30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦,៧៨៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៧៣,៩៧៦
សរុប ៣៨៩,៨៥៦,៤៦០
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ២២,០៤៥ ដង)

រឿងស្វាទេវទត្ត



 
រឿងស្វាទេវទត្ត
( ចាក ត. ឯ. )
( ព្យាបាទចំពោះអ្នកមិនព្យាបាទតប ដូចបាចធូលីច្រាសខ្យល់ )

 
ក្នុងអ​វ​សរ ដែល​កន្លង​​ទៅហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត សោយ​រាជ្យ​ក្នុង​ក្រុង​ពា​រា​ណសី​ កាល​នោះភិក្ខុ​ទេវទត្ត​កើត​ជា​ស្វា ត្រោស​នៅ​ក្នុង​ព្រៃ​ហេម​ពាន្ត​ ជា​ប្រ​ធាន​នៃ​ស្វា​ទាំង​ឡាយ​​ក្នុង​​ទីនោះ​ កាល​បើ​មាន​កូន​ឈ្មោល​របស់​ខ្លួន​​កើត​ឡើង​ តែង​សម្លាប់​​ចោល​ ខ្លាច​ក្រែង​កូន​​នោះ​ដណ្តើម​ ធ្វើ​ជាមេ​​ហ្វូង​ ។​​​

កាល​​នោះ ព្រះ​ពោធិ​​សត្វ ចាប់​​បដិ​​សន្ធិ​ក្នុង​ផ្ទៃ​ស្វាញី ជា​ភរិយា​ស្វា​ទេវ​ទត្ត​នោះ ​​។ ​
ស្វា​​ញី​ដឹង​ថាខ្លួន​មាន​គត៏​ហើយ​ ក៏​រត់​បាត់ទៅពួន នៅ​កន្លែង​ដទៃ​ ដល់​សម្រាល​កូន​ស្វា​ឈ្មោល​មក​ ខំ​លាក់​មិន​ឪ្យ​ចេញ​ទៅ​ទី​ណា​ឆ្ងាយ ​។

កូន​ស្វា​នោះ​ មាន​កំលាំង​ដូច​ដំរី​សារ​ ក្លាហាន​អង់​អាច​ដូច​រាជ​សីហ៏ ព្រោះ​ជាតិ​ព្រះ​ពោធិ​សត្វ​ ដល់​ធំឡើង​ សួរ​មាតាថា​ អ្នក​ណាជា​បិតា​ខ្ញុំ​ សូម​នាំ​ខ្ញុំ​ទៅជួប​ មាតា​ប្រាប់​ថា ​បិ​តា​ឯងជា​មេហ្វូង​នៅក្នុង​ព្រៃ​ភ្នំ​ឯនោះ​ កូន​ឯង​ទៅ​ជួប​មិន​បាន​ទេ​ ព្រោះ​បិតា​នោះនោះ​ចិត្តអាក្រក់​ណាស់ តែ​ឃើញ​កូន​ឈ្មោល​ ចាប់​ច្រ​បាច់​សម្លាប់​ចោល​ហើយ​ ។

ព្រះ​ពោធិ​សត្វ​ថា ​មិន​ស្លាប់​ទេ សូម​មាតា​នាំ​ខ្ញុំ​ទៅ​ចុះ​ មា​តាឃាត់​មិន​បាន​ក៏នាំទៅ​ ។ បិ​តា​ឃើញហើយ​ កើត​ព្យា​បាទ​ក្នុង​ចិត្ត​​​ ក៏​ធ្វើជា​ស្រឡាញ់ ​ហៅ​ព្រះពោធិ​សត្វ​ឪ្យចូល​ទៅជិត​ ចាប់​ឪប​រឹត​ពេញ​ទំ​ហឹង​​ ព្រះ​ពោធិ​សត្វ​ ប្រឹង​ចំកោង​ច្រាន​ បិតា​ទ្រាំ​មិន​បាន​ចាញ់​កំ​លាំង​ព្រះ​ពោធិ​​​សត្វ​ ក៏​លែង​ទៅ ​កើត​ក្តៅ​ក្រហាយ​គិត​ថា កូន​នោះ​ពូ​កែ​តែ​ធំ​ពេញ​រូប​ឡើង​ វា​សម្លាប់​អញ ដណ្តើម​ឋានះជា​មេហ្វូង​ហើយ​ ទើប​ហៅ​ព្រះ​ពោធិ​សត្វ មក​ប្រាប់​ដោយ​ឧបាយ​ថា​ នែ​កូន​សម្លាញ់ ​! ឥឡូវ​ឪពុក​ចាស់​ហើយ​នឹង​ប្រ​គល់​​ឋា​នះ ​មេហ្វូង​ឪ្យ​ឯង​ គឺ​តាំងឯង​ជាស្តេច​ស្វា​ ឪ្យ​នៅ​ត្រួត​ត្រា​ហ្វូង​ស្វា​ទាំង​អស់​ជំនួស​បិតា​ ឯង​ត្រូវ​ទៅកាច់​ផ្កា​ក្នុង​ស្រះឯណោះ​ មក​ឪ្យ​បិតា​ បិតា​នឹង​អភិសេក​ឪ្យ​ ។

ព្រះ​ពោធិ​សត្វ​ ទទួល​ដោយ​រីករាយ​ ហើយ​ម្នីម្នា​ទៅកាន់​ស្រះ​នោះ ​ទៅដល់​ដើរ​ឆ្វែល​ពិចារណា​មើល​ មិន​ឃើញ​មាន​ស្នាម​ជើង​ឡើង​វិញ​សោះ ឃើញ​តែចុះទៅ​ ទើប​ព្រះ​ពោធិ​សត្វ​យល់​ច្បាស់​ថា ក្នុង​ស្រះ​មាន​អារ័ក្ស​ទឹក​ហើយ​ អញ​មិន​ត្រូវ​ចុះទេ​ ក៏​ដើរ​បេះ​ជុំវិញ្ស្រះ​ មិន​ឪ្យជ្រុល​ខ្លួល​ទៅ​ក្នុង​អាណា​ខេត្ត​ របស់​អារ័ក្ស​ទឹក​ បេះផ្កា​ជា​ច្រើន​ដាក់​គរ​ក្បែរ​មាត់​ស្រះ ​។


អា​រ័ក្ស​ទឹក​ឃើញហើយ​ នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ថា ស្វានេះ​ចំជា​បណិ្ឌត​អ្នក​ប្រាជ្ញ បេះ​យក​ផ្កា​អញបានហើយ​ មិន​ឪ្យ​អញចាប់​ស៊ីកើត​ទៀត​ ទើប​បង្ហាញ​ខ្លួន​ឪ្យ​ព្រះ​ពោធិសត្វ​ឃើញ​ ហើយ​សូត្រ​ពាក្យ​ស្លោក​ថា ៖​

យសេ្សតេ ច តយោ ធ ម្មា វានរិន្ទ យថា តវ ទក្ខិយំ សូរិយំ បញ្ញា(១) ទិដ្ធ សោ អតិវត្តតិ ។ 

ប្រែ​ថា បពិត្រ​ស្តេច​ស្វា​ ធម៏​ទាំង​ឡាយ ៣​ យ៉ាង​នេះ គឺ​ ទក្ខិយ​ ១ , សុរិយ ១ , បញ្ញា ១ , មានដល់​បុគ្គល​ណាដែល​ដូច​លោក​ បុគ្គល​នោះ​តែង​តែ​បង្គ្រប​នូវ​ខ្មាំង​បាន​ ។

សូត្រ​ដូច​នេះហើយ​ សួរ​ព្រះពោធិ​សត្វ​ថា អ្នក​យក​ផ្កា​ទៅធ្វើ​អ្វី​ ? ព្រះ​ពោធិ​សត្វ​ថា​​ បិតាខ្ញុំ​ឪ្យយក​ទៅដើម្បី​អភិសេក​ខ្ញុំជា​ស្តេច ។ អារ័ក្ស​ទឹក​គិតថា​ អ្នក​មានស្តេចក្តី​ក្លា​ហាន អង់​អាច​យ៉ាង​នេះ គួរ​តែអញយក​ផ្កា​​ទៅ​ឪ្យ ក៏​កាន់​ផ្កា​ដើរ​​តាម​​ក្រោយ​​ ព្រះ​​ពោធិសត្វ​​ទៅ ។ បិតា​​ឃើញ​កូន​​មកវិញ មាន​អារ័ក្ស​​ទឹក​ជា​អ្នក​កាន់​ផ្កា​ឪ្យដូច្នោះ​ ក៏​កើតក្តៅ​ក្រហាយ អន្ទះ​អន្ទែង​បែក​ទ្រូង​ស្លាប់​​ទៅ ។​

ពួក​ស្វាទាំង​ឡាយ​ក៏នាំ​គ្នា​អភិ​សេក​ ព្រះ​ពោធិសត្វ​ជាស្តេច​របស់​ខ្លួន​ត​ទៅ ​។​ ប្រជុំ​ជាតក ស្វា​ជាបិ​តា គឺ​ភិក្ខុ​ទេវទត្ត​ កូនស្វាគឺ ព្រះតថាគត ។
 
 ១, ទក្ខិយ ប្រែថា សេចក្តីប្រសប់ រវាសរវៃ   ២, សូរិយ ប្រែថា
សេចក្តីក្លាហាន អង់អាច  ៣, បញ្ញា ប្រែថា សេចក្តី​ប្រាជ្ញ មិនគាំង​គំនិត ។


ដក​ស្រង់​ចេញពីសៀវភៅ ប្រជុំ​ជាតក
វាយអត្តបទដោយ កញ្ញា ហេង សំដាណែត

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,២៤៣ ដង)
រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៩,០៩៩ ដង)
ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​អំពើ​កម្ម​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿