30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៧,៨៧៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩០៥,០៦៤
សរុប ៣៨៩,៩៨៧,៥៤៨
អានអត្ថបទ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤០,៨៣០ ដង)

រឿងប្រេតប្តីប្រពន្ធ



ស្តាប់សំឡេង
 
រឿងប្រេតប្តីប្រពន្ធ
( ចាក បេ. ខុ. )
( ទោសនៃសេចក្តីកំណាញ់ មិនមានសទ្ធា )

 
ក្នុងសម័យបុព្វកាល មានត្រកូលព្រាហ្មណ៏​មួយ ក្នុង​ក្រុង​ពារាណសី ។ ត្រកូល​នោះមាន​កូន ៣​នាក់ ប្រុស ២នាក់ ស្រី ១នាក់​ពៅគេ​បង្អស់ ​។ កូនទាំង​បីនេះ ជា​ពួក​ម៉ាក​មិត្ត​ភ័ក្ត​រាប់​អានគ្នា​ជាមួយ​ឧបាសក ឧ​បា​សិកា ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ទាន ក្នុង​ព្រះពុទ្ធ​សាស​នា ។ ចំណែក​ខាងព្រាហ្មណ៏ ដែល​ជា ​មាតា បិតា កូន​ទាំង​បី នោះជា​បុគ្គល​កំណាញ់ គ្មាន​សទ្ធា​មិច្ឆា​ទិដ្និ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​ ។

ព្រាហ្មណ៏​នេះ មានក្មួយ​ប្រុស​ម្នាក់ ទៅ​បួស​ជាសាម​ណេរ ក្នុងសំ​ណាក់​សង្កិច​ភិក្ខុ​នោះ ជាអ្នក​ឃើញ​ទោសរបស់​កាម តាំងពីបាន​បួស​ហើយ ចេះតែ​ចូលទៅ​សុំឧប​សម្ប​ទាជា​ ភិក្ខុ​ក្នុង​សំណាក់​ឧបជ្ឈាយ៏ សង្កិប​ភិក្ខុ ជាឧបជ្ឈាយ៏ចេះតែ ឃាត់​ឪ្យបង្អង់​ចាំ ១​ ខែ​ទៀត ​ៗ ជាច្រើន​ដង ព្រោះលោក​ជ្រាប​ថា មានឧប​និស្ស័យ​ជាព្រះ​អរហន្ត ប៉ុន្តែមិន​ទាន់​ដល់កំណត់​កាល​ ឯ​អាយុក៏​មិន​ទាន់​គ្រប់​ ២០ ​ឆ្នាំ​ផង​ 

ថ្ងៃមួយ​មានខ្យល់​ព្យុះធំ​ បក់បោក​រលំ​ផ្ទះ​ព្រាហ្មណ៏ ស្លាប់​អស់​មនុស្ស​ក្នុង​ផ្ទះ គឺ​ព្រាហ្មណ៏​ប្តី​ប្រពន្ធ ស្លាប់​ទៅកើត​ជា​ប្រេត ទាំង​ពីរ​នាក់​ ឯ​កូន​ប្រុស​ ពីរ​នាក់ ស្លាប់​ទៅកើត​ជាភូមិ​ទេវតា​ កូន​ស្រី​កើត​ជាភូមិ​ទេវ​ធីតា​ បរិបូរណ៏​ដោយទ្រព្យ​សម្បត្តិ នៅ​អាស្រ័យ​ក្នុង​ព្រៃ​ធំ ​ក្បែរ​ក្រុង​រាជ​គ្រឹះ។

ប្រេត​ប្តីប្រពន្ធ​ មាន​រូបកាយ​អាក្រក់​គួរខ្លាច​ កំពស់ប៉ុន​ត្នោត​លៃ ខ្លួន​ប្រលាក់​សុទ្ធ​តែ​ឈាម​ និង​ខ្ទុះ​ ដៃកាន់​ដំបង​ដែក​ប៉ុន​ដើម​ត្នោត សំពង​ក្បាល​គ្នា​ទៅវិញ​ ទៅមក​ បែក​ជាំ​ដំពេញ​ខ្លួន ហើយ​ខាំហែក​សាច់គ្នា​ស៊ីរាល់​ពេល​វេលា​ ព្រោះ​ស្រេក​ឃ្លាន​ខ្លាំង​ណាស់​ ។

ប្រេត​ទាំងពីរ​នេះចេះ​តែដើរ​តាមភូ​មិទេវតា​ ជា​កូន​ទាំង​បី ប៉ុន្តែ​មិន​អាច​ទទួល​យក​អំណោយ​ពីកូន​បាន​ឡើយ​ ព្រោះ​កាល​ជាតិ​មុន កូន​បបួល​ដឹកនាំ ឪ្យ​ធ្វើទាន​សីល​មិន​ព្រម​ស្តាប់​តាម​សោះ ​។


ចំណែក​ខាង​សាម​ណេរ​ បាន​ដឹងថា​ព្រាហ្មណ៏​ជាឪពុក​ម្តាយ​មីង ព្រម​ទាំង​បង​ប្អូន​បីនាក់​ រលំ​ផ្ទះស្លាប់​​អស់ ហើយ​ក៏ចូល​ទៅសុំ​លា​ឧបជ្ឈាយ៏​សឹក​ទៅ​ផ្ទះ​វិញ​ ។ ​ឧបជ្ឈាណ៏​ឃាត់​ឪ្យ​បង្អង់​សិន​ ទើប​លោក​នៃ​សាម​ណេរ​នោះ​ទៅ​គង់​ក្នុង​ព្រៃធំ​ ស្រាប់​តែ​សាមណេរ​នោះបាន​ឃើញ​ទេវតា​បីរូប​ ហោះ​ចុះ​ឡើង​សប្បាយ​រីក​រាយ​ក្នុង​ព្រៃ ​ក៏សួរ​ឧបជ្ឈាយ៏ ៗ ក៏​ឪ្យ​សួរ​ចំពោះ​ទេវតា​ផ្ទាល់​ខ្លួន​ឯង សាម​ណេរ​ក៏សួរ​ទៅទេវតា​ ហោះមុន​គេថា អ្នក​ជាអ្វី បាន​ធ្វើ​កម្ម​អ្វីខ្លះ​ពី​ជាតិ​មុន ​?​ សួរ​ដូច្នេះ​គ្រប់​ទេវតា​ទាំង​បី ទេវតា​ទាំង​នោះ​មិន​ប្រាប់​ដោយ​ខ្លួន​ឯង​ទេ គ្រាន់​​តែ​​ប្រាប់​ថា​​ចាំ​​សួរ​​ប្រេត​​ទាំង​ពីរ​នៅខាង​ក្រោយ ។​ មួយ​ស្របក់​ប្រេត​ទាំងពីរ​​ក៏មក​ដល់ សាម​ណេរឃើញ នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពន់​ពេក​ ទើប​សួរ​ទៅកាន់​ប្រេត​នោះថា​ អ្នក​បាន​ធ្វើអំពើ​ដូច​ម្តេច​ខ្លះ​ កាល​ពីជាតិ​មុន ​?​ អ្នក​ស្គាល់​ទេវតា​ដែល​ហោះមុន​អ្នក​ឬទេ​ ?​ កាល​ពី​ដើម​ទេវតា​នោះ​ធ្វើ​អ្វី​ខ្លះ ?​ អាត្មា​ចង់​ដឹង​ណាស់​ ព្រោះ​មិន​ដែល​ឃើញ ។​

ប្រេត​និយាយ​ប្រាប់​សាមណេរ​នោះថា​ ខ្ញុំ​ព្រះ​ករុណា​កាល​ពី​ជាតិ​មុន​ នៅ​ក្រុង​ពារាណ​សី ជា​មនុស្ស​កំណាញ់ គ្មាន​សទ្ធា​ជឿ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា ឯ​ទេវតា​ បីរូប​នោះជា​កូន​បង្កើត​របស់​ខ្ញុំ​ព្រះ​ករុណា​ កាល​ពី​ជាតិ​មុន បាន​ធ្វើ​បុណ្យ​ទាន​ក្នុង​សំ​ណាក់​ព្រះ​សង្កិច​ភិក្ខុ​ ដល់​ពេល​មាន​ខ្យល់​ព្យុះ​ធំ រលំ​ផ្ទះ​ស្លាប់​ បាន​មក​កើតជា​ទេវតា​នេះឯង​ ឯ​ខ្ញុំ​ព្រះករុណា​ ជា​មាតា​ បិតា​ស្លាប់​ក្នុង​ពេល​រលំ​ផ្ទះ​នោះ​ដែរ​ បាន​មក​កើត​ជាប្រេត​នេះ ។

ចំណែក​លោក​ម្ចាស់​ ក៏​មិន​មែន​អ្នក​ដ៏ទៃ គឺជា​កូន​ក្មួយ​បង្កើត​របស់​ខ្ញុំ​ព្រះ​ករុណា ​។ 
គ្រាន់​តែ​ដូច្នេះ​ហើយ​ ប្រេត​និង​ទេវតា​ ក៏​បាត់​រូប​លែង​ឃើញ​តាំង​ពី​ពេល​នោះ​មក​ ។ សង្ខេប​តែ​ប៉ុណ្ណេះ ឯសាម​ណេរ ក៏​និមន្ត​ទៅវត្ត​ជា​មួយ​ឧបជ្ឈាយ៏​ នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្ភុទ្ធ​ ដំណាល​ទូល​តាម​ដំណើរ​រឿង ព្រះសម្ភុទ្ធ​ទ្រង់​ ប្រារព្ធ​យក​រឿង​ប្រេត​នោះ​មក​ជា​ហេតុ ហើយ​ទ្រង់​សម្តែង​ធម្ម​ទេស​នា​ប្រកាស​អរឹយ​សច្ច​ ៤​ ប្រការ មហា​ជន​បាន​សម្រេច​មគ្គផល​តាម​និស្ស័យ​រៀង​ ៗ​ ខ្លួន​ ឯសាមណេរ​ដែល​ទើប​តែបាន​ឧបសម្បទា​ថ្មី​នោះ ខំ​ចំរើន​សម​ណធម៏ មិន​យូរ​ប៉ុន្មាន​ ក៏​បាន​សម្រេច​មគ្គ​ផល​ជា​ព្រះអហរន្ត​ ១ ​អង្គ​ក្នុង​លោក​ ៕

ដក​ស្រង់​ចេញ​ពីសៀវ​ភៅ ប្រជុំ​រឿង​និទាន​ជាតក​
វាយ​អត្តបទ​បញ្ចូល​ដោយ កញ្ញា​ ហេង សំដាណែត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ កញ្ញា ឆ្នាំ២០២២ (អាន: ៥,៣៥១ ដង)
ទោសការពោលនូវពាក្យញុះញង់ស៊កសៀត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៦៤៤ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣៨៧ ដង)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.34
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿