ថ្ងៃ សុក្រ ទី ២១ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៩,០៥៩
Today
ថ្ងៃម្សិលមិញ ១០៨,៤២៧
ខែនេះ ១,៧៧១,២៦៣
សរុប ២៤២,៩៩១,៨៦២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩៣៦២ ដង)

អំពី​ការ​បក​សករាជ



 
១- សំនួរ .- ព្រះ​ធម្មកថិក​លោក​អ្នក​សំដែង​ធម៌​ទេសនា​គ្រប់​អង្គ​មុន​នឹង​ចាប់​ផ្ដើម​ សំដែង​ធម៌ លោក​តែងតែ​មក​សករាជ​សិន ចុះ​ពាក្យ​ថា "បក​សករាជ" នេះ​តើ​ប្រែ​ថា​ម៉េច ?

១- ចម្លើយ .- ប្រែ​ថា "ប្រាប់​សករាជ" គឺ​ប្រាប់​ថ្ងៃ - ខែ - ឆ្នាំ ។

២- ស .- ម៉េច​ក៏​លោក​ចាំបាច់​ប្រាប់​ថ្ងៃ - ខែ - ឆ្នាំ​ទៀត បើ​មាន​ច្បាប់​ប្រតិទិន​ដែល​គេ​បោះពុម្ព​ផ្សាយ​ជា​ច្រើន ពេញ​ស្រុក​ទេស​ហើយ, ដែល​លោក​ប្រាប់​នោះ​តើ ដោយ​លោក​ប្រាថ្នា​យក​ហេតុ​ប៉ុន្មាន​យ៉ាង ?

២- ច .- បាន​ជា​លោក​ប្រាប់​ថ្ងៃ - ខែ - ឆ្នាំ​នោះ ដោយ​លោក​ប្រាថ្នា​យក​ហេតុ២ យ៉ាង​គឺៈ

ក .- ដើម្បី​ប្រកាស​គុណ​នៃ​ព្រះ​ពុទ្ធសាសនា​ឲ្យ​ពួក​ពុទ្ធបរិស័ទ​កើត​សទ្ធា​ ជ្រះថ្លា​យល់​ឃើញ​ជា​មុន​ថា សាសនា​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​នោះ សូម្បី​ព្រះ​អង្គ​បរិនិព្វាន​ទៅ​យូរ​អង្វែង​រាប់​ពាន់​ឆ្នាំ​ហើយ ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ​ដែល​ហៅ​ថា​សាសនា ក៏​គង់​តែ​មាន​នៅ​ស្ថិតស្ថេរ​ចេរកាល​មក​ជា​ប្រាកដ​ដល់សព្វ​ថ្ងៃ​នេះ មិន​បាត់បង់​ទៅ​ឯណា បើ​ប្រសិន​ជា​ព្រះ​ពុទ្ធសាសនា​គ្មាន​ផល​ប្រយោជន៍ ដល់​អ្នក​ដែល​រាប់អាន​ប្រកាន់​ប្រតិបត្តិ​តាម​ទេ ម្ល៉េះ​សម​ព្រះ​ពុទ្ធសាសនា​អន្ដរអាន​សាប​សូន្យ​បាត់បង់​ទៅ​ជា​យូរយារ​ណាស់​ មក​ហើយ មិន​មែន​គង់​ទ្រង់​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទេ អ្នក​ដែល​កើត​មក​ខាង​ក្រោយ​មុខ​ជា​ខាន​បាន​ជួប​ប្រទះ​នឹង​ព្រះ​ពុទ្ធសាសនា ព្រោះ​គ្មាន​អ្នក​ណា​នាំ​ត ៗ គ្នា​មក ប៉ុន្តែ​បាន​ជា​មិន​បាត់​បង់​ទៅ​ដូច្នោះ ព្រោះ​ព្រះ​ពុទ្ធសាសនា​ឲ្យ​ផល​ប្រយោជន៍​ដល់​អ្នក​ប្រតិបត្តិ​តាម​គ្រប់​យុគ​ គ្រប់​សម័យ ធ្វើ​ឲ្យ​អ្នក​ប្រតិបត្តិ​តាម​សម្រេច​ផល​ប្រយោជន៍​តាម​សម​គួរ​ដល់​សេចក្ដី​ ប្រតិបត្តិ​របស់​ខ្លួន ហេតុ​នេះ​បាន​ជា​នាំ​គ្នា​ប្រកាន់​ត ៗ មក​តាម​លំដាប់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ កាល​បើ​ពួក​ពុទ្ធបរិស័ទ​យល់​ឃើញ​ដូច្នេះ​ហើយ មុខ​ជារ​នឹង​តាំង​ចិត្ត​ថា គួរ​តែ​អាត្មា​អញ​ប្រកាន់​រាប់អាន​ប្រតិបត្តិ​ព្រះ​ពុទ្ធ-សាសនា​តទៅ​ទៀត​តាម ​កំឡាំង​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ជន​អ្នក​កើត​មក​ខាង​ក្រោយ​ទៀត ។

ខ- ដើម្បី​ឲ្យ​ពួក​ពុទ្ធបរិស័ទ​អ្នក​បាន​ស្ដាប់​ធម៌ទេសនា​ហើយ​កើត​សេចក្ដី​ សង្វេគ​តក់ស្លុត​ចិត្ត​គិត​ដល់​អាយុ​សង្ខា​របស់​ខ្លួន​ថា អាត្មា​អញ​ដែល​បាន​រួច​រស់​ជីវិត​នៅ​រហូត​មក​ដល់​ថ្ងៃ​ដែល​បាន​ស្ដាប់​ធម៌​ នេះ រាប់អាន​ចំនួន​ប៉ុន្មាន​ឆ្នាំ​ហើយ ក្នុង​ឆ្នាំ​ដែល​កន្លង​រំលង​មក​ហើយ​ទាំង​ប៉ុណ្ណោះ អាត្មា​អញ​បាន​ធ្វើ​ប្រយោជន៍​ខ្លះ​ដែរ​ឬ​ទេ បើ​នឹក​រឭក​ឃើញ​ថា ខ្លួន​អញ​បាន​ធ្វើ​ប្រយោជន៍​រួច​ខ្លះ​មក​ហើយ ឬ​ដឹង​ថា​កំពុង​តែ​ធ្វើ មុខ​ជា​នឹង​ខំ​ធ្វើ​បន្ថែម​ឲ្យ​រឹត​តែ​ច្រើន​ឡើង​ទៀត មិន​ហ៊ាន​បណ្ដែត​បណ្ដោយ​ឡើយ ព្រោះ​យល់​ឃើញ​ថា ថ្ងៃ ខែ ឆ្នាំ​ដែល​កន្លង​ទៅ​នោះ មិន​មែន​កន្លង​ទៅ​តែ​ឯង​ទេ អាយុ​ជិវិត​របស់​អាត្មា​អញ ក៏​កន្លង​ទៅ​ជា​មួយ​ផង​ដែរ បើ​ដឹង​ថា​ខ្លួន​ខ្លួន​មិន​បាន​ធ្វើ​ប្រយោជន៍​អ្វី​សោះ មុខ​ជា​នឹង​ខំ​ប្រឹង​ធ្វើ​យ៉ាង​រួសរាន់ មិន​ហ៊ាន​បង្អែ​បង្អង់​ឡើយ ។ មួយ​ទៀត នឹង​យល់​ឃើញ​ថា ព្រះ​ពុទ្ធសាសនា​ដែល​បាន​គង់​នៅ​ហើយ​ចំរើន​រុងរឿង​រហូត​មក​ដល់​សព្វ​ថ្ងៃ​ នេះ ដោយ​សារ​តែ​អាស្រ័យ​បុព្វបុរស​អ្នក​មុន ៗ បាន​ប្រតិបត្តិ​រក្សា​ត ៗ គ្នា​មក ឯ​អាត្មា​អញ​មាន​អាយុ​រស់​នៅ​ដរាប​មក​ដល់​ថ្ងៃ​នេះ​ហើយ មិន​ទាន់​បាន​ប្រតិបត្តិ​សិក្សា​ព្រះ​ពុទ្ធសាសនា​នៅ​ឡើយ​សោះ បើ​ដូច្នេះ​គួរ​តែ​អញ​តាំង​ចិត្ត​នឹង​ប្រតិបត្តិ​សិក្សា​ព្រះ​ពុទ្ធ-សាសនា​ ឲ្យ​បាន​មាំមួន​តទៅ បើ​ដឹង​ថា​ខ្លួន​ជា​អ្នក​ធ្លាប់​បាន​ប្រតិបត្តិ​សិក្សា​ព្រះ​ពុទ្ធសាសនា​ពី​ កាល​មុន​មក​ខ្លះ​ហើយ មុខ​ជា​ខិតខំ​ធ្វើ​ប្រតិបត្តិ​ឲ្យ​ទ្វេ​ច្រើន​ឡើង​លើស​មុខ​ទៅ​ទៀត កាល​បើ​ពួក​ពុទ្ធបរិស័ទ​បាន​ពិចារណា​ឃើញ​យ៉ាង​នេះ​ហើយ ចិត្ត​ក៏​នឹង​កើត​សទ្ធា​ជ្រះ​ថ្លា​ក្នុង​សាសនធម៌​ពាក្យ​ប្រៀន​ប្រដៅ​របស់​ ព្រះ​បរម​សាស្ដា ហើយ​នឹង​មាន​ចិត្ត​សំវេគ​តក់ស្លុត​ដល់​អាយុ​សង្ខា​របស់​ខ្លួន នឹង​ធ្វើ​ខ្លួន​ឲ្យ​សម​គួរ​ដល់​ការ​ស្ដាប់​ធម៌​តទៅ ។

ព្រោះ​ហេតុ​តែ​លោក​ជា​ធម្មកថិក​ប្រាថ្នា​ប្រយោជន៍​ទាំង ២ ប្រការ​ដូច​បាន​ឆ្លើយ​មក​នោះ​ឯង​ហើយ បាន​ជា​មុន​នឹង​សំដែង​ធម៌ទេសនា លោក​តែង​តែ​បក​សករាជ​សិន ដោយ​សេចក្ដី​សង្ខេប​ឬ​ពិស្ដារ ទោះបី​អ្នក​ស្ដាប់​កំណត់​ចាំ​ថ្ងៃ - ខែ - ឆ្នាំ​ជា​អតីត​អនាគត​នឹង​បច្ចុប្បន្ន​បាន​ក្ដី មិន​បាន​ក្ដី ក៏​លោក​ចេះ​តែ​ប្រាប់​ដែរ ។ ហេតុ​នេះ​បាន​ជា​ព្រះ​ធំ្មកថិក​តែង​តែ​បក​សករាជ​មុន​ទេសនា​ជាប់​ជា​ទំនៀម​ ទម្លាប់​ត ៗ គ្នា​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

សរុប​សេចក្ដី​ឲ្យ​ខ្លី​ថា អ្នក​ដែល​បាន​ស្ដាប់​លោក​បក​សករាជ​ហើយ អាច​នឹង​ញ៉ាំង​ចិត្ត​កើត​សទ្ធា​ជ្រះ​ថ្លា​ក្នុង​គុណ​ព្រះ​ពុទ្ធសាសនា ១ យ៉ាង ដើម្បី​នឹង​ញ៉ាំង​ចិត្ត​ឲ្យ​កើត​សំវេគ​តក់ស្លុត​ដល់​អាយុ​សង្ខារ​របស់​ខ្លួន ១ យ៉ាង រួម​ជា ២ យ៉ាង​ដូច្នេះ​ឯង ។

៣- ស .- ចុះ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រើ​សករាជ​ប៉ុន្មាន​យ៉ាង​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ (គ. ស. ១៩៥២) ?

៣- ច .- មាន​ប្រើ​សករាជ ៤ យ៉ាង​គឺ ពុទ្ធសករាជ ១ គ្រឹស្ដសករាជ ១ មហា​សករាជ ១ ចុល្លសករាជ ១ ។ ឯ​សករាជ​ទាំង ៤ យ៉ាង​នេះ មាន​ដើម​កំណើត​កើត​នៅ​ប្រទេស​ណា មាន​ការ​កំណត់​រាប់​ប្លែក​គ្នា​យ៉ាង​ណា នោះ​នឹង​មាន​សេចក្ដី​អធិប្បាយ​ក្នុង​សៀវភៅ​កម្ពុជសុរិយា​ខ្សែ​ខាង​មុខ​ឯ​ណោះ ។

ឃុន​បណ្ណានុរក្ស ប៊ូ - ប៉ូ នៅ​ពុទ្ធសាសនបណ្ឌិត្យ ប្រែ​រៀបរៀង។

ស្រង់ចាក http://www.khmerbuddhism.ca/


ដោយ​៥០០០​ឆ្នាំ​
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០១២ (អាន: ១៥៦៩៥ ដង)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន្ត១៦ប្រការ)
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៥៦០៩ ដង)
ចម្រើន​តែសាច់ បញ្ញា​រេចរឹល
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៦០១២០ ដង)
ពុទ្ធគយា (កន្លែងព្រះពុទ្ធបានត្រាស់ដឹង)
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១៥៦៧២ ដង)
កាល​បើ​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​បាន​ជញ្ជូន​ភាជន៍​ណា​ចេញ​ផុត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣២០ ដង)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩៨៩៨ ដង)
សម្បត្តិ​រក​បាន​ដោយ​ក្រ ៦ យ៉ាង​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៨៨១ ដង)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿