30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥០,៥៦៣
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៩២០,៦២៦
សរុប ៣៩១,០០៣,១១០
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៣៦៨ ដង)

​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន



ស្តាប់សំឡេង
 
រឿង​ខ្លា​ធំ​និង​សេក​
(​ចាក ម. វា.)
(
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន​)


កាល​ពី​ព្រេង​នាយ​ មាន​ភ្នំ​មួយ​ឈ្មោះ​បំ​សុ​ប​ព៌ត​ ស្ថិត​នៅ​​ក្បែរ​ព្រំ​អា​ណា​ចក្រ​ពារាណ​សី​ ។ នៅ​ញក​ភ្នំ​មួយ​នោះ​មាន​ខ្លា​ធំ​មួយ​មេ​ស្លាប់​ចោល​ទៅ​ នៅ​ជា​មួយ​បា​ចាស់​ជរា​ ។ ខ្លា​នោះ​ជា​សត្វ​សប្បុ​រស​មាន​ធម៌​កត​ញ្ញូ​ប្រ​ចាំ​នៅ​ជា​និច្ច​ តែង​នាំ​យក​ចំ​ណី​អា​ហារ​​មក​ចិញ្ចឹមឪ​ពុក​រ​បស់​ខ្លួន​ដែល​ចាស់​ជ​រា​ ។ កាល​នោះ​មាន​សេក​មួយ​ក៏​ជា​សត្វ​សប្បុរស​ដែរ​ អា​ស្រ័យ​នៅ​នា​ភ្នំ​នោះ​​ បាន​យក​​ខ្លា​ធ្វើ​ជា​មិត្ត​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ ។

ស​ម័យ​ខាង​ក្រោយ​មក​​ មាន​បុ​រស​ម្នាក់​នៅ​ក្នុង​ប​ច្ចន្ត​ជន​បទ​ ជា​ម​នុស្ស​អ​សុ​ប្បុ​រស​ឈ្លោះ​ទាស់​ទែង​ប្តី​ប្រ​ពន្ធ​លែង​លះ​គ្នា​ ឯ​មនុស្ស​អ​សប្បុ​រស​នោះ​ ក៏​ដើរ​ស្ពាយ​បង្វិច​កាត់​ភ្នំ​​បំ​សុប​ព៌ត​នោះ​សំ​ដៅ​ទៅ​ក្រុង​ពា​រាណ​សី​ ទៅ​ដល់​ជើង​ភ្នំ​ជួប​នឹង​សេក​ៗ ក៏​ធ្វើ​ប​ដិ​សណ្ឋា​រៈ​សួរ​ដំ​ណឹង​សព្វ​គ្រប់​​ បាន​ដឹង​ថា​នឹង​ឆ្លង​កាត់​ភ្នំ​ទៅ​ក្រុង​ពា​​រាណ​សី​ ក៏​ប្រាប់​ថា​ភ្នំ​នេះ​មាន​ខ្លា​សា​ហាវ​ច្រើន​ណាស់​អញ្ជើញ​ទៅ​ពុំ​បាន​ទេ​ ក្រែង​មាន​គ្រោះ​ថ្នាក់​អញ្ជើញ​វាង​តាម​ជើង​ភ្នំ​នេះ​ទៅ​វិញ​​។ បុ​រស​នោះ​មិន​ព្រម​​ ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ប្រ​ញាប់​ស៊ូ​ដើរ​កាត់​ទៅ​ចុះ​ ។

សេក​យល់​អ​ធ្យា​ស្រ័យ​ហើយ​ ក៏​និ​យា​យ​ប្រាប់​ថា​បើ​ដូច្នោះ​អ​ញ្ជើញ​ត្រង់​ញក​ភ្នំ​នេះ​ទៅ​ ខ្ញុំ​មាន​ពួក​ម៉ាក​សំ​ឡាញ់​ខ្លា​ធំ​មួយ​ បើ​ទៅ​ជួយ​ប្រាប់​ថា​​​​ អ្នក​ជា​មិត្ត​ភក្តិ​នឹង​ខ្ញុំ​ៗ ឲ្យ​​ជូន​ដំ​ណើរ​ទៅ​ក្រុង​ពា​រា​ណ​សី​​​ មើល​សុខ​ទុក្ខ​តាម​ផ្លូវ​ឲ្យ​ផង​ក្រែង​ស​ត្រូវ​មើល​ងាយ​ ។​ ម​នុស្ស​អ​សប្បុរស​ឮ​ដូ​ច្នោះ​ មាន​សង្ឃឹម​ថា​នឹង​ធ្វើ​ដំ​ណើរ​កាត់​​ភ្នំ​នេះ​បាន​ស្រួល​ហើយ​ ក៏​រក​អា​ហា​រ​ស៊ី​ឲ្យ​​មាន​កំឡាំង​ សេក​ក៏​បាន​រក​ផ្លែ​ឈើ​ឲ្យ​​ប​រិ​ភោគ​ មិន​ប​រិ​ភោគ​តែ​ផ្លែ​ឈើ​ប៉ុ​ណ្ណោះ​ ក៏​យក​ដំ​បង​វាយ​សម្លាប់​សេក​នោះ​បោច​អាំង​ស៊ី​ថែម​ទៀត​ លុះ​ស៊ី​ហើយ​ក៏​ដើរ​សំដៅ​ទៅ​រក​កន្លែង​ខ្លា​ធំ​ដែល​សេក​បាន​ប្រាប់​ ខ្លា​ឃើញ​បាន​ដឹង​ថា​ជា​មិត្ត​សម្លាញ់​នឹង​សេក​ ក៏​រាក់​ទាក់​ឲ្យ​​សំណាក់​នៅ​មួយ​យប់​សិន​ ខ្លា​ធំ​ក៏​ចេញ​ទៅ​រក​ចំ​ណី​អា​ហារ​មក​ជប់​លៀង​ ។

ក្នុង​ពេល​ដែល​ខ្លា​ធំ​ចេញ​ទៅ​រក​ចំ​ណី​ បុរស​នោះ​នៅ​ជា​មួយ​ខ្លា​ចាស់​ជា​ឪ​​ពុក​ ក៏​និ​យាយ​ប្រាប់​ខ្លា​ចាស់​នោះ​ថា​ អម្បាញ់​មិញ​ខ្ញុំ​សម្លាប់​សេក​មួយ​អាំង​ស៊ី​ឆ្ងាញ់​ជាង​សេក​ធម្ម​តា​​ ដែល​និយាយ​យ៉ាង​នេះ​ ដោយ​គិត​ថា​ខ្លា​ចាស់​មិន​ដឹង​ជា​សេក​មិត្ត​សម្លាញ់​នឹង​ខ្លា​ធំ​ជា​កូន​ទេ ។ ឯ​ខ្លា​ធំ​រក​ចំ​ណី​បាន​ហើយ​ឲ្យ​បុរស​នោះ​ប​រិ​ភោគ​ឆ្អែត​ដេក​លក់​​ ។ ខ្លា​ចាស់​ប្រាប់​ថា​​ បុ​រស​នេះ​សម្លាប់សេក​មិត្រ​ភ័ក្រ្ត​កូន​ឯង​ស្លាប់​ហើយ​ ។ ខ្លា​ធំ​ឮ​ហើយ​យំ​សោក​ស្ទុះ​រត់​ទៅ​មើល​​កន្លែង​ដែល​សេក​នៅ​ ឃើញ​តែ​រោម​នៅ​លើ​ដី​នឹក​ខឹង​ថា​នឹង​ស៊ី​បុ​រស​នោះ​វិញ​ ។

ឯ​បុ​រស​នោះ​ភ្ញាក់​ឡើង​បាត់​ខ្លា​ធំ​ ក៏​សួរ​ខ្លា​ចាស់​បាន​ដឹង​ថា​ទៅ​មើល​សេក​ដែល​ខ្លួន​ស៊ី​ ក៏​កើត​ទោ​សៈ​ចំ​ពោះ​ខ្លា​ចាស់​យក​ដុំ​ថ្ម​គប់​ខ្លា​ចាស់​នោះ​ស្លាប់​ទៅ​ ហើយ​យក​ដំ​បង​មួយ​យ៉ាង​ធំ​ឈរ​ក្បែរ​គល់​ឈើ​ចាំ​សម្លាប់​ខ្លា​ធំ​ទៀត​ ប៉ុន្តែ​ដោយ​ខ្លា​ធំ​មាន​ធម៌​សប្បុ​រស​មិន​អាច​សម្លាប់​បាន​ឡើយ​ ឃើញ​ខ្លា​ធំ​មក​ដល់​ បុ​រស​នោះ​ក៏​ភ័យ​ញាប់​ញ័រ​ក្រាប​ថ្វាយ​បង្គំ​សុំ​ទោស​ ។ ខ្លា​ធំ​ក្រ​ឡេក​មើលទៅ​​ឃើញ​ឪ​ពុក​ត្រូវ​ដំបង​បែក​ក្បាល​ស្លាប់​ ដឹង​ថា​បុ​រស​នោះ​សម្លាប់​នឹក​តូច​ចិត្ត​គិត​ខាំ​បុ​រស​នោះ​ម្តង​ ។​

ប៉ុន្តែ​ធម្មតា​អ្នក​មាន​ធ៌ម​សប្បុរស​តែង​មាន​គំ​និត​គិត​វែង​ឆ្ងាយ​ ជឿ​បុណ្យ​ជឿ​បាប​យល់​ហេតុ​ផល​ច្បាស់​លាស់​ ទើប​មាន​គំ​និត​ថា​មនុស្ស​នេះ​អ​សប្បុ​រស​ អញ​មិន​គួរ​ប្រ​ទូស្ត​តប​ឲ្យ​​ជាប់​ពៀរ​នឹង​វា​ទេ​ សំឡាញ់​អញ​ក្តី​ ឪ​ពុក​អញ​ក្តី​ ដែល​ស្លាប់ទៅ​គឺ​ជា​ផល​កម្ម​រ​បស់​គាត់​បាន​សាង​ពី​បុព្វ​ជាតិ​មក​ យល់​ច្បាស់​ដូច្នេះ​ហើយ​ ក៏​និយាយ​រាក់​ទាក់​ទៅ​រក​​បុរស​នោះ​ ហើយ​ជូន​ដំ​ណើរ​ទៅ​ទៀត​ដ​រាប​ផុត​ទី​មាន​គ្រោះ​ថ្នាក់ ។

ឯ​សេក​ដែល​ស្លាប់​ទៅ​ បាន​ទៅ​កើត​នៅ​ស្ថាន​សួគ៌​​បរិបូណ៍​ដោយ​​ទិព្វ​សម្បត្តិ​ ដោយ​អំ​ណាច​នៃ​សប្បុ​រស​ធម៌​ ។ ចំ​ណែក​ខាង​ខ្លា​ធំ​ដល់​អស់​អាយុ​ ក៏​បាន​ទៅ​កើត​នៅ​ស្ថាន​ទេវ​លោក​ដូច​សេក​ដែរ​ ។

សេច​ក្តី​ពិ​សេស​ គួរ​សង្ស័យ​ថា​ខ្លា​ចាប់​តែ​សត្វ​ស៊ី​ជា​អាហារ​ធ្វើ​បា​ណា​​តិ​បា​ត​រាល់​ពេល​ ហេតុ​អ្វី​ក៏​បាន​ទៅ​កើត​ស្ថាន​សួរ​ដែរ​?​ ដែល​ទៅ​កើត​ស្ថាន​សួគ៌​នោះ​ មិន​មែន​អំ​ពើ​បាណា​តិ​បា​តនាំ​ទៅ​កើត​ទេ​ គឺ​សប្បុ​រស​ធម៌​ដែលមាន​ក្នុង​ស​ម័យ​ដែល​មាន​នោះ​ទេ​ នាំ​ទៅ​​កើត​ មិន​ចាំ​បាច់​និ​យាយ​ឡើយ​ដល់​ខ្លា​ធំ​ ដែល​មាន​សប្បុ​រស​ដល់​ម្លឹង​ សូម្បី​គ្មាន​សោះ​ក៏​ដោយ​ បើ​ប្រ​សិន​ជា​ពេល​ជិត​ស្លាប់​ជន​ចិត្ត​ចាប់​បាន​កុ​សល​ធម៌​ណា​មួយ​ហើយ​ ទៀង​តែ​ទៅ​សួគ៌​សិន​មិន​ខាន​ ដូច​ពុទ្ធ​ភា​សិត​ថា​​ ចិត្តេ​ បរិ​សុ​ទ្ធេ សុ​គតិ​ បា​ដិ​កង្ខា​ ចិត្ត​បរិ​សុទ្ធ ទៅ​សុ​គតិ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៤,២៧៦ ដង)
កុំ​បង្រៀន​កូន​ឲ្យ​ខ្ជិល​និង​ខូច
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៨៤៥ ដង)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,០៤០ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៦០,៦៨៣ ដង)
ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៤៤ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.14
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿