10
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៦១៣
Today
ថ្ងៃម្សិលមិញ ៦១,៩៤៧
ខែនេះ ២,៦១៣
សរុប ១២៨,៩៤៣,១៤១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២១២៧១ ដង)

រឿង​វិ​សម​លោម​រាជ​កុ​មារ



ស្តាប់សំឡេង
 
រឿង​វិ​សម​លោម​រាជ​កុ​មារ
( ចាក ម. វា. )
( ផល​នៃ​ការ​ធ្វើ​ទាន​​ដោយ​សេចក្តីជ្រះថ្លា )

 
កាល​សាស​នា​ព្រះ​សម្ពុទ្ធ​ព្រះ​នាម​កស្សប មាន​បុ​រស​ម្នាក់​បាន​ស្តាប់​ធម៌​ទេស​នា​ព្រះ​សម្ពុទ្ធ មាន​សេចក្តី​​ជ្រះ​ថ្លា​បាន​​ធ្វើ​ទាន​ប្រ​គេន​ ចង្ហាន់​ចំ​ពោះ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន​ លុះ​ស្លាប់​ទៅ​បាន​ទៅ​​កើត​ក្នុង​សុ​គ​តិ​ភព អស់​កាល​យូរ​អង្វែ​ង ដល់​មក​សាសនា​ព្រះ​សម្ពុទ្ធ​គោតម​បរម​គ្រូ​របស់​យើង​នេះ ព្រះ​អង្គ​បរិ​និ​ព្វាន​ផុត​ទៅ​ហើយ បាន​មក​កើត​ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​ធម្មាសោករាជ​ស្តេច​ចុល្លចក្រ មាន​រូប​កាយ​ល្អ​អ​ស្ចារ្យ​ មាន​រោម​ក្រ​ញាញ់​ប្រ​ទាក់​គ្នា​ បាន​ជា​ព្រះ​រាជ​បិតា​ព្រះ​រាជ​នាម​ថា វិ​សម​លោម​រាជកុមារ ដល់​ចំរើន​វ័យ​ឡើង​មាន​ព្រះ​ជន្ម​ ១៦ ព្រះ​វស្សា រូប​រាង​កាយ​ក៏​រឹត​តែ​ល្អ​មាន​កំ​លាំង​ខ្លាំង​អស្ចារ្យ​​ អាច​ហក់​លោត​ទៅ​អាកាស​បាន​កំ​ពស់​ ១៨​ហត្ថ ។

ថ្ងៃ​មួយ​ព្រះ​បាទ​ធម្មា​សោ​ក​រាជ​បាន​ប្រ​ជុំ​ព្រះ​រា​ជា​​ចំ​នួន​ ប្រាំ​បី​រយ​បួន​ពាន់​​អង្គ ដែល​ជា​ស្តេច​ចំណុះ​ លុះ​មក​ជួប​ជុំ​ហើយ​ក៏​នាំ​ទៅ​លេង​ព្រៃ​ហេមពាន្ត​ ដើម្បី​កំ​សាន្ត​សប្បាយ​ ឯ​វិ​សម​លោម​រាជ​កុ​មារ បាន​យាង​ទៅ​ជា​មួយ​ដែរ ។

ព្រះ​បាទ​ធម្មាសោក​ដែល​មាន​ស្តេច​ ប្រាំ​បី​រយ​បួន​ពាន់​អង្គ ចោម​រោម​ជា​បរិ​វារ ស្តេច​យាង​ទៅ​ដល់​ស្ទឹង​ចន្ទ​ភា​តា ទ្រង់​ឈប់​សម្រាក​នៅ​ទី​នោះ​ ។ ឯ​ស្ទឹង​ចន្ទភាតា​នោះ​ជា​ស្ទឹង​ធំ​​ មាន​ទទឹង​ ១ យោ​ជន៍ ជម្រៅ​ ៣ គាវុត មាន​ទឹក​ហូរ​ខ្លាំង​បែក​ព​ពុះ​ធំៗ ជា​ស្ទឹង​សម្បូណ៏​ទៅ​ដោយ​សត្វ​សា​ហាវ​គ្រប់​មុខ​ ។

ព្រះ​បាទ​ធម្មាសោក ទត​ឃើញ​ស្ទឹង​នោះ​គួរ​ខ្លាច ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​ត្រាស់​សួរ​ពួក​បរិ​វា​ទាំង​អស់ថា អ្នក​ណា​ហ៊ាន​ហែល​កាត់​ស្ទឹង​នេះ​ទេ ? ព្រះ​រាជា​ទាំង​ ប្រាំបី​រយ​បួន​ពាន់​អង្គ ដែល​ពូ​កែៗ ទាំង​ប៉ុន្មាន​មិន​ហ៊ាន​ហែល​ឆ្លង​ឡើយ មាន​តែវិ​សម​លោម​រាជកុមារ​មួយ​ចូល​ទៅ​ថ្វាយ​បង្គំ​ទូល​ថា​ហ៊ាន​ហែល​ឆ្លង ។ ព្រះ​បិតា​ត្រាស់​ថា​បើ​ឯង​ហ៊ាន​មែន​ហែល​ឆ្លង​ទៅ !​ ហើយ​ហែល​មក​វិញ​យើង​ចាំ​នៅ​ទី​នេះ ។

វិ​សម​លោម​កុមារ​ កាល​បើ​ព្រះ​រាជ​បិតា​អនុញ្ញាត​ហើយ​ ក៏​ផ្លាស់​គ្រឿង​អម្ភរ​ទុក​នៅ​សល់​តែ​ខោ​ទ្រ​នាប់​ខ្លី ថ្វាយ​បង្គំ​បិតា​ហើយ​ហក់​ពី​មាត់​ច្រាំង​លើ​អាកាស​បាន​ ១៨​ហត្ថ ទើប​លោត​ចុះ​ទៅ​ក្នុង​ស្ទឹង​ហែល​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ហើយ​ហែល​ត្រលប់​មក​វិញ​ មាន​សន្ទុះ​រ​ហ័យ​ដូច​ព្រួញ​ ពួក​សត្វ​សាហាវ​ទាំង​ឡាយ​មាន​ក្រ​ពើ​ ឆ្លាម​ជា​ដើម​ស្ទុះ​ដេញ​ខាំ​ វិសម​លោម​កុមារ​យក​ដៃ​ទះ​បែក​បាក់​ខ្លួន​ប្រាណ​ខ្ទេច​ខ្ទី​ជា​ច្រើន​ លុះ​មក​ដល់​ហើយ​ឡើង​ទៅ​ថ្វាយ​បង្គំ​ព្រះ​បិតា ៗ នឹក​ស្ងើច​អស្ចារ្យ​ក្រៃ​ពេក​ ថា​ព្រះ​រាជបុត្រ​នេះ​មាន​ឫ​ទ្ធី​ច្រើន​ណាស់ គ្មាន​បុគ្គល​ណា​ស្មើ​ឡើយ ឯស្តេច​ទាំង​ ប្រាំរយ​បួន​ពាន់​អង្គ ក៏​អស្ចារ្យ​ស្លុត​ព្រះ​ទ័យ ។

គ្រា​ក្រោយ​មក​ព្រះ​រាជ​បិតា​នឹក​ខ្លាច​ថា ព្រះ​រាជ​បុត្រ​នឹង​សម្លាប់​អញ​យក​រាជ​សម្បត្តិ​បាន​ដោយ​ងាយ បើ​ដូច្នេះ​អញ​ត្រូវ​តែ​សម្លាប់​ចោល​ លុះ​ដល់​ត្រ​ឡប់​មក​នគរ​វិញ ក៏​ប្រើ​រាជ​អ​មាត្យ​ឲ្យ​ចាប់​​វិសម​លោម​កុមារ ជា​ព្រះ​រាជ​បុត្រ​ដាក់​គុក​បង្អត់​បាយ​ឲ្យ​តែ​បន្តិច​ ៗ កុំ​ឲ្យ​ឆ្លាប់​ស្លាប់​ ដល់​គ្រប់​៤​ខែ ព្រះ​រាជា​ឲ្យ​អមាត្យ​ចង​ឫ​ស្សី​ ៦០​បាច់ បង្កប់​ដែក​នៅ​ខាង​ក្នុង​ ហើយ​តម្រៀប​បញ្ឈរ​ទុក​ក្នុង​ទី​មួយទើប​ឲ្យ​ទៅ​យក​ព្រះ​រាជបុត្រ​ពីគុក​មក​ប្រាប់ថា ព្រះ​រាជ​បិតា​ឲ្យ​យក​ព្រះ​ខ័ន​កាប់​ឫស្សី​ទាំង ៦០​បាច់ អោយ​ដាច់​ជា​កំ​ណាត់ប្រ​វែង​បួន​ៗ ធ្នាប់​បើ​កាត់​មិន​ដាច់​ទេ​នឹង​សម្លាប់​ចោល​ ។

វិ​សម​លោម​កុមារ​ប្រាប់​រាជអមាត្យថា​ រក​អាហារ​មក​ឲ្យ​ខ្ញុំ​បរិ​ភោគ​សិន​ ព្រោះ​៤ខែ​ហើយ​មិន​ដែល​បាន​បរិភោគ​អាហារ​ឲ្យ​ឆ្អែត​ម្តង​ទេ ។ រាជ​អមាត្យ​ថា​មិន​បាន​ទេ​ វិ​សម​លោម​កុមារ​នឹក​ក្នុង​ចិត្ត​ថា បើ​បាន​អាហារ​បរិ​ភោគ​ឲ្យឆ្អែត​អញ​នឹង​កាប់​ឫស្សី​ ឲ្យ​ដាច់​ជា​កំ​ណាត់ៗ កុំ​ឲ្យ​សល់​ កំពុង​តែគិត​បណ្តើរ​ដើរ​បណ្តើរ ក៏​ឃើញ​ស្រះ​មួយ​​មាន​ទឹក​ថ្លា​ល្អ​ហើយ​សុំ​អ​មាត្យ​ផឹក​ អមាត្យ​ព្រម​ឲ្យ​ផឹក​ ក៏​ចុះ​ទៅ​ក្នុង​ស្រះ​មុជ​ទៅ​កាយ​ភក់​ស៊ី​ដរាប​ដល់​ឆ្អែត​ ទើប​ឡើង​មក​វិញទៅ​ថ្វាយ​បង្គំ​ព្រះ​រាជបិតា​ ៗ ថា​បើ​ឯង​កាប់​ឫស្សី​ ៦០​បាច់​នេះ​ដាច់​ដូច​បង្គាប់​មែន​ នឹង​លើក​លែង​ទោស​ឲ្យ បើ​កាត់​មិន​ដាច់​ទេ​យក​ទោស​ដល់​ជីវិត ។​ វិសម​លោម​កុមារ​ទូល​ថា​កាត់​ដាច់​ ទើប​កាន់​ព្រះ​ខ័ន​ហក់​ស្ទុះ​ទៅ​អាកាស​កំ​ពស់​ ៨០​ហត្ថ ចុះ​មក​វិញ​កាប់​ឫ​ស្សី​ទាំង​៦០​បាច់​ដាច់​ជា​កំណាត់ៗ ៤ៗ​ធ្នាប់ ហើយ​ឮសួរ​កិណិៗ ដឹង​ថា​គេ​បង្កប់​ដែក​នៅក្នុង​ក៏​បោះ​ព្រះ​ខ័ន​ចោល​ស្រែក​ទ្រ​ហោ​យំ ។ វិ​សមលោម​កុមារ​ប្រាប់​ថា​ខ្ញុំ​គ្មាន​អ្នក​ណា​មួយ​ស្រឡាញ់​រាប់​អាន​ខ្ញុំ​ទេ​ បើ​មាន​ខ្លះ​មុខ​ជា​ប្រាប់​ថា​ឫស្សី​នេះ​មាន​ដែក​នៅ​ខាង​ក្នុង​ផង​ ខ្ញុំ​នឹង​កាប់​ដាច់​ជាង​នេះ​ទៅ​ទៀត​ ។


ព្រះ​រាជ​បិតា​ឮ​ដូច្នោះ​ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​មេត្តា សោមនស្ស​ចំពោះ​ឥទ្ធិ​ពល​របស់​ព្រះ​រាជ​បុត្រ ក៏​ព្រះ​រាជ​ទាន​សម្បត្តិ​ជា​ច្រើន​អ​ភិ​សេក​ឲ្យ​ឡើង​ឋានៈ​ជា​ឧប​រាជ ។ វិសមលោម​កុមារ​កាល​បើ​បាន​សុខ​ស្រួល​ហើយ​ ក៏​មាន​សទ្ធា​ជ្រះ​ថ្លា​ចំ​ពោះ​ព្រះ​ពុទ្ធ​សាស​នា​ បាន​បរិច្ចាគ​ទាន​រក្សា​សីល ទំ​នុក​បំ​រុង​ព្រះ​សង្ឃ មាន​ព្រះ​មោគ​ល្លី​បុត្រតិស្សត្ថេរ​ជា​ដើម​ដ​រាប​ដល់​ទី​បំ​ផុត​ព្រះ​ជ​ន្ម​ហោង​ ។

អត្ត​បទ​នេះ​វាយ​បញ្ចូល​ដោយ​ កញ្ញា ហេង​ សំ​ដា​ណែត ។ អត្តបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រជុំ​និ​ទាន​ជាតក ។


ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦០៥៣៧ ដង)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២០៣៥ ដង)
រឿង​ភរិយា​គោ​បាល និង សាហាយ​ពីរ​នាក់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៨០៧៣ ដង)
ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៣០០៥៤ ដង)
គុណ​នៃ​ការ​ពិចារណា​នូវ​ព្រះ​ត្រៃ​លក្ខណ៍​ គឺ​អនិច្ចំ ទុក្ខំ អនត្តា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១០០៤ ដង)
ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...