30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៦,៥១៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៧៦,២៣៧
សរុប ៣៨៣,៧៦២,៩៣០
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៥៤ ដង)

រឿង​ចណ្ឌាល​បណ្ឌិត



 
រឿង​ចណ្ឌាល​បណ្ឌិត
( ចាក អ. តេ. )
( ការ​លុប​គុណ ជា​ថ្នាំបន្សាប​លទ្ធផល​ក្នុង​លោក)

 
កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ​សម្បត្តិ​​ក្នុង​ក្រុង​ពារាណសី ។ កាល​នោះ​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ទ្រង់​សោយ​ព្រះ​​ជាតិ​ក្នុង​ត្រកូល​ចណ្ឌាល នា​ចណ្ឌាលគ្រាម មាន​ប្រាជ្ញា​ឈ្លាស​វាងវៃ​​ចេះ​នូវ​មន្ត​វិសេស អាច​ធ្វើ​ដើម​ឈើ​ឲ្យ​ផ្លែ​ខុស​រដូវ​បាន ។ ពួក​មហាជន​ទាំង​ឡាយ ហៅ​ព្រះ​ពោធិ​សត្វ​ថា ចណ្ឌាលបណ្ឌិត ។

សម័យ​នោះ មាន​បុត្តរបស់​បុរោ​ហិត​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណ​សី​ឈ្មោះ​ទេវបុត្តមារ ជា​មនុស្ស​ទុច្ចរិត​អកតញ្ញូ បាន​ដឹង​ថា​ចណ្ឌាលបណ្ឌិត​ចេះ​មន្ត​វិសេស​ដូច្នោះ ក៏​ចូល​ទៅ​សុំ​រៀន ទៅ​ដល់​ឃើញ​ចណ្ឌាលបណ្ឌិត កំពុង​រែក​ផ្លែស្វាយ​មក​ពី​ព្រៃ ក៏​ស្ទុះ​ទៅ​ទទួល​យក​​អំរែក​ពី​ស្មា រែក​ឡើង​ទៅ​លើ​ផ្ទះ​ដាក់​អំរែក​ហើយ ថ្វាយ​បង្គំ​សុំ​រៀន​​មន្ត​អំពី​ចណ្ឌាលបណ្ឌិត ៗ បាន​ក្រឡេក​មើល​ឃើញ​ស្គាល់​លក្ខណៈ​ជា​​មនុស្ស​មិន​ល្អ ក៏​និយាយ​ថា មន្ត​របស់​ខ្ញុំ​ពិបាក​រៀន​ណាស់ មនុស្ស​មិនល្អ​រៀន​មិន​បាន​ទេ ។

តាំង​ពី​ថ្ងៃ​នោះ​មក​ចណ្ឌាលបណ្ឌិត មិន​អើ​​ពើ​នឹង​ការ​បង្រៀន​នោះ​ឡើយ ទោះ​បី​ទេវបុត្តកុមារ​ខំ​គោរព​​ប្រតិបត្តិ​យ៉ាង​ណា​ក៏​មិន​បង្រៀន ព្រោះ​យល់​ច្បាស់​ថា បើ​រៀន​ចេះ​​ទៅ​ក៏​មិន​បាន​ការ ។ ចំណែក​ខាង​ទេវបុត្តកុមារ​ដឹង​ថា ចណ្ឌាលបណ្ឌិត​​មិន​ព្រម​បង្រៀន​ហើយ ក៏​ទៅ​និយាយ​អង្វរ​ភរិយា​របស់​ចណ្ឌាលបណ្ឌិត​​ឲ្យ​ជួយ​សុំ ។ នាង​ជា​ភរិយា​ទើស​ទាល់ពេក ព្រោះ​ទេវបុត្ត​កុមារ​បំរើ​យូ​ហើយ​មិន​ព្រម​ទៅ​ណា​សោះ​ ក៏​និយាយ​សុំ​ស្វាមី​ឲ្យ​បង្រៀន​មន្ត​ដល់​ទេវបុត្តកុមារ ។ ចណ្ឌាលបណ្ឌិត​ទើស​ទាល់​ពេក ក៏​ព្រម​បង្រៀន ។

ទេវបុត្តកុមារ​កាល​បើ​បាន​រៀន​ចេះ​ដឹង​សព្វ​គ្រប់​ហើយ សុំ​លា​ទៅ​ផ្ទះ​វិញ មុន​នឹង​ទៅ​ចណ្ឌាលបណ្ឌិត​បាន​ឲ្យ​ឱវាទថា មន្ត​នេះ​វិសេស​ណាស់ យើង​បាន​បង្រៀន​អ្នក​សព្វ​គ្រប់​អស់​ហើយ ចូរ​រក្សា​ទុក​ឲ្យ​ល្អ បើ​ទៅ​ក្នុង​ទី​ណា ៗ មាន​គេ​សួរ​ថា​ដូច​ម្ដេច​អ្នក​ត្រូវ​ឆ្លើយ​តាម​ពិត​កុំ​កុហក​ឡើយ ។ ទេវបុត្ត​កុមារ​ទទួល​ថា​សាធុ ៗ ហើយ​លា​អាចារ្យ​ចេញ​ទៅ សំដៅ​ទៅ​ក្នុង​ពារាណសី ដល់​ពាក់​កណ្ដាល​ផ្លូវ​បាន​ឃើញ​ស្វាយ​មួយ​ដើម ក៏​រាយ​មន្ត​តាម​ក្បួន​ដែល​បាន​រៀន ។
ដើម​ស្វាយ​នោះ​បញ្ចេញ​ផ្កា​ផ្លែ​ចាស់​ទុំ​មួយ​រំពេច ក៏​បេះ​ផ្លែ​ស្វាយ​នោះ​រែក​ចូល​ទៅ​លក់​​ក្នុងក្រុង​ពារាណសី ។ថ្ងៃ​មួយ​អ្នក​រក្សាឱទ្យាន​របស់​ព្រះ​
បាទ​​ព្រហ្មទត្ត បាន​ឃើញ​ផ្លែ​ស្វាយ​ទុំ​ខុស​កាល​ក៏​សួរ​ហេតុផល​សព្វគ្រប់ ហើយ​ទិញ​ផ្លែ​ស្វាយ​នោះ យក​ទៅថ្វាយ​ព្រះបាទព្រហ្មទត្ត ៗ បាន​ជ្រាប​ថាទេវបុត្តកុមារ​ចេះ​មន្ត​ដូច្នោះ ទើប​ឲ្យ​រាជ​អាមាត្យ​ហៅ​ចូល​គាល់ ។

ព្រះរាជា​បាន​សាក​សួរ​សព្វ​គ្រប់​ហើយ ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​ថ្វាយ​ទត​ក៏​ឃើញ​មាន​ផ្កា​ផ្លែ​ប្រាកដ​មែន ទ្រង់​ស្ងើច​អស្ចារ្យ​ពន់​ពេក ទើប​ត្រាស់​សួរ​ថា : មន្ត​នេះ​អ្នក​ចេះ​មក​ពី​គ្រូ​ណា ? ។ ទេវបុត្តកុមារ​មនុស្ស​លុប​គុណ​គ្រូ បាន​គិត​ថា គ្រូ​របស់​អញ​ជាតិ​ចណ្ឌាល បើ​អញ​ទូល​ព្រះរាជា​តាម​ត្រង់​ថោក​ទាប​ណាស់​មិន​សម​នឹង​ខ្លួន​អញ​ដែលចេះ​មន្ត​វិជ្ជា​នេះ​ឡើយ លុះ​គិត​ដូច្នេះ​ហើយ​ក៏​ក្រាប​ទូល​ព្រះ​រាជា​ថា មន្ត​នេះ​ខ្ញុំរៀន​ចេះ​អំពី​សំណាក់​អាចារ្យ​ទិសាបាមោក្ខ នៅ​ក្នុង​កក្កសីលា ។

ព្រះរាជា​ទ្រង់​សណ្ដាប់​ហើយ​សព្វ​ព្រះរាជហឫទ័យ​ណាស់ ទ្រង់​ឲ្យ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ជា​មួយ​នឹង​ព្រះអង្គ ព្រឹក​ឡើង​បាន​នាំ​ទៅ​ឱទ្យាន មាន​សេនាយោធា​ហែរហម​ទៅ​ជា​ច្រើន ទៅ​ដល់ទ្រង់​ប្រើទេវបុត្តកុមារ​ឲ្យ​ធ្វើ​ស្វាយ​មួយ​ដើម​ឲ្យ​មហាជន​មើល ។ ទេវបុត្តកុមារ​ដើរ​ទៅ​ឈរ​ជិត​ហើយ រាយ​មន្ត​ប្រស់​ទឹក​ដើម​ស្វាយ​នោះ​អស់​វីរៈបី​ដង ស្វាយ​មិន​ផ្កា​ផ្លែ​ឡើយ ក៏​ឈរ​នៅ​ស្ងៀម ទើប​ព្រះ​រាជា​ត្រាស់​សួរ​ថា ម្នាល​ទេវបុត្តកុមារ​ហេតុ​អ្វី​ឈរ​នៅ​ស្ងៀម​ដូច​ជា​កំណាត់​ឈើ ដែល​គេបញ្ឈរ​ចោល​យ៉ាង​នេះ ទោះ​បី​ព្រះរាជា​ត្រាស់​សួរ​យ៉ាង​ណា ក៏​រក​ពាក្យ​ឆ្លើយ​មិន​រួច​ព្រោះ​ដឹង​ថា​មន្ត​រប​ស់​ខ្លួន​វិនាស​អស់​ហើយ ។ ក្នុង​ពេល​នោះ​ព្រះ​រាជា​ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង បាន​ប្រើ​ឲ្យ​អាមាត្យ​ទាក់​ក​អូស​ចោល​ទៅ​ខាង​ក្រៅ​ឱទ្យាន ។ តាំង​ពី​ថ្ងៃ​នោះ​មក​ទេវបុត្តកុមារ ក៏​សាបសូន្យ​ចាក​លាភសក្ការៈ​ដរាប​អស់​ជីវិត ។



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៦,៨៥១ ដង)
មោនេយ្យបដិបទា ឬនាលកបដិបទា
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៧១០ ដង)
អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៥៧៥ ដង)
ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.61
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿