30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៣,៣៧១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣១,៣០៥
សរុប ៣៨៥,៦១៧,៩៩៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,៤៤៨ ដង)

បទ​គួរ​យល់​ដឹង​អំពី​រាគៈ



 
បទ​គួរ​យល់​ដឹង​អំពី​រាគៈ

ទឹក​ភ្នែក​ម្នាក់​ៗ​ បើ​សន្សំ​គ្រប់​ជាតិ​ ច្រើន​ជាង​ទឹក​មហា​សមុទ្រ​ ទឹក​ដោះ​ម្តាយ​ក៏​ដូច​គ្នា​ ។ គួរ​ឲ្យ​ស្លុត​សង្វេគ​ណាស់​ទៅ​ទៀត​នោះ​ គឺ​ឈាម​ដែល​ចេញ​ពី​បំពង់​ក​ ក្នុង​កំណើត​ដែល​ត្រូវ​គេ​សម្លាប់​ ក៏​ច្រើន​ជាង​ទឹក​មហា​សមុទ្រ​ដែរ​ ។

ម្នាក់​ៗ​មាន​ទុក្ខ​ភ័យ​ច្រើន​លើស​លុប​ណាស់​ហើយ​ នៅ​ក្នុង​វដ្ត​សង្សារ​នេះ​ ដូច្នេះ​មិន​បាច់​ប្រាថ្នា​ឲ្យ​អ្នក​ណា​មាន​ទុក្ខ​អ្វី​បន្តិច​បន្តួច​ថែម​ទៀត​ទេ​ ។​ បើ​គេ​បាន​សុខ​ខ្លះ​ដោយ​លាភ​ដោយ​យស​... សាធុ​! សាធុ​!​ ជួយ​អរ​និង​ជួយ​បន់​ស្រន់​កុំ​ឲ្យ​គេ​ហ្នឹង​ឯង​ភ្លេច​ខ្លួន​ សូម​ឲ្យ​គ្រប់​គ្នា​ឆាប់​ផុត​ទុក្ខ​ ព្រោះ​ក្នុង​លោក​នេះ​ មិន​មាន​អ្នក​ណា​ម្នាក់​ខ្វះ​ខាត​នូវ​សេច​ក្តី​ទុក្ខ​ឡើយ​ ។

អវិជ្ជ​បិទ​ទ្វារ​និពា្វន​ បើក​ផ្លូវ​ក្នុង​ភព​ តណ្ហា​នាំ​ដើរ​ផ្លូវ​ឆ្ងាយ​គឺ​វដ្ត​សង្សារ​ ។ អ្វី​ៗ​​ណា​ដែល​គិត​ថា​ល្អ​ស្អាត​ ហើយ​កើត​រាគៈ​ចង់​បាន​ គឺ​ថា​អ្វី​ៗ​នោះ​ក្លែង​ក្លាយ​ទេ​ គឺ​ដោយ​សារ​រាគៈ​ ក្នុង​ចិត្ត​បោក​ប្រាស់​ ទើ​ប​បាន​ជា​គិត​ខុស​ពី​ការ​ពិត​ ។

យើង​ឃើញ​មនុស្ស​ម្នាក់​ស្អាត​ណាស់​ ល្អ​ណាស់​ សម​ណាស់​ គួ​រ​ឲ្យ​ចង់​បាន​មក​...​ តាម​ពិត​ សូម្បី​តែ​គោ​ក្របី​ឆ្កែ​ឆ្មា​ជា​ដើម​ ក៏​វា​ចេះ​ស្រឡាញ់​គ្នា​វា​ដែរ​ វា​ចេះ​ឃើ​ញ​ស្អាត​ វា​ចេះ​ហួង​ហែង​ គឺ​ថា​ឲ្យ​តែ​រាគៈ​ កើត​ឡើង​តាក់​តែង​ចិត្ត​ហើយ​ អារម្មណ៍​បែប​ណា​ក៏​ដោយ​ ក៏​​គួរ​ឲ្យ​ស្រឡាញ់​ត្រេក​ត្រអាល​ទាំង​អស់​ ដូច្នេះ​សូម​កុំ​វង្វេង​ច្រឡំ​ស្វែង​រក​អារម្មណ៍​ដែល​ថា​ស្អាត​ណាស់​ ល្អ​ណាស់​ សម​ណាស់​នោះ​ ត្រូវ​ព្យា​បាល​ចិត្ត​ឲ្យ​ជា​វិញ​ទៅ​ ដូច​មនុស្ស​កើត​ស្គម​លឿង​ មិន​ចង់​បរិភោគ​បាយ​ទឹក​ត្រឹម​ត្រូវ​ បែរ​ទៅ​ជា​បរិភោគ​អាចម៍​ចន្លុះ​ លាមក​ក្រៀម​ជា​ដើម​ទៅ​វិញ​ដូច្នោះ​ឯង​ ។​

ពាក្យ​ខ្មែរ​មួយ​ឃ្លា​បាន​ពោល​ថា​ "​ឃ្លាន​ឆ្ងាញ់​ ស្រឡាញ់​ល្អ​" ពាក្យ​នេះ​គិត​តាម​ផ្លូវ​ព្រះ​ធម៌​ពីរោះ​ណា​ស់​ មាន​រឿង​ព្រះនន្ទ​ជា​ឧ​ទាហរណ៍​ស្រាប់​ ។​ ព្រះ​នន្ទ​បុត្រ​ព្រះ​នាង​មហា​បជា​បតិ​គោត​មី​ ស្រឡាញ់​នាង​ជន​បទ​កល្យាណី​ស្ទើរ​លេប​ នៅ​ក្នុង​ផ្នួស​អផ្សុក​ខ្លាំង​ណាស់​នឹក​ឃើ​ញ​រូប​នាង​ ញ័រ​អស់​ដៃ​ជើង​ រលឹក​ពាក្យ​សម្តី​ដែល​ស្រី​ពោល​ផ្តាំ​ ធ្វើ​ឲ្យ​ដួង​ចិត្ត​លន្លង់​លន្លោច​ នឹក​អើយ​សែន​នឹក​...​ ដល់​ពេល​ព្រះ​បរម​សាស្តា​ នាំ​ឲ្យ​ទៅ​ឃើញ​ទេព​អប្សរ​ រាគៈ​ជាមួយ​នឹង​នាង​ជន​បទ​កល្យា​ណី​រលត់​រលាយ​អស់​ គិត​ថា​នាង​ជន​បទ​កល្យាណី​ដូ​ច​សត្វ​ស្វា​ដែល​ត្រូវ​ឆេះ​រោម​អស់​ដូច្នោះ​ឯង​... ។

រឿង​នាង​បដាចារ​ គួរ​ដល់​ការ​សិក្សា​ណាស់​អានុ​ភាព​ស្នេហា​ធ្វើ​ឲ្យ​រត់​តាម​ប្រុស​ស្នេហ៍​ មិន​ខ្វល់​នឹង​ម៉ែ​ឳ​ខ្មាស់​គេ​ឡើយ​ កិត្តិ​យស​ត្រកូល​សេដ្ឋី​ត្រូ​វ​នាង​ស្រី​បំផ្លាញ​អស់​ ទៅ​នៅ​ក្នុង​ព្រៃ​ កាប់​មែក​ឈើ​ធ្វើ​ខ្ទម​ប្រក់​ស្មៅ​តែ​ហាក់​ដូច​ជា​នៅ​ក្នុង​វិមាន​ឋាន​សួគ៌​ ។​ នេះ​ឯង​អានុ​ភាព​នៃ​ចិត្ត​ដែល​ប្រកប​ដោយ​រាគៈ​ មាន​វិមាន​សួគ៌ា​នៅ​ឯ​ណា​ ខ្ទម​ស្លឹក​សោះ​ហ្នឹង​ ទី​បំផុត​រហេម​រហាម​ដូច​ដែល​ពុទ្ធ​បរិស័ទ​ជ្រាប​ស្រាប់​ ដោយ​ឧបនិស្ស័យ​ក្នុង​ព្រះ​រតន​ត្រៃ​មាន​ ទើ​ប​បដាចារ​រួច​ផុត​ចាក​ទុក្ខ​ ។​

នៅ​ក្នុង​អច្ឆ​រា​សូត្រ​ សំយុត្តនិកាយ​ សគាថវគ្គ​ បាន​សម្តែង​អំ​ពី​ព្រះ​ភិក្ខុ​មួយ​អង្គ​ ដែល​បាត់​បង់​ជី​វិត​នៅ​នឹង​ផ្លូវ​ចង្រ្កម​ ។​ ព្រះ​ភិក្ខុ​អង្គ​នោះ​ បាន​កើត​ជា​ទេវបុត្រ​ភ្លាម​ ប្រញាប់​ចុះ​មក​គាល់​ព្រះ​ដ៏​មា​ន​ព្រះ​ភាគ​ បាន​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ព្រៃ​ឈ្មោះ​មោ​ហនៈ​ ជា​ព្រៃ​គឹក​កង​ដោយ​ពួក​ស្រី​អប្សរ​ ជា​ទី​អាស្រ័យ​នៅ​នៃ​ពួក​បិសាច​ ធ្វើ​ដូច​ម្តេច​ហ្ន៎​ ដើម្បី​នឹង​យាត្រា​ចេញ​ពី​ព្រៃ​នេះ​ទៅ​បាន​ ។​ សមណ​ទេវ​បុត្រ​នោះ​ ហៅ​ព្រៃ​នន្ទ​វ័ន​ថា​ព្រៃ​មោហនៈ​ គឺ​ព្រៃ​ធ្វើ​ឲ្យ​វង្វេង​ ហៅ​ពួក​ទេវតា​ថា​ពួក​បិសាច​ ព្រោះ​ឧ​បនិស្ស័យ​នៃ​វិបស្សនា​ ធ្វើ​ឲ្យ​លោក​មិន​ត្រេក​អរ​ចំពោះ​ភព​ជាតិ​នោះ​ឯង​ សូម្បី​តែ​ទេ​វ​លោក​ ។​

តាម​រឿង​រ៉ាវ​ជា​ឧ​ទាហរណ៍​មក​ប៉ុណ្ណោះ​ តើ​គួរ​ឲ្យ​យើង​ជឿ​លោភៈ​ដែរ​ឬ​ទេ​? យើង​អាច​និយាយ​ជា​វោ​ហារ​បាន​ថា​ លោភៈ​​បោក​ប្រាស់​សត្វ​លោក​ឲ្យ​វង្វេង​ស្រឡាញ់​ និង​ឲ្យ​យល់​ខុស​ទៅ​ផ្សេង​ៗ​ ដូច្នេះ​គួរ​អប់​រំ​ចម្រើន​សតិប្បដ្ឋាន​ ដើម្បី​បាន​ស្គាល់​លោភៈ​ច្បាស់​ទៅ​តាម​សេច​ក្តី​ពិត​ ។​

ស្រង់​ចាក​ពី​សៀវភៅ​ " ព្រះ​ថេរី​គាថា​ ភាគ​ទី​២​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មាចារ្យ​ ប៊ុត​-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,៦២៨ ដង)
ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២២,៦៣៣ ដង)
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,២៥៤ ដង)
ព្រះនិព្វាន​ជា​ធម៌​ដ៏ឧត្ដម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿