ថ្ងៃ ពុធ ទី ២០ ខែ មិថុនា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,០៦៩
Today
ថ្ងៃម្សិលមិញ ៤៦,៨០៣
ខែនេះ ១,៣០៥,៤២៦
សរុប ៦៦,០៦៨,៩២៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១២ កក្តដា ឆ្នាំ២០១៥ (អាន: ១២៦១៦ ដង)

រឿងនាងសេសវតី



 
រឿងនាងសេសវតី
( ចាក វិ. ខុ. )
( លទ្ធផលនៃការបូជាព្រះសារីរិកធាតុ )
 
 
ក្នុងសាសនា​ព្រះ​សម្ពុទ្ធ​កស្សបៈ ​ព្រះអង្គ​បរិនិព្វាន​ទៅហើយ​ ពួកមហាជន​ទាំងឡាយ​ បាននាំ​គ្នា​យក​មាស​ទៅ​សាង​ចេតិយកំពស់​មួយយោជន៍​ ដើម្បី​បញ្ចុះ​ព្រះសារីរិធាតុ ។

កាលនោះមានឧបាសិកាម្នាក់ បាននាំនាងទារិកាជាកូនរបស់ខ្លួនទៅមើល ជាង​ទងដែលកំពុងរំលាយ​មាសធ្វើឥដ្ឋ ។ ​នាងទារិកា ឃើញជាង​កំពុង​រំលាយ​មាស ក៏​សួរ​ទៅ​មាតា​ថា ​បពិត្រអ្នកម្តាយ​ គេរំលាយ​មាស​ធ្វើអ្វី ? ​។​ ​មាតាប្រាប់ថា​ គេធ្វើ​ចេតិយ​ប​ញ្ចុះសារីរិក​ធាតុ​ព្រះសម្ពុទ្ធ​ ។ ​នាង​ទារិកា​ ​បាន​ឮ​​ដូច្នោះ ​ក៏មាន​ចិត្តជ្រះថ្លា​ចំពោះ​ព្រះសម្ពុទ្ធ  ​ទើប​ប្រាប់ម្តាយ​ថា​ ខ្សែ​មាស​ពាក់​នៅករបស់ខ្ញុំនេះ ​ខ្ញុំយក​ទៅចូល​ធ្វើចេតិយ​នឹងគេ​មាតា​ឆ្លើយ​ថា​ល្អ​ហើយ​​កូន​ស្រីម្តាយ ក៏យកខ្សែ​មាស​នោះ ​ទៅចូល​ធ្វើចេតិយ​នឹងគេទៅ ​។

សង្ខេបសេចក្តីតែប៉ុណ្ណេះ​ លុះដល់នាង​ក្ស័យជីវិតទៅ​ បាន​ទៅកើត​ក្នុង​សុគតិ​ភព ​ជា​អនុលោម​បដិលោម ​អស់​មួយ​ពុទ្ធន្តរ​ ដល់មក​សាសនា​ព្រះសម្ពុទ្ធ​បរមគ្រូ​របស់​យើងនេះ ​បានមក​កើតក្នុង​ស្រុកនា​ឡន្ទគ្រាម​ មាន​ឈ្មោះថា​សេសវតី​ កាលនាងមាន​អាយុ ១៥ ឆ្នាំ​ មាតា​បាន​ប្រើឳ្យ​ទៅទិញ​ប្រេង​ឯផ្សារ ។

ក្នុងស្រុកនាឡន្ទគ្រាមនោះ មាន​គហបតីម្នាក់ធ្លាក់​ខ្លួនទៅ​ជា​អ្នកក្រ ព្រោះ​ទ្រព្យ​សម្បត្តិ​មាសប្រាក់​កែវ​ទាំង ៧​ ប្រការ​ដែល​មាតាបិតា​ចែកឳ្យ​ទាំង​ប៉ុន្មាន ​ដល់​មាតាបិតា​ស្លាប់​ទៅ ​របស់ទាំង​នោះ​ ក៏ក្លាយ​ទៅ​ជា​ថ្មមនោ​សិ​លា​អស់​ឥត​សល់ ។​

អតីតគហបតី​បាន​យកថ្ម​សិលានោះ​ ទៅដាក់​លក់ក្នុងផ្សារ​ ផ្សង​​រក​អ្នកមាន​បុណ្យ​ដោយ​មានគំនិតថា បើអ្នក​មានបុណ្យ​ដើរមក​ឃើញ​ របស់​ទាំងនេះ​នឹង​ក្លាយ​ទៅជាមាសប្រាក់​កែវ ​៧ ​ប្រការដូច​ដើមវិញ​ពុំខាន ។​

កាលនោះ​នាងសេសវតី កាន់ដប​ប្រេងដើរចូល​ទៅផ្សារ ​បានឃើញ​រានមួយ​ ចាក់គរ​សុទ្ធតែមាស​ប្រាក់និ​​ង​កែវទាំង​ ៧ ប្រការ​ នាងក៏ចូល​ទៅ​មើល​ ហើយ​សួរទៅម្ចាស់​រានថា ​បពិត្រអ្នក​ដង្ខៅ ហេតុអីក៏យក​មាសប្រាក់​កែវមក​ចាក់គរ​លើរាន​ដូច្នេះ​ របស់ទាំងនេះ​គេតែង​ទុកដាក់​លាក់បំពួន​ក្នុងហឹប​ក្នុង​ឃ្លាំង ​។ ​អ្នក​ម្ចាសរាន​ឮដូច្នោះ​ហើយ ​ត្រេកអរ​ណាស់​ ទើបសួរ​ទៅ​នាង​សេសវតី​ថា នាង​នៅទីណា ? ជាកូន​ចៅអ្នក​ណា ?​ នាងប្រាប់​ថាខ្ញុំ​ជា​កូន​អ្នកស្រែ ​នៅក្នុង​ស្រុកនេះ​ឯង ​​អ្នកម្ចាស់​រានក៏កើបមាស​ប្រាក់ច្រក​ក្នុងបាវ​ ហើយនាំ​នាង​សេសវតីទៅ​ផ្ទះរ​បស់​ខ្លួន​ បាននិយាយ​ប្រាប់នាង​ថា​ កាល​ពីដើម​ខ្ញុំជា​គហបតីមួយ ​នៅក្នុងស្រុកនេះ​ ឥឡូវធ្លាក់​ខ្លួន​ទៅ​ជាអ្នកក្រ​ ព្រោះ​មាសប្រាក់កែវ​ទាំងប៉ុន្មាន​ក្លាយ​ទៅ​ជាថ្ម​ម​នោ​សិលាអស់​ បានជា​ខ្ញុំយកថ្ម​នោះ ​ ទៅដាក់នៅរាន​ផ្សារ ​ដើម្បីផ្សងរកអ្នក​មាន​បុ​ណ្យ​ ឥឡូវ​ទ្រព្យ​ទាំងអស់​នេះ ជា​ទ្រព្យរបស់នាង​ហើយ ​ព្រោះនាង​ជាអ្នកមាន​បុណ្យ  ​។​

គហបតីបាន​នាំនាង​សេសវតីទៅ​ចាក់ឃ្លាំង​មើលទៀត​ គ្រាន់តែនាង​ចូលទៅ​ដល់របស់​ក្នុងឃ្លាំង​ទាំង​ប៉ុន្មាន​ ក៏ក្លាយទៅ​ជាមាស​ប្រាក់កែវ​កងដូច​ដើមវិញ​ទាំងអស់ ​។

គហបតីនោះ ​ក៏ជូន​នាង​សេសវតីទៅផ្ទះ​  និយាយ​ប្រាប់​ឪពុកម្តាយ​នាង​ដោយ​សព្វគ្រប់ ទើបដណ្តឹងនា​ង​ឳ្យជា​ភរិយាកូនកំឡោះរបស់ខ្លួន​ លុះរៀប​អាពាហ៍ពិពាហ៍ហើយ ​មាតាបិតា​ក្មេក បាននាំនាង​សេសវតី ទៅនៅ​ក្នុងសំណាក់​របស់ខ្លួន ។

ក្នុងកាលជាខាងក្រោយ​មក ព្រះ​សារីបុត្តត្ថេរ ​ជាធម្ម​សេនាបតី បានរំពឹង​មើលអាយុ​សង្ខាររបស់​លោក ឃើញ​ថាអស់ហើយ ក៏ចូលទៅ​ថ្វាយបង្គំលា​ព្រះសម្ពុទ្ធ សុំ​ទៅបរិនិព្វាន​ឯស្រុក​នាឡន្ទគ្រាម ដើម្បីប្រោស​មាតា​ដែលជា​ជនមិច្ឆាទិដ្ឋិ​ លុះទូន្មានមាតា​ហើយក៏បរិព្វានក្នុង​បន្ទប់ ដែលលោក​ប្រសូត​នោះ​ទៅ ។

កន្លងមក​​បាន ៧ ថ្ងៃ ពួក​ពុទ្ធបរិស័ទ​ទាំង​ឡាយ នាំគ្នាធ្វើជើងថ្ករ​ កំពស់មួយ​រយហត្ថ ដើម្បីបូជា​សពរបស់​លោក ​។ ​

កាលនោះ​នាង​សេសវតី​ មាន​គភ៌ជិត​គ្រប់ខែ​ហើយ ​បានឮថាពុទ្ធបរិស័ទ​ទាំងឡាយ​ នាំគ្នាធ្វើបុណ្យ​រំលាយសព​ព្រះសារីបុត្ត ​។ ​មាតាបិតា​ឃាត់ថា ​នាងទៅ​ពុំកើតទេ​ ព្រោះ​គភ៌ចាស់​គ្រប់​ហើយ ​។ នាងសេសវតី ជាស្ត្រីមាន​សេចក្តី​ជ្រះថ្លាខ្លាំងទ្រាំមិនបាន ក៏លាមាតាបិតា​នាំ​បរិវារ​កាន់​មាស​ប្រាក់​កែវភ្ញីផ្កា ​ដើរសំដៅ​ទៅ​កន្លែងដំកល់​សពព្រះសារីបុត្ត ​។

ក្នុងពេលនោះមនុស្ស​ច្រើនណែនណាន់ ​ចង្អៀត​ជាទីបំផុត​ ប៉ុន្តែ​នាងសេសវតី​ ជាស្រ្តីស្តុកស្តម្ភ​ដោយភោគ​សម្ប័ទ​ ពួកមហាជន​បានឃើញ​ហើយ​ ក៏បើក​ឳកាស​ឳ្យចូលទៅជិតសព​ នាងយក​មាសប្រាក់​កែវភ្ញីផ្កា​ ទៅចាក់់គរ​ក្បែរ​ក្តារមឈូស​ ហើយថយ​មក អង្គុយប្រណម​អញ្ជលី នមស្សការ ​។ ​

ក្នុងពេលនោះ ចំហាយ​រ​បស់មនុស្ស ដែលកកកុញ​នោះ ក៏បណ្តាល​ឳ្យនាង​សេសវតី ទៅ​ជាខ្យល់​ចាប់ សន្លប់នៅ​ទីនោះ ។​  ឯដំរី​ របស់ពួក​ឥ​ស្សរជន​ទាំងឡាយ ​ដែលជិះ​ទៅក្នុងទីនោះ ​ក៏ផ្អើលស្ទុះ​ស្រែកជា​ខ្លាំង​ ពួកមហាជន​ភ័យនឹង​ដំរី ស្ទុះរត់ច្រួលច្របល់ទៅជាន់​នាងសេសវតី​នោះ​ស្លាប់ទៅ​ នាងបាន​ទៅកើតក្នុងស្ថាន​ត្រៃត្រឹង​ទេវលោក​ ស្ថិតនៅ​ក្នុងប្រាសាទ​វិមាន​មាស ​រំលេច​ដោយកែវ ៧ ប្រការ​ មានស្រីទេពអប្សរ​មួយពាន់​ចោមរោម​ជា​បរិវារ ​។

ថ្ងៃមួយនាង​សេសវតី បាន​រលឹកឃើញ​បុព្វកម្មរបស់នាង ក៏ចុះមក​ទាំងវិមាន មកថ្វាយ​បង្គំព្រះសម្ពុទ្ធ​ក្នុងវត្ត​ជេតពន ។ ​កាលនោះ​ព្រះវង្គិស្សត្ថេរ​ លោក​កំពុងអង្គុយ​គាល់ព្រះមាន​ព្រះភាគ ​បានឃើញនាងទេពធីតា​នោះ ក៏សួរ​បុព្វកម្ម​របស់នាងៗ​ បានប្រាប់ដោយ​សព្វគ្រប់ ។​

ព្រះសម្ពុទ្ធទ្រង់ប្រារព្ធហេតុនោះ​ហើយ ក៏សំដែង​នូវធម្ម​ទេសនា សរសើរ​ដល់អានិសង្ស​នៃ​ការបូជា​ព្រះសារីរិកធាតុ ​ជាភិយ្យោ​ភាពតទៅ ។​


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញ​ប្រជុំនិទាន​ជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត ​សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា ​រាជធានីភ្នំពេញ ។​ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ​ វត្តកល្យាណមិត្ត​ខ្សាច់ពោយ​និងលោក​អាចារ្យ ចយ ធិន ដែលបានផ្តល់​សៀវភៅប្រជុំនិទានជាតកនេះ។



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មិថុនា នេះមានដូចជា ៖           វេជ្ជ. ម៉ៅ សុខ   ៥៤ ដុល្លា    |             ឧបាសក ឆាយ ណារ៉ា    ១០ ដុល្លា    |         ឧបាសិកា ពុទ្ធ ថុនា      ១០ ដុល្លា    |         ឧបាសិកា ខុន សុខា    ៧.៥ដុល្លា     |      លោក ច្រាយ ស្រេង និងភរិយា ឡេង រដ្ឋា ព្រមទាំងក្រុមញាតិ    ១២.៥ ដុល្លា     |     ប្អូន សាន្ត ពិសិដ្ឋ និងភរិយា  ៥០ដុល្លា    |     មិនមានឈ្មោះ (១០០អូស្រ្តាលី) ៧៥ ដុល្លា    |     ឧបាសិកា កែវ សារិទ្ធ ១០ ដុល្លា    |     អាន តារ៉ាវុធ និងប្រុស ម៉ៅ ៨.៧៥ ដុល្លា    |     ឧបាសក ជឿន ហ៊ុយ ៣០ ដុល្លា  |     នួន សុភ័ណ្ឌ    ១០ដុល្លា  |     Somphors Noy      ២០ ដុល្លា          |     Solika Hou      ២០ ដុល្លា  |     Stacey Cheang      ១០០ ដុល្លា  |     ឧបាសិកា កាំង ហ្គិចណៃ   ៣០០ដុល្លា  |     ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   សម្រាប់ប្រចាំឆ្នាំ២០១៨ ១០០ដុល្លា   |     Kc Cecilio សម្រាប់ឆ្នាំ ២០១៨      ៦០ ដុល្លា  |     Thach kim da    យ៉ុន ញឹម   ហៀ សុជា     សិត និត្តា      ១៥០ ដុល្លា  |      ឧបាសក កែវ សាវ៉ាត      ៣៧.៥ ដុល្លា      |      ដារ៉ា និង សម្បត្តិ      ១៥ ដុល្លា    |     គង់ និរន្ត      ២០ ដុល្លា       |            ឧបាសក ឆែម សារឿន  ៣០ ដុល្លា       |      Nuo Kinne  ៥ ដុល្លា        |      Lim Heng      ៥ ដុល្លា...    ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨     |          ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨         |      ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង    លោក សុង ណារិទ្ធ    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី    លោក វិទ្ធ គឹមហុង​   លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​    កញ្ញា ទា ភិច​ហួរ     បានជួយទ្រទ្រង់ ៥០០០ឆ្នាំ (១២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ​     ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០         |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨        |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨     |     Sokoun Thim (២៤០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន   (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា   (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសក ឌៀប ថៃវ៉ាន់  (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសិកា Srey Khmer   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក Yin Soun   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ឈិត សម្បូរ   (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          ឧបាសិកា ភួយ នាង   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |          Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |     តាន់ កុសល  ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ  ( ៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ  ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ ( ២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឯក ច័ន្ទ​ដារ៉ារិទ្ធ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ  (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ  (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...