ថ្ងៃ ពុធ ទី ២១ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៤,៧៧៧
Today
ថ្ងៃម្សិលមិញ ១៤៥,៨៧៧
ខែនេះ ៤,៧៤៨,៩០៩
សរុប ១៨៨,៥៨៥,១២៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២៩៦៥ ដង)

រឿង​សេដ្ឋី​បុត្រ



ស្តាប់សំឡេង
 
រឿង​សេដ្ឋី​បុត្រ
( ចាក ម. អ. )
( គុណ​នៃ​ការ​ពោល​ពាក្យ​ពិតទៀង​ត្រង់ )

 
កាល​យូរ​លង់​ណាស់​មក​ហើយ​ មាន​សេដ្ឋី​បុត្រ​ ៣នាក់​នៅ​ក្នុង​ក្រុង​ពារាណសី ។ ជូន​ជា​ក្នុង​នគរ​នោះ​មាន​ស្រះ​មួយ​ដ៏​ពោរ​ពេញ​ទៅ​ដោយ​ផ្កា​ឈូក​ក្រហម​ ស រីក​ស្គុះ​ស្គាយ​គួរ​ជា​ទី​មនោរម្យ​​ក្រៃ​ពេក តែ​មាន​បុរស​កំបុត​ច្រមុះ​ម្នាក់​ជា​នាក់​ថែរក្សា ។​

ថ្ងៃមូយ​​សេដ្ឋីបុត្រ​ទាំង ៣ នាក់​នោះ​ចង​ប្រ​ដាប់​កាយ​ដោយ​កម្រង​ផ្កា​ហើយ​ ក៏​ចូល​ទៅ​រក​បុរស​កំបុត​ច្រមុះ​ហើយ​គិត​ថា​ យើង​នឹង​ពោល​នូវ​គុណ​ របស់​បុរស​កំបុត​ច្រមុះ​នោះ​ដោយ​ពាក្យ​មិនពិត​ ហើយ​និយាយ​សុំ​ផ្កា​រៀង​ៗខ្លួន​ ។ សេដ្ឋី​បុត្រ​ទី​ ១ ពោល​សុំ​ដោយ​​បទ​ជា​គាថា ថា ៖

យ​ថា កេសា ច មស្សុ ច ឆិន្មំ ឆិន្មំ វិរូ​ហតិ 
ឯ​វំ​ រូហតុ តេ នាសា បទុមំ ទេហិ យា​ចិ​តោ ។

សក់​និ​ង​ពុកមាត់​ ដែល​គេ​កាត់​កោរ​ហើយ​រមែង​ដុះ​វិញ​ យ៉ាង​ណា​ច្រមុះ​អ្នក​ក៏​ដុះ​វិញ​យ៉ាង​នោះ  ចូរ​ឲ្យ​ផ្កា​ឈូក​ដល់​ខ្ញុំ ។

សេដ្ឋី​បុត្រ​ទី ២ ពោល​ថា​ ៖

យថា សារទិកំ ពីជំ ខេត្តេ វុត្តំ វិរូ​ហតិ 
ឯវំ​ រូហតុ តេ នាសា បទុមំ ទេហិ យា​ចិតោ ។

ពូជ​ដុះ​ក្នុង​សរទកាល​ ដែល​គេ​ព្រោះ​ក្នុង​ស្រែ​យ៉ាង​ណា​ ច្រមុះ​អ្នក​ក៏​ដុះ​យ៉ាង​នោះ​ដែរ ចូរ​ឲ្យ​ផ្កា​ឈូក​មក​ខ្ញុំ ។

ឯ​សេដ្ឋីបុត្រទី​ ៣ ពោលថា ៖

ឧ​ភោ​បិ បលបន្តេតេ អបិ បទ្មានិ ទស្សតិ 
វជ្ជុំ វា តេ ន វា វជ្ជុំ នត្ថិ នាសាយ រូហនា 
ទហិ​ សម្ម បទុមានិ ត្វំបិ មេ តស្ស យាចិតោ ។

សេដ្ឋី​បុត្រ​ទាំង​ពីរ​នោះ​ ពោល​ព្រោះ​ចង់​បញ្ចេះ​ដើម្បី​ធ្វើ​ឲ្យអ្នក​ឲ្យ​ផ្កាឈូក តាម​ការ​ពិត​សេដ្ឋី​បុត្រ​នោះ​ពោល​ក្តី មិន​ពោល​ក្តី ធម្មតា​ច្រមុះ​មិន​ល្បី​ថា​ដុះ​វិញ​ឡើយ ម្នាល​សំឡាញ់​ខ្ញុំ​សុំ​ផ្កា​អ្នក​ ចូរ​អ្នក​ឲ្យ​ផ្កា​ដល់​ខ្ញុំ ។

បុរស​កំបុត​ច្រមុះ​ឮ​ពាក្យ​នេះ​ហើយ​ពោល​តបថា សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់នេះពោល​មុសារវាទ រក​ការ​ពិត​គ្មាន ឯ​សេដ្ឋី​បុត្រ​ទី៣ ពោល​តាម​ពិត​ ខ្ញុំ​នឹង​ឲ្យ​ផ្កា​ដល់​សេដ្ឋី​បុត្រ​ទី ៣​ ហើយ​ហុច​ឲ្យ​នូវ​បាច់​ផ្កា​ដល់​ធំ ដល់​សេដ្ឋី​បុត្រ​ទី៣នោះ ។

( ព្រះ​មហា​ សំ សុខ​ និសិ្សត​សា​លា​បាលី​ជាន់​ខ្ពស់ ) អត្តបទនេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង សំដាណែត ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំ​និទាន​ជាតក ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩៦២៣ ដង)
អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕