ថ្ងៃ សៅរ៍ ទី ២១ ខែ កក្តដា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៩,៣០៩
Today
ថ្ងៃម្សិលមិញ ៨០,៧៦៧
ខែនេះ ១,២៤៨,៥៦៧
សរុប ៦៧,៩៤៥,៤១០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០១៣ (អាន: ១១៣១៦ ដង)

សេច​ក្តីអាក្រក់​ត្រូវលះបង់ និង​សេចក្តី​ល្អ​ត្រូវ​កាន់​យក​



 
អកុ​សល​កម្មបថ

គន្លង ឬផ្លូវ​នៃអំពើ​ជា​អកុសល ​ហៅ​ថា ​អកុសល​កម្មបថ ​មាន​ ១០ យ៉ាង គឺ កាយ​កម្ម អំពើ​ដែល​សំរេច​ដោយ​កាយ មាន ៣ យ៉ាង វចីកម្ម អំពើ​ដែល​សំរេច​ដោយ​វាចា ​មាន​ ៤ យ៉ាង ​មនោកម្ម អំពើ​ដែល​សំរេច​ដោយ​ចិត្ដ​មាន​៣ ​យ៉ាង​ រួម​ត្រូវ​ជា​ ១០ យ៉ាង ។

កាយ​កម្ម​មាន ៣ យ៉ាង

១ -បា​ណា​តិបា​តោ ករិយា​សម្លាប់​សត្វដោយ​កាយ​របស់​ខ្លួន​ឬប្រើ​គេ​ឲ្យសម្លាប់​ដោយ​វាចា ។
២ -អទិន្នាទានំ កិរិយា​លាក់ឆក់លួច ដណ្តើម​ទ្រព្យ​គេ ដោយ​​កាយ​​របស់​ខ្លួន​ឬប្រើ​ឲ្យគេ​លួច​លាក់​ឆក់​ដណ្តើម​ដោយ​វាចា​ ។
៣ - កាមេសុ មិច្ឆាចារា កិរិយា​​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ ​គឺធ្វើ​នូវ​មេថុន​សេវនៈ​និង​ស្រ្តីឬ​បុរស​ដែល​មាន​គេ​ហួង​ហែង​រក្សា ។​

វចីកម្ម ៤ យ៉ាង

១ -មុសាវាទោ កិរិយាពោល​នូវពាក្យ​កុហក ។
២ -បិសុណាវាចា កិរិយា​ពោល​នូវ​ពាក្យ​ញុះ​ញង់​ បំបែក​បំបាក់​ អ្នកដទៃ។
៣ -ផរុសវាចា កិរិយា​ពោល​នូវ​ពាក្យ​អាក្រក់ មាន​ពាក្យ​ទ្រគោះ​បោះ​បោក​ ជេរ​ប្រទេច​អ្នក​ដទៃ​ជា​ដើម ។
៤ -សម្ផប្បលាបោ កិរិយា​ពោល​នូវ​ពាក្យរោយ​រាយ​ឥត​ប្រយោ​ជន៍។

មនោកម្ម ៣ យ៉ាង

១ -អភិជ្ឈា ចិត្ត​សម្លឹងរំពៃ​ចំពោះ​ទ្រព្យ​របស់​អ្នក​ដទៃ ដោយ​គិត​បម្រុង​នឹង​ឲ្យ​បាន​ជា​របស់​ខ្លួន ។
២ -ព្យាបាទោ ចិត្ត​ចង​គំនុំគុំ​កួន​ប៉ង​នឹងឲ្យ​អ្នក​ដទៃ​ដល់​នូវ​សេចក្តី​វិនាស ។
៣ -មិច្ឆាទិដ្ឋិ គំនិត​យល់​ខុស ហើយ​ប្រកាន់​ឡើង​ថា​ត្រូវ ។


អង្គនៃកុសលកម្មបថ

អង្គនៃ បាណា​តិបាត អទិន្នា​ទាន កាមេ​សុមិច្ឆាចារ និង មុសា​វាទ មាន​ដូច​ពោល​ក្នុង​និច្ច​សីល​ខាង​ដើម​នោះ​ហើយ​ ។

បិសុណាវាចា មានអង្គ ៤

១ -ភិន្ទិតព្វោ បរោ អ្នកដែល​មានរូប គឺខ្លួនគប្បីញុះ​ញង់​ បំបែក។
២ -ភេទនបុរេក្ខារតា គិតនឹង​ញុះញង់បំបែក អ្នក​ដទៃ។
៣ -តជ្ជោ វាយាមោ ព្យាយាមនឹង​ ញុះញង់បំបែក អ្នកដទៃ​នោះ។
៤ -តស្ស​ ទត្ថវិជាននំ ញ៉ាំងអ្នកនោះឲ្យ​ដឹង​ច្បាស់​នូវដំណើរ ​ដែល​ខ្លួន ញុះ​ញង់​នោះ។

ផរុសវាចា មានអង្គ ៣

១ -អក្កោសិតព្វោ បរោ អ្នកដទៃ​មានរូប​គឺខ្លួន​គប្បីជេរ​ប្រទេច ។
២ -កុប្បិតចិត្តំ ចិត្តខឹង​រន្ធត់។
៣ -អក្កោសនា បាន​ជេរ​ប្រទេច​គេ។

សម្ផប្បលាបៈ មានអង្គ ២

១ - ភារត​យុទ្ធសិតា​ហរណា​ទិនិរត្ថ​កថា ពាក្យ​ឥត​ប្រយោជន៍ មាន​រឿង​ចំបាំង នៃ​មហា​ភាតរ​និង​រឿង​រាម​ណ៍​លួច​​នាំនាងសិតា​ទៅតាម​ជា​ដើម ។
២ -តថារូប​ក​ថាកថនំ បាន​ពោល​នូវពាក្យ​ឥត​ប្រយោជន៍ មាន​សភាព​ដូច្នោះ ។

អភិជ្ឈា មានអង្គ២

១ -បរភណ្ឌំ ទ្រព្យជា​របស់​អ្នកទៃ ។
២ -អត្តនោ បរិណាមនំ គិត​ចង់បង្អោន​ទ្រព្យ​របស់​អ្នក​ដទៃ​នោះ​ឲ្យបាន​មក​ជា​ទ្រព្យ​របស់​ខ្លួន​ដោយ​កល​ឧបាយ​ផ្សេង​ៗ ។

ព្យាបាទៈ មានអង្គ២

១ -បរសត្តោ អ្នកដទៃ​ក្រៅពី​ខ្លួន។
២ -តស្ស តំ វិនាសចិន្តា គិតគំកួន​ប្រុង​នឹង​ឲ្យអ្នក​នោះ​ដល់​នូវ​សេចក្តី ​វិនាស​ដោយ​ហេតុ​នោះ​ៗ​ ។

មិច្ចាទិដ្ឋិ មានអង្គ២

១ - វត្ថុនោ ច គហិតា​ការវិបរិតតា ចិត្ត​ប្រែប្រួល​ដោយ​អាការ​ខុស​អំពី​ព្រះរតន​ត្រ័យ​ជា​ដើម ។
២ -យថា ច នំ គណ្ហាតិ តថាភាវេន តស្សូបដ្ឋានំ គំនិត​ដែល​យល់​ខុសនោះ​ឃើញ​ខុស​យ៉ាង​ណា ​ក៏​ប្រកាន់​សេចក្តី​ខុស​នោះ​ថាជា​ត្រូ​វវិញ​ ។

អកុសល​កម្មបថ ១០ ប្រការ ដូច​បាន​ពោល​មក​ហើយ​នេះ ទោះ​ត្រង់​បទ​ណា​ក្តី បើលុះ​ព្រមដោយ​អង្គនោះ​ៗ ទើប​ត្រូវ​ទោស​ ដល់​អ្នក ប្រព្រឹត្ត​ខុស អ្នក​នោះនឹង​បាន​នូវ​សេច​ក្តីទុក្ខ ​សេចក្តី​វិនាស​ក្នុងលោក​នេះ និង​បរ​លោក​នាយ បើ​ទុក​ជាមិន​ទាន់​ឲ្យ​ផល ​ឲ្យ​ឃើញ ​ច្បាស់​ ក្នុង​លោក​នេះ លុះ​ដល់​ទៅក្នុង​បរលោក​នាយ ​ក៍​គង់​នឹង​ឲ្យ​ផល​ដល់​អ្នក​នោះ​ពុំខាន​ឡើយ បើ​មិន​ទាន់ព្រម​ដោយ​អង្គនោះ​ៗ គឺថា​បើ​នៅខ្វះ អង្គ​ណា​មួយ​នោះ ​ក៏​មិន​ទាន់​បាន​ឈ្មោះ​ថា​មាន​ទោស​ក្នុង​អកុសល​កម្មបថ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នៅ​ឡើយ​ ។

អកុស​ល​កម្មបថ​ ១០​ ប្រការ ព្រមទាំង​អង្គ ចប់ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។

កុសលកម្មបថ

គន្លងឬ​ផ្លូវនៃអំពើ​ជា​កុសល ហៅ​ថា កុសល​កម្មបថ កុសល​កម្ម​បថ​មាន ១០ យ៉ាង​ គឺ កាយ​កម្ម អំពើ​ដែល សំរេច​ដោយ​កាយ​មាន ៣ យ៉ាង, វចី​កម្ម អំពើ​ដែល​សំរេច​ដោយវាចា​មាន​៤យ៉ាង ​មនោកម្ម អំពើ​ដែល​សំរេច​ដោយ​ចិត្ដ​មាន ៣ យ៉ាង រួមត្រូ​វ​ជា១០យ៉ាង ។

កាយកម្មមាន ៣ យ៉ាង

១ -បាណាតិបាតា វេរមណី ចេតនា​ជាហេតុ​វៀរ​ចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យធ្លាក់​ចុះ​កន្លង​គឺ​សម្លាប់​សត្វ ។
២ -អទិន្នាទានា វេរមណី ចេតនា​ជាហេតុវៀរ​ចាក​កិរិយា​កាន់​យក​នូវ​វត្ថុដែល​គេ​មិន​បាន​ឲ្យដោយ​កាយ ឬ វាចា​ ។
៣ -កាមេសុ មិច្ឆាចារា វេរមណី ចេតនា​ជា​ហេតុ​វៀរ​ចាក​កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ។

វចីកម្ម មាន ៤ យ៉ាង

១ -មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យ កុហក។
២ -បិសុណាយ វាចាយ វេរមណី ចេតនា​ជា​ហេតុ​វៀរ​ចាក​កិរិយា​ពោល​នូវ​ពាក្យ​ញុះ​ញង់​បំបែក​បំបាក់​អ្នក​ដទៃ​។
៣ -ផរុសាយ វាចាយ  វេរមណី ចេតនា​ជា​ហេតុ​វៀរចាកកិរិយា​ពោល​នូវពាក្យ​អាក្រក់​មាន​ពាក្យទ្រ​គោះ​បោះ​​បោក​ជេរ​ប្រទេច​អ្នក​ដទៃ​ជា​ដើម ។
៤ -សម្ផប្បលាបា វេរមណី ចេតនា​ជា​ហេតុវៀរ​ចាក​កិរិយា​ពោល​នូវ​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍​ ។

មនោកម្ម ៣យ៉ាង

១ -អនភិជ្ឈា មិនមាន​ចិត្ត​សម្លឹង​រំពៃ​ចំពោះ​ទ្រព្យ​របស់​អ្នក​ដទៃ ដោយ​គិត​បំរុង​នឹង​ឲ្យ​បាន​ជា​របស់​ខ្លួន។
២ -អព្យាបាទោ មិនមាន​ចិត្ត​ចង​គំនំ​គុំកួន​ប៉ង​នឹង​ឲ្យអ្នក​ដទៃ​ដល់​នូវសេចក្តី​វិនាស ។
៣ -សម្មាទិដ្ឋិ គំនិត​យល់​ឃើញ​ត្រូវ​ពិត ដោយ​ប្រកាន់​ឡើង​ថា​ជា​ត្រូវ​មែន។

អ្នក​ឯ​ណា​បាន​ប្រព្រឹត្ដ​ត្រូវតាម​កុសល​កម្ម​បថ​ទាំង​១០​ប្រការ ដូចបាន​ពោល​មក​ហើយ​នេះ អ្នក​នោះ នឹង​បាន​សេចក្ដី​សុខ សេចក្ដី​ចំរើន ក្នុង​លោក​ទាំងពីរ គឺ​ក្នុង​លោក​នេះ និង​បរ​លោក​នាយ​ជា​ប្រាកដ ។

កុសល​កម្មបថ ១០ ប្រការ ចប់​ដោយ​សង្ខេប​តែប៉ុណ្ណេះ


ស្រង់ចាក គេហទំព័រវត្តសង្ឃារាម

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៥ មេសា ឆ្នាំ២០១៧ (អាន: ២០២១១ ដង)
ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០១៦ (អាន: ៥០៩១៥ ដង)
ផ្កាឈូកផុតចាកទឹក និង ឧបមាផ្កាឈូក
ផ្សាយ : ០២ មេសា ឆ្នាំ២០១២ (អាន: ១៣៨១០ ដង)
ធម៌ប្រតិបត្តិសម្រាប់ជីវិតប្រចាំថ្ងៃ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០១២ (អាន: ៩៣០៥ ដង)
វិធីការសិក្សានិងអនុវត្តន៍បែប ៣
ផ្សាយ : ២៦ កុម្ភះ ឆ្នាំ២០១៥ (អាន: ១០៩០ ដង)
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០១៣ (អាន: ៨១១៦ ដង)
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយទ្រទ្រង់ការផ្សាយ ៥០០០ឆ្នាំ (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ កក្កដា នេះមានដូចជា ៖           វេជ្ជ. ម៉ៅ សុខ   ៥៤ ដុល្លា    |               ឧបាសក ជឿន ហ៊ុយ      ៣០ ដុល្លា        |             ឧបាសិកា កែវ សារិទ្ធ      ១០ ដុល្លា         |              Chan Pheak      ១២.៥ ដុល្លា    |              ប្អូន សាន្ត ពិសិដ្ឋ      ៥០ ដុល្លា         |              Somphors Noy      ២០ ដុល្លា         |              ប្អូនធ្វើការនៅថៃ      ២៥ ដុល្លា       |             អ៊ីម មាន គង់វត្តទន្លេអុំ       ៥០ ដុល្លា           |             Thuk Sokun      ១០ ដុល្លា           |             ឧបាសិកា លី ស៊ូហ្គិច ព្រមទាំងកូន ចៅ ចៅទួត (១២០ដុល្លា) សម្រាប់ ៦ខែ ឆ្នាំ២០១៨      ១២០ ដុល្លា      |             ឧបាសិកា ផាវ ឡុង ព្រមទាំងកូនចៅ      ៥០ ដុល្លា           |              Chrech Vira      ១១ ដុល្លា         |              ប្អូន ពិសិដ្ឋ      ១០ ដុល្លា        |             ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង, លោក សុង ណារិទ្ធ , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា  , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង  , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ,  លោកស្រី សាល រីណា និងស្វាមី ,  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ,  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​  ,  លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ  ,  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ ,  កញ្ញា ទា ភិច​ហួរ     បានទ្រទ្រង់ការងារផ្សាយ៥០០០ឆ្នាំ  ​ចំនួន ៦០០ដុល្លា   |     Soen Hean      ២.៥ ដុល្លា       |     Chourn Soknin      ៣ ដុល្លា        |     Dara & Sambath      ១៥ ដុល្លា            |     ក្រុមឧបាសិកា ស្រ៊ុន កែវ (ឬស្សីកែវ) ៦ម៉ឺនរៀល   |       ឧបាសិកា សុខ សាឡី  ៦ម៉ឺនរៀល   |      ឧបាសិកា ហេង ស៊ីវហ៊ុយ ៦ម៉ឺនរៀល   |      ឧបាសិកា វ៉ាន់ ១៥០០០រៀល   |      ឧបាសក សុខ ហេងមាន ១៥០០០រៀល   |      ឧបាសិកា វង ១ម៉ឺនរៀល   |      Bros Pich      ២៥ ដុល្លា             |      ឧបាសិកា ប៊ុន រ៉ានី      ១៥ ដុល្លា       |     Sophannareath Khun      ៨០ ដុល្លា            |     ឧបាសិកា ម៉ាត់ ម៉េងគា      ១៥ ដុល្លា        |      ប្អូន ​thach kimda នៅកូរ៉េ      ១០០ ដុល្លា       |     ឧបាសិកា និរន្ត      ២០ ដុល្លា        |      Touch Chantheany      ៥០ ដុល្លា            |     ក្រុមវេន ពុទ្ធបរិស័ទ មហាសង្គហៈ ជ្រកក្រោមម្លប់ ព្រះសទ្ធម្ម ទ្រទង់៥០០០ឆ្នាំ       ៣០០ ដុល្លា   |     ឧបាសក ឌៀប ថៃវ៉ាន់   ៦០ដុល្លា   ...    ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨     |          ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨         |      ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង    លោក សុង ណារិទ្ធ    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី    លោក វិទ្ធ គឹមហុង​   លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​    កញ្ញា ទា ភិច​ហួរ     បានជួយទ្រទ្រង់ ៥០០០ឆ្នាំ (១២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ​     ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០         |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨        |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨     |     Sokoun Thim (២៤០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន   (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា   (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសក ឌៀប ថៃវ៉ាន់  (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសិកា Srey Khmer   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក Yin Soun   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ឈិត សម្បូរ   (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          ឧបាសិកា ភួយ នាង   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |          Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |     តាន់ កុសល  ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ  ( ៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ  ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ ( ២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឯក ច័ន្ទ​ដារ៉ារិទ្ធ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ  (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ  (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨       |         Kc Cecilio (៦០ដុល្លា) សម្រាប់ឆ្នាំ ២០១៨        |          ឧបាសក ហេង វីរិន្ទ (១២០ដុល្លា) សម្រាប់ឆ្នាំ ២០១៨  ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...