30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៣,០៣១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៦០,៨៣២
សរុប ៣៨៥,៤៤៧,៥២៥
អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៧៧៥ ដង)

រឿង​ទុគ្គត​ធីតា​



 
រឿង​ទុគ្គត​ធីតា​
(​ចាក​វិ.​ខុ.​)​
(​បាយ​ក្តាំង​មួយដុំ​របស់​ស្រី្ត​មាន​ភ័ព្វ​ មាន​តម្លៃ​កាត់​មិន​បាន​)​

 
កាល​ព្រះសម្មា​សម្ពុទ្ធ​​ទ្រង់​គង់​នៅ​វត្ត​វេឡុវ័ន​ មាន​ត្រកូល​មួយ​នៅ​ក្នុង​រាជ​គ្រឹះ​ កើត​អហិ​វាត​រោគ​ស្លាប់​អស់​ នៅ​សល់​តែ​កូន​ស្រី​មួយ​។​ នាង​ធីតា​នោះ​ កាល​បើ​មាតា​បិតា​បង​ប្រុស​ស្រី​ស្លាប់​អស់​ហើយ​ ក៏​រត់​ចុះ​ពី​ផ្ទះ​ទៅ​ជ្រក​កោន​នៅ​ក្រោម​សំយាប​ផ្ទះ​របស់​ជន​ដ៏ទៃ​,​ មនុស្ស​ទាំង​​ឡាយ​បាន​ឃើញ​ធីតា​កំសត់​នោះ​ ក៏​មាន​ចិត្ត​មេត្តា​ករុណា​ឲ្យ​បាយ​កក​បាយ​ក្តាំង​ដែល​សល់​ពី​ខ្លួន​បរិភោគ​ ឲ្យ​ដល់​នាង​តែ​រាល់​ៗ​ថ្ងៃ​។ 

ថ្ងៃ​មួយ​ ព្រះ​មហា​កស្ស​ប​ត្ថេរ​ លោក​ចេញ​ពី​និរោធ​សមាបត្តិ​ បាន​រំពឹង​ពិចារណា​រក​បុគ្គល​ដែល​គួរ​ទៅ​ជួយ​សង្រ្គោះ​ ក៏​បាន​​ឃើ​ញ​នាង​ទុគ្គត​ធី​តា​នោះ​ ហើយ​បាន​ជ្រាប​សព្វ​គ្រប់​ថា​ បើ​អាត្មា​​អញ​ទៅ​ដល់​ នាង​ទុគ្គត​ធីតា​នឹង​ឲ្យ​បាយ​ក្តាំង​ដល់​អាត្មា​អញ​ពុំ​ខាន​ កាល​បើ​ឲ្យ​ដូច្នោះហើយ​ នាង​នឹង​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌​ពិត​ប្រាកដ​។ ម៉្យាង​ទៀត​នាង​នេះ​ ធ្លាប់​ត្រូវ​ជា​មាតា​របស់​អញ​ក្នុង​ជាតិ​ជា​គម្រប់​បី​ រាប់​អំពី​ជាតិ​នេះ​ទៅ​។​ ព្រះ​មហា​កស្សប​ត្ថេរ​ បាន​ជ្រាប​ដូច្នេះ​ហើយ​ ក៏​យក​បាត្រ​និមន្ត​សំដៅ​ទៅ​ទី​ដែល​នាង​ទុគ្គត​ធី​តា​នោះ​នៅ​អាស្រ័យ​។ 

លំដាប់​នោះ​ សក្ក​ទេវ​រាជ​ព្រះ​ចៅ​ស្ថាន​ត្រៃ​ត្រឹង្ស​បាន​ជ្រាប​ហេតុ​នោះ​ហើយ​ ក៏​និម្មិត​ខ្លួន​ជា​មាណព​កាន់​អាហារ​ទិព្វ​ដើរ​ទៅ​ស្កាត់​មុខ​ព្រះ​មហា​កស្សបត្ថេរ​ៗ​ បាន​ជ្រាប​ថា​ជាព្រះឥន្ទ្រ​មក​ក្លែង​ដូច្នោះ​ ក៏​មាន​ថេរ​ដីកាហាម​ឃាត់​ថា​ មហារាជ​កុំ​ប្លន់​យក​សម្បត្តិ​របស់​នាង​ទុគ្គ​ត​ធីតា​ឡើយ​ សូម​ព្រះ​អង្គ​ចៀស​ចេញ​ទៅ​។​ សក្ក​ទេ​វរាជ​ ក៏​វិល​ត្រឡប់​ទៅ​ទេវ​លោក​វិញ​, ព្រះមហាកស្ស​បត្ថេរ​ បាន​និមន្ត​ទៅ​ឈរ​ក្នុង​ទី​ចំពោះ​មុខ​នាង​ទុគ្គត​ធីតា​ៗ​ គិត​ថា​ ព្រះ​ថេរៈ​ នេះ​លោក​មក​ប្រោស​អញ​ហើយ​តើ​!​ អញ​ចំ​ជា​ស្រ្តី​មាន​លាភ​ប្រសើរ​ណាស់​។ សេច​ក្តី​ជ្រះ​ថ្លា​របស់​នាង​ក្នុង​ពេល​នោះ​ ក៏​កើ​ត​មាន​ឡើង​ពេញ​បរិបូណ៌​ ដរាប​ដល់​ព្រឺ​រោម​ព្រឺ​ស្បែក​ នាង​បាន​យ​បាយ​ក្តាំង​មួយ​ដុំ​ដែល​នៅ​ក្នុង​អំបែង​ ទៅ​ដាក់​ក្នុង​បាត្រ​ព្រះ​មហា​កស្សប​ត្ថេរ​ៗ​ កាល​បើ​បាន​បាយ​ក្តាំង​ហើយ​ ក៏​ងាក​មើ​ល​នាយ​អាយ​ បម្រុង​នឹង​រក​កន្លែង​ឆាន់​ ពួក​មហា​ជន​ឃើ​ញ​អាការៈ​ដូច​នោះ​ហើយ​ នាំ​គ្នា​ក្រាល​អាសនៈ​ប្រគេន​, លុះ​ឆាន់​ហើយ​ ក៏​ធ្វើ​ភត្តា​នុមោ​ទនា​សរសើរ​អានិសង្ស​ទាន​ដោយ​ពិស្តារ​ ទើប​មាន​ថេរ​ដីកា​ទៅ​រក​នាង​ទុគ្គត​ធីតា​ថា​ ម្នាល​នាង​កំសត់​ កាល​ពី​ជាតិ​មុន​ នាង​ត្រូវ​ជា​មាតា​បង្កើត​របស់អត្មា​​ ក្នុង​ជាតិ​ទី​បី​រាប់​អំពី​ជាតិ​នេះ​ទៅ​។​ នាង​ទុគ្គត​ធីតា​ បាន​ឮ​ដូច្នោះ​ហើយ​ក៏​រឹងរឹត​តែ​ជ្រះ​ថ្លា​រី​ក​រាយ​ជា​ភិយ្យោភាព​, បន្ទាប់​​មក​នាង​ក៏​ធ្វើ​មរណកាល​ទៅ​កើត​ក្នុង​ស្ថាន​និម្មានរតី​ទេវ​លោក​ បរិ​បូណ៌​ដោយ​ទិព្វ​សម្បត្តិ​សិរី​ខ្ចាត់​ផុត​សេចក្តី​ទ័ល​ក្រ​គ្រប់​យ៉ាង​។

ដោយ​៥០០០ឆ្នាំ​

ដើម្បីបាន​ទទូល​ដំណឹង​ថ្មីៗ​ ក៏ដូ​ច​ជា​ អត្តប​ទ​ធម៌ល្អៗ សូម​លោកអ្នក​ចុច subscribe នៅក្នុង​បណ្តាញ​សង្គម របស់​៥០០០​ឆ្នាំ​ 
subscribe to our facebook account: click here
like our page in facebook: click here
follow us on twitter: click here



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៥៧៣ ដង)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៥៨,៩០១ ដង)
បុរស​ច្រើន​តែ​ឆ្កួត នឹង​រូប​ស្រ្តី​ព្រោះ​កាម​រាគៈ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,៨៩៨ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៣,៤០៧ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿