ថ្ងៃ ច័ន្ទ ទី ២៣ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៩,០៩៧
Today
ថ្ងៃម្សិលមិញ ៩៣,៤៨៣
ខែនេះ ១,៨៤៩,៧១០
សរុប ៤៩,១១៣,៣៩៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០១៧ (អាន: ៨៤១៤ ដង)

ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​



 
ឯ​វម្មេ​ សុតំ​ សូត្រ​នេះ​ឈ្មោះ​ សតិ​ប្បដ្ឋាន​សូត្រ​ ​ដែល​ខ្ញុំ​អានន្ទ​បាន​ស្តាប់​មក​យ៉ាង​នេះ​ថា​

ឯ​កំ​ សមយំ​ ភគ​វា​ កុ​រូ​សុ​ វិហរ​តិ​ កម្មា​ស​ធម្មំ​ នាម​ កុរូ​នំ​ និគ​មោ​ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​ ទ្រង់​គង់​នៅ​ក្នុង​ដែន​កុរុ​ទ្រង់​អា​ស្រ័យ​នៅ​កម្មា​ស​ធម្ម​និ​គម​ នៃ​អ្នក​ដែន​កុ​រុ​ទាំង​ឡាយ​ ជា​ទី​គោ​ចរ​ ។​

គ​ត្រ​ ខោ​ ភ​គ​វា​ ភិក្ខូ​ អា​ម​ន្តេ​សិ​ ភិក្ខ​វោ​តិ​ ក្នុង​ទី​នោះ​ឯង​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ ដោយ​ព្រះពុទ្ធ​ដីកា​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡើយ​អើយ​

ភទន្តេ​តិ​ តេ​ ភិក្ខូ​ ភ​គ​វតោ​ បច្ច​ស្សោ​សុំ​ ភិក្ខុ​ទាំង​ឡាយ​នោះ​ទទួល​ព្រះ​ពុទ្ធ​​ដី​កា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ សូម​ទ្រង់​ព្រះ​មេ​ត្តា​ប្រោស​ ។​

ភគ​វា​ ឯ​ត​ទ​វោ​ច​ ឯ​កា​យ​នោ​ អយំ​ ភិក្ខ​វេ​ មគ្គោ​ សត្តា​នំ​ វិសុទ្ធិ​យា​ សោក​បរិ​ទេ​វា​នំ​ សម​តិក្ក​មាយ​ ទុក្ខ​ទោ​មនស្សានំ​ អត្ថ​ង្គ​មាឃ​ ញាយ​ស្ស​ អធិគមា​យ​ និ​ព្វាន​ស្ស​ សច្ឆិ​កិ​រិ​យា​យ​ យ​ទិ​ទំ​ ចត្តា​រោ​ សតិ​ប្ប​ដ្ឋា​នា​   ទើ​ប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ព្រះ​ពុទ្ធ​ដីកា​នេះ​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ផ្លូវ​គឺ​សតិ​ប្ប​ដ្ឋាន​ទាំង​ឡាយ​ ៤​ នេះ​ ជា​ផ្លូវ​មូល​តែ​មួយ​ (​ប្រ​ព្រឹត្ត​ទៅ​ ) ដើម្បី​សេច​ក្តី​ស្អាត​វិ​សេស​ដល់​សត្វ​ទាំង​ឡាយ​ ដើម្បី​កន្លង​បង់​នូវ​សោក​ និង​ខ្សឹក​ខ្សួល​រំ​ជួល​ចិត្ត​ទាំង​ឡាយ​ ដើម្បី​អស្ត​ង្គ​ត​រំ​ល​ត់​ទៅ​នៃ​ទុក្ខ​ និង​ទោមនស្ស​ទាំង​ឡាយ​ ដើម្បី​ដល់​នូវ​អរិយ​មគ្គ​ជា​ធម៌​ស្រោច​ស្រង់​សត្វ​ ដើ​ម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និ​ព្វាន​ ។​​

កត​មេ​ ចត្តា​រោ​ សតិប្ប​ដ្ឋាន​ទាំង​ឡាយ​ ៤​ គឺ​អ្វីខ្លះ​?
ឥ​ធ​ ភិក្ខ​​វេ​ ភិក្ខុ​ កាយេ​ កាយនុ​ប​ស្សី​ វិហ​រតិ​ អា​តា​បី សម្ប​ជានោ​ សតិមា​ វិនេ​យ្យ​ លោកេ​ អភិ​ជ្ឈា​ទោ​មនស្សំ​  ម្នា​ល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ពិ​ចារ​ណា​ឃើញ​រឿយ​ៗ​ នូវ​កាយ​ក្នុង​កាយ​ មា​ន​ព្យា​យាម​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ប្រកប​ដោយ​ប្រាជ្ញា​ដឹង​សព្វ​ មាន​ស្មា​រតី​ជា​គ្រឿង​កំណត់​បណ្តេញ​បង់​នូវ​អភិ​ជ្ឈា​ និង​ទោមនស្ស​ក្នុង​លោក​ ។​

វេ​ទនា​សុ​ វេ​ទនានុ​បស្សី​ វិហ​រតិ​ អា​តា​បី​ សម្ប​ជានោ​ សតិមា​ វិនេយ្យ​ លោកេ​ អភិជ្ឈា​ទោ​មនស្សំ​  ពិ​ចារ​ណា​ឃើញ​រឿ​យ​ៗ​ នូវ​វេ​ទនា​ក្នុង​វេ​ទនា​ទាំង​ឡាយ​ មាន​ព្យា​យាម​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិ​លេស​ប្រ​កប​ដោយ​ប្រា​ជ្ញា​ ដឹង​សព្វ​មាន​ស្មា​រតី​ជា​គ្រឿង​កំណត់​បណ្តេញ​​បង់​នូវ​អភិជ្ឈា​ និង​ទោ​មនស្ស​ក្នុង​លោក​ ​។

ចិត្តេ​ ចិត្តា​នុបស្សី​ វិហរតិ​ អា​តា​បិ​ សម្ប​ជា​នោ​ សតិមា​ វិនេ​យ្យ​ លោកេ​ អភិ​ជ្ឈា​ទោ​មនស្សំ​ ពិ​ចា​រណា​ឃើ​ញ​រឿយ​ៗ​ នូវ​ចិត្ត​ក្នុង​ចិត្ត​ មាន​ព្យា​យាម​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ប្រ​កប​ដោយ​ប្រា​ជ្ញា​ដឹង​សព្វ​ មាន​ស្មា​រតី​ជា​គ្រឿង​កំណត់​បណ្តេញ​បង់​នូវ​អភិជ្ឈា​ និង​ទោមនស្ស​ក្នុង​លោក​ ។

ធម្មេសុ​ ធម្មា​នុ​បស្សី វិ​ហរតិ​ អា​តា​បី​ សម្ប​ជា​នោ​ សតិ​មា​ វិ​នេយ្យ​ លោកេ​ អភិ​ជ្ឈា​ទោ​មន​ស្សំ​ ​ ពិ​ចារ​ណា​ឃើ​ញ​រឿយ​ៗ​ នូវ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ មាន​ព្យា​យាម​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ប្រ​កប​ដោយ​ប្រា​ជ្ញា​ដឹង​សព្វ​ មាន​ស្មា​រតី​ជា​គ្រឿង​កំណត់​បណ្តេញ​បង់​នូវ​អភិ​ជ្ឈា​ និង​ទោមនស្ស​ក្នុង​លោក​ ។​

(​ឧ​ទេ្ទស​វា​រកថា​ និដ្ឋិ​តា​ )​

ស្រង់​ចាក​ សៀវ​ភៅ​ " រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ពុទ្ធ​ស្ថាន​ " រៀប​រៀង​ដោយ ភិក្ខុ​ យ៉ង់​ សុ​ផាត​ ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២០ មេសា ឆ្នាំ២០១៥ (អាន: ៧៨៣ ដង)
ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០១៤ (អាន: ៩៤២១ ដង)
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
ផ្សាយ : ២៣ មេសា ឆ្នាំ២០១៤ (អាន: ៥២៧៩ ដង)
ទឹកភ្នែក​ស្ដាយ​កំហុស​របស់​កូន
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៧ (អាន: ៦៣៨០ ដង)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៧ (អាន: ៤៦៨៦២ ដង)
ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ​ ជា​ទី​ស្រឡាញ់ របស់មាតា
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro