30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥,៤០៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៦២,៥៩០
សរុប ៣៨៩,៨៤៥,០៧៤
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤,២០០ ដង)

រឿង​នាង​វិសា​ខា​



ស្តាប់សំឡេង
 
 រឿង​នាង​វិសា​ខា​
(ចាក​ ធ​ ខុ)
(ស្រ្តី​ល្អ​​ កម្រ​មាន​​ក្នុង​​លោក​)

 
កាល​ព្រះសម្ពុទ្ធទ្រង់​នៅ​ក្នុង​វត្តបុពា្វរាម​ នាង​ក្រុង​សាវតី​ទ្រង់​ប្រារព្ធនូវ​មហា​ឧបាសិ​កា​ឈ្មោះ​វិសាខា​ បាន​សំដែង​ធម្មទេស​នា​មាន​បទ​ថា​ យថា​បិ​ បុបូ​រា​សិ​ម្ហា ដូច្នេះជាដើម​។ សេចក្តី​ថា​នាង​វិសា​ខា​ជាធីតា​របស់​ធន​ញ្ជាយ​សេដ្ឋី មាតា​ឈ្មោះ​សុម​នោ​ទេវី​ ជីតា​របស់​នាង​ឈ្មោះ​មេ​ណ្ឌកៈ​ ជីដូន​ឈ្មោះ​ចន្ទ​បទុ​មា​។

នាង​វិសា​ខា​ជាស្រ្តី​មាន​ឧប​និស្ស័យ​ខ្ពស់​ បាន​សម្រេច​សោតា​​បត្តិផល​តំាង​ពីអាយុ​ ៧​ឆ្នាំ​ ជាមួយនឹង​នាង​ទារិកា ៥០០​ នាក់​ជាបរិ​វាររបស់​ នាង​ជាស្ត្រី​ប្រកបដោយ​បញ្ចពិធកល្យាណី មាន​លំអ ៥យ៉ាងគឺៈ

១. កេស​កល្យាណ​ លំអ​សក់​
២. មំសក​ល្យាណ លំអសាច់​
៣. អដ្ឋិកល្យាណ លំអឆ្អឹង​
៤. ឆវិក​ល្យាណ លំអសម្បុរថ្ងៃ
៥. វ​យ​ក​ល្យាណ​ លំអវ័យ

អធិ​ប្បាយ​

១. កេស​កល្យាណ លំអសក់​ សក់​នៃស្រ្តីមាន​លំអ​មាន​ស​រសៃ​ល្អិត​ មាន​ពណ៍​ដូចស្លាប​កំភេម​ កាល​រំសាយ​ចុះ​មាន​ចុង​ឡើង​លើ​ ដូចសណ្ឋាន​កន្ទុយ​ក្ងោក​ពង់​ មិន​ចេះ​ស្កូវ​ឡើយ​​ សូម្បី​មាន​អាយុ​មួយរយឆ្នាំ​ហើយ​ ក៏នៅមាន​ពណ៍រលង់​រលើប​ល្អ​ដូច​ដូចកាល​ពីក្មេង​។ យ៉ាង​នេះហៅ​ថា​លំអ​សក់​។


២. មំសកល្យាណ លំអសាច់​​ សំដៅ​យក​សាច់​បបូរមាត់​ស្ត្រីមាន​លំអ​សាច់​បបូរមាត់​ឡើង​ពណ៍ក្រហម​រលោង​ ដូច​ផ្លែបាស​ទុំ​ឬ​ផ្លែទន្លាប់​ទុំ​ ជាសាច់់​ល្អឥត​មន្ទិល​សៅ​ហ្មង​ទោះ​បីមាន​អាយុ​មួយរយ​ឆ្នាំ​ហើយ ក៏នៅក្រហម​រលោង​ស្រស់​ដូ​ចដើម​។ យ៉ាង​នេះហៅ​ថា​លំអ​សាច់​។

៣. អដ្ឋិកល្យាណ លំអឆ្អឹង​ សំដៅ​យក​ឆ្អឹង​ធ្មេញ​ស្ត្រី​ប្រ​កប​ដោយ​លំ​អ មាន​ធ្មេញជិត​ស្និទ្ធរាប​ស្មើ​ មិន​ចំពើស​ មាន​ពណ៍​ស​រលោង​ដូច​ជា​ត្បូង​ពេជ្រ​ ដែលជាង​ឆ្នៃយ៉ាង​ស្អាត​ហើយ​ដាក់​តំរៀប​គ្នា​ ឬដូច​ជា​ស័ង្ខដែល​បុគ្គល​ច្នៃយ៉ាង​ល្អ​ បើ​ហា​និយាយ​ឡើង​កាល​ណា​មាន​ពន្លឺទឹក​ដម​ព្រាត​ៗ​សូម្បីមាន​អាយុ​រាប់​​រយ​ឆ្នាំហើយ​ ក៏ធ្មេញនៅតែ​រាប​ស្និទ្ធដូច​កាល​អា​យុ​ ១៦ឆ្នាំ ។ យ៉ាង​នេះ​ហៅ​ថា​លំ​អឆ្អឹង​។

៤. ឆវិ​កល្យាណ​ លំអ​សម្បុរ​ថ្ងៃ​ បាន​ដល់​លំ​អ​ស្បែក​ស្ត្រី​ប្រកប​ដោយលំអ​ មាន​ពណ៍ពីរយ៉ាង​គឺ ស១ ខ្មៅ​១ ស​ មាន​ពណ៍ដូចជា​កណ្ណិការ​​ រលីង​រលោង​ស្អាត​ឥត​មាន​អាច​ម៍​រុយ​ ឬសម្លាក​មន្ទិល​​សៅ​ហ្មង​ សូម្បីតែសម្លាក​រមាស​មួយ​ក៏គ្មាន​ លំខាង​ពណ៍ខ្មៅ​ មាន​ពណ៍ខៀវ​ស្រស់​ដូច​ផ្កា​ឧប្បល​ ជាសម្បុរមាន​ទឹក​ដម​រលើប​រលោង​។ យ៉ាង​នេះ​ហៅ​ថា​លំអ​សម្បុរថ្ងៃ​។

៥. វយ​កល្យាណ​ លំអ​វ័យ​ ស្រី្ត​បរិ​បូណ៌ដោយ​លំ​អ​ ទោះ​បី​ប្រសូត្រ​បុត្រ​មួយរយ​ដង​ ក៏នៅតែ​ល្អស្អាត​ដូចជាវ័យ​ក្មេង​កាល​ដែល​មាន​អាយុ​១៦ឆ្នាំ​ ទោះបី​មាន​អាយុ​មួយរយ​ឆ្នំា​ហើយ​ ក៏នៅ​តែ​ល្អស្រស់​គ្រប់​អាវ​យវៈ​ដូចជាស្រ្តី​ពេញ​ក្រមុំ។ យ៉ាង​នេះ​ហៅ​ថា​ លំអ​វ័យ។

ក្នុង​កាល​​ដែល​នាង​វិសាខា​មាន​អាយុ​ ១៦ ឆ្នំា​ថ្ងៃមួយជា​ថ្ងៃ​បុណ្យនក្ខត្តឬក្ស នាង​បាន​នាំ​បរិវារ​ទំាង​ ៥០០ ព្រម​ទំាង​ធីតា​របស់​​សេដ្ឋីហបតី​ទៅលេង​ទឹក​ក្នុង​ស្ទឹង​។ ពេលនោះ​មហា​មេឃ​បង្អុរ​ទឹក​ភ្លៀង​ចុះ​មក​ ពួក​ធីតា​ទាំងឡាយ​ក៏នាំគ្នា​រត់​ព្រោង​ព្រាត​ចូលទៅ​ក្នុង​សាសា​ ឯនាង​វិសា​ខា​នាង​ដើរ​សន្សឹម​ៗ​ ហាក់​ដូច​ជា​មិន​ខ្លាច​ទទឹក​គ្រានោះ​មាន​ព្រាហ្មណ៍​ ៨​ នាក់​ជាអ្នក​បំ​រើ​របស់​មិគា​សេដ្ឋី​​ ដែល​ប្រើ​​ឱ្យដើរ​រក​ស្រ្តី​ប្រកប​ដោយ​លំ​អ​ ៥ យ៉ាង​ផ្សំ​ផ្គុំ​ជា​ភរិយា​ឲ្យ​បុណ្ណវឌ្ឍន​កុមារ​ជា​កូន​។

ព្រាហ្មណ៍ទាំង​ ៨ បានឃើញ​ចរិយា​សម្បតិ្ត​របស់​នាង​វិ​សាខា​ដូច្នោះ​ហើយ​ នាំគ្នាសង្កេតពិនិត្យមើល​បាន​ដឹង​ជាក់​ថា​ ជា​ស្រ្តីប្រកប​ដោយ​លំអ ៥ យ៉ាង​ ប៉ុន្តែ​មិនទាន់​ឃើញធ្មេញ​​របស់់​នាង​ លុះនាង​វិសា​ខា​ឡើងដល់​លើ​សិ​លា​មាន​សរី​រៈ​ទឹក​ជោគដោយ​ទឹក​ភ្លៀង​​ ព្រាហ្មណ៍ក៏បាន​ឱ​កាស​ឃើញ​ធ្មេញ​របស់​នាង ទើបនំា​គ្នា​និយាយ​ថា​ ស្រី្តប្រ​ហែល​ជា​កូន​អ្នក​ក្រី​ក្រ​ បាន​ជា​ខ្ជិល​យ៉ាង​នេះ ស៊ូ​ដើ​រ​ឲ្យ​ទទឹក​​ភ្លៀង​អស់​។ នាង​វិ​សាខា​ឮ​ដូច្នោះ​ហើយ​ក៏​សួរ​ព្រាហ្មនណ៍​ថា​ អ្នក​និយាយ​ពី​អ្នក​ណា​?។

ព្រាហ្មថា​យើង​និយាយ​ថា​ យើង​និយាយ​ពីនាង​។ ក្នុង​ពេល​នោះ​នាង​វិសាខា​បាន​និយាយប្រាប់​ដល់​ព្រាហ្មណ៍​ដោយ​សំ​ឡេង​ពិរោះ​ ហាក់​ដូចជា​សំឡេង​នៃ​រគាំង​សំរិទ្ធ​ថា​ បាន​ជា​ខ្ញុំមិន​រត់​ស៊ូ​ដើរ​ឲ្យទទឹក​គ្រឿង​អលង្ការ​យ៉ាង​នេះ​ព្រោះ​ពួក​ជន​ដែល​គ្រប់​លក្ខណ៍​មាន​ ៤ ពួក​គឺៈ បព្វជិត​ ស្តេច​ ស្ត្រី​ ដំរី​ ជន​ទាំង​ ៤ ពួក​នេះមិន​គួររត់​ឡើយ​ព្រោះថាៈ

១. បព្វជិត​ ទោះបី​មាន​ហេតុ​យ៉ាង​ណា​ មាន​ភ្លៀង​និងខ្យល់​ព្យុះ​ជា​ដើម​ មិន​ត្រូវ​រត់​ឡើយ​ ត្រូវ​តែ​ដើ​រ​សន្សឹមៗ​ តាម​ធម្មតា​ទើប​ហៅ​ថា​ ​បព្វជិត​មាន​លក្ខណ៍​។


២. ស្តេច​ដែល​បាន​អភិសេក​ហើយ​ កំ​ពុង​ទ្រទ្រង់​នូវ​គ្រឿង​បញ្ចកុក្តភណ្ឌ​ ទោះ​បីមាន​ហេតុ​យ៉ាង​ណា​ មាន​ភ្លៀង​និងខ្យល់​ព្យុះ​​ជាដើម​ មិន​គួរ​រត់​ដូចជា​គហបតី​ឡើយ​ ត្រូវ​យាង​សន្សឹម​ៗ​ ទើប​ហៅថា​ស្តេច​មាន​លក្ខណ៍​។

៣. ស្ត្រី​ដែល​ពេញ​ក្រមុំ​ ទោះបី​មាន​ហេតុ​យ៉ាង​ណា​មាន​ភ្លៀង​និង​ខ្យល់​ព្យុះ​ជា​ដើម​ មិន​ត្រូវ​រត់​ដូច​​ជា​បុរស​ឡើយ​ ត្រូវ​តែដើរ​សន្សឹមៗ ទើប​ហៅ​ថា​ស្រ្តី​មាន​លក្ខណ៍​។

៤. ដំរីមង្គល​ដែល​ប្រ​ដាប់​តាក់​តែង​ដោយ​គ្រឿង​អលង្ការ​ហើយ​ ទោះ​បីមាន​ហេតុ​យ៉ាង​ណា​មិន​ត្រូវ​រត់​ឡើយ​ ត្រូវ​​ដើ​រ​ដោយ​ដំណើរ​ធម្មតា​ ទើប​ហៅថា​ដំរី​មាន​លក្ខណ៍​។

ព្រាហ្មណ៍ទាំង​​ ៨ នាក់​ស្តាប់​ហើយ បាន​ឱ្យពរ​សព្វ​សា​ធុការ​ដល់​នាង​វិសា​ខា​ ការ​ចង់​ឃើញ​នូវ​ធ្មេញ​របស់​នាង​គ៏បាន​ឃើញ​ដូច​បំណង​។  ព្រាហ្មណ៍​ទាំង​៨ នាក់​និយាយ​ដល់​នាង​វិសាខា​ថា​យើង​ទំាង​អស់​គ្នា​ មាន​សេចក្តី​ប្រាថ្នា​ចំ​ពោះ​នាង​ ហើយ​លើក​ភួង​ផ្កា​មាស​មួយ​ដែល​មាន​តម្លៃ​ ១ សែន​ជូន​ជា​គ្រឿង​បញ្ចាំ​ចិត្តដល់​នាង​ៗ​ ក៏​ព្រម​ទទួល​យក​មក​ពាក់​នូវ​ក ដើម្បីបញ្ជាក់​ឱ្យព្រាហ្មណ៍​ដឹង​ថា​ នាង​ព្រម​ទទួល​ ទើប​នាង​សួរ​ទៅ​ព្រាហ្មណ៍ថា​ អ្នក​មក​ពី​នគរ​ណា​?។

ព្រាហ្មណ៍ថា​ ខ្ញុំ​មក​ពី​នគរ​សា​វ​ត្ថី​ ត្បិត​មិ​គារសេដ្ឋីមាន​កូន​ប្រុស​ ១ ឈ្មោះ​បុណ្ណវឌ្ឍនកុមារ​ បាន​បញ្ជូន​ខ្ញុំមក​ដណ្តឹង​នាង​។ នាង​វិសាខា​ព្រម​ទទួល​ ទើប​នំា​ព្រាហ្ម​ទំាង​ ៨ នាក់​ទៅ​ប្រាប់​ដល់​ធនញ្ជយ​សេដ្ឋី​បិតា​។ ធនញ្ជយ​សេដ្ឋី ក៏ព្រមឱ្យ បាន​សួរ​អំ​ពី​សម្បតិ្ត​របស់​មិគារ​សេដ្ឋី​ ព្រាហ្មណ៍​ប្រាប់​ថាមិគារ​សេដ្ឋី​មាន​ប្រាក់​ ៤០ កោដិ។ ធនញ្ជយសេដ្ឋី​លាន់​មាត់​ថា​​ប្រាក់​៤០ កោដិ​នោះ​តិច​ពេក​ណាស់​ មិន​បាន​ប្រហែល​នឹង​តម្លៃ​ថែរក្សា មាន​​តម្លៃ​ម្សៅ​និង​ប្រេង​ជា​ដើម​របស់​កូន​ខ្ញុំ​ទេ។ 

ត​មក​ធនញ្ជយសេដ្ឋីនិង​មិ​គារ​សេដ្ឋី ក៏ចាត់​ចែង​រៀប​មង្គលការ​បុត្រ​ធីតា​ បាន​អញ្ជើញ​ស្តេច​ពី​នគរ​ព្រម​ទាំង​គហបតីសេដ្ឋី​ មន្ត្រី​តូច​​ធំ​ប្រជាពលរដ្ឋ​ទាំង​អស់​ ជា​កិតិ្តយស​ក្នុង​មង្គល​ការ​ក្នុង​ថ្ងៃ​ទី​ ១ ជា​ដំ​បូង​ ធន​ញ្ជយសេដ្ឋី​បាន​ហៅ​ជាង​មាស​ ៥០០​ នាក់​មក​ធ្វើ​មហាតាបស​ធន៍​អាវ​សម្រាប់​ពាក់​ការ​។ អាវនោះ​មាន​តម្លៃ​ ៩ កោដិ​ ថ្លៃ​ឈ្នួល​ជា​១ សែន​រៀល​ អាវនោះ​ធ្វើអំ​ពីមាស​និង​ពេជ្រសុទ្ធ​គឺៈ ត្បូង​ពេជ្រចំនួន​ ៤ នាឡី កែវ​មុតា​១១ នាឡិ កែវ​បវា​ឡ ២២​នាឡិ​ កែវ​មណី ៣៣ នាឡិ ​ព្រម​ទាំង​មាស​និង​ប្រាក់​ជាច្រើ​ន​យកទៅហូត​ធ្វើជា​អំ​បោះ​។

អាវ​នោះមាន​រាងជា​សត្វ​ក្ងោក​ ស្លាប​ម្ខាងៗចំនូន​៥០០ ស្លាប​ រចនាអំពីមាស​និង​ប្រាក់​ ចំពុះរចនា​ដោយ​កែ​វ​ប​វាឡ ភ្នែក​រចនា​ឡើយ​ដោយ​កែវ​មណី កន្ទុយ​មាន​ស្លាប ៥០០ រចនា​ដោយ​មាស​និង​ប្រាក់​។ អាវនោះ​លើក​ពាក់​ឡើង​កាល​ណា​ ឃើញ​ហាក់​ដូច​ជា​ក្ងោក​មាស​ពង់​រាំ​ព្ធដ៏​កំពូលភ្នំ ឮ​សូរ​សំឡេង​លាន់​ចេញ​អំ​ពី​ស្លាប​ដូច​ជា​ដូតន្រី្ត​ទិព្វ។

សេដ្ឋីរៀប​មង្គល​ការ​បាន​ចំ​នួន​ ៣ ខែ ពួក​អ្នក​ចំ​អិល​អា​ហារ​ប្រាប់​ថា​ អស់​ឧស​ដុត​ហើយ​។ សេដ្ឋីប្រាប់​ឱ្យ​ទៅ​រុះ​​ផ្ទះចាស់ៗ​ និងរោង​ដំរី​យក​មក​ដុត​ ដល់​ដុត​បាន​កន្លះខែ​ ក៏​អស់​ឧស​នោះ​ទៅ​ទៀត​ ទើប​សេដ្ឋី​បង្កាប់​ឱ្យចាក់​ឃ្លាំង​យក​សំ​ពត់​សាច់​ក្រាស់​ៗ​ ជ្រលក់​ប្រេង​ដុត​ចំអិន​អា​ហារ​តទៅ​ទៀត​ដុត​បាន​កន្លះខែ​ទៀត​ជា​គំរប់​៤ខែ។

ជាង​ទាំ​ង​៥០០​នាក់​បាន​ធ្វើ​គ្រឿង​មហាល​តាបសា​ធន៍​ តាំង​ពី​​ថ្ងៃចូល​រោង​មក​ក៏គ្រប់​ ៤ ខែ​គត់​ទើប​ហើយ​អាវ​មហា​តាបសាធន៍​នោះ។ ធនញ្ជយ​សេដ្ឋី​​ និង​ មិគារ​សេដ្ឋី​បាន​ផ្សំ​ផ្គុំ​នាង​វិសា​ខា​និង​បុណ្ណ​វឌ្ឍ​ន​កុមារ​ ឱ្យ​ជាគូ​រស្វាមី​ភរិ​យា​ក្នុង​ថ្ងៃ​គំរប់​ ៤​ខែ​នោះ​។ លុះរៀប​អា​ពាហ៍​​ពិពាហ៍​​ហើយ​ធន​ញ្ជយ​សេដ្ឋី​ បញ្ជូននាង​ឱ្យទៅ​នៅ​ខាង​សំ​ណាក់​ម្តាយ​ក្មេក​ឪពុក​ក្មេក​ បាន​ចែក​ទ្រព្យ​សម្បត្តិ​ឱ្យ​ជា​ច្រើន​គឺ​ ឱ្យភា​ជនៈមាស​៥០០ រទេះ​ ភាជនៈប្រាក់​៥០០​ រទេះ ភាជនៈទង់​ទង់​ដែង​៥០០ រទេះ​ ភាជនៈសំរិទ្ធ​ ៥០០ រទេះ​ សំពត់​អំ​បោះ​និង​សំ​ពត់​សូត្រ​ ៥០០ រទេះ សប្បិ​ ៥០០ រទេះ​ប្រេង​ ៥០០រទេះ​ ស្ករអំពៅ​៥០០​រទេះ អង្ករស្រូវ​សាលី​៥០០ រទេះ គ្រឿង​ឧបករណ៍​ផ្សេងៗ​ មាន​នង្គ័ល​ និងមាន​ផាល​ជា​ដើម​ ៥០០ រទេះនិង​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រីជា​ច្រើន​។

ក្នុង​ថ្ងៃ​ដែល​នាង​ចេញទៅ​ បាន​បង្កាប់​ឱ្យបុរស​បើក​ទ្វា​ក្រោល​គោ​ ហើយ​ឱ្យដេញ​គោ​ទៅ​វាស់​បណ្តោយ​បី​ល្បី​ស្គរទទឹង​៣ឧសភ​ បុរសក៏​ធ្វើតាម​បង្កាប់​របស់សេដ្ឋី ​លុះ​គ្រប់​ចំនួន​ហើយ​ បុរស​បិទ​​ទ្វា​ក្រោលគោ​គ៏​ស្ទុះ​ទម្លាយ​ ក្រោល​ទៅ​តាម​នាង​ទៀត​ ដោយ​ផល​បុណ្យ​ដែល​នាង​​បាន​ធ្វើ​ទាន​ដោយ​ចិត្ត​ទូលាយ​ពីជាតិ​មុន​មក​។ ថ្ងៃ​មួយ​នាង​វិសាខា​បាន​ទៅ​ស្តាប់​ធម៌នៅ​វត្តជេត​ពន​ បាន​នាំកូន​និង​ចៅ​ជា​ច្រើន​ពាន់​ទៅជាមួយផង​ កាល​នោះ​មាន​ភិក្ខុ​មួយរូប​ចង់​ឃើញ​នាង​វិសាខា​ បាន​សួរ​ភិក្ខុមួយរូប​ដែលអង្គុយ​ជិត​ភិក្ខុនោះ​ប្រាប់​ថា​ មើ​តែ​ស្រ្តី​ណា​ក្រោក​ឡើង​យក​ដៃ​ច្រត់​ក្បាលជង្គង់​ ស្ត្រី​នោះ​ហើយ​គឺនាង​វិសាខា​។

កាល​នោះ​នាង​វិសាខា​​​មាន​អាយុ​ ៧០​ ឆ្នាំ​នាង​នៅ​តែ​ក្មេង​ដូច​ជា​ចៅ​របស់់​នាង​ដែល​មាន​អាយុ​១៦​ឆ្នំា។ នាង​វិសាខា​មាន​កូន​២០ ក្នុង​កូន​និមួយៗ មាន​ចៅ​២០​ ក្នុង​ចៅ​និមួយៗ មាន​កូន២០ រួម​ទាំង​កូន​ទាំង​ចៅ​ទំាង​ចៅ​ទួត​ចំនួន​៨៤២០ នាក់​ឥត​មាន​ឈីស្លាប់​មួយឡើយ​។ នាង​វិសាខា​មាន​កម្លាំង​ស្មើ​កម្លាំង​ដុំរី​៥ ថ្ងៃមួយនាងត្រឡប់​មក​ពី​ស្តាប់​ធម៌ ព្រះរាជា​ចង់​ល្បង​កម្លាំង​របស់​នាង​បាន​លែង​ដំរី​ចុះ​ប្រេង​១ ឱ្យទៅ​ព្រេច​នាងៗ​ បាន​យក​ម្រាម​ដៃ​ពីរទប់​ដំរីៗ​ ក៏ដួលក្រាប​លើ​ផែន​ដី​មិន​អាច​ក្រោក​ឡើង​។

ថ្ងៃ​មួយ​នាង​វិសាខា​ទៅ​ស្តាប់​ធម៌ ដោះ​គ្រឿងមហា​ល​តា​បសា​ធន៍​ទុក​ខាង​ក្រៅ​វិ​ហារ​ ដល់​ស្តាប់​ហើយ​ភ្លេច​ចោល​នៅ​ទី​នោះ  ទើប​ប្រើនាង​ទាសី​ដែលមាន​កម្លាំង​ស្មើ​នឹង​នាង​ឱ្យទៅយក​អាវ​បាន​ប្រាប់​ថា​ បើ​ភិក្ខុ​អង្គ​ណា​មួយលោក​​រើស​ទុក​នាង​ប្រគេន​លោក​​ចុះ​កុំយក​មក​វិញ។ តម្លៃអាវ​នេះ​ហើយ​ដែល​កសាង​បាន​វត្តបុព្វារាមមួយ។ ​នាង​វិសាខា​មាន​អា​យុ​ ១២០ ឆ្នាំ​ នាង​បាន​ធ្វើមរណ​កាល​ទៅ​បាន​កើត​នៅ​ក្នុង​ស្ថាន​ និ​ម្មា​រតី ជា​អគ្គមហេសីរបស់​ព្រះបាទ​និម្មាត​ទេវបុត្រ។


ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣៨៤ ដង)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,៤០៥ ដង)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ១៩,៩៦២ ដង)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៧,៩៥១ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៦,០០៧ ដង)
អំណាច​កាម​រោគៈ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.85
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿