30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៣៩៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១២,៣២៩
សរុប ៣៨៥,៤៩៩,០២២
អានអត្ថបទ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៨៤,៦៧៥ ដង)

រឿងសសបណ្ឌិត



ស្តាប់សំឡេង
 
រឿងសសបណ្ឌិត
( ចាក ស. ច. )
( បើមានបំណងធំ គួរកុំស្តាយជីវិតនិងទ្រព្យសម្បត្តិ )
 
ក្នុងកាល​កន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយ​រាជក្នុង​ក្រុង​ពារាណសី​ ។​ កាល​នោះ​ព្រះសម្ពុទ្ធបរមគ្រូ  ទ្រង់សោយព្រះជាតិជាសត្វ​ទន្សាយ នៅអាស្រ័យ​ក្នុងដងព្រៃមួយ ក្នុងព្រៃនោះមានស្វា១ ចចក១ ភេ១ ជា​សំឡាញ់​​នឹង​គ្នា ​បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិត​គឺសត្វ​ចេះ​ដឹង ​តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេល​ល្ងាច​ទើប​មកជួបជុំគ្នា ។ ចំណែកសសបណ្ឌិតគឺទន្សាយ តែងពន្យល​ធម៌ដល់​សត្វទាំង​បីថា អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីលធ្វើឧបោសថកម្មកុំបីខាន ។ សត្វទាំង​បីក៏ព្រមទទួលប្រតិបត្តិឳវាទរបស់ទន្សាយគ្រប់ៗគ្នា ។ 
 
ថ្ងៃមួយទន្សាយក្រឡេកមើលទៅព្ធដ៏អាកាស បានឃើញ​ព្រះចន្ទ្ររះ​ពេញ​វង់ ​ភ្លឺស្វាងទែងក្នុងនភាល័យ ក៏ដឹងច្បាស់ថា​ស្អែកនេះជាថ្ងៃឧបោសថ ​ទើប​​ហៅ​សត្វ​​​ទាំង​បីមក​​ប្រាប់​ថា ​នែ ! សំឡាញ់ស្អែកនេះជាថ្ងៃឧបោសថ អ្នក​ទាំង​អស់គ្នា​ត្រូវរក្សា​ឧបោសថ​ហើយឳ្យ​ទាន​ផង ​ព្រោះ​ការ​រក្សា​​សីល​​ហើយ​​ឳ្យទាន ​​តែង​បាន​​ផល​ច្រើន ។​

សត្វ​ទាំងបីនោះ​ព្រម​ទទួល​ធ្វើតាម ​លុះព្រឹក​​ឡើង ភេ​​ បានកំណត់​​សីលក្នុង​ចិត្តហើយ​ ក៏ត្រាច់​ទៅ​រកចំណី​ក្បែរ​​ឆ្នេរគង្គាន​ទីបាន​​ឃើញ​ត្រីថ្ពិន ​៧ ​ដែលព្រានសន្ទូច​​ដោត​ជា​ចង្កោម​កប់​ទុក​ក្នុង​គំនរ​ខ្សាច់ ​ក៏បន្លឺ នូវសំឡេងបីដងថា ត្រីនេះមានម្ចាស់ឬទេ ? កាលបើមិន​ឃើញម្ចាស់​​ហើយ ក៏ពាំត្រីនោះទៅទុក​ក្នុងលំនៅ​របស់ខ្លួន​ រង់​ចាំកាល​គួរ​នឹង​បរិភោគ ក៏ដេក​ពិចារណា​សីលរបស់ខ្លួន​ទៅ ។ ​
 
ឯចចកចេញទៅរកអាហារ បានប្រទះឃើញសាច់ទន្សង​ឆ្អើរមួយ​ចង្កាក់​នឹងទធិមួយដប​ដែល​អ្នកស្រែម្នាក់ដាក់​ក្នុងខ្ទម ក៏ស្រែក​បន្លឺបីដងថា ​របស់​​នេះ​មានម្ចាស់​ឬទេ ? ​កាលបើមិន​ឃើញម្ចាស់​ហើយ ​ក៏ពាំយក​ទៅ​ទុក​ក្នុង​​លំនៅ​រ​បស់ខ្លួន រង់​ចាំកាល​គួរនឹងបរិភោគ​ ក៏ដេក​ពិចារណា​​សីលរបស់​ខ្លួន​ទៅ ។

ឯស្វា ក៏បានចូលទៅក្នុងព្រៃ​រកបេះបានផ្លែស្វាយទុំមួយ យកទៅ​ទុក​ក្នុង​លំនៅ​របស់ខ្លួន រង់​ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណា​​មើលសីល​​របស់​ខ្លួនទៅ ។ 
 
ឯទន្សាយ​បណ្ឌិត បានគិតថា ចាំដល់ពេលស្រួល​អញចេញទៅស៊ីស្មៅ ប៉ុន្តែបើមានស្មូមយាចក មកកាន់សំណាក់អញ ៗ គ្មានអ្វីឳ្យទេ សូម្បីតែ​អង្ករ និងល្ងរក៏​គ្មានដែរ បើប្រសិនជាមានស្មូមយាចកមកសុំមែន អញឳ្យ​សរីរៈ​របស់​អញ​ទាំង​មូល​​នេះ​ជា​​ទាន ​។ ​ដោយតេជៈ​​សីលនិង​​ទាន​ចេតនា​របស់​​ទន្សាយបណ្ឌិត ដែលកើតមាន​ពិតក្នុងចិត្ត ​ក៏ក្តៅ​ដល់​អាសនៈ​​របស់​សក្ក​​ទេវរាជ ​​។ 
 
លំដាប់​នោះសក្កទេវរាជ បានពិចារណាជ្រាបហេតុសព្វគ្រប់ហើយ ទើបចង់​ល្បង​មើល​សីលនិងទានរបស់​ទន្សាយបណ្ឌិត ក៏​និម្មិតខ្លួនជា​ព្រហ្មណ៍ចាស់ ដើរចូលកន្លែង​ ភេ​ ជាមុន ភេបានឃើញ​ឥន្ទ​ព្រាហ្មណ៍​នោះ​ហើយ ក៏សួរថា តាអញ្ជើញមក​មានការអ្វី ? ។ ឥន្ទព្រាហ្មណ៍ប្រាប់ថា ខ្ញុំមក​នេះប្រាថ្នារក​អាហារ បើប្រសិន​ជាបានបន្តិចបន្តួច ខ្ញុំបរិភោគ​ហើយ​និង​រក្សា​សីលនៅ​ក្នុងទីនេះ​ ។  ភេឆ្លើយថា ប្រពៃហើយលោកតា ថ្ងៃនេះខ្ញុំបានត្រីថ្ពិន ៧ ដែរ សូមលោកតា​ពិសាចុះ ។

ឥន្ទព្រាហ្មណ៍​ទទួលផ្ញើ​ទុ​​ក​ហើយ​ក៏ហួស​​ទៅលំនៅ​​ចចក​ទៀត​ ។ ​ចចកបាន​ឃើញហើយ ក៏បាននិយាយ​រាក់ទាក់នឹង​ឥន្ទព្រាហ្មណ៍ថា លោកតាថ្ងៃនេះ​ខ្ញុំបាន​​សាច់ទន្សង​ឆ្អើរមួយចង្កាក់ និងទធិ​មួយ​ដង ​សូមលោកតា​ពិសា​ហើយ​នៅ​ធ្វើសមណធម៌ក្នុងទីនេះចុះ ។

ឥន្ទព្រាហ្មណ៍គ្រាន់តែនិយាយ​ទទួលអំណរហើយ ​ហួស​ទៅលំនៅ​របស់ស្វា​ទៀត ។ ​ស្វាបាន​ឃើញហើយ ក៏និយាយរាក់ទាក់​គួរសមនឹងឥន្ទ​ព្រាហ្មណ៍​ថា ​ថ្ងៃនេះខ្ញុំមាន​តែស្វាយទុំមួយ និងទឹកត្រជាក់ទេ សូមអញ្ជើញ​​លោកតា​ពិសា​ហើយ ​នៅធ្វើសមណ​ធម៌ក្រោមម្លម់ឈើជាទីរីករាយនេះចុះ ។

ឥន្ទព្រាហ្មណ៍ ​​គ្រាន់តែរាក់ទាក់ទទួលអំណរហើយ ហួសទៅលំនៅរបស់​ទន្សាយ​បណ្ឌិតទៀត ​។ លុះទៅ ដល់ហើយ ​ក៏និយាយ​រៀបរាប់​អំពី​សេចក្តី​ត្រូវ​កា​រ​​​ចង់បរិភោគអាហារ និងនៅរក្សា​ឧ​បោសថ​សីល​ប្រាប់ដល់​ទន្សាយ​បណ្ឌិត ។ ​ឯទន្សាយបណ្ឌិតបានឮដូច្នេះហើយ ក៏​និយាយថា តាព្រាហ្មណ៍​អើយ ​តាអញ្ចើញ​មកកាន់​សំណាក់​​ខ្ញុំប្រពៃណាស់​​ហើយ ខ្ញុំនឹងបានឳ្យ​ទាន​ដែលខ្ញុំ​មិនធ្លាប់បានឳ្យ ប៉ុន្តែបើ​លោកតា​អ្នករក្សា​សីល តមមិនធ្វើ​បាណាតិបាត ​ចូរតាទៅរក​ឧស​បង្កាត់​ភ្លើង​ហើយមក​ប្រាប់​ដល់ខ្ញុំ ៗ នឹង​លោត​​ទម្លាក់​ខ្លួនត្រង់កណ្តាល​រ​ងើកភ្លើងនោះ ​បើសាច់ខ្ញុំ​ឆ្អិនល្មម​ហើយ​ សូម​លោកតាពិសាហើយធ្វើសមណធម៌ចុះ ​។ ​

វេលានោះឥន្ទ​ព្រាហ្មណ៍បានបង្កាត់ភ្លើងដោយឫទ្ធិរបស់ខ្លួន​ឆេះសន្ធោរ​សន្ធៅ​ហើយ មកប្រាប់ដល់​ទន្សាយបណ្ឌិត ៗ ក៏ដើរទៅឈរជិត​គំនរភ្លើង​នោះនិយាយ​ថាប្រសិន​បើមានសត្វល្អិត​ជ្រកនៅត្រង់ចន្លោះរោមរបស់យើង សុំកុំឳ្យ​ស្លាប់ ​​រលាស់​ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើង​ដោយ​ចិត្ត​រីករាយ​​ដូចជា​រាជហង្ស  ចុះទំលើគំនរផ្កាឈូកក្រហម គួរអស្ចារ្យពេក​ណាស់ ​​សូម្បីតែរោម​មួយ ក៏មិនឆេះឡើយ ត្រជាក់ដូចជាលោត​ចូល​ទៅក្នុង​គំនរទឹកសន្សើម ។

លំដាប់នោះទន្សាយសួរឥន្ទព្រាហ្មណ៍ថា តាអើយ​ភ្លើង​នេះ​ក៏ត្រជាក់ម្លេះ ? ។ ឥន្ទព្រាហ្មណ៍ឆ្លើយថា ចៅអើយ  តាមិនមែនជា​ព្រាហ្មណ៍​​ទេ គឺជា​ព្រះឥន្ទ្រ​ ខ្ញុំមកនេះដោយចង់ល្បងមើលសីល និងទាន​របស់​អ្នកទេតើ ! ។​ ​ទន្សាយបណ្ឌិត បានបន្លឺសីហនាទតបថា បពិត្រទេវរាជ កុំថាឡើយព្រះអង្គ​ម្នាក់ឯង បើទុក​ជាលោកសន្និវាសទាំងមូល មកចង់​ល្បង​មើល​ទាន​​របស់​ខ្ញុំក៏ដោយ ត្រង់របស់ខ្ញុំមិនចង់ឳ្យមិនមានទេ ។

លំដាប់នោះ​សក្កទេវរាជ​​​ពោលថា ​ម្នាលទន្សាយបណ្ឌិត គុណរបស់អ្នក​ចូរតាំង​នៅអស់​មួយ​​កប្ប កុំឳ្យ​រលុបបាត់ឡើយ ទើបចាប់ថ្មភ្នំ​ដោយ​ទេវនុភាព  ច្របាច់ពួតយក​ជ័រទៅ​គូរ​ជារូប​ទន្សាយភ្ជាប់​នឹង​មណ្ឌល​ព្រះចន្ទ្រ ហើយ​ត្រឡប់ទៅ​កាន់ទេវ​លោក​វិញ ​។​​


ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុង​ទេវលោក​ទាំងអស់គ្នា ។

ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ភេក្នុងកាលនោះគឺអានន្ទ ចចកគឺ​មោគ្គល្លាន​ស្វាគឺសារីបុត្រ ព្រះឥន្ទ្រគឺអនុរុទ្ធ ទន្សាយបណ្ឌិត​គឺអង្គ​ព្រះតថាគត ​៕​

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់​ឧត្តម​លិខិត​ សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។

ដោយ៥០០០ឆ្នាំ
 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,០០៨ ដង)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៥៤៩ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៨,១២៣ ដង)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៤១ ដង)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,១៥៧ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,១២៤ ដង)
ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.12
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿