30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៧៣៩
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៦៧,៧៦២
សរុប ៣៩០,៥៥០,២៤៦
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,១៥៩ ដង)

មាលុក្យបុត្រ



ស្តាប់សំឡេង
 
តាមព្រះពុទ្ធ​តម្រាស់ដែល​ត្រាស់​ដល់​ព្រះមាលុក្យបុត្រថា៖

តំ កឹ មញ្ញសិ មាលុក្យបុត្ត យេ តេ ចក្ខុវិញ្ញេយ្យា រូបា អទិដ្ឋា អទិដ្ឋាបុព្វា ។ ន ច បស្សសិ ។ ន ច តេ ហោតិ បស្សេយ្យន្តិ ។ អត្ថិ តេ តត្ថ ឆន្ទោ វា រាគោ វា បេមំ វា

" ម្នាល​​មាលុក្យបុត្រ ​អ្នក​សម្គាល់​សេចក្តី​នោះ ​យ៉ាងណា​ រូបគប្បី​ឃើញ​ដោយ​ចក្ខុពួក​ណា ​អ្នកមិន​ឃើញ​ហើយ ​ទាំងមិន​ធ្លាប់ឃើញ​ហើយ រមែង​មិន​ឃើញក្នុង​កាលឥឡូវនេះ​ផង និងការ​ត្រិះរិះថា​យើង​នឹង​ឃើញ ក៏មិន​បាន​មាន​ដល់​អ្នក​ផង ​អ្នកមាន​ការពេញ​ចិត្ត មាន​ការកំណត់​ដឹង ឬមាន​ការ​ស្រឡាញ់​ក្នុង​រូបទាំងនោះឬ? "។ មាលុក្យបុត្រ ទូលឆ្លើយថា នោ ហេតំ ភន្តេ ។ មិនមានទេ ព្រះអង្គ ។

ព្រះតម្រាស់​នេះ ប្រាថ្នាសម្តែង​ថា អ្នកបដិបត្តិ​គប្បីចម្រើន​វិបស្សនា​ ឃើញ​រូបារម្មណ៍ ​ដែល​ធ្លាប់ឃើញ​មកពីមុន​ហើយ​ លះកិលេស​ដែលកើត​ឡើងក្នុង​ខណៈ​ឃើញ​ ដូចជា​កិលេស​ដែលមិន​កើតឡើង​ក្នុងរូបដែល​មិនធ្លាប់​ឃើញ​មក​ពី​មុន ​ពិតហើយ​ក្នុង​ខណៈ​ឃើញ​នោះ កិលេស​រមែង​ពេញចិត្ត​ ឬមិន​ពេញចិត្តក្នុងរូប​ដែលឃើញ ​និងរួមអវ​យវៈតូចធំទៀត​ផង​ កិលេសដូច​ពោល​នេះ រមែង​នាំទៅ​កាន់ការ​ប្រកាន់ភ្ជាប់​ឧបាទាន​ ដែលជា​ហេតុឲ្យ​កើតភព​ថ្មីត​ទៅ។​

ក្រៅពីនេះមាន​សេចក្តី​ដែលត្រាស់​សម្តែងដល់ ​សទ្ទារម្មណ៍​ ជាដើមត​ទៅក្នុង​មាលុក្យបុត្តសូត្រ​នោះថា ​

“ សម្លេងដែល​គប្បីដឹងច្បាស់​ដោយត្រចៀក​ពួកណា​ អ្នកមិន​​បាន​ស្តាប់​ហើយ ទាំង​មិន​ធ្លាប់បាន​ស្តាប់ហើយ​ រមែងមិន​បានស្តាប់​ក្នុងកាល​ឥឡូវនេះ​ផង និង​ការត្រិះរិះ​ថា យើង​នឹង​បាន​ស្តាប់ក៏​មិនបាន​មានដល់​អ្នកផង​ អ្នក​មាន​ការពេញ​ចិត្ត មាន​ការកំណត់​ដឹងឬ ​មាន​ការ​ស្រឡាញ់​ ក្នុង​សម្លេង​ទាំង​នោះ​ឬ? ” ​។​  “ មិនមានទេ ព្រះអង្គ ” ។

“ ក្លិនដែលគប្បី​ដឹងច្បាស់​ដោយច្រមុះពួក​ណា អ្នក​មិនបាន​ស្រូបយក​ហើយ ទាំងមិន​ធ្លាប់បាន​ស្រូបយក​ហើយ​ រមែងមិន​បានស្រូប​យកក្នុង​កាល​ឥឡូវនេះ​ផង​ និងការ​ត្រិះរិះថា​យើងនឹង​បានស្រូប​យកក៏មិន​បានមាន​ដល់អ្នក​ផង អ្នកមាន​ការពេញចិត្ត ​មានការ​កំណត់ដឹង​ ឬមាន​ការ​ស្រឡាញ់​ក្នុងក្លិន​ទាំងនោះ​ឬ? “ ។​ “ មិនមាន​ទេ ព្រះអង្គ ” ។

“ រសដែល​គប្បីដឹង​ច្បាស់ដោយ​អណ្តាត​ពួក​ណា អ្នកមិន​បានភ្លក្ស​ហើយ​ ទាំងមិន​ធ្លាប់​បានភ្លក្ស​ហើយ រមែងមិន​បានភ្លក្ស​ក្នុងកាល​ឥឡូវនេះ​ផង​ និងការ​ត្រិះរិះថា ​យើងនឹង​បានភ្លក្ស​ក៏មិន​មាន​ដល់អ្នក​ផង អ្នកមាន​ការពេញ​ចិត្ត មាន​ការកំណត់​ដឹង ឬមាន​ការស្រឡាញ់ក្នុង​រសទាំង​នោះឬ? ​” ។ “ មិន​មាន​ទេ ព្រះអង្គ ” ។​

“ ផោដ្ឋព្វៈដែល​គប្បីដឹង​ច្បាស់ដោយ​កាយពួក​ណា​ អ្នកមិន​បាន​ពាល់​ត្រូវ​ហើយ ​ទាំងមិនធ្លាប់​បានពាល់​ត្រូវ​ហើយ​ រមែងមិន​បានពាល់​ត្រូវក្នុង​កាល​ឥឡូវនេះ​ផង​ និងការត្រិះរិះ​ថាយើង​នឹងបាន​ពាល់​ត្រូវក៏​មិនបាន​មានដល់​អ្នក​ផង ​អ្នកមានការ​ពេញចិត្ត មាន​ការកំណត់​ដឹង​ ឬមាន​ការ​ស្រឡាញ់​ក្នុង​ផោដ្ឋព្វៈ​ទាំង​នោះ​ឬ? ” ។ “ មិន​មានទេ ព្រះអង្គ ” ។

“ ធម្មារម្មណ៍​ដែល​គប្បីដឹងច្បាស់​ដោយចិត្ត​ពួកណា ​អ្នកមិន​បាន​ដឹង​ហើយ​ ទាំងមិន​ធ្លាប់បានដឹង​ហើយ រមែង​មិនបាន​ដឹងក្នុង​កាលឥឡូវ​នេះផង​ និង​ការ​ត្រិះរិះ​ថាយើងនឹង​បានដឹង​ក៏មិន​បាន​មានដល់​អ្នកផង​ អ្នកមាន​ការ​ពេញ​ចិត្ត ​មាន​ការ​កំណត់​ដឹង ​ឬមាន​ការ​ស្រឡាញ់​ក្នុង​ធម្មារម្មណ៍​ទាំងនោះ​ឬ? ”​ ។​ “ មិនមានទេ ​ព្រះអង្គ​ ” ​។​

ក្រៅពីនោះ ​ព្រះពុទ្ធអង្គ​បាន​ត្រាស់ការ​ចម្រើន​វិបស្សនា ​ដោយ​សង្ខេប​ថា៖​

ឯត្ថ ច តេ មាលុក្យបុត្ត ទិដ្ឋសុតមុតវិញ្ញាតេសុ ធម្មាសុ ទិដ្ឋេ ទិដ្ឋមត្តំ ភវិស្សតិ, សុតេ សុតមត្តំ ភវិស្សតិ, មុតេ មុតមត្តំ ភវិស្សតិ, វិញ្ញាតេ វិញ្ញាតមត្តំ ភវិស្សតិ។

យតោ ខោ តេ មាលុក្យបុត្ត ទិដ្ឋសុតមុតវិញ្ញាតេសុ ធម្មាសុ ទិដ្ឋេ ទិដ្ឋមត្តំ ភវិស្សតិ, សុតេ សុតមត្តំ ភវិស្សតិ, មុតេ មុតមត្តំ ភវិស្សតិ, វិញ្ញាតេ វិញ្ញាតមត្តំ ភវិស្សតិ។
តតោ ត្វំ មាលុក្យបុត្ត ន តេន។ យតោ ត្វំ មាលុក្យបុត្ត ន តេន, តតោ ត្វំ មាលុក្យបុត្ត ន តត្ថ។

យតោ ត្វំ មាលុក្យបុត្ត ន តត្ថ, តតោ ត្វំ មាលុក្យបុត្ត នេវិធ ន ហុរំ ន ខកយមន្តារេន។ ឯសេវន្តោ ទុក្ខស្ស។


“ ម្នាលមាលុក្យបុត្រ ​ក៏ក្នុងសភាវ​ធម៌ទាំងនោះ ​គឺរូបដែល​ឃើញ​ សម្លេង​ដែល​បាន​​ឮ អារម្មណ៍​ដែល​បាន​ទទួលដឹង ​និងធម៌ដែល​នឹងគប្បី​ទទួលដឹង​ កាល​ឃើញ​នឹង​ត្រឹមតែជាការ​បានឃើញ ​កាល​បានឮ ​នឹងត្រឹម​តែជាការ​បានឮ​ កាល​ដឹង​អារម្មណ៍​ផ្លូវច្រមុះ ​អណ្តាត ​កាយ នឹងត្រឹមតែ​ជាការ​បានដឹង​អារម្មណ៍​តាមផ្លូវ​ច្រមុះ អណ្តាត កាយ កាល​ដឹង​អារម្មណ៍​តាម​ផ្លូវចិត្ត​ នឹង​ត្រឹម​តែជា​ការដឹង​អារម្មណ៍​តាមផ្លូវចិត្ត។​

ម្នាលមាលុក្យបុត្ត ក្នុងសភាវ​ធម៌ គឺរូប​ដែល​ឃើញ សម្លេង​ដែល​បានឮ អារម្មណ៍​ដែល​បានទទួល​ដឹង និងធម៌ដែល​នឹងគប្បី​ទទួលដឹង កាល​ឃើញ​នឹ​ងត្រឹម​តែជាការបាន​ឃើញ កាលបាន​ឮក៏ត្រឹមតែ​ជាការ​បានឮ​ កាលដឹង​អារម្មណ៍​ផ្លូវច្រមុះ ​អណ្តាត កាយ ក៏ត្រឹម​តែ​ជាការ​បានដឹងតាម​ច្រមុះ អណ្តាត កាយ កាលដឹង​អារម្មណ៍​ផ្លូវចិត្តនឹង​ត្រឹម​តែជា​ការ​ដឹងអារម្មណ៍​ផ្លូវចិត្ត ក្នុង​កាល​ណា ក្នុងកាល​នោះ អ្នកនឹងមិនមាន​កិលេសដែលជាប់​ដោយសភាវធម៌​ទាំងនោះ។ អ្នកនឹង​មិនកើត​កិលេស​​ដែលជាប់​ក្នុងសភាវធម៌​ទាំងនោះ ក្នុង​កាលណា អ្នកនឹងមិន​ជាប់ជំពាក់​ក្នុងសភាវធម៌ទាំង​នោះ ក្នុងកាល​នោះ។

ម្នាលមាលុក្យបុត្ត អ្នកនឹងមិនមានក្នុង​លោកនេះ មិនមានក្នុង​លោកដទៃ មិន​មាន​ក្នុង​លោក​​ទាំងពីរ នេះឯងជាទីបំផុតនៃទុក្ខ ” ។

ដកស្រង់ចេញពីសៀវភៅ វិបស្សនាន័យ (ភាគ១) ទំព័រ៣៤៤។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១៦,៨៤៤ ដង)
ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៣៣,១៧៥ ដង)
រឿងវិមានពណ៌លឿងរបស់ទេពធីតាផ្កាននោង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.28
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿