អញគាត់ដេក​កន្លែង​ណា
? ម្តាយ​ឯង​ដេក​កន្លែង​ណា ? ។ ម្តាយ​អ្នក​សម្រាន្ត​​ខាងនេះ ម្តាយខ្ញុំ​សម្រាន្ត​ខាង​នេះ ។​ ស្វាមី​ប្រាប់​ថា​បើ​ដូច្នោះ ​​ ចូរនាងចង​គ្រែ​ម្តាយ​អញ​ទុក​ឳ្យ​ស្រាច់​ទៅ​​ ដល់​យប់ជ្រៅ​យើង​នឹង​សែង​ទំលាក់​ទៅ​ក្នុង​ស្ទឹង​ ។​ ភរិយា​ត្រេក​អរ​ណាស់​ ក៏ធ្វើ​តាម​បង្គាប់​ស្វាមី​ហើយ​ដេក​លក់​ទៅ ។​

បុរសជាស្វាមី​បាន​ដឹងថា​ភរិយា​របស់​ខ្លួន​ដេកលក់​ហើយ ក៏ចូល​ទៅ​ស្រាយ​ចំណង​ពី​គ្រែម្តាយ​ខ្លួនចេញ យក​ទៅ​ចង​គ្រែម្តាយ​ក្មេក​វិញ លុះចង​សព្វ​គ្រប់ហើយ​ ដើរចូល​ទៅ​ដាស់​ភរិយាថា នែ
!​ ក្រោកឡើងយើងល្មមសែង​ដូន​ចាស់​​ទៅ​ទំលាក់​ចោលហើយ​ ។ ជនទាំងពីរនាក់ ក៏ម្នីម្នាសែងគ្រែ​យក​ទៅ​ទំលាក់ក្នុង​ស្ទឹង​ខាង​ក្រោយ​ផ្ទះ​ ដោយ​ប្រ​ញាប់​ប្រញាល់​ ខ្លាច​ក្រែង​ជន​ទាំង​ឡាយ​មើល​ឃើញ ។ពួកសត្វ​សាហាវ​ទាំង​ឡាយ​មាន​ឆ្លាម​មករ​ជា​ដើម​ ក៏​ដណ្តើម​ប្រ​ជែង​គ្នា​ស៊ី​យាយ​ចាស់​នោះ​អស់​ទៅ​ ។

លុះ​ព្រឹក​ឡើង​ នាង​ភ​រិ​យា​បាន​ដឹង​ច្បាស់​ថា​ ម្តាយ​ខ្លួន​ស្លាប់​ក៏​នឹក​តូច​ចិត្ត​ក្តៅ​ក្រ​ហាយ​អន្ទះ​សា​ពន់​ពេក​ ទើបប្រាប់​ស្វា​មី​ថា​ល្អ​ហើយ​ ទើប​នាំ​គ្នា​ទៅ​ធ្វើ​ថ្ករ​ក្នុង​ព្រៃ​ស្ម​សាន​ 
ដល់​យប់​ជ្រៅ​ម្តាយ​ដេក​លក់​ ក៏​នាំ​គ្នា​សែង​ទាំង​គ្រែ​ យក​ទៅ​ដាក់​លើ​ជើង​ថ្ករ​ប្រា​រព្ធ​នឹង​ដុត​ភ្លើង​ ជួនជា​ពេល​នោះ​ភ្លេច​ដាក់​ភ្លើង​ទៅ​ ក៏នាំ​គ្នា​ត្រ​ឡប់​មក​យក​ភ្លើង​វិញ​ ។​


កាល​ជន​ទាំង​ពីរនាក់​​ត្រ​ឡប់​មក​ផ្ទះ​វិញ​ហើយ​ យាយ​ចាស់​នោះ​ក៏​ភ្ញាក់​ឡើង​ក្រោក​អង្គុយ​ ដោយ​ត្រូវ​សន្សើម​ត្រ​ជាក់​ខ្លាំង​ លុះ​មើល​សព្វ​គ្រប់​ដឹង​ខ្លួន​ថា​ គេយក​មក​សម្លាប់​ ក៏​ចុះ​ចេញ​ទៅ​បាន​យក​សាក​សព​ខ្មោច​ពពែ​មួយ​ ទៅ​ដាក់​​លើ​គ្រែ​គ្របសំ​ពត់​ពី​លើ​ ហើយ​ភៀស​ខ្លួន​ចេញ​ពីនោះ​ ដើរ​ចូល​ទៅក្នុង​​គុហា​មួយ បាន​រំពឹងគិត​ថា​ ឳ !​ អាត្មា​អញ  នឹកស្មាន​ថា​បាន​កូន​ប្រសា​ជា​ទី​ពឹង​ ឥឡូវ​នេះវា​ធ្វើ​អញ​ឳ្យ​ភ័យ​យ៉ាង​ក្រៃ​លែង​ ។​

ចំ​ណែក​ខាង​បុរស​ប្តី​ប្រ​ពន្ធ​ យក​ភ្លើង​បាន​មក​ ក៏ដុត​សាក​សព​ពពែនោះ​ទៅ​ ដោយ​សំគាល់​ថា​ជា​ម្តាយ​របស់​ខ្លួន​ពិត​ ។ ឯគុហារដែល​យាយ​ចាស់​ចូល​ទៅ​អង្គុយ​នោះ​ មាន​ចោរ​ម្នាក់​យក​បង្វេច​មាស​ប្រាក់  ទៅលាក់​ទុក​ក្នុង​ទី​នោះ​ជា​ច្រើន​ ។ យាយ​ចាស់​បាន​ឃើញ​មាស​ប្រាក់​នោះ​ហើយ​ ក៏​នឹក​ដល់​កូន​ថា​ ឳ
!​ កូន​សំ​ឡាញ់​អញ​ ប្រសិន​មាស​ប្រាក់​ច្រើ​ន​យ៉ាង​នេះ ប្រហែល​ជា​ត្រេក​អរ​រីក​រាយ​ណាស់​. កំពុង​តែ​គិត​ដូច្នេះស្រាប់​តែ​ចោរ​ទៅ​ដល់   ចោរ​នោះ​បាន​ឃើញ​យាយ​ចាស់​ហើយ​ ក៏​ភ្ញាក់​ភិត​ភ័យ​ញ័រ​រន្ធត់​ មិន​ហ៊ាន​ចូល​ទៅ​ជិតឡើយ​ដោយ​​នឹក​ស្មាន​ថា​ យក្ស ក៏​ត្រ​ឡប់​មក​វិញ​បាន​ហៅពេទ្យ​ខ្មោច​ម្នាក់​ឳ្យ​ចូល​ទៅ​សង្កេត​មើល​.​ ពេទ្យ​ខ្មោច​នោះក៏​រាយ​មន្ត​វិជា្ជ​ហើយ​ដើរ​ចូល​ទៅកាន់​គុហា​ ។

ចំណែក
​ខាង​យាយ​ចាស់​ បាន​ឃើញ​ពេទ្យ​ខ្មោច​នោះ​ ក៏​និយាយ​ថា​យើ​ង​មិន​មែន​ជា​យក្ស​ទេ​ អ្នក​ចូរ​ចូលមក​ យើង​ទាំង​ពី​រ​នាក់​នឹង​ចែក​ទ្រព្យ​គ្នា​ ។ ពេទ្យ​ខ្មោច​នោះ​មិន​ជឿ​ទេ ។ យាយ​ចាស់ថា​បើ​អ្នក​មិន​ជឿ​យើង​ ចូរលៀន​អណ្តាត​​មក​ដាក់​​លើ​អណ្តាត​យើង​ចុះ នឹង​ដឹងច្បាស់​ថា​យើង​ជា​មនុស្ស​ពិត​ ។​ ពេទ្យ​ខ្មោច​ ក៏​ធ្វើ​តាមពាក្យ​យាយ​​ចាស់នោះ​ទៅ​. យាយចាស​ក៏​ខាំ​អណ្តាត​ពេទ្យ​ខ្មោច​ជាប់​ដោយ​ចង្កូម​មួយ​យ៉ាង​ចំណាប់ ពេទ្យ​ខ្មោច​ខំ​បម្រះ​​រើ​​​រួច​ហើយ​ ក៏​ស្រែក​ប្រាប់​គ្នា​ថា​យក្ស​ទេ​វ៉ើយ ! យក្សទេ​ ! ទើប​នាំ​គ្នា​រត់​ចេញ​ទៅ​ ។​ លុះ​ដល់​ភ្លឺ​ច្បាស់​ឡើង​យាយ​ចាស់​ ក៏​ប្រ​មូល​មាស​ប្រាក់​វេច​ស្ពាយ​យក​ទៅ​ឳ្យ​កូន ។

ចំណែក​ខាង​កូន​ប្រសា ក្រឡេក​ឃើញ​ម្តាយ​ស្ពាយ​បង្វេច​ទ្រព្យមក​ដូច្នេះ​ ក៏ចុះទៅទទួល​​រាក់​ទាក់​បដិសណ្ឋារៈគួរសម​យ៉ាង​អស្ចារ្យ​ ហើយ​និយាយ​ថា ឳ ! លោក​ម្តាយ​គេ​យកទៅដុត​ក្នុង​ព្រៃ​ខ្មោច​ត្រ​ឡប់​ជា​បាន​មាស​ប្រាក់​មក​ឳ្យ​កូន​. បើ​ដូច្នោះ​ខ្ញុំ​សូមឳ្យលោក​ម្តាយ​ យក​ខ្ញុំ​ទៅ​ដុត​ម្តង​វិញ​ ខ្ញុំ​នឹង​កើប​វេច​មាស​ប្រាក់ឳ្យ​ច្រើនជាង​នេះ​ទៅ​ទៀត​ ។​ ស្ត្រី​នោះ​ ជាស្ត្រី​ពាល​កាឡកណ្ណី​ល្មោភ​ចង់បាន​ទ្រព្យ​មិនគិត​វែង​ខ្លី​ បាន​ឳ្យ​ស្វា​មី​យក​ទៅ​ដុត​ក្នុង​ព្រៃ​ស្ម​សាន​. ស្វា​មី​ក៏​នាំ​យក​ទៅ​ដុត​ឆេះ​ខ្ទេច​ខ្ទី​ស្លាប់​ទៅ​កើត​ក្នុង​នរ​ក​ទៅ​ ។ ឯស្វាមីដល់​អាយុ​ ក៏​ទៅ​កើត​ក្នុង​នរក​ជាមួយ​គ្នា ។


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ​ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំ​និទាន​ជាតកភាគ១​ របស់​ព្រះ​បាឡាត់​ឧត្តម​លិខិត​ សុង​ ស៊ីវ​ សិទ្ធត្ថោ​ គ្រូ​បង្រៀន​បាលី​នៅ​វត្ត​លង្កា​ រាជធានី​ភ្នំ​ពេញ​ ។​ អ​ព្រះគុណ​ព្រះភិក្ខុ សិរីបញ្ញោ​ ហ៊ុល​ សុខារ៉ា ព្រះ​គ្រូ​ចៅ​អធិការ វត្ត​កល្យាណ​មិត្ត​ខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែល​បានផ្តល់​សៀវភៅប្រជុំ​និទាន​ជាតកនេះ។​


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,២២៥ ដង)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩៣៨ ដង)
អ្នក​ប្រ​មឹក​ស្រ​វឹង​​ស៊ប់​ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.93
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿