ថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,៦៣១
Today
ថ្ងៃម្សិលមិញ ១១១,៧៩៣
ខែនេះ ៣,២៥៩,៣២១
សរុប ១៤៨,១៩៨,៩០៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៣៥២៤០ ដង)

ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង



ស្តាប់សំឡេង
 
ធម្មទាន​​ឈ្នះ​​អស់​​ទាន​​ទាំង​​ពួង​
ព្រះ​គាថា​នេះ​ ​ទ្រង់​​ប្រារព្ធ​​ចំពោះ​​សក្ក​ទេវ​រាជ​

សព្វ​ទានំ  ​ធម្ម​ទានំ ​ ជិនាតិ  ​     សព្វរសំ​  ធម្មរសោ​  ជិ​នា​តិ​
សព្វ​រតិំ ​ ធម្មរតិ​  ជិនាតិ       តណ្ហ​ក្ខយោ​  សព្វទុក្ខំ​  ជិនា​តិ ​។​

ធម្ម​ទាន​​ឈ្នះ​​អស់​អា​មិ​ស​ទាន​​ទាំង​​ពួង​ ​ធម្ម​រស​​ឈ្នះ​​អស់​​រស​​ទាំង​​ពួង​ ​សេចក្តី​​ត្រេក​អរ​​ក្នុង​​ធម៌​ ​ឈ្នះ​​អស់​សេចក្តី​​ត្រេក​អរ​​ទាំង​​ពួង​ ​ការ​​អស់​​ទៅ​​នៃ​តណ្ហា​​ ឈ្នះ​​អស់​សេច​ក្តី​​ទុក្ខ​​ទាំង​​ពួង​ ​។​

អធិប្បាយៈ​
ពាក្យ​ថា​ ​សព្វ​ទានំ ​សេច​ក្តី​​ថា​​ ក៏​​បើ​​បុគ្គល​​គប្បី​​ថ្វាយ​ត្រៃ​ចីវរ​ស្មើ​ដោយ​បណ្តូល​ចេក​ ចំពោះ​ព្រះ​ពុទ្ធ​ ព្រះ​បច្ចេកពុទ្ធ​ និង​ព្រះ​ខីណា​ស្រពទាំងឡាយ​ ដែល​អង្គុយ​ជាប់ៗ​ គ្នា​ក្នុងបន្ទប់​ចក្រវាល​ រហូត​ដល់​ព្រហ្មលោក,​ ការ​អនុមោទនា​ ដែល​ព្រះពុទ្ធអង្គជា​ដើម​ ទ្រង់​ធ្វើ​ហើយ​ដោយ​ព្រះ​គាថា​ ៤​ បាទ​ ក្នុង​សមាគម​នោះ​ប្រសើរ​ជាង​ ទាន​នោះ​ មិន​មាន​តម្លៃ​ដល់​នូវ​ចំណិត​ទី​ ១៦​ នៃ​ព្រះ​គាថា​នោះ​ ការ​សម្តែង​ក្តី​ ការ​ទូន្មាន​ក្តី​ ការ​ស្តាប់​នូវ​ធម៌​ក្តី​ ជា​គុណ​ដ៏​ធំ​ ដោយ​ប្រការ​ដូច្នេះ ។​

មួយទៀត​ បុគ្គល​បបួល​អ្នក​ដទៃ​ឲ្យ​ស្តាប់​ធម៌​ អានិសង្ស​ដ៏​ច្រើន​លើស​លុប​ រមែង​មាន​ដល់​បុគ្គល​នោះ​ ។ ធម្មទាននុ៎ះឯង​ ដែល​ព្រះ​ពុទ្ធ​ជា​ដើម​ធ្វើ​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ​ ដោយ​អំណាច​ការ​អនុមោទនា​ដោយ​ព្រះ​គាថា​ ៤​ បាទ​ ប្រសើរ​ជាង​ទាន​ដែល​ទាយក​ ដាក់​បាត្រ​ឲ្យ​ពេញ​ដោយ​បិណ្ឌបាត​ ដ៏​ប្រណីត​ ហើយ​ប្រគេន​ដល់​បរិស័ទ​បែប​នោះ​ ជាង​ភេសជ្ជទាន​ ដែល​ទាយក​ដាក់​បាត្រ​ឲ្យ​ពេញ​ដោយ​ទឹក​ដោះ​ថ្លា​ និង​ប្រេង​ជា​ដើម​ ហើយ​ប្រគេន​ដល់​បរិស័ទ​មាន​សភាព​បែប​នោះ​ ជាង​សេនាសនទាន​ ដែល​ទាយក​កសាង​វិហារ​ ដូចមហាវិហារ ប្រាសាទ​ ដូច​លោហប្រាសាទ​ រាប់សែន ហើយ​វេរ​ប្រគេន ជាង​ការ​បរិច្ចាគ​ដែល​អនាថបិណ្ឌិកសេដ្ឋី​ជា​ដើម ​ប្រារព្ធ​នូវ​វិហារ​ទាំង​ឡាយ​ ហើយ​ធ្វើ​ ។​ ព្រោះ​ហេតុ​អ្វី?​ ព្រោះ​ថា​ជន​ទាំងឡាយ​ កាល​នឹង​ធ្វើ​បុណ្យ​បែប​នោះ​ ការ​ស្តាប់​ធម៌​ហើយ​ប៉ុណ្ណោះ​ ទើប​អាច​ធ្វើ​កើត​ កាល​មិន​បាន​ស្តាប់​ទេ ក៏​មិនអាច​ធ្វើ​ទៅ​កើតដែរ​ ប្រសិនបើ​សត្វ​ទាំង​នោះ​ មិន​បាន​ស្តាប់​ធម៌​សោត​ គេ​ក៏​មិន​គប្បី​ប្រគេន​បបរ​មួយ​បោយ​ បាយ​មួយ​វែក​បាន​ឡើយ ព្រោះ​ហេតុនោះ​ ធម្មទាន​នុ៎ះឯង​ ទើប​ប្រសើរ​ជាង​ទាន​គ្រប់​ប្រភេទ​ទាំង​អស់ ។

ម្យ៉ាង​ទៀត​ វៀរ​ព្រះ​ពុទ្ធ​និង​ព្រះ​បច្ចេកពុទ្ធ​ចេញ​ សូម្បី​សាវ័ក​ទាំង​ឡាយ​ មាន​ព្រះ​សារីបុត្រ​ជា​ដើម​ អ្នក​ប្រកប​ដោយ​បញ្ញា​ ដែល​អាច​រាប់​តំណក់​ទឹក​បាន​ ក្នុង​កាល​ភ្លៀង​ធ្លាក់​រហូត​ដល់​អស់​កប្ប​ ទាំងមូល​ ក៏​មិន​អាច​នឹង​សម្រេច​សោតាបត្តិផល​ជា​ដើម​ ដោយ​ធម្មតា​របស់​ខ្លួន​បាន​,​ លុះ​តែ​បាន​ស្តាប់​ធម៌​ដែល​ព្រះ​អស្សជិត្ថេរ​ជា​ដើម​ សម្តែង​ហើយ​ ទើប​ធ្វើ​ឲ្យ​សម្រេច​នូវ​សោតាបត្តិផល​ និង​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​សាវកបារមីញាណ​ ដោយ​ព្រះ​ធម៌​ទេសនា​របស់​ព្រះ​សាស្តា​ ព្រោះ​ហេតុ​នោះ​ ទើប​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ “សព្វទានំ​ ធម្មទានំ ជិនាតិ ធម្មទានឈ្នះ​អស់​អាមិសទាន​ទាំង​ពួង” ។

រសដ៏​ឧត្តម​ដែល​កើត​អំពី​ដើម​ឈើ​គ្រប់​ប្រភេទ​ រស​នៃ​សុធាភោជន៍​របស់​ទេវតា​ទាំងឡាយ​ រមែង​ជាបច្ច័យ​ធ្វើ​ឲ្យ​សត្វ​ធ្លាក់​ទៅ​ក្នុងសង្សារវដ្ត​ ហើយ​រង​ទុក្ខ​ច្រើន​ប្រការ​ ។​ ចំណែក​ធម្មរស​ ពោល​គឺ​ ពោធិបក្ខិយធម៌​ ៣៧​ ប្រការ​ ពោល​គឺ​ លោកុត្តរធម៌​ ៩​ ប្រការ​នេះ​ឯង​ ប្រសើរ​ជាង​រស​ទាំង​ពួង​ ។ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា​ “សព្វរសំ ធម្មរសោ​ ជិនាតិ ធម្មរស​ឈ្នះ​អស់​រស​ទាំង​ពួង” ។

សេចក្តី​ត្រេក​អរ​ទាំង​ពួង​ មាន​សេចក្តី​ត្រេក​អរ​ក្នុងបុត្រ​ ធីតា​ ទ្រព្យ​ ស្រី​ និង​សេចក្តី​ត្រេក​អរ​គ្រប់​ប្រភេទ​ មាន​សេចក្តី​ត្រេក​អរ​ក្នុង​ការងារ​ រាំ​ ច្រៀង​ ដេញ​ ប្រគំ​ ជាដើម​ រមែង​ជា​បច្ច័យ​នាំ​ឲ្យ​សត្វ​ធ្លាក់​ទៅ​ក្នុង​សង្សារវដ្ត​ ហើយ​រង​ទុក្ខដោយ​ពិត​ ចំណែក​ការ​ឆ្អែត​ចិត្ត​ ដែល​កើត​ឡើង​ខាងក្នុង​ របស់​អ្នក​ស្តាប់​ក្តី​ អ្នក​សម្តែង​នូវ​ធម៌​ក្តី​ រមែង​ធ្វើ​ឲ្យ​កើត​សេចក្តី​រីករាយ​នៃ​ចិត្ត​ ឲ្យ​ទឹក​ភ្នែក​ហូរ​ ឲ្យ​ព្រឺ​រោម​ សេចក្តី​ឆ្អែត​ចិត្ត​នោះ​ រមែង​ធ្វើ​ទី​បំផុត​នៃ​សង្សារវដ្ត​ មាន​ព្រះ​អរហត្តជាបរិយោសាន, សេចក្តី​ត្រេកអរ​ក្នុង​ធម៌​បែប​នេះ​ឯង​ ប្រសើរ​ជាង​សេចក្តី​ត្រេកអរ​ទាំង​ពួង​ ។ ព្រោះ​ហេតុ​នោះ​ ព្រះ​បរមសាស្តា​ ទើប​ត្រាស់​ថា “សព្វរតឹ ធម្មរតិ ជិនាតិ សេចក្តី​ត្រេកអរ​ក្នុងធម៌​ ឈ្នះ​អស់​សេចក្តី​ត្រេកអរ​ទាំងពួង” ។

ចំណែក​ការ​អស់​ទៅ​នៃ​តណ្ហា​ គឺ​ព្រះ​អរហត្ត​ដែល​កើត​ឡើង​ក្នុង​ទី​បំផុត​ នៃ​ការ​អស់​ទៅ​នៃ​តណ្ហា,​ ព្រះអរហត្តនោះ​ប្រសើរ​ជាងវត្ថុ​គ្រប់​យ៉ាង​ទាំង​អស់​ ព្រោះ​អាច​គ្រប​សង្កត់​វដ្តទុក្ខ​ទាំងពួង​ ព្រោះ​ហេតុ​នោះ​ ព្រះ​សម្មាសម្ពុទ្ធ​ទើប​ត្រាស់​ថា “តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ការ​អស់​ទៅ​នៃ​តណ្ហា​ ឈ្នះ​អស់​កង​ទុក្ខ​ទាំង​ពួង” ។

ប្រភព
ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣១៩២៧ ដង)
ជំនួញ៥ប្រការដែលព្រះពុទ្ធទ្រង់ហាម
ផ្សាយ : ២២ សីហា ឆ្នាំ២០២០ (អាន: ១៧២៥៤ ដង)
ចំពោះតណ្ហា  រឹតតែបានរឹតតែមិនគ្រប់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨២៩៨ ដង)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕