30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៣,៦២៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨១,៥៥៩
សរុប ៣៨៥,៥៦៨,២៥២
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,០៤៦ ដង)

រឿង​បុរស​លិច​សំ​ពៅ



ស្តាប់សំឡេង
 
រឿង​បុរស​លិច​​សំ​ពៅ
( ចាក ម. វា. )
( អ្នក​មាន​កតញ្ញូ​កត​វេ​ទិតាធម៌ តែង​មាន​ទេវ​តា​ជួយ )

 
កាល​ពី​ព្រេង​នាយ​ មាន​បុរស​ម្នាក់​ឈ្មោះ​តម្ពុលៈ នៅ​ក្នុង​ក្រុង​សាវត្ថី បាន​ធ្វើ​ដំ​ណើរ​ទៅ​កាន់​រាបថ​ជន​បទ ក្នុង​គិម្ហ​រដូវ​ក្តៅ​ខ្លាំង​ពេក​ចូល​ជ្រក​ក្រោម​ម្លប់​ឈើ​មួយ បាន​ជួប​នឹង​បុរស​ម្នាក់ ដែល​ចូល​ទៅ​ជ្រក​មុន ។

បុរស​ចូល​ទៅ​ជ្រក​មុន​បាន​និយាយ​​សុំ​ស្លា​ម្លូ​ថា ម្នាល​សំ​ឡាញ់​អ្នក​មាន​ស្លា​ម្លូ​ឬ​ទេ ? បើ​មាន​ខ្ញុំ​សូម​ទាន​១​មាត់​ទទួល​ទាន​គ្រាន់​មាន​ទឹក​មាត់​ ព្រោះ​ស្រេ​ក​ទឹក​ខះ​កណាស់ ។ ​តម្ពុលបុរស​ឮ​សូម​ដូច្នោះ​ហើយ​ មាន​ចិត្ត​មេត្តា​ករុណា បាន​ឲ្យ​ស្លា​ម្លូ​មួយ​មាត់​​ទៅ​បុរសនោះ​បរិ​ភោគ ។

កាល​ខាង​ក្រោយ​​មក​ បុរស​ទាំង​ពីរ​នាក់​បាន​ឡើង​ជិះ​សំ​ពៅ​ឆ្លង​មហា​សាគរ​ ទៅ​ជួញ​ជា​មួយ​នឹង​ពួក​ឈ្មួញ​ទាំង​ឡាយ ទៅ​បាន​ ៧ថ្ងៃ​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង​ធ្លាត​សំ​ពៅ​កណ្តាល​សាគរ ពួក​ឈ្មួញ​ទាំង​ឡាយ​ត្រូវ​រលក​ទឹក​បោក​លិច​ស្លាប់​អស់​ នៅ​សល់​តែ​តម្ពុល​បុរស​និង​បុរស​ដែល​សុំ​ស្លា​ស៊ី​ ក្នុង​ពេល​ដែល​ជ្រក​ក្រោម​ម្លប់​ឈើ​ ឯ​បុរស​ដែល​មាន​ស្លា​ម្លូ បាន​ក្តារ​មួយ​បន្ទះ​តោង​ហែល​ទៅ​ដោយ​ឡែក​ តម្ពុល​បុរស​ឥ​ត​មាន​ក្តារ​តោង​ទេ ស្ទើ​រ​តែនឹង​ស្លាប់​​ជួន​ជា​អាយុ​មិន​អស់​ ក៏អណ្តែត​ទៅ​ជួប​នឹង​បុរស​ដែល​សុំ​ស្លា​ម្លូ ៗនោះ​ឃើញ​ហើយ​ចាប់​លើក​ឡើង​ស្គាល់​ច្បាស់​ជា​តម្ពុល​បុរស​ ដែល​ខ្លួន​បាន​សុំ​ស្លា​ម្លូ​ក៏ឲ្យ​តោង​បន្ទះ​ក្តារ​ ហែល​ឆ្លង​ទៅ​ខ្លួន​ស៊ូ​ហែល​ដៃ​ទទេ ព្រោះនឹក​ឃើញ​ថា​គុណ​ដែល​ឲ្យ​ស្លា​ម្លូ​១ មាត់​ដល់​ខ្លូន​ក្នុង​ពេល​ដែល​ខ្លូន​ស្រេក​ទឹក​ខ្លាំង​.។

ឯ​តម្ពុល​បុរស​កាល​បើ​បាន​ផែន​ក្តារ​ហើយ ក៏​ខំ​ហែល​សំ​ដៅ​ទៅ​ត្រើយ​ ចំ​ណែក​ខាង​បុរស​អ្នក​ហែរ​ដៃ​ទទេ ខំ​ហែល​យូរ​ៗ ទៅ​ក៏​អស់​កំលាំង​ក៏​បណ្តែក​ខ្លួន​លើ​ទឹក គិត​ថា​អាយុ​អញ​អស់​ក្នុង​​កណ្តាល​មហា​សា​គរ​នេះ​ហើយ ប៉ុន្តែស្លាប់​ក៏​ស្លាប់​ចុះ​ឲ្យ​តែ​តម្ពុល​បុរស​អ្នក​មាន​ឧ​បការៈ​បាន​រស់​ជីវិត កំពុង​តែ​គិត​យ៉ាង​នេះ​ ក៏​ក្តៅ​ក្រហាយ​ដល់​ទេវតារក្សា​សមុទ្រ ទេវតា​រំពឹង​មើល​ឃើញ​បុរស​នោះ​មាន​គុណ​ធម៌​ល្អ ក៏​ស្ទុះ​ទៅ​ស្រង់​យក​ទៅ​ដាក់​នៅ​ត្រើយ​នាយ​មុន​តម្ពុល​បុរស​ លុះ​តម្ពុល​បុរស​ទៅ​ដល់​ស្រាប់​តែ​ឃើញ​បុរស​នោះ​នៅ​លើ​ច្រាំង​ទើប​សួរ​ថា សំឡាញ់​ឯង​បាន​អ្វី​ជិះ​មក​បាន​ជា​ឆាប់​ដល់​ម្ល៉េះ  ? បុរស​នោះ​ប្រាប់​តាម​ត្រង់​ថា ខ្ញុំ​ឥត​ដឹង​ខ្លូន​ទេអស់​កំ​លាំង​ពេក​ បណ្តែក​ខ្លួន​លើ​ទឹក​ចាំតែ​ពេល​ស្លាប់​ ស្រាប់​តែ​មក​ដល់​ទី​នេះ​តែ​ម្តង​។ កំ​ពុង​និយាយ​ដូច្នេះ​ទេវតា​ក៏​បង្ហាញ​ខ្លួន​ ឲ្យ​បុរស​ទាំងពីរ​នាក់​បាន​ឃើញ ហើយ​និយាយ​ប្រាប់​ថា ខ្ញុំ​យក​អ្នក​មក​ព្រោះ​អ្នក​មាន​កតញ្ញូកត​វេទិតា​ធម៌​ ប្រាកដ​ក្នុងខ្លួន​ បុគ្គល​ដែល​មាន​ភាព​ដូច​អ្នក​នឹង​បណ្តោយ​ឲ្យ​វិនាស​មិន​បាន​ឡើយ តាំង​ពី​ព្រេង​នាយ​មក​ទេវតាទាំង​ឡាយ​ មិន​ដែល​មើល​បំណាំ​បុគ្គល​ដែល​ប្រាកដ​ស្មើ​ដូច​ជា​អ្នក​នេះ​ ។ ទេវតា​ប្រាប់​ដូច្នេះហើយ​ ក៏​ឲ្យ​បុរស​ទាំង​ពីរ​នូវ​រូប​បរិភោគ​អាហារ​ទិព្វ ស្លៀក​ពាក់​គ្រឿង​អលង្ការទិព្វ ហើយ​នាំ​ទៅដាក់​ក្នុង​នគរ​សាវត្ថីក្នុងខណៈ​នោះ​ឯង ។

វាយ​បញ្ចូល​អត្តបទនេះដោយ​កញ្ញា ហេង សំ​ដាណែត ។
អត្តបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំនិទាន​ជាតក ។


ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៣០៣ ដង)
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦៧,៣៨២ ដង)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿