6
ថ្ងៃ ច័ន្ទ ទី ១៦ ខែ កញ្ញា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ ព្រះសីហនុ
ទីតាំងៈ ខេត្តព្រះសីហនុ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,៦៥៧
Today
ថ្ងៃម្សិលមិញ ៥៧,៦១៩
ខែនេះ ៩០៦,៦១៨
សរុប ១០៩,៦៨៣,៤០២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២៣៦៣ ដង)

ស្ថាន​ ៥​ យ៉ាង



 
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្ថាន​ ៥​ យ៉ាង​នេះ​ ស្រ្តី ក្តី  បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ ។ ស្ថាន​ ៥​ យ៉ាង​ តើ​ដូច​ម្តេច​ ។ 

ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​ជរា​ជា​ធម្មតា​ មិនកន្លង​ជ​រា​ទៅ​បាន​ឡើយ​ ១​ ។
ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​ព្យាធិ​ជា​ធម្មតា​ មិន​កន្លង​ព្យាធិ​ទៅ​បាន​ឡើយ ១ ។
ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​ សេច​ក្តី​ស្លាប់​ជា​ធម្មតា​ មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ឡើយ​ ១ ។
ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ តែង​មាន​សេចក្តី​ព្រាត់​បា្រស​និរាស​ចាក​សត្វ​និង​សង្ខារ​ ជា​ទី​ស្រឡាញ់​ ជាទី​គាប់​ចិត្ត​ទាំង​ពួង​ ១​ ។
ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក​ មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​អាក្រក់​ក្តី​ នឹង​ជាអ្នក​ទទួល​នូវ​ផល​នៃ​កម្ម​នោះ​ ១​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​ជរា​ជា​ធម្ម​តា​ មិន​កន្លង​ជរា​ទៅ​បាន​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​សេចក្តី​ស្រវឹង​ ក្នុង​វ័យ​ដ៏​ចម្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​សត្វ​ ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ។
កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ ក៏​លះ​បង់​យោ​ព្វ​នមទៈ​ (​សេច​ក្តី​ស្រវឹង​ ក្នុង​វ័យ​ដ៏​ចម្រើន​)​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​ 
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​ជរា​ជា​ធម្មតា​ មិន​កន្លង​ជរា​ទៅ​បាន​ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។ 

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​ព្យាធិ​ជា​ធម្ម​តា​ មិន​កន្លង​ព្យាធិ​​ទៅ​បាន​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​សេចក្តី​ស្រវឹង​ ក្នុង​ភាព​នៃ​ខ្លួន​មិន​មាន​រោគ​​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​សត្វ​ ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ។ កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ ក៏​លះ​បង់​អា​រោ​គ្យ​មទៈ​ (​សេច​ក្តី​ស្រវឹង​ ក្នុង​ភាវៈ​នៃ​ខ្លួន​មិន​មាន​រោគ​)​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​ព្យាធិ​ជា​ធម្មតា​ មិន​កន្លង​ព្យាធិ​​ទៅ​បាន​ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​សេច​ក្តី​ស្លាប់​​ជា​ធម្ម​តា​ មិន​កន្លង​សេច​ក្តី​ស្លាប់​ទៅ​បាន​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​សេចក្តី​ស្រវឹង​ ក្នុង​ជីវិត​​​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​សត្វ​ ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ។ កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ ក៏​លះ​បង់​ជីវិត​មទៈ​ (​សេច​ក្តី​ស្រវឹង​ ក្នុង​ជីវិត​​)​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​សេច​ក្តី​ស្លាប់​​ជា​ធម្មតា​ មិន​កន្លង​សេច​ក្តី​ស្លាប់​​ទៅ​បាន​ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​ តែង​មាន​សេច​ក្តី​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​តម្រេក​ក្រៃ​លែង​ ក្នុង​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជាទី​គាប់​ចិត្ត​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​សត្វ​ ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ។ កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ គង់​លះ​​បង់​ឆន្ទ​រាគ​ (​តម្រេក​ក្រៃ​លែង​​​)​ ក្នុង​សត្វ​និង​សង្ខារ​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​​សេច​ក្តី​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង​ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។ 

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​  មាន​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ នឹង​ជា​អ្នក​ទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​កាយ​ទុច្ចរិត​ វចីទុច្ចរិត​ មនោ​ទុច្ច​រិត​​ ។ កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ គង់​លះ​​បង់​ទុច្ចរិត​​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿុយ​ៗ​ថា​ អាត្មា​អញ​ មាន​​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ នឹង​ជា​អ្នក​ទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ  ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយ​សាវក​នោះ​ តែង​ពិ​ចារណា​ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែល​មាន​ជរា​ ជាធម្មតា​ មិន​កន្លង​ជរា​ទៅ​បាន​ ទោះ​បី​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​ពួក​សត្វ​ទាំង​អស់​ ក៏​តែង​មាន​ជ​រា​ ជា​ធម្ម​តា​ មិន​កន្លង​ជរា​ទៅ​បាន​ដែរ​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរ​មគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​

(​អរិយ​សាវក​នោះ​ពិ​ចារ​ណា​)​ ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែលមាន​​ព្យាធិ​ជាធម្មតា​ មិន​កន្លង​ព្យាធិ​​ទៅ​បាន​ ទោះ​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​​ ពួក​សត្វ​ទាំាង​អស់​ក៏​​មាន​ព្យាធិ​​ ជា​ធម្ម​តា​ មិន​កន្លង​ព្យាធិ​​ទៅ​បាន​ដែរ​​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរមគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​ 

(​អរិយ​សាវក​នោះ​ពិ​ចារ​ណា​)​ ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែលមាន​សេចក្តី​ស្លាប់​​ជាធម្មតា​ មិន​កន្លង​សេច​ក្តី​ស្លាប់​​​ទៅ​បាន​ ទោះ​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​​ ពួក​សត្វ​ទាំាង​អស់​ក៏​​មាន​សេចក្តី​ស្លាប់​​ ជា​ធម្ម​តា​ មិន​កន្លង​សេច​ក្តី​ស្លាប់​​ទៅ​បាន​ដែរ​​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរមគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​ 

(​អរិយ​សាវក​នោះ​ពិ​ចារ​ណា​)​ ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែលមាន​​សេច​ក្តី​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង ទោះ​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​​ ពួក​សត្វ​ទាំាង​អស់​ក៏​​មាន​សេច​ក្តី​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង​ដែរ​​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរមគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​ 

(​អរិយ​សាវក​នោះ​ពិ​ចារ​ណា​)​ ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែលមាន​​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ នឹង​ជា​អ្នក​ទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ​ ទោះ​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​​ ពួក​សត្វ​ទាំាង​អស់​ក៏​​មាន​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ នឹង​ជា​អ្នក​ទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ​​ដែរ​​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរមគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​ 

ធម៌​ទាំង​ឡាយ​ គឺ​ព្យាធិ​ធម៌​ ជរា​ធម៌​ និង​មរណ​ធម៌​ មាន​នៅ​យ៉ាង​ណា​ ពួក​បុថុជ្ជន​ ជា​សប្បុរស​ រមែង​ស្អប់​ខ្ពើម​យ៉ាង​នោះ​ ។​ កាល​បើ​ពួក​សត្វ​ មាន​សភា​វៈ​យ៉ាង​នេះ​ហើយ​ តថាគត​ក៏គួរ​ធុន​ទ្រាន់​នឹង​សភាវៈ​នោះ​ដែរ​ ហេតុ​នោះ​ មិនមាន​ដល់​តថា​គត​ មាន​សភាព​ដ៏​សម​គួ​រ​ មាន​វិហារ​ធម៌​​យ៉ាង​នេះ​ ។​ តថា​គត​នោះ​ កាល​បើ​នៅ​យ៉ាង​នេះ​ ក៏​ដឹង​នូវ​ធម៌​ដែល​ប្រាស​ចាក​ឧបធិ​ បាន​ឃើ​ញ​បព្វ​ជ្ជា​ ថា​ជា​ការ​ក្សេម​គ្រប​សង្កត់​នូវ​សេចក្តី​ស្រវឹង​ទាំង​ពួង​ គឺ​ស្រវឹង​ ក្នុង​ភាវៈ​នៃ​ខ្លួន​ជា​បុគ្គល​មិន​មាន​រោ​គ​ ក្នុង​វ័យ​ ក្នុង​ជីវិត​បាន​ ។​ សេចក្តី​ព្យា​យាម​ ក៏​កើត​មាន​ដល់​តថាគត​នោះ​ កាល​ដែល​ឃើ​ញ​ច្បាស់​នូវ​ព្រះ​និព្វាន​ តថា​គត​មិន​គួរ​ដើម្បី​សេព​កាម​ទាំង​ឡាយ​បាន​វិញ​ ក្នុង​កាល​ឥឡូវ​នេះ​ទេ​ តថាគត​នឹង​ជា​អ្នក​ប្រព្រឹត្ត​ព្រហ្ម​ច​រិយធម៌​ត​ទៅ​ មិន​បាន​ត្រ​ឡប់​វិញ​ឡើយ​ ។​

ដក​ស្រង់​ចេញ​ពី​បិដក លេខ ៤៤ សុត្តន្ត​បិដក​ អង្គុត្តរ​និកាយ​ បញ្ច​ក​និ​បាត​ ត្រង់​ទំព័រ​ទី​១៤៦។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៩ (អាន: ១១៩០៩ ដង)
ចម្រើន​តែសាច់ បញ្ញា​រេចរឹល
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦៩៦ ដង)
ចុន្ទី​រាជ​កុមា​រី​មាន​រថ​ ៥០០ និង​កុមា​រី​៥០០​ហែ​ហម​
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៥៨៨ ដង)
ប្រព្រឹត្តិយ៉ាងណាឈ្មោះថាបានល្អ?
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩៩៨ ដង)
សត្វ​ទាំង​ឡាយ​ ទៀង​តែ​នឹង​ស្លាប់​គ្រប់ ៗ គ្នា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មិថុនា នេះមានដូចជា ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា      |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា       |    ឧបាសក ឆែម សាវឿន ១០ម៉ឺនរៀល    |    ឧបាសិកា ធី ១២ម៉ឺនរៀល    |    ឧបាសក សាន្ត ពិសិដ្ឋ និងភរិយា ព្រមទាំងបុត្រ ៥០ដុល្លា    |    ឧបាសិកា តាន់ ស៊ុយម៉េង១០ដុល្លា    |    ឧបាសិកា យាន គឹមស៊ាត ២០ដុល្លា    |    ឧបាសិកា ជា ស្រីទូច ២០ដុល្លា    |    ឧបាសិកា​ឈុត កន្យា ១០ដុល្លា    |    កឹម សៀកសុវណ្ណី ១០ដុល្លា    |    ឧបាសក គិត វណ្ឌី ៥ដុល្លា    |    ឧបាសិកា វីរៈ ម៉ាឡា (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |    ជួន ណារ៉ុន ២០ម៉ឺនរៀល    |    ឧបាសិកា សែម សុវណ្ណី ៤ម៉ឺនរៀល    |    ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា    |    ដាវីកា ១០ដុល្លា    |    ឧបាសិកា ត្រាវ ដារ៉ែន ២០ម៉ឺនរៀល    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា    |    ឧបាសិកា យីន លីហ្សា ២៥ដុល្លា    |    កែវ សុខឡេង ១០ដុល្លា    |    ឡេង និមល ២០ដុល្លា    |    ហ៊ុយ សារ៉ាក់ ២ដុល្លា    |    ទ្រី ណែត ២ដុល្លា    |    Chumrum Motdavlin ១០ដុល្លា    |    ប៉ាល់ វីរៈ ១ដុល្លា    |    ខេង គីមស័ក្តិ ៤ដុល្លា    |    សួន សុខលាភ ១០ដុល្លា    |    គន់ ធី ៥០ដុល្លា    |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |         ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​ សម្រាប់ប្រចាំឆ្នាំ២០១៩      (១០០ដុល្លា)      |              ឧបាសក ចន្ទ ដារ៉ារិទ្ធ សម្រាប់ប្រចាំឆ្នាំ២០១៩ សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា)    |              ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ សម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា)    |              ឧបាសិកា ទុយ មុំ ព្រៃវែង សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា)     |              ឧបាសក ថន សុខាឬទ្ធិ  (២៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |              ឧបាសក ជឿន ហ៊ុយ  (៣៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ  (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |              ឧបាសិកា ដួង វ៉ាន់  (២៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                 ឧបាសិកា សួន ចិន្តា  (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩      |              ប្អូនប្រុស លីម ហេង (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |              ឧបាសិកា ឌឿ ស៊ីឌីម និងស្វាមី ព្រមទាំងបុត្រ (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |                ឧបាសិកា សឹម គឹមដានី  (១៥ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩         |              ប្អូនប្រុស ហ៊យ ឈុនឡុង (៥០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩       |              ឧបាសិកា ស៊ីណា ស៊ីន ឧបាសក ស៊ីន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩    |                    ឧបាសិកា ជុន ណៃអីុម និង ឧបាសក តែ ហៅ ព្រមទាំងកូនចៅ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  ឧបាសក ឌៀប ឆៃវ៉ាន់ ៦០ដុល្លា កន្លះឆ្នាំ២០១៩  (៦០ដុល្លា)   ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...