ថ្ងៃ ពុធ ទី ២៦ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥,៧៣៥
ថ្ងៃម្សិលមិញ ៣៨,៧៣៥
ខែនេះ ១,២០៦,៧៣៨
សរុប ៤៥,៤៩២,៥០៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០១៧ (អាន: ១០៣៩៧ ដង)

បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​



 
រឿង​នាង​ក​ល្យាណី
(ចាក​ លោ. ជា​)
(បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​)

កាល​ព្រះ​ស​ម្ពុទ្ធ​បរម​គ្រូ​កំ​ពុង​សាង​បារមី​នៅ​ឡើយ​ ទ្រង់​សោយ​ព្រះ​ជាតិ​ជា​កូន​សេដ្ឋី​យក​ធ្វើ​ជា​ព្រះ​រាជ​បុត្រ​តាំង​តែ​ពី​អាយុ​ ៧​ ឆ្នាំ​។​​ ថ្ងៃ​មួយ​ព្រះ​រា​ជា​​ចាត់​ប្រើ​ឲ​ធនេញ្ជយ្យ​បណ្ឌិត​ទៅ​ប​ង្រ្កាប​សត្រូវ​ក្នុង​បច្ច​ន្ត​ជន​បទ​ ព្រះ​ពោធិ​ស​ត្វ​ក៏​ថ្វាយ​បង្គំ​លា​មាតា​បិ​តា​ហើយ​ផ្តាំ​នាង​ក​ល្យា​ណី​ជា​ភ​រិ​យា​ឲ្យ​​មើ​ល​ទំ​នុក​បំ​រុង​​មា​តា​បិ​តា​​ និងថែ​រក្សា​ខ្លួន​កុំ​អោយ​ស​ត្រូវ​មើល​ងាយ​ ផ្តាំ​ស្រេច​ហើយ​ក៏​នាំ​សេ​នា​ទា​ហាន​ចេញ​ទៅ​ ។​

មាន​សេច​ក្តី​ដំ​ណាល​ថា​​ ក្នុង​នគរ​​នោះ​មាន​សេ​នា​ប​តី​ម្នាក់​ ឈ្មោះ​ឧជុក​សេ​នា​ប​តី​ជា​ស​ត្រូវ​នឹង​ព្រះ​ពោធិ​សត្វ​​ ។​ កាល​បើ​ដឹង​ព្រះ​ពោ​ធិ​សត្វ​ ព្រះ​រា​ជា​ចាត់​ឲ្យ​​ចេញ​ទៅ​ប​ង្រាប​សត្រូវ​បាត់​ហើយ​នៅ​តែ​នាង​ក​ល្យាណី​​ ក៏​ហៅ​អ្នក​ប្រាជ្ញ​៣​ នាក់​នោះ​គឺ​ឈ្មោះ​ សុន្ធ​រា​លេយ្យ​បណ្ឌិត​១​, ឥ​ដ្ឋា​រម្មណ​បណ្ឌិត​១,​ អ​ភយ​បណ្ឌិត​១​។​

ឧ​ជុក​សេ​នា​បតី​និ​យាយ​ពន្យល់​អ្នក​ប្រាជ្ញ​ទាំង​ ៣ នាក់​នោះ​ថា​ ម្នាល​បណ្ឌិត​ នាង​កល្យាណី​ជា​ស្រ្តី​ក្មេង​ព្រាត់​ប្តី​ ធម្ម​តា​ស្រ្តី​ក្មេង​តែង​បរិ​បូណ៍​ដោយ​កាម​តណ្ហា​ក្លៀវ​ក្លា​ យើង​ត្រូវ​លួង​លោម​ដោយ​កាម​តណ្ហា​ ដើម្បី​ប្រកប​មេ​ថុន​ មុខ​ជា​បាន​សំ​រេច​ដោយ​ងាយ​។​

អ្នក​ប្រាជ្ញ​ទាំង​៣​ នាក់​និ​យាយ​ថាៈ​ បពិត្រ​​លោក​ម្ចាស់​ ការណ៍​នេះ​មិន​ងាយ​ទេ​ ត្បិត​នាង​កល្យាណី​មាន​បរិ​វារ​ច្រើន​ មាន​គ្រឿង​រក្សា​ការ​ពារ​មាំ​មួន​ យើង​ខ្ញុំ​មាន​អាច​លួង​លោម​បាន​ឡើយ​។​ ឧជុក​សេនា​ប​តី​ថា​មិន​ក្រ​ទេ​ងាយ​ណាស់​ ឯ​ស្រី​ជា​ប​រិវារ​ វា​ចង់​បាន​ទ្រព្យ​ បើ​យើង​ឲ្យ​ទ្រព្យ​វា​ហើយ​ វា​នឹង​ជួយ​គិត​ការ​យើង​បាន​សម្រេច​ដោយ​ងាយ​។

អ្នក​ប្រាជ្ញ​៣​ នាក់​ស្តាប់​សេច​ក្តីពន្យល់​នេះ​ហើយ​ជឿ​ថា​ងាយ​មែន​ ដល់​វេលា​ថ្ងៃ​រសៀល​ស្លៀក​ខោ​អាវ​ស្អាត​បាត​ ដើរ​ក្បែរ​កំ​ពែង​វាំង​ដើរ​ទៅ​មកៗ ដើម្បី​ប​ង្ហា​ញ​ខ្លួ​ន​ឲ្យ​នាង​កល្យាណី​ឃើញ​។​ គ្រា​នោះ​នាងកល្យាណី​អគ្គ​នា​រីរត្ន័​​ស្ថិត​នៅ​លើ​ប្រ​សាទ​ បាន​ឃើញ​អាការៈ​​​របស់​អ្នក​ប្រាជ្ញ​ទាំង​៣​ នាក់​នោះ​ប្លែក​ដូ​ច្នោះ ក៏​ប្រើ​ស្រ្តី​បំ​រើ​ម្នាក់​ដែល​មាន​គំនិត​ត្រឹម​ត្រូវជិត​ដិត​នឹង​នាង​ឲ្យ​​ចុះ​ទៅ​សើប​ការ​ តើ​អ្នក​ប្រាជ្ញ​ទាំង ៣​ នោះ​មាន​ការ​ដូចម្តេច? ស្រ្តី​បំរើ​ចុះ​ទៅ​ឈរ​ក្បែរ​កំ​ពែង​វាំង​ធ្វើ​អាកា​រៈ​តាម​សេច​ក្តី​បង្គាប់​របស់​នាង​។

ឯ​អ្នក​ប្រាជ្ញ​ទាំង​៣ ឃើញ​ស្រ្តី​បំ​រើ​នោះ​ហើយ​ ក៏​ចូល​ទៅ​ជិត​និយាយ​រាក់​ទាក់​ថា​ ម្នាល​ប្អូន​ស្រី ម្ចាស់​នាង​ប្រហែល​ជា​អផ្សុកស្ងាត់​ណាស់​ ព្រោះ​ធ​នព្ជោយ្យ​បណ្ឌិត​មិន​នៅ ចូរ​នាង​ប្រាប់​បណ្តាំ​បង​ដល់​នាង​ក​ល្យា​ណី​ផង​ ថា​បណ្ឌិត​នៅ​មាន​ទៀត​មិន​ទាន់​អស់ទេ​ កុំ​ភ័យ​ភិត​អ្វី​ឡើយ និ​យាយ​ដូច្នេះ​ហើយ​ក៏​ដើរ​ចៀស​ចេញ​ទៅ​។​

ស្រ្តី​បំរើ​នាំ​ពាក្យ​នោះ​ទៅ​ក្រាប​ទូល​ដល់​នាង​កល្យាណី​ៗ​ គិត​ថា​អញនឹង​ប​ញ្ឆេត​ចាប់​អ្នក​ប្រាជ្ញ​ទាំង ៣​ នេះ​​អោយ​បាន​ ហើយ​ក៏​ហៅ​ទាស​កម្មករ​រ​បស់​នាង​ទៅ​ប្រាប់​រឿង​សំងាត់​សព្វ​គ្រប់​ ហើយ​បង្គាប់​ឲ្យ​ជីក​អណ្តូង​ជិត​កំ​ពែង​​វាំង​ ដាក់​ដង​​ថ្លឹង​លៃ​ឲ្យ​​ល្មម​ដង​ថ្លឹង​រំ​លង​ផុត​ទៅ​ខាង​ក្រៅ​កំ​ពែង​វាំង​បាន​ និង​ឲ្យ​ធ្វើ​រាន​លក់​ទំ​និញ​ក្បែរ​អណ្តូង​នោះ​ហើយ​ឲ​ធ្វើ​សា​លា​ពីរ​​ សា​លា​មួយ​ឲ្យលក់​ថ្នាំ​ឳសថ​ មួយ​ទៀត​ឳ​លក់​គ្រឿង​ប្រ​ដាប់​ក្តារមឈូស​ និង​តុ​ទូ​ជាដើម​ ឲ្យ​​ធ្វើ​សា​លា​មួយ​ទៀត​ខ្ពស់​ផុតកំពែង​វាំង​សម្រាប់​នាង​អង្គុយ​លេង​លំហើយ​។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ នាង​កល្យាណី​អគ្គ​នារី​រ័ត្ន​ កាល​បើ​ថ្ងៃ​រ​សៀល​ត្រ​ជាក់​ហើយ​ នាង​ស្អិត​ស្អាង​កាយ​យ៉ាង​ល្អ​ស្រស់​ទៅ​អង្គុយលើ​សា​លា​ខ្ពស់​នោះ​ និយាយ​លេង​សើច​ក្អាក​ក្អាយ​ជា​មួយ​ស្រ្តី​ប​រិ​វារ​របស់​នាង​។ ឯ​បណ្ឌិត​ទាំង​៣​ នាក់​កាល​បើ​ត្រ​ឡប់​ពី​គាល់​ព្រះ​ម​ហាក្សត្រ​ហើយ​ក៏​ដើរ​ទៅ​ក្បែរ​កំ​ពែង​វាំង​ជិត​សា​លា​ដែល​នាង​ក​ល្យាណី​អង្គុយ។

បណ្តា​បណ្ឌិត​ទាំង​៣​ នាក់​នោះ​សុទ្ធ​រា​លេយ្យបណ្ឌិត​អត់​ទ្រាំពុំ​បានដោយ​កាម​តណ្ហា​គ្រប​សង្កត់​ខ្លាំង​ ក៏​លួច​ដើរ​ត្រ​លប់​មក​វិញ​មិន​អោយ​បណ្ឌិត​ ២ នាក់​ដឹង​ឡើយ​។​ កាល​បើ​មក​ដល់​ហើយ​ក៏​ចូល​ទៅ​ជិត​កំ​ពែង​វាំង​ក្បែរ​អណ្តូង​ទឹក ឃើញ​នាង​ពល​ត្ថី​ស្រី​បំ​រើ​រ​បស់​នាង​ក​ល្យាណី​ម្នាក់​កំពុង ដង​ទឹក​ក៏​និ​យាយ​ខ្សឹប​ៗ និង​ ស្រ្តី​នោះ​ថា​ម្នាល​ប្អូន​ស្រី​នាង​បក​ដង​ទឹក​ក្នុង​វេ​លា​យប់​ដូច្នេះ​ព្រោះ​អ្វី​? ស្រ្តី​នោះ​ប្រាប់​តាម​ឧ​បាយ​របស់​នាង​កល្យាណី​ថា បពិត្រ​បណ្ឌិត​ ខ្ញុំ​នេះ​នាង​កល្យាណី​ចាត់​អោយ​មក​ចាំ​លោក​ ដើម្បី​ជំ​រាប​ការ​ស្ងាត់​កំបាំង​។

សុ​ន្ធរា​លេយ្យ​បណ្ឌិត​ បាន​ស្តាប់​ពាក្យ​នោះ​ហើយ​មាន​សេច​ក្តី​រីក​រាយ​ព្រឺ​ព្រួច​ក្នុង​ចិត្ត​ឥត​ឧប​មា​ ព្រោះ​ត្រូវ​ចំណុច​ចិត្ត​របស់​ខ្លួន​ ទើប​និ​យាយ​ទៅ​កាន់​ស្រ្តី​នោះ​ថា​ ម្នាល​ប្អូន​ស្រី​នាង​អាច​នាំ​បង​ចូល​ទៅ​ក្នុង​វាំង​ ដើម្បី​ប្រឹក្សា​ការ​សំ​ងាត់​ជា​មួយ​នឹង​នាង​កល្យាណី​បាន​ឬ?​ ស្រ្តី​នោះ​និយាយ​ថា​ ឳ​! លោក​អើយ​ការ​នេះ​ពិ​បាក​ណាស់​មិន​ងាយ​ទេ​ ព្រោះមាន​អ្នក​ចាំ​ទ្វា​ច្រើន​សង្កាត់​ណាស់​ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​និ​យាយ​ឲ្យ​ត្រូវ​នឹង​អ្នក​ទាំង​នោះ​សិន​ទើប​បាន​។

សុន្ធ​រា​លេយ្យ​បណ្ឌិត​ស្តាប់​ហើយ​​និយាយ​លួង​លោម​ស្រ្តី​នោះ​ថា​ សូម​ប្អូន​ទៅ​គិត​នឹង​មនុស្ស​ទាំង​នោះ​ឲ្យ​​បង​បាន​ឬ​ទេ​?​ ស្រ្តី​នោះ​ថា​មិន​ងាយ​ទេ​​ ប៉ុន្តែ​ខ្ញុំ​មាន​ឧ​បាយ​មួយ​ បើ​លោក​ព្រម​តាម​ខ្ញុំ​ប្រ​ហែល​ចូល​ទៅ​បាន​ងាយ​ គ្មាន​អ្នក​ណា​ដឹង​ឡើយ​ គឺ​ខ្ញុំ​សង្កត់​ដង​ថ្លឹង​បង្វិល​ចេញ​ទៅ​ខាង​ក្រៅ​កំ​ពែង​វាំង​វិញ​ បើ​លោក​ព្រម​តាម​ខ្ញុំ​ ចាំ​ស្អែក​ពេល​យប់​សូម​លោក​អ​ញ្ជើញ​មក​។

សុន្ធ​រា​លេ​យ្យ​​បណ្ឌិត​ថា​ បង​ត្រូវ​ការ​តែ​យប់​នេះ​ឯង​ ចាំ​ស្អែក​មិន​បាន​ទេ​យូរ​ណាស់​។ ស្រ្តី​នោះ​ថា​ បើ​ដូច្នេះ​ឲ្យ​​ខ្ញុំ​ធ្វើ​ដូច​ម្តេច​បើ​ដង​​ថ្លឹង​​នេះធ្ងន់​ពេក​ខ្ញុំ​នឹង​សង្កត់​ម្នាក់​ឯង​មិន​បាន​ឡើយ​ បើ​លោក​​អោយ​ប្រាក់​មួយ​រយ​ហា​ប​ណៈ​មក​អោយ​ខ្ញុំ​ៗ ទៅ​ជួល​បុរស​ស្និត​ស្នាល​នឹង​ខ្ញុំ​ឲ្យ​​មក​ជួយ​សង្កត់​។

សុ​ន្ធ​រា​លេយ្យ​បណ្ឌិត​ស្តាប់​ហើយ​ត្រេក​អរ​ណាស់​ ទើប​យក​ឈ្នួត​ក្បាល​ខ្ចប់​ប្រាក់​មួយ​រយ​ក​ហា​ប​ណៈ​បោះ​ទៅ​ស្រ្តី​នោះ​ៗ និយាយ​ថា​សូម​លោក​រង់​ចាំខ្ញុំ​មួយ​ស្រ​បក់​សិន​ កុំ​អញ្ជើញ​ទៅ​ណា​ឆ្ងាយ​ និយាយ​ដូច្នេះ​ហើយ​​ ក៏​ទៅ​កាន់​សំ​ណាក់​នាង​កល្យាណី​ជំ​រាប​កិច្ច​ការ​សព្វ​គ្រប់​ នាង​ក​ល្យាណី​ស្តាប់​បាន​សព្វ​អស់​សេច​ក្តី​ហើយ​ប្រើ​ទា​សី​នោះ​អោយ​ទៅ​ហៅ​បុ​រស​មាន​កំ​លាំង​ម្នាក់​ មក​បង្កាប់​ថា​អ្នក​​ឯង​ត្រូវ​យក​ខ្សែ​ចង​ដង​ថ្លឹង​នោះ​អោយ​មាំ​ហើយ​ យិត​លោត​រំ​លង​ទៅ​ខាង​ក្រៅ​លំ​ពែង​វាំង​ទាញ​ខ្សែ​អោយ​ដង​ថ្លឹង​នោះ​ទាប​ មក​អោយ​អា​ពាល​នោះ​វា​តោង​ដង​ថ្លឹង​ ហើយ​អ្នក​ឯង​ល្បួង​ចង​វា​អោយ​ជាប់​មាំ​នឹង​ដង​ថ្លឹង​ស្រេច​ហើយ​ សង្កត់​លើក​ឲ្យ​​ត្រឡប់​ចូល​ក្នុង​កំ​ពែង​វាំង​វិញ​ កុំ​ស្រាយ​វា​ឡើយ​ អ្នក​ឯង​រត់​មក​ប្រាប់​អញ​អោយ​ឆាប់​។

បុរស​នោះ​ទៅ​ធ្វើ​ការ​ជា​មួយ​នាង​ទាសី​ តាម​បង្គាប់​នាង​កល្យាណី​​ស្រេច​ហើយ​ក៏​រត់​មក​ក្រាប​ទូល​ដល់​នាង​។​ ឯសុន្ធរា​លេយ្យ​បណ្ឌិត​កាល​បើ​ជាប់​ចំ​ណង​នឹង​ដង​ថ្លឹង​ហើយ​ ក៏​មាន​សេចក្តី​ភិត​ភ័យ​ញ័រ​ញាក់​​សព្វ​ខ្លួន​ប្រាណ​ សំងំ​នៅ​ស្ងៀម​ឥត​មាត់​ក​ឡើយ​។ ឯ​នាង​កល្យាណី​អគ្គ​នារី​រ័ត្ន​​ កាល​បើ​​បុ​រស​និង​ទា​សី​ក្រាប​ទូល​ហើយ​ក៏​បង្គាប់​ថា​ ទុក​​វា​ចោល​នៅ​ទី​នោះ​ហើយ​កុំ​អាល​ស្រាយ​វា​ ចាំ​ព្រឹក​ឡើង​អ្នក​ទៅ​ប្តឹង​ម​ហា​មាត្យ​ថា​ ល្ងាច​មិញ​​ចោរ​ទៅ​លួច​ដង​ទឹក​អណ្តូង​ចាប់​បាន​ចង​ភ្ចាប់​នឹង​ដង​ថ្លឹង​ សូម​លោក​ទៅ​ពិនិត្យ​មើល​ធ្វើ​ទោស​អោយ​តាម​ច្បាប់​។

លុះ​ដល់​ព្រឹក​ឡើង​ម​នុស្ស​ទាំង​ឡាយ​នាំ​គ្នា​មក​គឹក​កង​ ឯ​បណ្ឌិត​ពីរ​នាក់​ទៀត​គឺ​ ឥ​ដ្ឋា​រម្ម​ណ​ប​ណ្ឌិត​ និង​ អ​ភយ​ប​ណ្ឌិត​បាន​ទៅ​មើល​ឃើញ​សុ​ន្ធ​រា​លេយ្យ​ជាប់​ចំណង​ដូច​នេះ​ មាន​​សេច​ក្តី​អៀន​ខ្មាស​គេ​គេច​ចេញ​ទៅ​ ចំ​ណែក​ខាង​បុ​រស​បំ​រើ​នាងកល្យាណី​បាន​ទៅ​ប្តឹង​ម​ហា​មាត្យ​ៗ ចាត់​អ្នក​រាជ​ការ​ទៅ​ឃើញ​សុ​រន្ធ​រា​លេយ្យ​ប​ណ្ឌិតក៏​មក​ជំ​រាបម​ហា​មាត្យ​វិញ មហា​មាត្យ​ដឹង​ថា​សុ​ន្ធ​រា​លេយ្យ​​ដូច្នោះ​ ក៏​យក​សេះ​ជិះ​យ៉ាង​លឿន​មក​ដល់​មួយ​រំ​ពេច សួរ​ថា​នែ​លោក​ប​ណ្ឌិត​ចុះ​ហេតុ​អ្វី​មក​ធ្វើ​យ៉ាង​នេះ​មិន​​គួរ​សោះ។

សុ​ន្ធ​រា​លេយ្យ​ប​ណ្ឌិត​នៅ​ស្ងៀម​ រក​ឆ្លើយ​ថា​ដូច​ម្តេច​មិន​កើត​ ចេះ​តែ​ឈ្ងោក​ធ្មេច​ភ្នែក​ ទើប​ម​ហា​មាត្យ​ប្រាប់​បុ​រស​បំ​រើ​អោយ​ទៅ​ទូល​ដល់​ព្រះ​នាង​ក​ល្យាណី​ថា​ សុំ​ដោះ​លែង​សុ​​ន្ធរា​លេយ្យ​ប​ណ្ឌិត​ នាង​ក​ល្យាណី​ស្តាប់​ហើយ​នាង​ចេញ​ពី​ប្រា​សាទ​ទៅ​កាន់​សា​លា​ក្បែរ​អណ្តូង​មាន​ព្រះ​សុ​វ​ណ្ណី​ថា​ ប​ពិត្រ​ម​ហា​មាត្រ​តាម​តែ​លោក​ពិ​ចារ​ណា​តាម​ច្បាប់​ចុះ​ ហើយ​នាង​ស្តី​បន្ទោស​តិះ​តៀល​ដល់​សុ​ន្ធ​រា​លេយ្យ​​យ៉ាង​ធ្ងន់​អ​ស្ចារ្យ​ក្នុង​កណ្តាល​ទី​ប្រ​ជុំ​ ។

ម​ហា​មាត្រ​ដោះ​លែង​សុ​ន្ធ​រា​លេយ្យ​បណ្ឌិត​ពី​ដង​ថ្លឹង​នាំ​ទៅ​ថ្វាយ​ព្រះ​ម​ហា​ក្សត្រ​ ៗ​ ទត​ឃើញ​ហើយ​ត្រាស់​សួរ​ថា​ ម្នាល​សុន្ធ​រា​លេយ្យ​​បណ្ឌិត​ អញ​សំ​គាល់​ថា​ឯង ​​គ្រាន់​បើ​ ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ដូច​នេះ​ ឯង​ចង់​ចូល​ទៅ​ប្រ​លោម​នាង​ក​ល្យាណី​ឬ​? សុ​ន្ធរាលេយ្យ​ប​ណ្ឌិត​ទូល​ត្រង់​ថា​ពិត​មែន​ សូម​ម​ហា​រាជ្យ​ទ្រង់​មេត្តា​ព្រះ​ រាជ​ទាន​​អ​ភ័យ​ទោស​។

ព្រះ​រា​ជា​ទ្រង់​សណ្តាប់​ហើយ​ទ្រង់​ខ្ញាល់​ជា​ខ្លាំង​ មាន​ព្រះ​រាជ​ឪង្កា​ថា​អា​ចង្រៃ​ព្រ​ហើន​ អា​ឯង​ហ៊ាន​​ទៅ​ប្រ​លោម​កូន​ប្រ​សារ​អញ​។​ សុ​រន្ធ​រាលេយ្យ​បណ្ឌិត​ភ័យ​ញ័រ​ខ្លួន​ថ្វាយ​បង្គំ​លាយ​កន្សែង​ទទូ​ជិត​ក្បាល​រត់​ទៅ​។ ដល់​ព្រឹក​ឡើង​ឥ​ដ្ឋា​រម្មណ​ប​ណ្ឌិត​គិត​ថា​ សុ​ន្ធ​រា​លេយ្យ​បណ្ឌិត​ល្ងង់​មិន​ឆ្លាត​បាន​ជា​អោយ​គេ​ចាប់​បាន​ ចាំ​អញ​ទៅ​ម្តង​ប្រ​លោម​នាង​កល្យាណី​ឲ្យ​បាន​ដូច​បំ​ណង​ប្រា​ថ្នា​។

លុះ​ដល់​ថ្ងៃ​រ​សៀល​ក៏​ដើរ​ទៅ​ក្បែ​រ​សា​លា​នាង​កល្យា​ណី​ ធ្វើ​អា​ការៈ​ទៅ មក​ៗ​ នាង​កល្យាណី​ឃើញ​ហើយ​គិត​ថា អញ​ចាប់​ចង​បណ្ឌិត​​នេះ​មួយ​ទៀត​ ក៏​ដើរ​ចូល​ទៅ​ក្នុង​ប្រ​សាទ​ប្រាប់​នាង​ពល​ត្ថី​​ស្រី​បំ​រើ​ដូច​ពេល​មុន​ នាង​ពល​ត្ថី​ក៏​ចុះ​ទៅ​ជួប​នឹង​ឥ​ដ្ឋា​រម្មណ​ប​ណ្ឌិត​​ និ​យាយ​ការ​អោយ​ពាក្យ​សំ​ដី​ល្មម​ប​ណ្ឌិត​នោះ​ទុក​ចិត្ត​ ឯ​ប​ណ្ឌិត​នោះ​កាល​បើ​ទុក​ចិត្ត​ជឿ​នាង​​ព​លត្ថី​ហើយ​ក៏​សួរ​ថា​នាង​ជួយ​រកឧ​បាយ​ធ្វើ​ដូច​ម្តេច​​ឲ្យ​​បង​ចូល​ទៅ​ស្រួល​ នាង​ថា​បើ​លោក​តាម​ខ្ញុំ​ៗ​ ជួយ​អោយ​កើត​ការ​ ប៉ុន្តែ​លោក​ត្រូវ​អោយ​លុយ​ខ្ញុំ​មួយ​រយ​ក​ហា​បណៈ​ យក​ទៅ​ជួល​គេ​ជីក​រណ្តៅ​ទម្លុះ​កំ​ពែង​វាំង​ លុះ​ជីក​ហើយ​ លោក​ចូល​ចេញ​តាមប្រ​ហោង​រណ្តៅ​នោះ​បាន​ស្រួល​ឥត​មាន​អ្នក​ណា​ដឹង​ឡើយ​ ម្យ៉ាង​ទៀត​សូម​លោក​កុំ​ប្រ​ញាប់​​​ ចាំ​ស្អែក​ល្ងាច​សឹម​អ​ញ្ជើញ​មក​។

ឥ​ដ្ឋា​រម្មណ​ប​ណ្ឌិត​យល់​ថា​ស្រួល​មែន​ ក៏​អោយ​លុយ​មួយ​ក​ហា​ប​ណៈ​ទៅ​នាង​ពល​ត្ថី​ៗ​ ក៏​ចូល​ទៅ​ក្រាប​ទូល​ដល់​នាង​កល្យាណី​ៗ​ ចាត់​អោយ​ម​នុស្ស​ជីក​រូងទម្លុះ​កំ​ពែង​វាំង​ ឲ្យយក​កន្ទេល​គ្រប​ជិត​ហើយ​ ឲ​បុ​រស​ពីរ​នាក់​នៅ​ក្នុង​រណ្តៅ​ ពីរ​នាក់​ទៀត​ពួន​ចាំ​ខាង​ក្រៅ​ ឲ្យ​​ចាំ​ចាប់​ឥ​ដ្ឋា​រម្មណ​បណ្ឌិត​ ចង​ស្លាប​សេក​​រុំ​កន្ទេល​យក​ទៅ​ចង​នឹង​សសរ​ខឿន​កណ្តាល​ព្រះ​ន​គរ​ ត្រង់​ផ្លូវ​បំ​បែក​ជា​បួន​។ មនុស្ស​ទាំង​នោះ​ក៏​ចាត់​ចែង​តាម​ប​ង្គាប់​នាង​។ លុះ​ដល់​ពេល​ត្រ​លប់​ឥ​ដ្ឋា​រម្មណ​ប​ណ្ឌិត​មក​ដល់​​​ នាង​ពល​ត្ថី​ឈរ​ចាំ​ក្បែរ​មាត់​រូង​ប្រាប់​ថា​ រូង​​ជួល​គេ​ធ្វើ​ស្រេច​ហើយ​ សូម​លោក​អញ្ជើញ​ចូល​ប្រ​ញាប់​ចុះ​។

ឥ​ដ្ឋា​រម្មណ​ត្រេក​អរ​ណាស់​ នឹក​ថា​អញ​ដើរ​តាម​ឧ​បាយ​នាង​ពល​ត្ថី​នេះ​ស្រួល​ហើយ​ មិន​ដូច​សុ​រន្ធ​រា​លេយ្យ​ប​ណ្ឌិត​ ឲ្យ​គេ​ចាប់​ចង​ភ្ជាប់​នឹង​ដង​ថ្លឹង​នោះ​ទេ​ កំ​ពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​រូង​បាន​ពាក់​កណ្តាល​ បុរស​ពីរ​នាក់​នៅ​ក្នុង​រូង​ចាប់​ជាប់​យក​ខ្សែ​ចង​ស្លាប​សេក​ បុ​រស​ពីរ​នាក់​ទៀត​យក​កន្ទេល​រុំ​ហើយ​ទៅ​ទូល​ដល់​នាង​កល្យាណី​ៗ ចុះ​ពី​ប្រ​សាទ​ឲ​ទា​សី​អុជ​ប្រ​ទីប​ភ្លឺ​ព្រោង​ព្រាត​មើល​មុខ​ឥ​ដ្ឋា​រម្មណ​បណ្ឌិត​ ហើយ​ស្តី​បន្តុះ​បង្អាប់​អស់​ចិត្ត​ ដល់​យប់​ស្ងាត់​ឲ្យ​បុរស​ ៤​នាក់​នាំ​យក​ទៅ​ចង​ភ្ជាប់​នឹង​សរសរ​ខឿន​កណ្តាល​ព្រះ​ន​គរ​ត្រង់​ផ្លូវ​បំ​បេក​ជា​ ៤ ដល់ព្រឹក​​ឡើង​ម​ហា​ជន​បាន​ឃើញ​ ហើយ​ផ្អើល​ឆោ​ឡោ​ទៅ​ប្តឹង​ម​ហា​មាត្រ​ៗ មក​​ពិ​និត្យ​​ស្រាយ​​កន្ទេល​​ មើល​ឃើញ​ឥ​ដ្ឋា​រម្ម​ណ​ប​ណ្ឌិត​ សួរ​ដឹង​ហេតុ​សព្វ​គ្រប់​នាំ​ទៅ​ថ្វាយ ព្រះ​ម​ហា​ក្សត្រ​ៗ ត្រាស់​សួរ​ថា​ហេតុ​​អ្វី​បាន​ជា​អ្នក​ជាប់​ចំ​នង​?​ បណ្ឌិត​នោះ​ក្រាប​ទួល​តាម​ត្រង់​ថា​ ទោស​ដែល​ជាប់​ចំ​ណង​នេះ​មក​ពី​នាង​ក​ល្យាណី​។

ព្រះ​ម​ហា​ក្សត្រ​ត្រាស់​សួរ​​បញ្ជាក់​ថា​​ អ្នក​ឯងទៅ​ប្រ​លោម​ស្រ​លាញ់​នាង​កល្យាណី​ឬ​? ប​ណ្ឌិត​នោះ​ក្រាប​ទូល​ថា​ពិត​មែន​។​ ព្រះ​ម​ហា​ក្សត្រ​ទ្រង់​ខ្ញាល់​ដេញ​ឲ្យ​ចេញ​ពី​ទី​នេះ​ឆាប់​។ ឥ​ដ្ឋា​រម្មណ​ប​ណ្ឌិត​មាន​សេច​ក្តី​ខ្មាស​អៀន​ខ្លាំង​ យក​សំ​ពត់​ទទូ​ក្បាល​រត់​ចេញ​ទៅ​។ ដល់​ថ្ងៃ​​ក្រោយ​ទៀត​អភយ​ប​ណ្ឌិត​​គិត​ថា​ ប​ណ្ឌិត​ពីរ​មិន​ឆ្លាត​ចង់​ស្រី​ប៉ុណ្ណេះ​មិន​បាន​ ចាំ​អញ​ម្តង​ គិត​ដូច្នេះ​ហើយ​ដល់​ពេល​រ​សៀល​ ស្លៀក​ពាក់​ខោ​អាវ​ស្អាត​បាត​ទៅ​ក្បែរ​សា​លា​នាង​កល្យាណី​នារី​​រ័ត្ន​ធ្វើ​អា​ការៈ​ទៅ​មក​ៗ។​​

នាងកល្យាណី​ឃើញ​ហើយ​ ក៏​ប្រើ​អ្នក​បំ​រើ​​ទៅ​ហៅ​ពា​ណិជ​អ្នក​លក់​ក្តារ​ម​ឈូស​​ទាំង​៤ នាក់​អោយ​ចូល​គាល់​​ហើយ​នាង​បង្គាប់​ពា​ណិជ​ថា​ អ្នក​ទាំង​ឡាយ​ដ៏​ចំ​រើន​ អ្នក​អាច​ឲ្យ​​អ​ភយ​ប​ណ្ឌិត​ចូល​ទៅ​ក្នុង​ក្តារ​ម​ឈូស​ បាន​ដោយ​ឧ​បាយ​បែប​ណា​​ អ្នក​ត្រូវ​ធ្វើ​​ដោយ​ឧ​បាយ​នោះ​ចុះ​ កាល​បើ​​បាន​ចូល​ទៅ​ក្នុង​​ក្តារ​ម​ឈូស​ហើយ​ ត្រូវ​បិទ​អោយ​ជិត​សែង​យក​មក​ក្នុង​វាំង​ ហើយ​មក​​ប្រាប់​យើង​?​

អ្នក​លក់​ក្តារ​ម​ឈូស​ទាំង​ ៤​ នាក់​ទូល​ថា​អាច​ធ្វើ​បាន​ដោយ​​​ងាយ ក៏​ថ្វាយ​បង្គំ​លា​នាង​ចេញ​ទៅ​គួរ​សម​រាក់​ទាក់​​នឹង​អ​ភ​យ​ប​ណ្ឌិត​ៗ​ ឃើញ​ជន​ទាំង​៤ ស្និទ​​ស្នាល​នឹង​ខ្លួន​ល្មម​ទុក​ចិត្ត​បាន​ហើយ​ក៏​និ​យាយ​ការ​សំ​ងាត់​ជា​មួយ​ថា​ ម្នាល​អ្នក​ដ៏​ចំ​រើន​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​ជួប​ជា​មួយ​នាង​ក​ល្យាណី​បាន​ឬ? ជន​ទាំង​ ៤ នាក់​ថា​ការ​ចូល​ទៅ​ពិ​បាក​ណាស់​ ព្រោះ​មាន​អ្នក​យាម​ទ្វារ​ច្រើន​កន្លែង​ប៉ុ​ន្តែ​ខ្ញុំ​តែង​យក​ក្តារ​ម​ឈូស​​ទៅ​ទុក​ក្នុង​វាំង​ បើ​លោក​ព្រម​តាម​ខ្ញុំ​អាច​ចូល​ទៅ​បាន​ងាយ​ លោក​ឲ្យ​​ខ្ញុំ​តែ​មួយរយ​​ក​ហា​ប​ណៈ​ម្នាក់​បាន​ហើយ​ ខ្ញុំ​យក​ទៅ​គិត​គូរ​នឹង​អ្នក​ដែល​ស្និទ​ស្នាល​នឹង​នាង​ក​ល្យាណី​។

អភយ​បណ្ឌិត​លឺ​ជន​ទាំង​៤ នាក់​និយាយ​ឲ្យ​ន័យ​ដូច្នោះ​មាន​សេច​ក្តី​ត្រេក​អរ​ណាស់​ យក​លុយ​​ ៤​រយ​ក​ហា​ប​ណៈ​អោយ​ភ្លាម​។ ជន​ទាំង​ ៤​ នោះ​ប្រាប់​តាម​ឧ​បាយ​នាង​កល្យា​ណីថា​ លោក​ត្រូវ​ចូល​ទៅ​ដេក​ក្នុង​ម​ឈូស​សម្ងំ​ឲ្យ​​ស្ងៀម​ ខ្ញុំ​ទាំង​ ៤ នាក់​គ្រប​អោយ​ជិត​ ហើយ​នាំ​គ្នា​សែង​ចូល​ទៅ​ក្នុង​វាំង​ លុះ​ចូល​ទៅ​ដល់​ហើយ​ ខ្ញុំ​ទៅ​ជំ​រាប​នាង​ក​ល្យាណី​អោយ​ចុះ​មក​ជួប​នឹង​លោក​។

អភយ​ប​ណ្ឌិត​ទទួល​ព្រម​ថា​ស្រួល​ហើយ​​ ខ្ញុំ​តាម​ទាំង​អស់​ ។ ជន​ទាំង​ ៤ នាក់​ក៏​នាំ​ទៅ​ក្នុង​ផ្ទះ​ឲ្យ​​ចូល​ទៅ​ដេក​ក្នុង​ក្តារ​ម​ឈូស​ លុះ​ដេក​ហើយ​យក​ក្តារ​គម្រប​គ្រប​ចង​យ៉ាង​ជិត​ សែង​ចូល​ទៅ​ក្នុង​វាំង​ យក​ទៅ​ដាក់​ក្បែរ​ប្រា​សាទ​ ទើប​ទៅ​ទូល​ដល់​នាង​ក​ល្យាណី​ៗ ចុះ​មក​ឲ្យ​បុ​រស​​យក​ដែក​គោល​វាយ​យ៉ាង​ជិត​ ហើយ​តិះ​ដៀល​ប​ន្ទោស​បង្អាប់​យ៉ាង​អ​ស្ចារ្យ​ ដល់​វេ​លា​ជិត​ភ្លឺ​ឲ្យ​​បុ​រស​ ៤​នាក់​សែង​យក​ទៅ​ដាក់​ក្បែរ​សួន​មុខ​វាំង​ ដល់​ភ្លឺ​ច្បាស់​ម​ហា​ជន​ប្រុស​ស្រី​ដើរ​ទៅ​មក​ឃើញ​ក្តារ​ម​ឈូស​ ក៏​នាំ​គ្នា​ផ្អើល​ស្រែក​ឆោ​ឡោ​លាន់​ឮទ្រ​ហឹង​ថា​ អ្នក​ណា​យក​ខ្មោច​មក​ចោល​នៅ​មុខ​វាំង​នេះ យើង​ទាំង​ឡាយ​ត្រូវ​នាំ​គ្នា​សែង​យក​ទៅ​ដុត​ អភយ​ប​ណ្ឌិត​ឮ​ថា​គេ​សែង​យក​ទៅ​ដុត​ដូច្នោះ​ ភ័យ​ណាស់​ខំ​រើ​បំ​រាស់​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មិន​អាច​ធ្វើ​ក្តារ​ម​ឈូស​នោះ​អោយ​រ​បើក​ឡើយ​​។

ម​ហា​ជន​ឮ​សូរ​រើ​បំ​រាស់​ដូច្នោះ​ដឹង​ច្បាស់​ថា​ខ្មោច​នេះ​នៅ​រស់​ទេ ក៏​នាំ​គ្នា​គាស់​ក្តារ​ម​ឈូស​មើល​ឃើញ​អ​ភយ​ប​ណ្ឌិត​ដេក​ផ្ងា​ធ្វើ​មុខ​ក្រៀម​សូរ​មិន​និ​យាយ​ រាជ​បុ​រស​ក៏​នាំ​ទៅ​ថ្វាយ​ស្តេច។ ព្រះ​រា​ជា​ត្រាស់​សួរ​ថា​ហេតុ​អ្វី​អ្នក​ឯង​ធ្វើ​យ៉ាង​នេះ​ អភយ​ប​ណ្ឌិត​ឆ្លើយ​ទូល​តាម​ការ​ពិត​ថា​មក​ពី​នាង​ក​ល្យា​ណី​។ ព្រះ​រា​ជា​ត្រាស់​សួរ​ប​ញ្ជាក់​ទៀត​ថា​ អ្នក​ឯង​ទៅ​ប្រ​លោម​ស្រ​លាញ់​នាង​ក​ល្យា​ណី​ឬ? ក្រាប​ទូល​ពិត​មែន​។ ព្រះ​រា​ជា​ទ្រង់​ខ្ញាល់​ដេញ​ឲ្យ​ចេញ​ពី​ទី​នោះ​ឆាប់​ៗ អ​ភយ​ប​ណ្ឌិត​យក​សំ​ពត់​ទទូ​ក្បាល​រត់​ទៅ លែង​ហ៊ាន​ដើរ​ចេញ​វាល​មិន​អោយ​អ្នក​ណា​ឃើញ​ឡើយ​។

ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក​ឧ​ជុក​សេ​នា​ប​តី​ដែល​ជា​ស​ត្រូវ​ព្រះ​ពោ​ធិ​សាត់​ គិត​ពិ​ចារ​ណា​ថា​ប​ណ្ឌិត​ ៣ នាក់​អ​ប្ប​ឥត​ប្រាជ្ញា​ឲ្យ​ស្រី​បោក​បាន​ បើ​ដូ​ច្នេះ​អញ​ទៅ​ចែ​ចង់​យក​នាង​ក​ល្យា​ណី​ឲ្យ​​បាន​ គិត​ដូច្នេះ​ហើយ​ដល់​វេ​លា​ថ្ងៃ​រ​សៀល​ ក៏​ជិះ​ដំ​រី​ទៅ​ចុះ​ក្បែរ​សា​លា​នាង​ក​ល្យា​ណី​ ដើរ​មើល​ផ្សារ​ដែល​នាង​ក​ល្យា​ណី​ឲ្យ​​​ឈ្មួញ​លក់​ឥ​វ៉ាន់​។ ពេល​នោះ​នាង​ក​ល្យា​ណី​កំ​ពុង​អ​ង្គុយ​លើ​សា​លា​ នាង​ឃើញ​អា​កា​រៈ​រ​បស់​សេ​នា​ប​តី​ប្លែក​ទើប​នាង​ធ្វើ​ជា​សើច​ក្អាក​ក្ងាយ​ជា​មួយ​ពួក​ឈ្មួញ​ថ្លែង​អា​ការៈ​ ហាក់​ដូច​ជា​ត្រូវ​ការ​នឹង​សេ​នា​ប​តី​ មួយ​ស្រ​បក់​នាង​ចូល​ទៅ​ក្នុង​ប្រា​សាទ​បាត់​ទៅ​។

ឯ​ឧ​ជុក​សេ​នា​ប​តី​បាន​ឃើញ​រូប​នាង​ និង​អា​ការៈ​រ​បស់​នាង​ ក៏​មាន​សេច​ក្តី​ស្នេ​ហា​យ៉ាង​ក្រៃ​លែង​ សូរ​ពួក​ឈ្មួញ​សួរ​ថា​មាន​លក់​ខ្លឹម​ចន្ទន៍​ក្រ​ហម​ទេ​?​ ឈ្មួញ​ថា​មាន​ បើ​មាន​ស្អែក​យក​ទៅ​ឲ្យ​​ខ្ញុំ​ឯ​ផ្ទះ​ទាំង​អស់​។ ឧ​ជុក​សេ​នា​ប​តី​ដែល​អោយ​ឈ្មួញ​យក​ខ្លឹម​ចន្ទន៍​ទៅ​ឯ​ផ្ទះ​ខ្លួន​នោះ​ ដើម្បី​និ​យាយ​ឲ្យ​ជួយ​គិត​ការ​ប្រ​លោម​នាង​ក​ល្យា​ណី​។

ដល់​ព្រឹក​ឡើង​នាង​ក​ល្យា​ណី​ហៅ​ឈ្មួញ​ទៅ​សួរ​ដឹង​រឿង​សព្វ​គ្រប់​នាង​ប្រាប់​ឧ​បាយ​ថាៈ ថ្ងៃ​បន្តិច​អ្នក​ឯង​យក​ខ្លឹម​ចន្ទន៍​ទៅ​លក់​ឲ្យ​​សេ​នា​ប​តី​ ហើយ​ប្រាប់​ថា​នាង​ក​ល្យា​ណី​ប្រ​ហែល​ជា​ត្រូវ​ការ​នឹង​លោក​ ​បានជា​ក្នុង​ពេល​ដែល​លោក​​អ​ញ្ជើញ​ទៅ​រក​ខ្លឹម​ចន្ទន៍​​ នាង​មាន​សេច​ក្តី​រីក​រាយ​សើច​ក្អាក​ក្អាយ​ក្នុង​ទី​ចំ​ពោះ​មុខ​លោក​បើ​អ្នក​និ​យាយ​ដូច្នេះ​ សេ​នា​ប​តី​មុខ​តែ​ពឹង​ឲ្យ​​អ្នក​ជួយ​គិត​​​ការ​​ដើម្បី​អញ​ពុំ​ខាន អ្នក​ត្រូវ​ប្រាប់​ថា​អ្នក​ប្រាជ្ញ​​ ៣  នាក់​មុន​បាន​ជា​មាន​ទោស​គេ​ចាប់​ទៅ​ថ្វាយ​ស្តេច​ ព្រោះ​ទៅ​គិត​ការ​នឹង​នាង​ក​ល្យា​ណី​ បើ​សិន​ជា​គិត​នឹង​ខ្ញុំ​បាន​សម្រេច​ដោយ​ងាយ​ អ្នក​ត្រូវ​ប្រាប់​ថា​បើ​លោក​ឲ្យ​​ខ្ញុំ​ជួយ​គិត​លោក​ត្រូវ​តាម​ខ្ញុំ​ទាំង​អស់​ ព្រោះ​នាង​ក​ល្យា​ណី​តែង​យាង​មក​លេង​ក្នុង​បន្ទប់​ខ្ញុំ​ ចំ​ណែក​លោក​ត្រូវ​ទៅ​ផ្ទះ​ពី​ខ្ញុំ​ពី​ព្រ​លឹម​ កុំ​ឲ្យ​អ្នក​ណា​ឃើញ​ ទៅ​ដល់​ខ្ញុំ​ឲ្យ​​លោក​ចូល​ទៅ​នៅ​ក្នុង​ហិប​ខាង​ក្នុង​បន្ទប់​ ដល់​នាង​ក​ល្យា​ណី​ចូល​ទៅ​ក្នុង​បន្ទប់​លោក​បើក​ហិប​ចេញ​មក​ជួប​គ្នា​ហើយ​ ធម្ម​តា​ស្រ្តី​ក្មេង​ឥត​ប្តី​យូរ​ថ្ងៃ​បាន​ជួប​នឹង​បុ​រស​ក្នុង​ទី​ស្ងាត់​តែ​ពីរ​នាក់​ឥត​​ប្រ​កែក​អ្វី​ឡើយ​។

ឧ​ជុក​សេ​នា​ប​តី​ជា​ម​នុស្ស​មាន​រា​សី​ទន់​ កាល​បើ​ឈ្មួញ​យក​ខ្លឹម​ចន្ទន៍​ទៅ​អោយ​និ​យាយ​តាម​ឧ​បាយ​នាង​ក​ល្យា​ណី​ប​ង្គាប់​ហើយ​ មាន​សេច​ក្តី​ត្រេក​អរ​ក្រៃ​លែង​យក​​លុយ​ឲ្យ​ឈ្មួញ​មួយ​រយ​ក​ហា​ប​ណៈ​ថែម​លើ​ថ្លៃ​ខ្លឹម​ចនន្ទ៍​ទៀត​។​ ឈ្មួញ​ត្រ​លប់​មក​ផ្ទះ​ទៅ​ទូល​នាង​ក​ល្យា​ណី​ថា​បាន​ការ​ហើយ​ នាង​ប្រាប់​ថែម​ទៀត​ថា​ បើ​វា​ចូល​ទៅ​ក្នុង​ហិប​ហើយ​បិទ​ចាក់​សោរ​ឲ្យ​​ជាប់​មក​ប្រាប់​ខ្ញុំ​ៗ នឹង​ឲ្យ​​បុ​រស​សែង​ដើរ​តាម​ខ្ញុំ​យក​ទៅ​ថ្វាយ​ស្តេច​​។

ចំ​ណែក​ឧ​ជុក​សេ​នា​ប​តី​កាល​បើ​ដល់​ព្រឹក​ហើយ​ ក៏​រៀប​ចំ​ខ្លួន​ប្រាណ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ឈ្មួញ​ឥត​ឲ្យ​​អ្នក​ណា​ដឹង​ឡើយ​​​ ទៅ​ដល់​ឈ្មួញ​ថ្លែង​អា​កា​រៈ​គួរ​សម​នាំ​ចូល​ទៅ​ក្នុង​បន្ទប់​ បើក​ហិប​ឲ្យ​​ចូល​ទៅ​អង្គុយ​ស្រួល​បួល​បិទ​គ្រប​សង្កត់​ជាប់​ចាក់​សោ​ហើយ​ រត់​ទៅ​អ​ញ្ជើញ​នាង​ក​ល្យា​ណី​ៗ​ នាង​ក​ល្យា​ណី​ៗ​ យាង​ចូល​មក​ឥត​ឮ​មាត់​ឡើយ​ ឲ្យ​បុ​រស​ ៤ នាក់​សែង​ដើរ​តាម​ក្រោយ​នាង​ចូល​ទៅ​កាន់​ព្រះ​រាជ​ម​ន្ទីរ​​។ ពេល​នោះ​ព្រះ​រា​ជា​កំ​ពុង​ប្រឹក្សា​ការ​ជា​មួយ​នា​ហ្មឺន​មុខ​មន្រ្តី​គ្រ​ប់​ក្រ​សួង​ បាត់​តែ​ឧជុក​សេ​នា​ប​តី​មួយ​​ ស្រាប់​តែ​នាង​ក​ល្យា​ណី​ និង​បុ​រស​ ៤​ នាក់​សែង​ហិប​ចូល​ទៅ​ ដាក់​ហិប​កណ្តាល​​ទី​ប្រ​ជុំ​។

ព្រះ​រា​ជា​ទត​ឃើញ​ហើយ​​ត្រាស់​សួរ​ថា​ម្នាល​ នាង​ដ៏​ចំរើន​មាន​ការ​អ្វី​?​ ហិប​នេះ​ដាក់​អ្វី​? នាង​ក​ល្យា​ណី​ទូល​ថា​ ហិប​នេះ​ដាក់​ចោរ​។​ ព្រះ​រា​ជា​ត្រាស់​សួរ​ថា​នាង​បាន​ឃើញ​ចោរ​ឈ្មោះ​អ្វី​? ក្រាប​ទូល​មិន​ឃើញ​ទេ​​។​ ព្រះ​រា​ជា​ឲ្យ​រាជ​បុ​រស​ចាក់​សោ​បើក​ឡើង​ ឃើញ​ឧ​ជុក​សេ​នា​ប​តី​អង្គុយ​ឈ្ងោក​ធ្មេច​ភ្នែក​ ព្រះ​រា​ជា​ទ្រង់​ក្រោធ​ពិ​រោធ​ស្តី​តិះ​ដៀល​ថា​ នែ​អា​ពាល​ច​ង្រៃ​​អា​ឯង​ខូច​ណាស់​ប្រា​កដ​ជា​ទៅ​មើល​កូន​ប្រ​សារ​អញ​ហើយ​។​

ឧ​ជុក​សេ​នា​ប​តី​ទាល់​ប្រាជ្ញ​នៅ​ស្ងៀម​​ ទើប​នាង​ក​ល្យា​ណី​អ​គ្គនា​រី​រត្ន​ ទូល​តាម​ដំណើរ​រឿង​សព្វ​គ្រប់​តាំង​ពី​រឿង​ប​ណ្ឌិត​ ៣​ នាក់​មក​។ ព្រះ​រា​ជា​ទ្រង់​សណ្តាប់​ ហើយ​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុ​រស​ទៅ​ហៅ​ប​ណ្ឌិត​៣​នាក់​មក​សួរ​ ប​ណ្ឌិត​ទាំង​៣​ ឆ្លើយ​ថា​ដែល​ទួល​បង្គំ​ភ្លាត់​គំ​និត​ធ្លាក់​ខ្លួន​ទៅ​មាន​ទោស​ ក៏​មក​តែ​អំ​ពើ​ឧ​ជុក​​សេ​នា​ប​តី​​នេះ​ឯង​ជា​អ្នក​ពន្យល់​ដឹក​នាំ​។ ព្រះ​រា​ជា​ទ្រង់ក្រោធ​ពិ​រោធ​ជា​ខ្លាំង​ប​ន្លឺ​ព្រះ​សូរ​សី​ហ​នាទ​កណ្តាល​ទី​ប្រ​ជុំ​ថា​ ឧ​ជុកៈ​នេះ​លា​មក​អា​ក្រក់​បំ​ផុត​ក្នុង​លោក​ អញ​លែង​ត្រូវ​ការ​សេព​គប់​ជា​មួយ​ហើយ​ នាយ​ពេជ្ឈ​​ឃាត​ចូរ​យក​ច្រ​វាក់​មក​ទាក់​ក​អា​ពាល​ទាំង​៤ នេះ​យក​ទៅ​ចង​ទុក​ក្នុង​គុក​ចាំ​ធ​ន​ព្ជោយ្យ​ប​ណ្ឌិត​កូន​អញ​មក​ អញ​នឹង​ធ្វើ​ទោស​ជា​ទម្ងន់​ ។

ឯ​នាង​ក​ល្យា​ណី​អគ្គ​នា​រី​រ័ត្ន ស្តាប់​ព្រះ​រាជឳង្កា​ហើយ​ត្រាស់​តប​វិញ​ថាៈ​ ប​ពិត្រ​ព្រះ​ភូ​មិន្រ្ទ​ ទោស​រ​បស់​ជន​ទាំង​ ៤ នាក់​នេះ​គួរ​ណាស់​តែ​ខ្ញុំ​ព្រះ​អង្គ​សូម​ទោស​ ប៉ុន្តែ​​បើ​ខ្ញុំ​ព្រះ​អង្គ​សូម​ទៅ​ ព្រះ​អង្គ​ក្តី​ ស្វា​មី​ខ្ញុំ​ព្រះ​អង្គ​ក្តី​ នឹង​រ​ង្គៀស​ចិត្ត​ចំ​ពោះ​ខ្ញុំ​ព្រះ​អង្គ​ថា​ ប្រ​ហែល​ជា​ប្រ​ព្រឹត្ត​អ​នា​ចារ​ ជា​មួយ​ជន​ទាំង​ ៤ នាក់​នេះ បាន​ជា​មាន​ចិត្ត​មេត្តា​សូម​ទោស​ឲ្យ​​ ព្រោះ​ហេតុ​នេះ​ខ្ញុំ​ម្ចាស់​មិន​សូម​ទោស​ដល់​ជន​ទាំង​ ៤ នាក់​នេះ​ទេ​ ។ ព្រះ​នាង​ក​ល្យា​ណី​ថ្វាយ​បង្គំ​លា​ព្រះ​រាជ​បិតា​ត្រ​ឡប់​ទៅ​លំ​នៅ​រ​បស់​ព្រះ​នាង​វិញ ។

ចំ​ណែក​ខាង​ជន​ទាំង​ ៤ នាក់​គឺ​​ ឧ​ជុក​សេ​នា​ប​តី​១ សុន្ធ​រា​លេយ្យ​ប​ណ្ឌិត​១ ឥ​ដ្ឋា​រម្មណ​ប​ណ្ឌិត​១ អ​ភយ​ប​ណ្ឌិត​១​ ពិជ្ឈឃាត​បាន​នាំ​យក​ទៅ​ដាក់​ក្នុង​គុក​ ដល់​នូវ​សេច​ក្តី​ទុក្ខ​វេទ​នា​ក្នុង​កាល​នោះ​ឯង​ ។

រឿង​នេះ​ស​ង្ខេប​តែ​ប៉ុណ្ណោះ​ ដើម្បី​ជា​ទិ​ដ្ឋានុ​គ​តិ​បំ​ភ្លឺ​ឲ្យ​​ឃើញ​ច្បាស់​ថា​ ភ្លើង​រា​គៈ​តែង​ដុត​កំ​ឡោច​សត្វ​ ដែល​ល្ងង់​ឥត​អប្ប​បញ្ញា​​ ដែល​ស្រ​វឹង​ងប់​ក្នុង​កាម​រាគ​ ដែល​ប្រ​ព្រឹត្ត​អ​បាយ​មុខ​ ដែល​លង់​គំ​និត​ទៅ​ក្នុង​ស្រ្តី​ភាព​ ដែល​មាន​ចំ​ណង់​គ្រប​សង្កត់​ស៊ប់​ ឲ្យ​​វិ​នាស​អន្តរាយ​ចាក​យស​ស័ក្តិ ទ្រព្យស​ម្បត្តិ​​ និង ប្រ​យោជន៍​ក្នុង​លោក​ទាំង​ពីរ​ដោយ​ពិត​ដូច​រឿង​រ៉ាវ​ដែលបាន​នាំ​មក​សំ​ដែង​នេះ​ឯង ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​​ប្រ​ជុំ​និ​ទាន​ជា​តក​


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៦ ធ្នូ ឆ្នាំ២០១៦ (អាន: ៤៤៨៧១ ដង)
ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា?
ផ្សាយ : ០១ កញ្ញា ឆ្នាំ២០១៣ (អាន: ៨២០៩ ដង)
បរម​សុខ​ក្នុង​បច្ចុប្បន្ន
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦១៦២ ដង)
ត្រូវ​គិត​ថា កូន​ជា​មនុស្ស​សំខាន់​សម្រាប់​យើង
ផ្សាយ : ១៣ ធ្នូ ឆ្នាំ២០១៣ (អាន: ៦៩០១ ដង)
តួនាទី​មិត្ត​ល្អ ៥​សិក្ខាបទ
ផ្សាយ : ០៨ តុលា ឆ្នាំ២០១៦ (អាន: ១២៦៨៤ ដង)
អ្នកឈ្លាសរមែង​លះបង់​កម្ម​ដ៏​លាមក​បាន
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro