30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៩,២៤១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៦៤៦,២៦៤
សរុប ៣៩០,៧២៨,៧៤៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៧១៦ ដង)

រឿង​កសក​ព្រាហ្មណ៍​



ស្តាប់សំឡេង
 
រឿង​កសក​ព្រាហ្មណ៍​
(ចាក​ ឧ​ ប)
(គុណនៃ​ការ​មិន​យំសោក​ មិន​អា​ឡោះអា​ល័យ​)

 
កាល​កន្លង​ទៅ​ហើយ​ ព្រះ​ពោ​ធិ​សត្វ​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្ម​ណ៍​អ្នក​ធ្វើ​ស្រែ​ នៅ​ក្នុង​ពា​រា​ណសី​។ ក្នុងត្រកូលនោះ​មាន​ជន​ ៦ នាក់​គឺ​ព្រះ​ពោធិ​សត្វ​១ នាង​ព្រាហ្មណី១ កូន​ប្រុស​១ ភរិ​យា​របស់​កូន​ប្រុស​១ កូន​ស្រី​១ ខ្ញុំ​ស្រី​​១​។

ព្រះ​ពោធិ​សត្វ​តែង​រំលឹក​ទូន្មាន​ដល់​ជន​ទំាង​​ ​៥ នាក់​ ឲ្យ​ខំ​ចំរើន​នូវ​មរណ​សតិ​ថា​ សេចក្តី​ស្លាប់​របស់​សត្វ​ទំាង​ឡាយ​ទៀត​ ជីវិត​របស់​សត្វ​ទាំង​ឡាយ​មិន​ទៀង​ សង្ខា​ធម៌ទាំង​ឡាយ​មិ​ន​ទៀង​ មាន​កិរិ​យា​អស់​ទៅ​នឹង​សូន្យ​ទៅ​ជា​ធម្ម​តា​ អ្នក​ទំាង​ឡាយ​ចូរ​កុំ​ប្រមាទ​ក្នុង​វេលា​យប់​និង​ថ្ងៃ​។ ជន​ទាំង​ ៥ នាក់​នោះ​ស្ថិត​ក្នុង​ឱ​វាទ​របស់​ព្រះ​ពោ​ធិ​សត្វ​ ខំ​ចំរើន​មរណ​សតិ​រាល់​វេលា​រាត្រី​ មិន​ដែល​ធ្វេស​ប្រហែស​ឡើយ​។

ថ្ងៃមួយព្រះ​ពោធិ​សត្វ​នាំ​កូន​ប្រុស​ទៅ​ភ្ជួរ​ស្រែ​។ កូន​ប្រុស​បាន​ប្រមូល​សំ​រាម​ដុត​ក្បែរ​ដំបូក​ ក្នុង​ដំ​បូក​នោះ​មាន​ពស់​វែក​មួយ​កាច​សា​ហាវ​ជា​ទី​បំ​ផុត​ ផ្សែង​ភ្លើង​ចូល​ភ្នែក​ក៏ស្ទុះ​មក​ចឹក​កូន​នោះ​ទៅ​។

ព្រះ​បាទ​ពោ​ធិ​សត្វ​ដឹង​ថា​កូន​ស្លាប់​ហើយ​ បាន​លើក​យកទៅ​ផ្តេក​ក្រោម​ដើម​ឈើ​មួយ​ ឥត​មាន​យំ​សោក​ស្តាយ​អាឡោះ​អាល័យ​ឡើយ​ គ្រាន់​តែ​កំ​ណត់​ទុក​​ក្នុង​ចិត្ត​ថា​ សង្ខា​ទាំង​ឡាយ​មិន​ទៀង​ ក៏​ទៅ​ភ្ជួរ​ស្រែ​វិញទៅ  មួយ​ស្របក់​បាន​ឃើញ​បុរស​ស្និទ្ធ​ស្នាល​ម្នាក់​ ដើរ​ទៅ​ជិត​ ក៏​សួរ​ថា​ អ្នក​ឯ​ង​ទៅ​ផ្ទះ​ឬ​?។

បុរស​អ្នក​ស្និទ្ធ​ស្នាល​ប្រាប់​ថា​ ខ្ញុំ​ទៅឥ​ឡូវ​នេះ​។ ព្រះ​ពោ​ធិ​សត្វ​និ​យាយ​ថា​ បើ​ដូច្នោះ​អ្នក​ទៅ​ផ្ទះ​ខ្ញុំ​ផង​ទៅប្រាប់​ដល់​ភរិ​យា​របស់​ខ្ញុំ  ឲ្យ​យក​បាយ​មួយ​ចំ​អែត​មក​ ហើយ​នំា​គ្នា​ទំាង​ ៤ នាក់​មក​ផង​។

ជន​ទំាង​ ៤ ​នាក់​ក៏មក​តាម​បង្កាប់​របស់​ព្រះ​ពោ​ធិ​សត្វ​ មក​ដល់​ឃើញ​កូន​ស្លាប់​ ជន​ទំាង​ ៤​​ នាក់​ឥត​មាន​​យំ​សោក​អា​ឡោះ អាល័យ​ឡើយ​ លុះ​ព្រះ​ពោ​ធិ​សត្វ​បរិ​ភោគ​ហើយ​ក៏​នាំ​គ្នាកាច់​ផ្កា​បូ​ជា​ ហើយ​ដុត​រំ​លាយ​សពនោះ​ទៅ​ក្នុង​ពេល​នោះ​ក្តៅ​ក្រហាយ​ដល់​អា​សនៈ​របស់​ព្រះ​ឥន្ទ្រ​​។​

ដោ​យ​​អំ​ណាច​គុណ​​នៃ​មរណ​សតិ​ ដែល​ជន​ទំាង​នោះ​ចំ​រើន​ហើយ​ដោយ​ល្អ​ ព្រះ​ឥ​ន្រ្ទ​ជ្រាប​ហេតុ​នេះ​ហើយ​ មាន​ចិត្ត​ត្រេក​អរ​រី​ក​រាយ​ ចុះ​មក​សួរ​នូវ​ហេតុ​ដែល​មិន​យំ​សោក​របស់​​ជន​ទំាង​នោះ​ថា​ ម្នា​ល​អ្នក​ដ៏​ចំ​រើន​ ហេតុ​អ្វីបាន​ជា​មិ​ន​យំ​សោក​។ ព្រះ​ពោធិ​សត្វ​និ​យាយ​​ប្រាប់​ព្រះ​ឥន្រ្ទ​ថាៈ


​​ឧ​រគោវ​ ត​ចំ​ ជិ​ណំ​ ហិ​ត្វា​ គ​ច្ឆ​តិ​ សន្ត​​នុំ​
ឯ​វំ សរីរេ​ និ​ព្ភោ​គេ​បេ​​តេ​ កាល​ក​តេ​​ សតិ​
ឌ​យ្ហ​មា​នោ​ ន​ ជា​នាតិ​ ញានីនំ បរិ​ទេ​​វិ​តំ​។ 
ត​ស្មា​ ឯ​តំ ន សោ​ចា​មិ​ គតោ​ សោ​ តស្ស​ យា​​ ​គតិ​។​

កូនខ្ញុំ​បានលះ​បង់​រូប​កាយ​របស់​ខ្លួន​ទៅ​ហើយ​ ដូច​ជា​ពស់​ដែល​សក​នូវ​សំ​ណក​ចាស់​ដូច្នោះដែរ​ សេរិកាយ​របស់​កូន​ខ្ញុំ​ដែល​ទៅ​កាន់​បរលោក​ហើយ​ ជា​របស់​ប្រើ​ការ​មិន​កើត​ ខ្ញុំ​ដុត​ក៏​កូន​ខ្ញុំមិន​ដឹង​ ការ​យំ​សោក​របស់​ញាតិ​ទំាង​ឡាយ​ ក៏​កូន​ខ្ញុំមិន​​ដឹង​ គិត​រស់​កូន​ខ្ញុំ​ទៅទីណា​ កូន​ខ្ញុំ​ទៅ​កើត​ក្នុង​ទី​​នោះ​ហើយ​ ព្រះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​យំ​សោក​។​
ភរិ​យា​របស់​ព្រះ​ពោ​ធិ​សត្វ​និយាយ​ប្រាប់​ព្រះ​ឥន្រ្ទ​ថាៈ

អន​វ្ហា​តោ​ ត​តោ​ អា​គា​ អន​នុ​ញ្ញា​តោ​ ឥ​​តោ​ គ​តោ​
​យថា​គតោ​ តថា​ គតោ​ តត្ថ​ កា​​ បរិ​ទេវ​នា​
ឌយ្ហ​មាណ​ ន ជា​នា​តិ​ ញាតីនំ​ បរិ​ទេ​វិ​​តំ។
តស្មា​ វរ​តំ  ន សោ​ចា​មិ​ ​គតោ​ សោតស្ស​ យា​ គតិ​។​

កូន​ខ្ញុំ​ដែល​បាន​ធ្វើ​ដំ​ណើរ​ពី​លោក​ដ៏​ទៃ​មក​នៅ​ផ្ទះ​របស់​ខ្ញុំ​ ក៏​ខ្ញុំ​មិន​បាន​ទៅ​រក​មក​ លះ​បង់​ពី​លោក​នេះ​ទៅកាន់​លោក​ដ៏​ទៃ​វិញ​ ក៏​ខ្ញុំមិន​បាន​អនុញ្ញាត​ឲ្យ​ទៅ​ ស្រេច​តែ​នឹង​ទៅ​មក​ ការ​យំ​សោក​ក្នុង​ដំ​ណើរ​ទៅ​មក​នោះ​ដូច​ម្តេច​កើត​ កូន​របស់​ខ្ញុំ​គេ​ដុត​ក៏​មិន​ដឹង​ ការ​យំ​សោក​របស់​ញាតិ​ទំាង​ឡាយ​ក៏មិន​ដឹង​ គតិ​របស់​កូន​ខ្ញុំ​ទៅណា​កូន​ខ្ញុំ​ទៅ​កើត​ក្នុង​ទី​នោះ​ហើយ​ ព្រោះ​ហេតុ​នោះបាន​ជា​ខ្ញុំ​មិន​យំសោក​។ កូន​ស្រី​របស់​ព្រះ​ពោ​ធិសត្វ​ និយាយ​ប្រាប់​ព្រះ​ឥ​ន្រ្ទ​ថាៈ​

សចេ​ រោ​ទេ​ កិសា​ អស្សំ​ តស្សា​ មេ​ កឹ​ ឥ​លំ​ សិ​យា​
ញាតិ​មិត្ត​សុ​មា​ជ្ជា​នំ​ ភិ​យ្យោ​ នោ​ អរ​តី  សិ​យា​
ឌ​យ្ហ​មា​នោ​ ន ជា​នា​តិ​ ញាតី​នំ​ បរិ​ទេ​វិ​តំ ។
តស្មា ឯ​តំ​ ន សោ​ចាមិ​ គ​តោ​ សោ​ តស្ស​ យា​ គាតិ​។

បើ​ខ្ញុំយំសោក​នឹង​ជា​ស្រ្តី​ស្គ​ម​ស្រក​ស្រុត​សាច់​ ផល​នៃការ​យំ​សោក​ឥត​មាន​ដល់​ខ្ញុំ​ទេ​ មាន​តែ​សេចក្តី​ថ្នាំង​ថ្នាក់​ចិត្ត​​ដ៏​ក្រៃ​លែង​ដល់​ញាតិ​មិត្ត​សម្លាញ់​របស់់​យើង​ខ្ញុំ​ទំាង​ឡាយ​ បង​របស់​ខ្ញុំគេ​ដុត​ក៏​គាត់​​មិន​ដឹង​ ការ​យំសោក​របស់​ញាតិ​មិត្ត​ទំាង​ឡាយ​ ក៏​គាត់​មិន​ដឹង​ គតិ​របស់់​បង​ខ្ញុំ​ទៅ​ទី​ណា​ គាត់​ទៅកើត​ក្នុង​ទី​នោះ​ហើយ​ ព្រោះ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​យំ​សោក​។ កូន​ប្រសាររបស់​ព្រះពោ​ធិសត្វ​និយាយ​ប្រាប់​ព្រះ​ឥន្រ្ទ​ថាៈ

យថា​បិ​ ទារ​កោ​ ចន្ទំ​ គច្ឆ​ន្តំ  អនុ​រោ​ទតិ​
ឯ​វំ​ សម្ប​ទមេ​វេ​តំ​ យោ​ បេត​មនុ​សោ​ចតិ​
​ឌយ្ហ​មា​នោ​ ន ជា​នាតិ​ ញាតី​នំ​ បរិ​ទេ​វិ​តំ ។
តស្មា​ ឯ​តំ​ ន សោចាមិ​ គតោ​ សោ​ តស្ស​ យា​​ គតិ​។

បុគ្គល​ណា​ សោក​ស្តាយ​នូវ​ជន​ដែល​ទៅកាន់​បរ​លោក​ហើយ​ បុគ្គល​នោះ​ ដូច​ជា​ក្មេង​តូច​ដែល​យំ​ចង់​បាន​ព្រះ​ចន្ទ​កំ​ពុង​ចរព្ធ​ដ៏​អា​កាស​ដូច្នោះ​ឯង​ ពាក្យ​នេះ​ជា​ពាក្យ​ឧប​មា​នៃការ​មិន​សោក​ស្តាយ​របស់​ខ្ញុំ​ ស្វាមី​ខ្ញុំ​គេ​ដុត​ក៏​លោក​មិន​ដឹង​ ការ​យំ​សោក​របស់​ញាតិ​មិត្ត​ទាំ​ង​ឡាយ​ ក៏​លោក​មិន​ដឹង​ គតិ​របស់​ស្វាមី​ខ្ញុំ​ទៅ​ណា​ លោក​ទៅ​កើត​ក្នុង​ទី​នោះហើយ​ ព្រោះហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​យំ​សោក​។ ខ្ញុំ​ស្រីនិយាយ​ប្រាប់​​ព្រះ​ព្រះ​ឥ​ន្រ្ទ​ថាៈ

យថា​ ព្រហេ្ម​ ឧ​ទកុ​ម្ភោ​ ភិ​ន្នោ​ អប្ប​ដិ​សន្ធី​យោ​
ឯ​វំ  សម្ប​ទ​មេ​វេ​តំ​ យោ​ បេ​ត​មនុ​សោ​ចតិ​
ឌយ្ហ​មានោ​ ន ជា​នា​តិ​ ញាតី បរិ​ទេ​វតំ ។
តស្មា​ ឯ​តំ​ ន​ សោ​ចាមិ​ គតោ​ សោ​ តស្ស​ យា​ គតិ​។

បពិត្រ​អ្នក​ប្រសើរ​ ក្អម​ទឹក​ដែល​បែក​ហើយ​ មិន​អាច​បុគ្គល​ណា​ត​ភ្ជាប់​បាន​ឡើយ​ មាន​ឧប​មាយ៉ាង​ណា​ បុគ្គល​ដែល​សោក​ស្តាយ​នូវ​ជន​អ្នក​ទៅ​កាន់​បរលោក​ហើយ​ក៏​ដូច្នោះ​ដែរ​ នេះ​ជា​ពាក្យ​ឧប​មា​នៃ​ការ​មិន​សោក​ស្តាយ​របស់​ខ្ញុំ​ ចៅ​ហ្វាយ​ខ្ញុំ​គេ​ដុត​ក៏​លោក​មិន​ដឹង​ ការ​យំ​សោក​របស់​ញាតិ​មិត្ត​ទំាង​ឡាយ​ក៏​លោក​មិន​ដឹង​ គតិ​របស់​ចៅ​ហ្វាយ​ខ្ញុំ​ទៅទី​​ណា​​​ លោកទៅ​កើត​ក្នុង​ទីនោះ​ហើយ​ ព្រោះហេតុ​នេះបាន​ជា​ខ្ញុំ​មិន​យំសោក​។

ព្រះ​ឥន្រ្ទ​បាន​ស្តាប់​នូវ​​ធម្ម​កថា​ របស់​ជន​ទាំង​ ៥ នាក់​នោះហើយ​មាន​សេចក្តី​ជ្រះ​ថ្លា​ដ៏​​ក្រៃ​លែង​ ទើប​​និយាយ​ប្រាប់​ជន​ទំាង​នោះ​ថា​ ចាប់​តំាង​ពី​ថ្ងៃ​នេះ​ទៅ​ អ្នក​ទាំង​ឡាយ​កុំ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួនឯង​ឡើយ​ ខ្ញុំ​ជា​ស្តេច​​នៃទេវតា នឹង​ញុំាង​ផ្ទះ​របស់​អ្នក​ឲ្យ​ពេញ​ព្រៀប​ដោយ​កែវ​ទាំង​ ៧ ប្រការ​ អ្នក​ទំាង​ឡាយ​ចូរ​ឲ្យ​ទាន​ រក្សា​សីល​ចំរើន​មេត្តា​ភេវ​នា​ចុះ​។ ព្រះឥន្រ្ទយក​កែវ​ទៅ​ចាក់​គរ​ក្នុង​ផ្ទះ​ជន​ទាំង​ ៥​ នាក់​នោះ​ហើយ​ ក៏​ត្រ​ឡប់​ទៅ​ស្ថាន​ទេវ​លោក​វិញ​។ 



ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៤៦ ដង)
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿