ថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៦៥៣
Today
ថ្ងៃម្សិលមិញ ៩៩,៦៨៥
ខែនេះ ១,១៦២,៤៣១
សរុប ៥០,៩៤៧,១២០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៩ កក្តដា ឆ្នាំ២០១៧ (អាន: ៨២០៣ ដង)

មាន​ទ្រព្យ​សម្បតិ្ត​ និង​ការ​អស់​ទ្រព្យសម្បត្តិ



 
លាភ និង​ អលាភ

ធម្ម​តា​អ្នក​ជំនួញ​ តែង​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​ពីរ​យ៉ាង​គឺ​ ខាត និង​ ចំណេញ ។ ជា​ទូទៅ​ គេ​តែង​សប្បាយ​រីក​រាយ​នៅ​ពេល​គេ​បាន​លាភ​ គឺ​ការ​ចំណេញ​ ឬ​ថា​ការ​បាន​នូវ​ទ្រព្យ​សម្បត្តិ​ ហើយ​ទាស់​ចិត្ត​ទៅ​នឹង​ការ​បាត់​បង់​លាភ ។

នៅ​ក្នុង​ពិភព​លោក​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ប្រ​កួត​ប្រជែង​ និង​ច្របូក​ច្របល់​នេះ​ មនុស្ស​លោក​តែង​ត្រូវ​ការ​នូវ​សេច​ក្តី​សុខ​ណា​មួយ​ ដែលញ៉ាំង​ចិត្ត​ ឬ​ហឫទ័យ​របស់​គេ​ឲ្យ​រីក​រាយ​ ។ ការ​បាន​នូវ​លាភ​ ឬ​ទ្រព្យ​សម្បត្តិ​ គឺ​កើត​ឡើង​ដោយ​សារ​បុណ្យ​ ដែល​ធ្លាប់​សន្សំ​ទុក​ក្នុង​អតី​ត​កាល​ រួម​ជាមួយ​នឹង​សេច​ក្តី​ប្រឹង​ប្រែង​នា​ពេល​បច្ចុប្បន្ន​ ។

ចំណុច​ល្អ​នៃ​ការ​បានលាភ

កាលបើ​មាន​លាភ​ ឬ​ទ្រព្យ​សម្បត្តិ​យើង​អាច​ធ្វើអ្វី​ៗ​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចំណាយ​ធន​ធាន​បានដោយ​ងាយ​ស្រួល​ ដូច​ជា​

១. ចិញ្ចឹម​ជីវិត​ខ្លួន​​ឯង​ មាតា​បិតា បុត្រ​ ភរិយា​ ឬ​ទាស​កម្មករ​ដែល​នៅ​ជា​មួយ​ខ្លួន​ ។
២. ចាយ​ទ្រព្យ​ដើម្បី​ការ​ពារ​ទ្រព្យ​ គឺ​ចាយ​ដោយ​ការ​វៃឆ្លាត​ ដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេច​ក្តី​អន្ត​រាយ​ផ្សេងៗ​ ដូច​ជា​អន្ត​រាយ​ព្រោះ​ភ្លើង​ព្រោះ​ទឹក​ ឬ​ក៏​អន្ត​រាយ​ព្រោះ​ចោរ​ជា​ដើម​ ។
៣. ចាត់​ចែង​សម្រាប់​ជួយ​សង្រ្គោះ​ញាតិ​ និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ​ ដែល​មក​ពី​ចម្ងាយ​... (​សំដៅ​ដល់​ពលី​ ៥​ យ៉ា​ង​ មាន​ពលី​ញាតិ​ជា​ដើម​) ។
៤. ចាត់​ចែង​បរិ​ច្ចាគ​ធ្វើ​ទាន​ ដល់​សមណ​ព្រាហ្ម​ណ៍​ អ្នក​មាន​សីល​ជា​ទី​ស្រ​ឡាញ់​ ។

លាភ ឬ​ទ្រព្យ​សម្ប​ត្តិ​ អាច​ប្រើ​ប្រាស់​ឲ្យ​បា​ន​ជា​ប្រ​យោជន៍​ច្រើ​ន​យ៉ាង​ទៀត​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចំណាយ​ធន​ធាន​ ដូច​ជា​ការ​បង់​ថ្លៃ​សា​លា​ជា​ដើម​ ។

គុណ​វិបត្ត​នៃ​ការ​មាន​លាភ​

លាភ​សក្ការៈ​ ឬ​ទ្រព្យ​សម្ប​ត្តិ​ អាច​នាំ​ឲ្យ​បា​ន​សម្រេច​ប្រ​យោជន៍​ ដូច​ដែល​បាន​រៀបរាប់​មក​ខាង​លើ​ក៏​ពិត​មែន​ហើយ​ តែ​ក៏​អាច​សម្លាប់​នូវ​ម្ចាស់​វា​ ដែល​ល្ងង់​ខ្លៅ​បាន​ផង​ដែរ​ ព្រោះ​លាភ ឬ​ទ្រព្យ​សម្ប​ត្តិ​មិន​អាច​ជួយ​មនុស្ស​ អស់​នូវ​ការ​សៅហ្មង​បា​ន​ឡើយ​ បើ​បាត់​បង់​ស្មា​រតី​ហើយ​ មនុស្ស​យើង​មុខ​ជា​ សៅ​ហ្មង​ដោយ​សារ​តែ​លាភ​ ឬ​ទ្រព្យ​សម្ប​ត្តិ​ដោយ​ពិត​ប្រាកដ​ ។

មនុស្ស​ជា​ច្រើន​ កាល​នៅ​មិន​ទាន់​សម្បូរ​លាភ​ ឬ​ទ្រព្យស​ម្បត្តិ​ មិន​ទាន់​ភ្លើត​ភ្លើន​ប៉ុ​ន្មាន​ទេ​ លុះ​តែ​បាន​លាភ​ ឬ​ទ្រព្យ​សម្ប​ត្តិ​កើត​ឡើង​ ក៏​ស្រាប់​តែ​បែក​គំនិត​ទៅ​ក្នុង​រឿង​ផ្សេងៗ​ ដូច​ជា​ ស្រី ស្រា​ ល្បែង​ និង​បាប​មិត្ត​ជា​ដើម​ ដោយ​គេ​យល់​ថា​ ទាល់​តែ​ហ៊ឺ​ហា​សប្បាយ​ចាយ​វាយ​ ទើប​ជីវិត​មាន​ន័យ​ ។

គំហើយ​ដ៏​ឆោត​ល្ងង់​ របស់​សត្វ​ទាំង​ឡាយ​ បាន​បង្កើត​ឲ្យ​គេ​នូវ​គំនិត​ថា​ របស់​ផ្សេង​ៗ​ ដែល​ជា​គ្រឿង​បម្រើ​សេច​ក្តី​សប្បាយ​របស់​ខ្លួន​ ឬ​ដែល​ខ្លួន​យក​មក​ប្រើ​ដើ​ម្បី​បម្រើ​សេចក្តី​សប្បាយ​នោះ​ ជា​គំនិត​ដែល​ត្រឹម​ត្រូវ​ តែ​គំនិត​សច្ច​ធម៌​វិញ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើ​ញ​ច្បាស់​ថា សត្វ​លោក​ទេ​តើ​ ដែល​យក​ខ្លួន​ឯង​ទៅ​បម្រើ​របស់​ទាំង​នោះ​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​បម្រើ​តណ្ហា​របស់​ខ្លួន​​​​​​ឯង​ ។

មនុស្ស​ជា​ច្រើន​យល់​ថា​ មាន​ប្រាក់​មាន​អ្វី​ៗ​ទាំង​អស់​ ហើយ​ដោះ​ស្រាយ​បញ្ហា​អ្វី​ក៏​បាន​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ថា​ប្រាក់​ខ្លួន​វា​ផ្ទាល់​ ក៏​នាំ​នូវ​បញ្ហា​មក​ជា​មួយ​ដែរ​ ដូច្នេះ​ប្រ​សិន​បើ​គេ​ប្រើប្រាស់​ ដោយ​ប្រាស​ចាក​សតិ​ស្មា​រតី​ហើយ​ គេ​មុខ​ជា​នឹង​ស្រវឹង​តាំង​ពី​ពេល​ដែល​មិន​ទាន់​ត្រូវ​ស្រា​ម្ល៉េះ​ ។

លាភ​តែ​សម្លាប់​បុគ្គល​ពាល​

ចំពោះ​អ្នក​ប្រាថ្នា​ចេញ​ចាក​ទុក្ខ​ ដូច​ជា​ភិក្ខុ​សាម​ណេរ​ជា​ដើម​ បើ​ជា​អ្នក​ធ្ងន់​ក្នុង​លាព​ហើយ មិនអាច​គេច​ចេញ​ផុត​ពី​សេច​ក្តី​ទុក្ខ​បាន​ឡើយ​ គឺនាំ​មក​តែ​ការ​កង្វល់​ និង​ការ​ហួង​ហែង​ រហូត​ដល់​មាន​ការ​ច្រណែន​ឈ្នា​នីស​ ព្រម​ទាំង​ឈាន​ចូល​ទៅ​ដល់​ ការ​ឈ្លោះ​ប្រ​កែក​គ្នា​ថែម​ទៀត​ផង​ ។

លាភ​ដែល​កើត​ឡើង​ចំពោះ​ ភិក្ខុ​ឬ​សាមណេរ​ ដែ​ល​ជា​អ្នក​ធ្ងន់​ក្នុង​លាភ​នោះ​ គឺ​កើ​ត​ឡើង​ដើម្បី​សម្លាប់​បុគ្គល​នោះ​ឯង​ ដូច​ជា​ចេក​ដែល​ចេញ​ផ្លែ​ ដើម្បី​សម្លាប់​តែ​ខ្លួន​ឯង​ ឬ​ដូច​ឫ​ស្សី​ ដែល​ចេញ​ផ្លែ​ដើម្បី​សម្លាប់​ខ្លួន​ឯង​ ពុំ​នោះ​សោត​ ដូ​ច​ជា​សេះ​អស្សតរ​ ដែល​មាន​ផ្ទៃ​ដើម្បី​សម្លាប់​ខ្លួន​របស់​វា​ ដូច​ដែល​​ព្រះ​មាន​ព្រះភាគ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា

ផលំ  វេ​ កទលី  ហន្តិ
ផលំ  វេឡុំ​  ផលំ  នឡំ​
សក្ការោ​  កាបុរសំ  ហន្តិ
គព្ភោ  អស្ស​តរី​  យថា  ។


ផ្លែ​ចេក​តែ​សម្លាប់​ដើម​ចេក​ ផ្លែ​ឫស្សី​តែង​សម្លាប់​ដើមឫស្សី​ ផ្លែ​បបុស​តែង​សម្លាប់​ដើម​បបុស​ សក្ការៈ​តែង​សម្លាប់​បុរស​អាក្រក់​ ដូច​ជា​គភ៌​តែង​សម្លាប់​មេ​សេះ​អស្សតរ ។

ត្រូវ​ចេះ​តស៊ូ​នឹង​ការ​អត់​លាភ

មនុស្ស​ដែល​អាច​អត់​ទ្រាំ​ ចំពោះ​ការ​អត់​លាភ​ ឬ​ការ​ដែល​បាត់​បង់​លាភ​ទៅ​វិញ​បាន​នោះ​ ក៏​ត្រូវ​តែ​ជាមនុស្ស​ចេះ​ដឹង​ក្នុង​ធម្មជាតិ​ដែលនៅ​ជុំ​វិញជី​វិត​ ឃើ​ញ​ថា​ជីវិត​គឺ​យ៉ាង​ហ្នឹង​ឯង​ ជួន​មាន​លាភ ជួន​ក៏​បាត់​លាភ​ ជា​រឿង​ធម្ម​តា ។

ការ​ដែល​មនុស្ស​យើង​ ចេះ​តែ​កើត​ទុក្ខ​ទោ​មនស្ស​ ព្រោះ​ការ​ដែល​បាត់​បង់​លាភ​ទៅ​ព្រោះ​គេ​គិត​ថា​ បញ្ហា​នេះ​មិនមែន​ជា​រឿង​ធម្មតា​ តែ​កាល​បើ​បាន​យល់​ច្បាស់​ថា​ ការ​មាន​លាភ​ និង​ការ​អត់​លាភ​ គឺ​ជា​របស់​គូ​គ្នា​ហើយ​នោះ​ មិ​ន​មាន​រឿង​អ្វី​ដែល​ត្រូវ​លំបាក​ចិត្ត​នោះ​ឡើយ​ គឺ​អាច​ទទួល​បាន​គ្រប់​ករណី ។

កាល​បើ​លាភ​កើត​ឡើង​ ក៏​មិន​ត្រេក​អរ​ភ្លើត​ភ្លើន​ រហូត​បាត់​បង់​ស្មា​រតី​ ហើយ​ត្រូវ​ចេះ​ប្រើ​ប្រាស់​លាភ​នោះ ឲ្យ​បាន​ជា​ប្រ​យោ​ជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ ហើយ​ព្រម​ទាំង​ចេះ​ប្រើ​ប្រាស់​ ឲ្យ​សម​ជា​ម្ចាស់លាភ​ទាំង​នោះ​ មិន​ឲ្យ​លាភ​សក្ការៈ​ មាន​អំណាច​លើ​ឧ​ត្តម​គតិ​របស់ខ្លួន​ឡើយ​ ហើយ​ត្រូវ​ដឹង​ថា​លាភ​ដែល​កើត​ឡើង​នោះ​ វា​មិន​មែន​ចេះ​តែ​កើត​ឡើង​រហូត​ដោយ​មិន​ដាច់​ខ្សែ​នោះ​ទេ​ វា​គង់​តែ​លែង​កើត​ ឬ​បាត់​បង់​ទៅ​វិញ​មិ​ន​ខាន​ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ ។

មនុស្ស​ជា​ច្រើន​ ឃើ​ញ​តែ​គុណ​តម្លៃ​នៃ​ទ្រព្យសម្ប​ត្តិ​ តែ​តិ​ច​គ្នា​ណាស់​ដែល​ឃើញ​ទោស​របស់​ទ្រព្យ​សម្ប​ត្តិ​ ព្រោះ​តែ​គេ​សម្លឹង​ឃើញ​តែ​ផ្នែក​ល្អ​របស់​ទ្រព្យ​យ៉ាង​នេះ​ឯង​ ទើប​ពេល​ដែល​ទ្រព្យ​វិ​នាស​បាត់​បង់​ទៅ​ លទ្ធ​ផល​ដែល​គេ​ទទួល​បាន​ គឺ​ទុក្ខ​តូច​ចិត្ត​ ។ដើម្បី​ការ​ពា​រ​នូវ​សេច​ក្តី​ទុក្ខ​តូច​ចិត្ត​ មិនឲ្យ​កើត​ឡើង​ នៅ​ពេល​ដែល​ទ្រព្យ​វិនាស​ទៅ​ទើប​ព្រះ​មាន​ព្រះភាគ​ ទ្រង់​ត្រាស់​សម្តែង​នឹង​ភិក្ខុ​ទាំង​ឡាយ​ ដូច្នេះ​ថា

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ទោស​ ៥​ យ៉ាង​រមែង​មាន​ នៅ​ក្នុង​ភោ​គៈ ទាំង​ឡាយ ។ ទោស​ ៥​ យ៉ាង​ គឺ​អ្វី​ខ្លះ ? គឺ​ ភោ​គៈ ជា​សា​ធារណៈ​ដល់​ភ្លើង​ ១ ភោគៈ ជា​សាធារណៈ​ដល់​ទឹក ១ ភោ​គៈ ជា​សា​ធារណៈ​ដល់​ព្រះ​រាជា​ ១ ភោ​គៈ ជា​សា​ធារណៈ​ដល់​ចោរ​ ១​ ភោ​គៈ​ ជា​សាធារណៈដល់​អ្នក​ទទួល​មត៌ក​ ដែល​មិន​ជា​ទី​ស្រឡាញ់​ ១ ...

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អានិសង្ស​ ៥​ យ៉ាង​រមែង​មាន​នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​... គឺ​អាស្រ័យ​ភោ​គៈ ហើយ​ ញ៉ាំង​ខ្លួន​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​ខ្លួន​ឲ្យសុខ​សប្បាយ​ ១​ ញ៉ាំង​មា​តា​និង​បិតា​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​មាតា​បិតា​ឲ្យសុខ​សប្បាយ​ ១​ ញ៉ាំង​កូន​ប្រពន្ធ​ ខ្ញុំទាសៈ​ និង​បុរស​កម្មករ​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​កូន​ប្រពន្ធ​ ខ្ញុំ​ទាសៈ និង​បុរស​កម្មករ​ ឲ្យ​សុខ​សប្បាយ​ ១​ ញ៉ាំង​មិត្ត​និង​អាមាត្យ​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​មិត្ត​ អាមាត្យ​ បាន​សុខ​សប្បាយ​ ១ ។ តម្កល់​ទុក​នូវ​ទាន​ មាន​ផល​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សមណ​ព្រាហ្ម​ណ៍​ ជា​ទាន​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​ប្រសើរ​ល្អ​ មាន​ផល​ជា​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​ស្ថានសួគ៌​  ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អានិសង្ស​ ៥​ យ៉ាង​នេះ​ រមែង​មាន​ក្នុង​ភោគៈ​ទាំង​ឡាយ ។កាល​បានសម្លឹង​ឃើញ​ ទោស​និង​អានិសង្ស​យ៉ាង​នេះ​ហើយ​ យើង​នឹង​ទៅ​ជា​មនុស្ស​មាន​ឧ​បេក្ខា​ក្នុង​ការ​បាន​លាភ​ និង​ការ​អត់​លាភ ។

ការ​ដែល​មិន​បាន​សិក្សា​ អំពី​សភាព​ធម្ម​តា​នៃ​ជី​វិត​ ហើយ​ភ្ញាក់​ផ្អើល​ទៅ​ក្នុង​រឿង​បន់​ស្រន់​ អង្វរ​ក​អំពី​វត្ថុ​ស័ក្តិ​សិទ្ធិ​ផ្សេងៗ​ រមែង​មិន​រួច​ចាក​ អំពី​សេចក្តី​អន្ត​រាយ​ឡើយ​ ព្រោះ​សត្វ​លោក​ប្រព្រឹត្ត​ទៅ​តាម​កម្ម​ ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើហើយ​ (កម្មុនា​ វត្តគី លោកោ​) ។

មាន​តែ​ការ​យល់​ដឹង​ អំពី​រឿង​របស់​ជី​វិត​ប៉ុណ្ណោះ​ ទើប​អាច​តស៊ូ​នឹង​ការ​អត់​លាភ​បាន ។
 

 
នៅ​ពេល​បាន​ជួប​លាភ  ​            គួរ​បាន​ជ្រាប​ថា​មិន​ទៀង​
ព្រោះ​លាភ​ដូច​ទឹក​ភ្លៀង​            ជួន​ក៏​រាំង​មិ​ន​ប្រាកដ​ ។
ជួន​បាន​ដូច​បំណង​                  ជួន​ក៏​បង់​ខ្លួន​កំសត់
រឿង​បាន​និង​រឿង​អត់                 សត្វ​ប្រាកដ​ជួប​គ្រប់​គ្នា​ ។
បើ​លាភ​កើត​ឡើង​ពិត​              ត្រូវ​មាន​ចិត្ត​គិត​ជ្រះ​ថ្លា​
ធ្វើទាន​ក្នុង​សាសនា​                ឬ​ក៏​ថា​សង្រ្គោះ​ញាតិ ។
បើ​បាន​មិន​លះ​បង់​                  ជួយ​ស្រោច​ស្រង់​ជន​ឯ​ទៀត​
បាន​នោះ​ពិត​ចោ​ល​ម្សៀត​         ព្រោះ​ខ្វះ​ញាតិ​រស់​អាស្រូវ ។
គួរ​ធ្វើបុណ្យ​ឲ្យ​ហើយ​                ទាន់​នៅ​ឡើយ​ទ្រ​ព្យ​គង់​នៅ​
ពេល​ទ្រព្យ​វិ​នាស​ទៅ​               ក្រែង​អស់​ផ្លូវ​ខា​ន​ធ្វើទាន​ ។


ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ​" រលក​លោក​ធម៌ " រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ​ សាន-សុជា ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៩ កក្តដា ឆ្នាំ២០១៧ (អាន: ១០២៤៤ ដង)
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥០០០៦ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro