ថ្ងៃ ពុធ ទី ២៦ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥,៧៤៨
ថ្ងៃម្សិលមិញ ៣៨,៧៣៥
ខែនេះ ១,២០៦,៧៥១
សរុប ៤៥,៤៩២,៥១៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៩ កក្តដា ឆ្នាំ២០១៧ (អាន: ៩៨៩៥ ដង)

​កាម​ច្ឆន្ទៈ​



 
ហេតុ​កើត​ឡើង​នៃ​កាម​ច្ឆន្ទៈ​

ក្នុង​និមិត្ត​ទាំង​ ២​ នោះ​ កាមច្ឆន្ទៈ​ រមែង​កើត​ឡើង​ព្រោះ​ មន​សិការ​ដែល​មិន​ត្រូវ​ទំនង​ក្នុង​សុភ​និមិត្ត​ ។ វត្ថុ​ដែល​ស្អាត​ក្តី​ អា​រម្មណ៍​ដែល​ល្អ​ក្តី​ ឈ្មោះ​ថា​ សុភ​​និមិត្ត​ ។​ ការ​ធ្វើ​ទុក​ក្នុង​ចិ​ត្ត​ មិ​ន​ដោយ​ឧ​បាយ​ ការ​ដាក់​ចិត្ត​ក្រៅ​ផ្លូវ​ កា​រ​ដាក់​ចិត្ត​ក្នុង​វត្ថុ​ដែល​មិន​ទៀង​ថា​ទៀង​ ក្នុង​វត្ថុ​ដែល​ជា​ទុក្ខ​ថា​សុខ​ ក្នុង​វត្ថុ​ដែល​មិន​មែន​ខ្លួន​ ថា​ជា​តួ​ខ្លួន​ ឬ​ក្នុង​វត្ថុ​ដែល​មិន​ស្អាត​ថា​ស្អាត​ ឈ្មោះ​ថា​ អយោនិ​សោមន​សិការ​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​មិន​ត្រូវ​ទំនង​ ។​

កាល​ភិក្ខុ​ធ្វើ​អយោ​និ​សោ​មនសិការ​នោះ​ ឲ្យ​កាន់​តែ​ច្រើន​ឡើង​ ក្នុង​សុភ​និមិត្ត​នោះ​ កាម​ច្ឆន្ទៈ​ រមែង​កើត​ឡើង​ ។ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ទើប​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សុភ​និមិត្ត​មាន​ហើយ​ កាល​ធ្វើ​ឲ្យ​ច្រើន​នូវ​អយោ​និ​សោ​មន​សិការ​ ក្នុង​សុភ​និ​មិត្ត​នោះ​ នេះ​ជា​អា​ហារ​ដើ​ម្បី​ការ​កើត​ឡើង​នៃ​កាមច្ឆន្ទៈ​ ដែល​មិន​ទាន់​កើត​ឡើង​ឬ​ ដើម្បី​កា​រធ្វើ​កាមច្ឆ​ន្ទៈ​ដែល​កើត​ឡើង​ហើយ​ ឲ្យកាន់​តែ​កម្រើក​ក្រលែង​ឡើង​ ។

ហេតុ​លះ​បង់​កាម​ច្ឆន្ទៈ

ចំណែក​កាម​ច្ឆនៈ​នោះ​ នឹង​លះ​បង់​បាន​ដោយ​យោ​និ​សោ​មន​សិការ​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ត្រឹម​ត្រូ​វ​ ក្នុង​អ​សុ​ភ​និមិត្ត​ ។ វត្ថុ​ដែល​មិន​ស្អាត​ក្តី​ អារម្មណ៍​ដែល​មិន​ល្អ​ក្តី​ ឈ្មោះ​ថា​ អសុភ​និមិត្ត​ ។ កា​រ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧ​បាយ​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ត្រឹម​ត្រូវ​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ក្នុង​វត្ថុ​ដែល​មិន​ទៀង​ថា មិន​ទៀង​ក្នុង​វត្ថុ​ដែល​ជា​ទុក្ខ​ ថា​ជា​ទុក្ខ​ ក្នុង​វត្ថុ​ដែល​មិន​មែន​ខ្លួន​ថា មិន​មែន​ខ្លួន​ ឬ​ក្នុង​វត្ថុ​ដែល​មិន​ស្អាត​ ថាមិន​ស្អាត​ ឈ្មោះ​ថា​ យោ​និ​សោម​នសិការ​ ។

កាល​ភិក្ខុ​ធ្វើ​យោ​និ​សោម​ន​សិការ​ នោះ​ឯង​ ឲ្យ​ប្រ​ព្រឹត្ត​ទៅ​កាន់​តែ​ច្រើន​ឡើង​ក្នុង​អសុភ​និមិត្ត​នោះ​ រមែង​លះ​បង់​នូវ​កាម​ច្ឆន្ទៈ ចេញ​បាន ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ទើ​ប​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​អ​សុភ​និ​មិត្ត​មាន​ហើយ​ ការ​ធ្វើ​ឲ្យ​ច្រើន​នូវ​យោ​និ​សោម​ន​សិការ​ក្នុង​អសុភ​និ​មិត្ត​នោះ​ នេះ​ជា​អា​ហារ​ដើម្បី​ការ​មិន​កើត​ឡើង​នៃ​កាម​ច្ឆន្ទៈ​ ដែល​នៅ​មិន​ទាន់​កើត​ឡើង​ ឬ​ដើម្បី​លះ​បង់​នូវ​កាម​ច្ឆន្ទៈ ដែល​កើត​ឡើង​ហើយ​ ។

ធម៌​សម្រាប់​លះ​បង់​កាមច្ឆន្ទៈ

ម្យ៉ាង​ទៀត​ ធម៌ ៦ ប្រការ​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​លះ​បង់​នូវ​កាម​ច្ឆន្ទៈ​គឺ

១. ការ​កាន់​យក​នូវ​អសុភ​និ​មិត្ត​ជា​អារម្មណ៍​
២. ការ​ប្រ​កប​រឿយ​ៗ​នូវ​អ​សុភ​ភាវនា​
៣. ការ​រក្សា​ទ្វារ​ក្នុង​ឥន្រ្ទីយ៍ទាំង​ឡាយ​
៤. ការ​ដឹង​ប្រ​មាណ​ក្នុង​ភោ​ជន​
៥. ការ​មាន​កល្យាណ​មិត្ត​
៦. និ​យាយ​តែ​រឿង​ដែល​ជា​ទី​សប្បាយ​ ។

ពិ​ត​ហើយ​ កាល​ភិក្ខុ​កំណត់​អ​សុភ​និមិត្ត​ ១០​ យ៉ាង​ ក៏​អាច​លះ​បង់​កាមច្ឆន្ទៈ​បាន ។ កាល​ចម្រើន​អសុភ​និមិត្ត​ក្តី​ កាល​បិទ​ទ្វា​រ​ក្នុង​ឥន្រ្ទីយ៍​ទាំង​ឡាយ​ក្តី​​ ដឹង​ប្រ​មាណ​ក្នុង​ភោ​ជនៈ​ ព្រោះ​កាល​មាន​ឱ​កាស​បរិ​ភោគ​សល់​ត្រឹម​ ៤-៥ ដុំ​ ទៀត​ឆ្អែត​ ក៏​ផឹក​ទឹក​ គ្រាន់​តែ​ញ៉ាំង​អត្ត​ភាព​ឲ្យ​​ប្រព្រឹត្ត​ទៅ​បាន​ រមែង​លះ​បង់​នូវ​កាម​ច្ឆន្ទៈ​បាន​ ព្រោះ​ហេតុ​នោះ​ ទ្រង់​ទើប​ពោល​ទុក​ក្នុង​ខុទ្ទ​ក​និ​កាយ​ ថេរ​គា​ថា​ ថា​៖

ចត្តា​រោ​ បញ្ច​ អា​លោ​បេ​ អភុត្វា​ បិវេ​
អលំ​ ផា​សុ​វិ​ហា​រាយ​ បហិត​ត្ត​ស្ស​ ភិក្ខុ​នោ​


ភិក្ខុ​គប្បី​វៀរ​ដុំ​បាយ​ ៤-៥ ពុំនូត​ ហើយ​ឆាន់​ទឹក​ នេះ​ជា​ ខ​ បដិបត្តិ​ដែល​សម​គួរ​របស់​ភិក្ខុ​ដែល​មាន​ខ្លួន​បាន​បញ្ជូន​ទៅ​ហើយ​ ។​

សូម្បី​ភិក្ខុ​ដែល​សេព​គប់​កល្យាណ​មិត្ត​ ដែល​ជា​អ្នក​ត្រេក​អរ​ ក្នុង​ការ​ចម្រើន​អសុភ​ ដូច​ព្រះ​តិស្ស​ត្ថេរ​ អ្នក​ចម្រើន​អសុភ​កម្មដ្ឋាន​ ក៏​រមែង​លះ​បង់​នូវ​កាមច្ឆន្ទៈ​បាន សូម្បី​ដោយ​ការ​ចរចា​ ក្នុង​រឿង​ជា​ទី​សប្បាយ​ អា​ស្រ័យ​អ​សុភ​ ១០ ក្នុង​ឥ​រិយាបថ​ ឈ​រ​ ឬ​ អង្គុយ​ជា​ដើម​ ក៏​រមែង​លះ​បង់​នូវ​កាមច្ឆន្ទៈ​បាន​ ព្រោះ​ហេតុ​នោះ​ ទើប​ទ្រង់​ត្រាស់​ថា​ ធម៌ ៦​ ប្រការ​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​លះ​បង់​នូវ​កាម​ច្ឆន្ទៈ​ ដូច្នេះ​ ។

ភិក្ខុ​រមែង​ដឹង​ច្បាស់​ថា​ កាម​ច្ឆន្ទៈ​ នេះ​លះបង់​បាន​ហើយ​ដោយ​ធម៌ ៦​ ប្រការ​ រមែង​មិន​កើត​ឡើង​ត​ទៅ​ទៀត​​ដោយ​អរហត្ត​មគ្គ​ ។

ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ម​ហា​សតិ​ប្ប​ដ្ឋាន​ភា​វនា​ " រៀប​រៀង​ដោយ​ អ៊ឹម រ៉ៃ​យ៉ា​ ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៥ (អាន: ៥០០ ដង)
ប្រព្រឹត្តិយ៉ាងណាឈ្មោះថាបានល្អ?
ផ្សាយ : ១៩ មេសា ឆ្នាំ២០១៤ (អាន: ៥២៨៤ ដង)
ប្រ​វត្តិ​របស់​ឧ​គ្គ​ត​គ​ហ​បតី​ឧ​បាសក​
ផ្សាយ : ០៥ កក្តដា ឆ្នាំ២០១៥ (អាន: ១៦៩៦០ ដង)
បូជនីយដ្ឋាននៃដែនលង្កាទ្វីប
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០១៣ (អាន: ៨០១១ ដង)
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
ផ្សាយ : ២៦ កុម្ភះ ឆ្នាំ២០១៥ (អាន: ៧២៥ ដង)
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro