ថ្ងៃ សៅរ៍ ទី ២៧ ខែ កុម្ភះ ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១៤,២៦៣
Today
ថ្ងៃម្សិលមិញ ២២៥,០៥៧
ខែនេះ ៦,១៣៩,៩៤៥
សរុប ១៧៥,៩៥១,១៣០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦៨១៤ ដង)

សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​



 
" ទោះ​មាន​ទ្រព្យ​ប៉ុណ្ណា​ បើ​ក្នុង​ចិត្ត​មិន​ចេះ​គ្រប់​គ្រាន់​ទេ​ ឈ្មោះ​ថា​ នៅ​ក្រ​រហាម​ជា​និច្ច "
 
សេច​ក្តី​សុខ​របស់​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ​មាន​ ៤​ ប្រការ​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ ហើយ​យើង​ត្រូវតែធ្វើឲ្យ​បាន​គឺ៖

១. អត្ថិ​សុខ​ សុខ​កើត​អំ​ពី​ការ​មាន​ទ្រ​ព្យ​
២. ភោគ​សុខ​ សុខ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​
៣. អនណសុខ​ សុខ​មិន​ជំពាក់​បំណុល​គេ​
៤. អនវជ្ជ​សុខ​ សុខ​ការងា​រ​ប្រាស​ចាក​ទោស​។

នេះ​ជា​សេច​ក្តី​សុខ​ ៤​ប្រការ​ សម្រាប់​យើង​ជាគ្រហស្ថ​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ជា​សព្វ​ញ្ញូ​ ទ្រង់​ជា្រប​ច្បាស់​នូវ​សច្ច​ធម៌​ ប្រកាស​សម្តែង​ជា​ប្រយោ​ជន៍​ដល់​យើង​ មាន​អធិប្បាយ​ថា​៖

អតិ្ថសុខ បានសេចក្តី​ថា​ យើង​ជា​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​ ការ​មាន​ទ្រព្យ​ចាត់​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំខាន់​ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ គ្រប់​ពេល​វេលា​ បើ​មិន​មាន​ទ្រព្យ​ហើយ​ សេចក្តី​សុខ​ក៏​គ្មាន​ដែរ​ តែ​ក៏គប្បី​យល់​ដែរ​ថា​ ការ​បាន​ទ្រព្យ​នោះ​មិន​មែន​បាន​មក​ដោយ​ងាយ​ៗ​ឬ​ ដោយ​លួច​ ប្លន់​ ឆក់​ដណ្តើម​ កេង​ប្រវ័ញ្ច​នោះ​ទេ​ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​សេចក្តី​ខ្នះ​ខ្នែង​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​មាន​ជំនាញ​ក្នុងការ​ងារ​រកស៊ី​គ្រប់​មុខ​ ឬ​មានរបរ​ណា​មួយ​ដែល​សមត្ថភា​ព​យើង​អាច​ធ្វើ​បាន​ ហើយ​ទ្រព្យ​នោះឯង​ យើង​តែង​បាន​មក​ដោយ​ធម៌​សុច​រិត​ទៀង​ត្រង់​ ធ្វើ​ឲ្យ​យើង​មាន​សុខ​សោមនស្ស​ថា ទ្រព្យ​ទាំងឡាយ​ ដែល​បាន​មក​ដោយ​សេចក្តី​ព្យាយាម​របស់​យើង​ ជា​ទ្រព្យ​ប្រកប​ដោយ​ធម៌​ បាន​មក​ដោយ​ធម៌​ របស់​អត្មា​អញ​ មិន​មែន​បាន​មក​ដោយ​ទុច្ចរិត​នោះ​ទេ​ នេះ​ហៅថា​ អត្ថិសុខ

ភោគសុខ​ មាន​ន័យ​ថា​ សុខ​កើត​ពី​ការ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ដែល​ខ្លួន​រក​បាន​មក​នោះ​ ត្រូវ​បែង​ចែក​ទៅ​ក្នុង​ផ្លូវ​ជា​កុសល​ដូ​ច​ចិញ្ចឹម​មាតា​បិតា​ បុត្រ​ភរិយា​ ទាសា​ទាសី​ កម្មករ​ដែល​រួម​រស់​ក្នុង​បន្ទុក​របស់​ខ្លួន​ ឲ្យ​មាន​សេចក្តី​សុខ​ ព្រោះ​អាស្រ័យ​ទ្រព្យ​ដែល​ខ្លូន​មាន​នោះ​ ។​ ម៉្យាង​ទៀត​ ចេះ​ចែក​ធ្វើ​បុណ្យ​​ ។​ ត្រូវ​ចៀសវាង​យ៉ាង​ដាច់ខាត​ នូ​វ​ការ​ប្រើ​ប្រាស់​ទ្រព្យ​ក្នុង​ផ្លូវ​ខុស​គឺ​ ចំណាយ​ទៅ​លើ​ស្រី​ ស្រា​ ល្បែង​ ជា​អំពើ​អបាយ​មុខ​ នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ​ ។

អនណសុខ​ ជា​សេចក្តីថា​ សុខ​កើត​ពី​ការ​មិន​ជាប់​ជំពាក់​បំណុល​គេ​ ធម្មតា​អ្នក​ជាប់​បំណុល​គេ​ ទោះ​តិច​ក្តី​ច្រើន​ក្តី​តែង​មាន​សេចក្តី​ទុក្ខ​ព្រួយ​ខ្លាច​ក្នុង​ចិត្ត​ជានិច្ច​ ក្រែង​ម្ចាស់​បំណុល​គេ​មក​តឿន​ទារ​ ។​ ឯ​អ្នក​មិន​ជាប់​បំណុល​នេះ​ តែ​មាន​សេចក្តី​សុខ​សោមនស្ស​ដូច្នេះ​ថា​ អាត្មា​អញ​មិន​ជំពាក់​បំណុល​ ទោះ​តិច​ក្តី​ច្រើន​ក្តី​ របស់​បុគ្គល​ណា​មួយ​ឡើយ​ នេះ​ហៅ​ថា​ អនណសុខ​​

អនវជ្ជសុខ មាន​ន័យ​ថា​ សុខ​កើត​ពី​ការងារ​ប្រាស​ចាក​ទោស​ រាល់​ការងារ​ដែល​យើង​ប្រកប​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​ មាន​ការងារ​ខ្លះ​អាច​ផ្តល់​ទោស​កំហុស​ដល់​អ្នក​ធ្វើ​ដូច​ជា​ត្រូវ​ចូល​គុក​ ជាប់​ច្រវាក់​ និង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌកម្ម​ផ្សេងៗ​ ផល​ទាំងអស់​នេះ​ បណ្តាល​មក​ពី​ការងារ​មិន​សុចរិត​ ។​

បុគ្គល​អ្នក​ប្រាថ្នា​សេចក្តីសុខ​ ត្រូវ​វៀរចាក​ ការ​សម្លាប់​ ការលួច​ ឆក់​ ប្លន់​ កា​រ​ប្រព្រឹត្តខុស​ក្នុង​កាម​ និយាយ​ពាក្យកុហក​ ផឹក​ទឹក​ស្រវឹង​ ហើយ​បែរ​មក​ប្រកប​ធម៌​ល្អ​ មាន​ការ​ស្រឡាញ់​ចំពោះ​មនុស្ស​និង​សត្វ​ទូ​ទៅ​ រកស៊ី​ក្នុង​ផ្លូវ​សុចរិត​ ត្រេកអរ​តែនឹង​ភរិយា​របស់​ខ្លួន​ មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​នឹង​គ្នា​ចម្រើន​សតិ​វៀរ​ចាក​គ្រឿង​ស្រវឹង​ និង​ការងា​រ​ឲ្យ​ស្អាត​ដោយ​កាយ​ ដោយ​វាចា​ ដោយ​ចិត្ត​ ការ​ពិចារ​ណា​ឃើ​ញអំពើ​ដែល​ខ្លូន​ធ្វើ​សុទ្ធ​តែ​ល្អ​ ដូច្នេះ​ចិត្ត​ក៏​រមែង​ត្រេក​អរ​រីករាយ​អ្នក​ដទៃ​ក៏​រាប់​អាន​ស្រឡា​ញ់​ចូលចិត្ត​ សេចក្តីសុខ​សោមនស្ស​ក៏​កើ​ត​ឡើង​ព្រោះ​ការងារ​មិន​មាន​ទោស​យ៉ាង​នេះ​ ។ ​

យើង​ជា​អ្នក​ស្រឡាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ យើង​ត្រូវ​តែ​ជា​អ្នក​មាន​កាយ​កម្ម​សុចរិត​ វចីកម្មសុចរិត​ មនោកម្ម​សុចរិត​ ។ នៅ​ក្នុង​អដ្ឋ​កថា មនោរថបូរណី អដ្ឋកថាចារ្យ​សម្តែង​ថា​ សុខ​បី​ខាង​ដើម​មិន​បាន​ចម្រៀក​ទី​១៦​ នៃ​សុខ​ ដែល​កើត​អំពី​ការងារ​ប្រាស​ចាក​ទោស​ឡើយ​ ។​


ព្រោះ​ហេតុ​នេះ​ សូម្បី​តែ​យើង​មិន​មាន​ទ្រព្យ​សម្បត្តិ​ជា​សុខ​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ទៅ​ធ្វើ​អំពើ​លាមក​មានការ​លួច​ប្លន់​ជាដើម​ឡើយ​ យើង​ត្រូវគិត​ឃើញ​ថា​ ទ្រព្យ​ដែល​មាន​វា​​កើត​មក​អំពី​បុណ្យ​ បើ​យើង​ខ្វះបុណ្យ​ហើយ​ តើ​ទ្រព្យ​សម្បត្តិ​បាន​អំពី​ទីណា​ ។ កាល​ណា​យើង​ក្រ​ យើ​ង​មិន​ត្រូវ​រវើ​រវាយ​ចិត្ត​ពេក​ទេ​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ហើយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ ដោយ​បញ្ញា​របស់​យើង​​ ។​

នៅ​ក្នុង​សុត្ត​ន្ត​បិដក​ ខុទ្ទកនិកាយ​ ថេរ​គាថា​ ព្រះ​សីលវត្ថេរ​ពោល​ថា​៖​

 
សីល​មេ​វិធ​ សិក្ខេ​ថ​ អស្មឹ​ លោកេ​ សុសិកិ្ខតំ សីល​ ហិ សព្វសម្បត្តឹ​ ឧបនាមេកិ សវិតំ​។
បុគ្គល​គប្បី​សិក្សា​នូវ​សីល​ឲ្យ​ជា​សីល​ ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ ក្នុង​លោក​នេះ​ ព្រោះ​ថា​ សីល​ដែល​បុគ្គល​សេពល្អ​ហើយ​ រមែ​ង​បង្អោន​មក​នូវ​សម្បត្តិ​ទាំងពួង​ ។

សីលំ រក្ខេយ្យ​ មេធាវី បត្ថយានោ​ កយោ​ សុខេ​ បសំសំ​ វិត្តិលោភញ្ច​ បេច្ច​ សគ្គេ​ បមោ​ទនំ​ ។
ជន​អ្នក​មាន​ប្រាជ្ញា​ កាល​ចង់​បាន​ នូវ​សេចក្តី​សុខ​បី​យ៉ាង​ គឺ​ការ​សរសើ១​ ការ​បាន​នូវ​សេចក្តី​ត្រេក​អរ​១​ ការលះលោកនេះ​ទៅ​ហើយ​ រីករាយ​ក្នុង​ស្ថាន​សួគ៌​១​ គប្បី​រក្សា​នូ​វ​សីល​ ។​ 
 
មាន​សំនួរ​សួរ​ថា​ ហេតុអ្វី​បាន​ជា​ព្រះ​ថេរ​ពោល​ថា​ អ្នក​មាន​សីល​តែង​មាន​ទ្រព្យ​សម្បត្តិ​ ឆ្លើយ​ថា​ អ្នក​មាន​សីល​ជា​អ្នក​មិន​ប្រមាទ​ក្នុង​កិច្ច​ការ​ងារ​ទាំង​ពួង​ ។​ បុគ្គល​ដែល​ជា​អ្នក​មាន​សីល​ទោះ​ធ្វើ​ការ​អ្វី​ ក៏​ជា​អ្នក​ធ្វើ​ដោយ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ជាអ្នក​មិន​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​ថា​ មនុស្ស​មាន​សីល​ជា​អ្នក​មាន​​នូវ​ អប្បមាទ​ធម៌​ក្នុង​ខ្លួន​ ធ្វើ​ការ​ជា​អ្នក​ប្រាកដ​ប្រ​ជា​ពេល​សម្រាក​ដឹង​នូវ​ពេល​សម្រាក​មិន​ដើរ​លេង​ មិន​ខ្ជី​ខ្ជា​ការងារ​ ស្ថិត​នៅ​ក្នុង​ទី​ណា​ ក៏គេ​ស្រឡាញ់​រាប់អាន​គ្រប់​ៗ​គ្នា​ ។ ដោយ​មាន​ធម៌​ក្នុង​ខ្លួន​គឺ​ការ​មិន​ធ្វេស​ប្រហែស​នេះ​ហើយ​ ទើប​បាន​ទទួល​លទ្ធ​ផល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​ញាតិ​មិត្ត​ជិតខាង​ច្រើន​​ ។​ មនុស្ស​ជា​កល្យាណ​មិត្ត​តែង​រាប់រក​មនុស្ស​ដែល​ជា​អ្នក​មាន​សីល​ ទោះ​បី​យើង​ខាត​ជំនួញ​ជួញ​ដូរ​អ្វី​មួយ​ ក៏​មនុស្ស​ដែល​ជា​កល្យាណ​មិត្ត​ដ៏​ល្អ​របស់​យើង​ នឹង​ជួ​យ​ដោះ​ទុក្ខ​ឲ្យ​រួច​ផុត​ពី​ភាព​លំបាក​នោះ​បាន​ដែរ​​​ ។ ព្រោះ​ហេតុនោះ​ អ្នក​មាន​សីល​តែង​មាន​នូវ​ទ្រព្យ​ និង​កិត្តិយស​ល្អ​ ព្រម​ទាំង​​សេចក្តី​សរ​សើរ​ពី​ញាតិ​មិត្ត​បង​ប្អូន​គ្រប់ៗ​កាល​ ។​

អធនស្សុ រសង្ខាទា​ អពលស្ស​ ហតា​ នរា​ អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា​ ឥមេ ។
ជន​អ្នកខ្សត់​ចង់​ស៊ី​រស​ខ្ពស់ខ្ពង់  ជនអ្នក​អត់​កម្លាំង​ចង់​ចម្បាប់​
ជន​អ្នក​ឥត​បញ្ញា​ចង់ថ្លែង​ស័ព្ទ   ជនបីនេះ​រាប់ទុក​សើ្ម​ឆ្កួត​ ។

អ្នកអត់​ធន​ធាន​     ចង់​ទទួល​ទាន​     រស​ឆ្ងាញ់​លើស​លែង​
ជន​ឥត​កម្លាំង​     ចង់​តាំង​ប្រឡែង​       ចម្បាប់​ទាត់ប៉ែង
សម្តែង​អំនួត​ ។
 

ជនឥត​ប្រាជ្ញា​     ល្មោភ​ថ្លែង​ចរចា​      ប្រាថ្នា​គេ​អួត​
ជន​បី​នេះ​ប្រើ​          ទុក​ស្មើ​គេ​ឆ្កួត​      ព្រោះ​ឡើង​អំនួ​ត​
​​​​​​​​     លោ្មភ​ហួស​ប្រមាណ​។
 
ដកស្រង់​ចេញពី​សៀវ​ភៅ​ ចិញ្ចឹមកូនតាមគន្លងធម៌ សរសេរដោយ​ ឧបាសក​ វ៉ាន់​ ចាន់សារ៉ែន។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៨៧១៤ ដង)
ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤៩៨៧ ដង)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៣២១៣ ដង)
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៧១៧ ដង)
ការ​សង្រួម​ក្នុង​បាតិមោក្ខ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២០៥៣ ដង)
យោបល់​ឲ្យ​កើត​អធិវាសនក្ខន្តី
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕