30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,១១៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៨៣,៣០៦
សរុប ៣៨៩,៨៦៥,៧៩០
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៦៣២ ដង)

រឿងស្រីពេស្យាកើតជាប្រេត



 

រឿងស្រីពេស្យាកើតជាប្រេត
( ចាក បេ. ខុ. )
( កាលមើលងាយអ្នកដ៏ទៃជាពូជនៃពៀរមួយ )
 

កាល​កន្លង​ទៅហើយ​ មាន​ស្ត្រី​ពេ​ស្យា​ផ្កា​មាស​ម្នាក់​ ឈ្មោះសិរិនី នៅ​ក្នុង​ហត្ថិនី​ជន​បទ​​នាដែន​កុរុ​ជា​ស្ត្រី​គ្មាន​សីល​ធម៏​ប្រចាំ​ខ្លួន​ ។


ថ្ងៃមួយជា​ថ្ងៃឧបោសថ ពួក​ភិក្ខុ​សង្ឃ​ប្រ​ជុំគ្នា​ធ្វើ​ឧបោស​ថកម្ម​ ឧបាសក ឧបាសិកា​ទាំង​ឡាយ​ មាន​សេចក្តី​ជ្រះ​ថ្លា ក៏​នាំគ្នា​យក​ភេស​ជ្ជៈផ្សេង​ ៗ មាន​ស្ករ​​ទឹក​​ឃ្មុំ​ ទឹក​អំ​ពៅ ជា​ដើម​ ។ រៀប​ចាត់​ចែង​ក្នុង​សាលា​ភត្ត​ បម្រុង​ចាំ​ប្រ​គេន​ព្រះ​សង្ឃ​ ដែល​ចេញ​ពី​រោង​ឧបោសថ​មក ។

ពេល​នោះពួក​ឧបាសក ឧបាសិកា​ ទាំង​​ឡាយ​​ជូន​ជាបាន​ឃើញ​នាង​សិរិនី​ ស្រី​ផ្កា​មាស​ដើរ​ទៅ​ក្បែរ​ទី​នោះ​ក៏​ហៅ​ឪ្យចូល​​ទៅអនុ​មោទ​នាយក​ចំនែក​បុណ្យ ស្ត្រី​ផ្កា​មាស​នោះ​មាន​ចិត្ត​ក្រោធ​ខឹង​ ឆ្លើយ​តប​ទៅវិញ​ថា យើង​មិន​ចង់​បាន​ទេ គ្មាន​បុណ្យ​អ្វី​កើត​ពី​ពួក​ស្រម​ណ៏​ត្រងោល​ អ្នក​តិះដៀល​មាតុគ្រាម​នោះ​ទេ ​ពួក​អ្នក​រាល់​គ្នា​ សុទ្ធ​តែ​ចាញ់​បោក​ស្រមណ៏​ត្រងោល​ទាំងនេះ ​និយាយ​ហើយ ​ក៏​ដើរ​ហួស​ទៅ ​។


សម័យ​ខាង​ក្រោយ​មក​នាង​បាន​ធ្វើ​មរណ​កាល​ទៅកើត​ជាប្រេត​ញី នៅលើកំ​ពែង ដែល​គេជីក​គូ​ពទ័្ធ​ជុំវិញ​នគរ​ មាន​កាយ​អាក្រក់​ ធុំ​​ក្លិន​ស្អុយ​
ចេញ​ពីមាត់​ ដូច​សព​ស្អុយ​រលួយ ​​មិន​​ដែល​​មាន​បាយ​​ទឹក​​បរិភោគ​ឡើយ ។

ថ្ងៃ​មួយ​មាន​ឈ្មួញ​ម្នាក់​បររទេះ​ទៅលក់​ដូរឥវ៉ាន់​ ដល់​ពេលយប់ ក៏​ដាក់​រទេះ​ដេក​ក្បែរ​កំពែង​នគរ​នោះ ​។ ប្រេត​​ញី​ឃើញ​បុរស​នោះ ស្គាល់​ថា​ជា​អ្នក​មក​ពីស្រុក​កំណើត​ខ្លួន​ ក៏​ទៅ​បង្ហាញ​ខ្លួន​ឪ្យឃើញ ​។


ឈ្មួញ​​បាន​​ឃើញ​ហើយ​ភិត​ភ័យ ​ព្រោះរូប​​នោះ​អាក្រក់​គួរ​ខ្លាច​ ទើប​សួរ​ប្រញាប់​ប្រញាល់ថា​ នាង​ជាអ្វី ? យើង​មិន​ដែល​ឃើញ​មនុស្ស​បែប​នេះសោះ​ នាង​ប្រេត​ប្រាប់​តាមដំណើរ​ បុ​ព្វក​ម្មរបស់​នាង​ ហើយ​ផ្តាំ​នឹង​បុរស​ឈ្មួញ​នោះ​ទៅ​មាតា​របស់​នាង​ថា ​នាង​សិរិនី​ជាកូន​ ដែល​បាន​ស្លាប់​ទៅ​បាន​ទៅជា​ប្រេត​នៅកំពែង​នគរ​ ​មាន​សេចក្តី​លំបាក​ ស្រេក​ឃ្លាន​ខ្លាំង​ណាស់ សុំ​ឪ្យមាតា​យក​ប្រាក់​ ៤​ សេន​ នៅ​កប់ ក្រោម​គ្រែ​ដែល​នាង​ដេក ហើយ​បែង​ប្រាក់​នោះជា​ពីរ ចំ​ណែក មួយ​ចំណែក​ ឪ្យ​មាតា​ទុក​ចិញ្ចឹម​ជីវិត​ មួយ​ចំណែក​ទៀត​យក​ទៅ​ធ្វើ​បុណ្យ​ទាន​ឧទ្ទិស​ផល​ឪ្យ​ខ្ញុំ​ ត្បិត​ប្រាក់​នោះខ្ញុំ​សន្សំ​ទុក​មក​យូរ​ហើយ​ ។​

ឈ្មួញ​ត្រលប់​ទៅស្រុក​វិញ​ ប្រាប់​មាតាប្រេតនោះតាម​បណ្តាំរបស់​ប្រេត​ មាតា​ក៏ចាត់​ចែង​គាស់​យក​ប្រាក់​ ធ្វើ​បុណ្យ​ទាន​ឧទ្ទិស​ផល​ឪ្យ​ប្រេត​នោះ ប្រេត​នោះក៏​បាន​រួច​កម្ម​ពៀរ ក្លាយ​ខ្លួន​ជារុក្ខ​ទេវ​ធីតា សោយ​សម្បត្តិ​ទ្រព្យ​ មាន​រូបកាយ​ ល្អ​ប្រិប​ប្រិយ ។ 

យប់​មួយ​ក៏ទៅបង្ហាញ​ខ្លួន​ឪ្យមាតា​ឃើញ ​ហើយ​រៀប​រាប់​សេចក្តី​ទុក្ខ​របស់​ខ្លួន កាល​កើត​ជាប្រេត​ជម្រាប​មាតា ទើប​រំលឹក​មាតា​ឪ្យ​ធ្វើ​ទាន​ រក្សាសីល​ កុំ​ឪ្យ​ធ្វេស​ប្រហែស​ ហើយ​លា​មាតា​ទៅលំ​នៅអាត្មា​វិញ ។ មាតា​ធ្វើទាន​រក្សា​សីល​ ដរាប​អស់​អាយុបាន​ទៅ​កើត​ក្នុង​សុគតិភព​ហោង ។

ដក​​ស្រង់​​ចេញ​​ពី​សៀវ​​ភៅ​ ប្រជុំ​​រឿង​​និទាន​​ជាតក​
វាយ​​អត្តបទ​​បញ្ចូល​​ដោយ កញ្ញា​​ ហេង សំដាណែត

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៧៣១ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿