30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥,៤៤៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៦២,៦៣២
សរុប ៣៨៩,៨៤៥,១១៦
អានអត្ថបទ
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២១,០៩៩ ដង)

រឿងរុក្ខទេវតា



 
រឿងរុក្ខទេវតា
( ចាក ព្យ. តិ. )
( អ្នកមានទ្រព្យ មានយសស័ក្តិ គួរក្សាអ្នកក្រឥតយសស័ក្តិ )

 
 
ក្នុងកាល​កន្លង​ទៅហើយ​ ព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុង​ក្រុង ពារាណសី ​កាលនោះ​ព្រះពោធិ​សត្វ​ទ្រង់​សោយ​ព្រះជាតិ​ជា​រុក្ខទេវតា​ គង់​នៅ​ដើម​ឈើមួយ​ក្បែរព្រៃ​ធំ ។​ មានរុក្ខ​ទេវតា​មួយ​អង្គទៀត​អាស្រ័យ​នៅនឹង​ដើមឈើ​ធំ​បំផុត​ ក្នុង​ព្រៃជិត​លំនៅ​របស់ព្រះពោធិសត្វ ។

ក្នុងព្រៃនោះមាន​រាជសីហ៍​និងខ្លា​អាស្រ័យ​នៅ ​មនុស្ស​ទាំងឡាយ​ មិនហ៊ាន​ទៅធ្វើ​ស្រែ​ចម្ការក្នុងទី​ជិតព្រៃ​នោះ ​ឬកាប់ដើម​ឈើក្នុង​ព្រៃនោះ​ឡើយ​ ព្រោះ​ខ្លាច​សត្វ​ទាំងពីរបៀតបៀន ​។ សីហៈ​និងខ្លា​តែង​ចាប់ម្រឹគ​ផ្សេងៗ​ ស៊ីជា​អាហារ ​ចោលសាច់​និងឆ្អឹងគរ​ពាស​ពេញ​ព្រៃនោះ ​សាច់​និងឆ្អឹង​សំណល់​ទាំងឡាយ​នោះ​ ក៏រលួយរ​លិច​ មាន​ក្លិន​ឆ្អេះ​ឆ្អាប​ ស្អុយ​ផ្សាយ​ទៅ​ពេញ​ព្រៃ​ទាំងមូល ​។ ​

ឯរុក្ខទេវតា​​ដែលនៅនឹង​ដើមឈើធំ ​ជាអ្នក​ល្ងង់ខ្លៅ​  មិនយល់ផ​ល​ជ្រៅ​ឆ្ងាយ​ បាន​និយាយ​នឹង​ព្រះ​ពោធិ​សត្វ​ថា នែ ! ​សំឡាញ់​ ព្រៃនេះ​មានក្លិន​ស្អុយ​អសោចិ៍​ពេក​ណាស់ ​ព្រោះតែ​សត្វសីហៈ​និងខ្លា​ ដែលជា​សត្វចង្រៃ​ យើង​ត្រូវ​​ដេញវា​រត់ចេញទៅ ​កុំឳ្យនៅ​តទៅ​ទៀត ។

ព្រះពោធិសត្វនិយាយ​ឃាត់ថា​ នែ ! សំឡាញ់​អ្នកមិន​ដឹងទេ​ឬ ?​ វិមាន​របស់យើង​ដែលតាំង​នៅបាន ​ព្រោះអាស្រ័យ​សត្វទាំង​ពីរនោះ​ឯង​ បើ​យើង​ដេញ​​វា​ទៅ  ​មនុស្សទាំងឡាយ​ កាល​មិនឃើញ​ដាន​ជើង​សីហៈ​និងខ្លា​ធំ​ហើយ ​ក៏នឹងនាំគ្នាមកកាប់ឈើ រើព្រៃ ជីកគាស់ឳ្យស្រឡះ យកទីដី​ទាំងមូល​នេះ ធ្វើ​ជាស្រែចម្ការ វិ​មាន​របស់យើងមុខ​ជាវិនាស​ជាមិនខាន​ ព្រោះ​ហេតុ​នោះអ្នក​កុំចូលចិត្ត​ចង់ដេញ​សត្វទាំងពីរ​នោះឡើយ ។​

ទេវតាឆោតល្ងង់នោះ ​ទោះបីព្រោះពោធិ​សត្វនិយាយប្រាប់​យ៉ាងណា​  ក៏មិន​ធ្វើតាម​ឡើយ ​។ ថ្ងៃមួយ​បាននិម្មិត​ខ្លួនធំ​សំបើមអស្ចារ្យ​ លងបន្លាច​គ្រហឹមគម្រាម​ ដេញរាជសីហ៍​និង​ខ្លាធំឳ្យរត់​បាត់​អស់ទៅ ។​


មនុស្សទាំងឡាយ​ កាលបើមិនឃើញ​ដានជើង​  របស់​សត្វទាំង​ពីរនោះ​ ហើយ ​ក៏សំគាល់ថា ​រាជសីហ៍និង​ខ្លាមិននៅក្នុង​ទីនោះទេ​ ទើបនាំគ្នា​កាប់គាស់​ដើមឈើក្នុងព្រៃ​អស់ជាច្រើន ។ ​

រុក្ខទេវតានោះ​ លុះឃើញដូច្នោះក៏ចូលទៅ​រកព្រះពោធិសត្វ​ ហើយ​និយាយថា​ សំឡាញ់ ​ខ្ញុំមិនបានធ្វើតាម​ពាក្យរបស់អ្នក​ ខ្ញុំដេញ​សត្វទាំងពីរ​នោះឳ្យ​រត់អស់ទៅ ​ឥឡូវពួក​មនុស្សដឹងថា ​សត្វទាំងពីរនោះ​មិននៅ​ ទើប​នាំគ្នា​ចូលទៅកាប់​គាស់ឈើក្នុងព្រៃអស់​ជាច្រើន ​បើយ៉ាងនេះ​ តើយើង​គិតដូចម្តេច​ទើបស្រួល ។ ​ព្រះពោធិសត្វ ​បានពន្យល់ដឹកនាំ​ប្រាប់ឧបាយ​ថា ឥឡូវ​​សត្វទាំងពីរនោះ​ ទៅនៅក្នុង​ព្រៃឯ​ណោះ  ​ អ្នកត្រូវ​ទៅបបួលវា​ឳ្យត្រឡប់​មកវិញ ​។ ​រុក្ខទេវតាឆោត​ល្ងង់​ ក៏ចូលទៅ​ក្នុងព្រៃនោះ​តាមព្រះ​ពោធិសត្វ ​អង្គុយផ្គង​អញ្ជលី​ខាងមុខសត្វ​ទាំងពីរហើយ​ អង្វរឳ្យ​ត្រឡប់​ទៅនៅ​ព្រៃដដែល​វិញ ។ ​

សត្វទាំងពីរនោះ ទោះបីទេវតាអង្វរយ៉ាងណា ក៏បដិសេដយ៉ាង​ដាច់ខាត​ថាអ្នក​ចូរ​ទៅចុះ យើងមិនទៅទេ ។ រុក្ខទេវតាបានទាល់គំនិត ក៏ត្រឡប់​ទៅលំនៅ​របស់ខ្លួនវិញ ។ មនុស្សទាំង​ឡាយ បាននាំគ្នា​ជីកគាស់កាប់​រំលើង​ដើមឈើ​រហូតអស់ព្រៃធំ​នោះ​ទៅ ។ ​ឯទេវតា​ឆោតល្ងង់​ ក៏ខានបាន​នៅក្នុងទីនោះ​តទៅ​ទៀត ។


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំ​និទានជាតកភាគ​១ របស់ព្រះបាឡាត់ឧត្តម​លិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្ត​លង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណ​មិត្តខ្សាច់​ពោយនិង​លោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦,៤៥៨ ដង)
កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី​ ប្រយ័ត្ន​ផែន​ដី​ស្រូប
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,៩៧៨ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៤១ ដង)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.03
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿