30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៧,៥១៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៣៨,១៣៥
សរុប ៣៨៩,៨២០,៦១៩
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២០,៣៣៥ ដង)

រឿងយមលោកនិងទេវលោក



 
រឿងយមលោកនិងទេវលោក
( ចាក អ. ម. )
( អានិសង្សនិងទោស របស់កុសលាកុសលកម្ម)

 
កាល​ព្រះ​សម្ពុទ្ធ​​បរម​គ្រូ​ ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន​ នា​ទីក្រុងសាវត្ថី​ ។​កាល​នោះ​ព្រះ​មហា​មោគ្គ​ល្លានដ៏​មាន​​អាយុ ជាអ្នកមាន​ឫទ្ធិ​ច្រើន​ មាន​បំណង​​​ចង់​ទៅមើល​​ស្ថាន​នរក​ បានចូល​​ទៅ​ថ្វាយ​បង្គំ​លា​ព្រះ​សម្ពុទ្ធ​ជាបរម​គ្រូ ក៏​និមន្ត​ទៅ​យម​លោក​ពិនិត្យ​មើល​​ស្ថាន​​ភាព​​​ទី​កន្លែង​នរក​ តាំង​​ពី​នរក​តូច​ៗ​ រហូត​​ដល់​​នរក​ធំ​ឈ្មោះ​អវីចិ។

លោក​និ​មន្ត​ទៅ​ដល់​ទីណា​សត្វ​នរក​ក៏​បាន​ស្បើយ​ទុក្ខ​ក្នុង​ទីនោះ​  ដោយ​អំណាច​ឫទ្ធិ​របស់​លោក​ ។ មហា​នរក​ឈ្មោះ​អវីចិ​ កាល​បើ​ព្រះ​មោគ្គ​ល្លាន​និមន្ត​ទៅ​ដល់​ហើយ​ គំ​នរ​ភ្លើង​ក៏​វិនាស​បាត់​ទៅ មាន​ផ្កា​ឈូក​ប៉ុន​កង់​រទេះ​ផុះឡើង​ លោក​ក៏​ឡើង​គង់​លើផ្កា​ឈូក​នោះ ​។

ពួក​សត្វ​នរក​ទាំង​ឡាយ បាន​ចូល​ទៅ​ចោម​រោម​ថ្វាយ​បង្គំ​សួរ​ថា​ លោក​ម្ចាស់​និមន្ត​មក​អំពី​ទី​ណា ​? ។ ព្រះ​មោគ្គ​លា្លន​ប្រាប់​ថា អា​ត្មា​មក​ពីស្ថាន​មនុស្ស​លោក ។

សត្វ​នរក​ទាំង​ឡាយ បាន​ឮ​ដូច្នេះ​ហើយ​ក៏​ផ្តាំ​ទៅ​ញាតិ​មិត្រ​របស់​ខ្លួន​ថា ​សូម​លោក​ម្ចាស់​ប្រាប់​ដល់​មាតា​ បិតា ​បុត្រ ​ភរិយា ​ញាតិមិត្រ របស់ខ្ញុំព្រះ​ករុណា​ផង​ ខ្ញុំ​ព្រះ​ក​រុ​ណា​​ជា​កូន​ ជា​ឪពុក​ម្តាយ​ ជា​មីង​មា ធ្លាក់​ទៅ​កើត​ក្នុង​ស្ថាន​នរក​សោយ​ទុក្ខ​វេទ​នា​ជា​យូរ​យារ​ណាស់​មក​ហើយ​ មាន​សេចក្តី​នឹក​រលឹក​មក​ជា​ខ្លាំង​ណាស់​ អាណិត្យ​ធ្វើ​បុណ្យ​ទាន​ឧទ្ទិស​ផល​បញ្ជូន​ឱ្យ​ផង​ ។​
​​​
ព្រះ​មោគ្គ​ល្លាន​បាន​ទទួល​ដំណឹង​នោះ​ហើយ​ ក៏​ត្រឡប់​មក​ស្ថាន​មនុស្ស​លោក​វិញ។មុន​នឹង​ត្រលប់​មក​ លោក​បាន​យក​ភ្លើង​អវីចិ​ប៉ុន​គ្រាប់​ស្ពៃ ​ខ្ចប់​នឹង​ជាយ​ចីវ​របស់​លោក​ដោយ​ឫទ្ធិ​។

មក​ដល់​មនុស្សស្ថាន​លោក​បាន​ប្រ​កាស​ប្រាប់​ ញាតិ​មិត្រ ​មាតា ​បិតា ​របស់​​សត្វ​នរក​ទាំង​នោះ​តាម​បណ្តាំ ​​។ ពួក​មហាជន​ទាំង​ឡាយ ដែល​ត្រូវ​ជាញាតិមិត្រ​របស់​សត្វ​នរក​ បាន​ដឹង​ដូច្នេះ​ហើយ ក៏​យំ​សោក​បោក​ខ្លួន​ប្រាណ​តែ​សព្វ​ខ្លួន​ លុះ​បន្ទោ​របង់​នូវ​សេចក្តី​សោក​នោះ​ហើយក៏​បាន​និមន្ត​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន​ មក​ថ្វាយ​ទក្ខិ​ណា​ទាន​ឧទ្ទិស​បញ្ជូន​ផល​ទៅសត្វ​នរក​ទាំង​នោះ។

ដោយអំណាច​របស់​ព្រះ​មោគ្គ​ល្លាន​នឹង​ដោយ​សត្វ​នរក​ទាំង​នោះមាន​ចិត្ត​ទន្ទឹង​ចាំតែ​ទទួល​ផល​ផង​ ក៏​បាន​ទទួល​ដូចបំ​ណង ។ ​ពេល​នោះសត្វ​នរក​ទាំង​ឡាយ បាន​រួច​ចាក​ទុក្ខ​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌​ជាច្រើន ​ដូច​មាន​បាលីក្នុង​គម្ពី​នោះ​ថា​ “តេ និរយកសត្តា ទុក្ខតោ មុញ្ចន្តិ តតោ ចវិត្វា សគ្គបទំ បូរយឹសុ”  សត្វ​នរក​ទាំង​នោះបាន​រួច​ចាក​ទុក្ខ​ ទៅ​កើត​ក្នុង​ស្ថាន​សួគ៌​មី​ដេរ​ដាស​​ត្រៀប​ត្រា ​។

ក្នុង​ពេលនោះ​ព្រះ​មោគ្គ​ល្លាន បាន​និមន្ត​ទៅស្ថាន​សួគ៌​ទៀត​ ទៅ​ពិនិត្យ​មើល​ភូមិ​ភាគ​និង​សុខ​ភាព​របស់ទេព​តាក្នុង​ស្ថាន​សួគ៌ទាំង​៦ជាន់។ បាន​និមន្ត​ទៅ​ឈរ​រេ​រា​នៅ​ស្ថាន​ត្រៃ​ត្រឹង្ស​ ។ ពេល​នោះ​ពួក​ទេវតា​ក្នុង​ស្ថាន​សួគ៌​ទាំង​ ៦ ​ជាន់​ ក្តៅ​ក្រហល់​ក្រ​ហាយ​នឹង​ចំ​ហាយ​ភ្លើង​អវី​ចិដែល​ខ្ចប់​នឹង​ជាយ​ចីវ​នោះ​គ្រប់​ៗ ​គ្នា​ ។  

សក្ក​ទេវរាជ​បាន​ជ្រាប​ហេតុ​ហើយ​ ទៅ​ប្រ​គេន​សញ្ញា​ដល់​ព្រះ​មោគ្គ​ល្លាន​ ព្រះ​មោគ្គល្លា​ន យល់​ថា​ទេវ​តាទាំ​ង​អស់​ ក្តៅ​ក្រ​ហាយ​ដោយ​កំ​ទេច​ភ្លើង​ដែល​​ជាប់​នឹង​ជាយ​ចីវរ​របស់​អញ​ទេ​តើ !​ បាន​​ជា​ឆ្លេ​ឆ្លា​យ៉ាង​នេះ​. លោក​គិត​ថា​ភ្លើង​ប៉ុន​គ្រប់​ស្ពៃ​នេះ ​មាន​កំ​លាំង​​ក្តៅ​​ខ្លាំង​​ណាស់​​ បើ​អា​ត្មា​អញ​ចោល​ទៅ​លើ​ដី​ផែន​ដី​នឹង​ឆេះ​ខ្ទេច​ខ្ទី​អស់​.​ ចោល​ទៅ​ក្នុង​សមុទ្រ​នឹង​រីង​ខះ​ទឹក​អស់​ឥត​សល់​ ចោល​ទៅ​ព្ធដ៏​អា​កាស​នឹង​រាំង​ភ្លៀង​អស់​ ១២​ ឆ្នាំ​ បើ​ដូច្នោះ​មាន​តែ​អាត្មា​​អញ យក​ទៅចោល​នៅកន្លែង​អវីចិ​វិញ​ ក៏​យក​ទៅ​ចោល​ក្នុង​អវីចិ​នោះ​ទៅ​ ហើយ​និមន្ត​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្ពុទ្ធ​ជាប​រម​គ្រូ ក្រាប​ទូល​ដំ​ណឹង​អំ​ពី​យម​លោក​នឹង​ទេវ​លោក​ដោយ​សព្វ​គ្រប់​ ។

ព្រះ​សម្ពុទ្ធ​ទ្រង់​ប្រារព្ធ​នូវ​ហេតុ​នោះ​ហើយ​ក៏​ប្រទាន​នូវ​ធម្ម​ទេស​នា​ដល់​ពុទ្ធ​បរិ​ស័ទ​​ទាំង​ឡាយ​ថា “នហិ ធម្មោ អធម្មោ ច ឧភោ សមវិបាកិនា អធម្មោ និរយំ នេតិ ធម្មោ បាបេតិ សុគតឹ ” សភាវៈ​ពីរ​ប្រការ​គឺ៖ កុសល​ធម៌ ​១ អកុសល​ធម៌​ ១​. ឱ្យ​ផល​មិន​ស្មើ​គ្នា​ អកុស​លធម៌​តែង​នាំសត្វ​ទៅនរក  កុសល​ធម៌​តែង​នាំសត្វ​ស្ថាន​សួគ៌ ។

លុះ​ចប់​នូវ​ធម្ម​ទេស​នា​នោះ​ហើយ​ ពួក​ពុទ្ធ​បរិ​ស័​ទាំង​ឡាយ​បាន​លុះ​នូវ​មគ្គា​ភិ​សម័យ​ ចំនួន​ ៣ ម៉ឺន ៤ ពាន់ នាក់ក្នុង​វេលា​នោះឯង​ ។


វាយ​អត្ថបទ​ដោយ ខ្ញុំ​ព្រះ​ករុ​ណា ខ្ញុំ​បាទ យ៉ែម ភិរុណ ។​ ដកស្រង់​ចេញ​ប្រ​ជុំ​និទាន​ជាតក​ភាគ​១ របស់​​ព្រះ​បាឡាត់​ឧត្តម​លិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូ​បង្រៀន​​បាលី​នៅវត្ត​លង្កា រាជធានីភ្នំពេញ ។ អរ​ព្រះ​គុណព្រះភិក្ខុ សិរី​បញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណ​មិត្តខ្សាច់​ពោយ​និង​លោក​អាចារ្យ ចយ ធិន ដែលបានផ្តល់​សៀវភៅប្រជុំនិទានជាតកនេះ។



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៦,៣៧០ ដង)
សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៥៦ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿