30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៩,៨៧៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៣០,៤៩៣
សរុប ៣៨៩,៨១២,៩៧៧
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៣,០៦៨ ដង)

ជី​វិត​ជា​របស់​ក្តៅ​



 
តើ​អ្វី​ជា​ជី​វិ​ត​ ? ភ្នែក​ ត្រ​ចៀក​ ច្រ​មុះ​ អណ្តាត​ កាយ​ ចិត្ត​ រូប​ សម្លេង​ ក្លិន​ រស ផោដ្ឋ​ព្វៈ ធម្មា​រម្មណ៍​  និង​វេទនា​ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក​ ទ្វា​រ​ត្រចៀក​ ទ្វារ​ច្រមុះ​ ទ្វារ​អណ្តាត​ ទ្វារ​កាយ​ គឺ​ជា​តួ​ជីវិត​ ជា​របស់​ក្តៅ​ ។​ តើ​ក្តៅ​ព្រោះ​អ្វី​ ? ក្តៅ​ព្រោះ​ភ្លើង​កិលេស​ គឺ​ រាគៈ​ ទោ​សៈ​ មោ​ហៈ​ ។

នា​ពេល​បច្ចុ​ប្បន្ន​នេះ​ បើ​ទោះ​ជា​គ្មា​ន​អ្នក​ណា​ប្រាប់​ ក៏​យើង​អា​ច​ដឹង​​បាន​ថា​ សត្វ​លោក​កំ​ពុង​រស់​នៅ​ក្នុង​កម្តៅ​ ហើយ​កម្តៅ​នេះ​មាន​កំណើន​​កើន​ជាង​មុន​ ​១​ ដង​ ជា​ ៥​ ដង​ ឯ​ណោះ​ ។​ សភាព​ទាំង​អស់​នេះ​ក៏​ព្រោះ​តែ​ភ្លើង​រាគៈ​ ទោ​សៈ​ មោ​ហៈ​ ដែល​អា​ស្រ័យ​ នៅ​ក្នុង​ចិត្ត​របស់​សត្វ​លោក​ កាន់​តែ​មាន​ចំហេះ​ខ្លាំង​ឡើង​ៗ​ ដោយ​ហេតុ​ថា​ សត្វ​លោក​កាន់​តែ​ឆ្លាត​ មាន​ល្បិច​កល​ពិស​ពុល​ ក្នុង​ការ​ផ្គុំ​ភ្លើង​តណ្ហា​ ឲ្យ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើង​ៗ​ជា​លំដាប់​ ។

សត្វ​លោក​រឹ​ត​តែ​គ្មាន​ដឹង​ គ្មាន​ជំនឿ​ គ្មាន​ប្រកាន់​យក​ថា​ ការ​ពន្លត់​ភ្លើង​ រាគៈ ទោសៈ មោ​ហៈ គឺ​ជា​ចំណុច​ដ៏​ត្រ​ជាក់​ដ៏​កំពូល​របស់​ជី​វិត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គេ​ច្រើន​តែ​ស្វែង​រក​សេច​ក្តី​សប្បាយ​រីក​រាយ​លើ​បញ្ច​កាម​គុណ​ ដែល​ជា​ការ​ពង្រីក​ភ្នក់​ភ្លើង​ឲ្យ​កាន់​តែ​ធំ​ដោយ​គំនិត​បញ្ឆេះ​ច្រើន​ជាង​គំនិត​ពន្លត់​ ។

សកល​លោក​បាន​ក្លាយ​ទៅ​ជា​លោក​ដែល​មាន​កម្តៅ​ទាំង​មនុស្ស​ទាំង​សត្វ​ទាំង​សកល​ធាតុ​ក៏​ព្រោះ​តែ​មនុស្ស​ក្នុង​ពិភពលោក​នាំ​គ្នា​ស្ទាប​អង្អែល​នូវ​​បញ្ច​កាម​គុណ​ នាំ​គ្នា​បម្រើ​សេច​ក្តី​រីក​រាយ​សប្បាយ​បោក​ប្រាស់​ ប្រ​កប​ដោយ​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​ រាគៈ​ ទោ​សៈ មោ​ហៈ​ លើស​ពី​សម័យ​មុន​ៗ​ ១​ ជា ១០​ ដង ឬ​ ១​ ជា​ ២០ ដង​ ក៏​អាច​ថា​បាន​ ។

សព្វថ្ងៃ​នេះ​ មនុស្ស​បាន​នាំ​គ្នា​ពពាក់​ពពូន​ជំពាក់​ជំពិន​លើ​អំពើ​ដុ​ត​កម្តៅ​ខ្លួន​ឯង​ គឺ​នាំ​គ្នា​ថ្ងូរ​ នាំ​គ្នា​ជូរ​ចត់​ក្នុង​ជី​វិត​របស់​ខ្លួន​ គេ​នាំ​គ្នា​បង្កើន​កិ​លេស​របស់​ខ្លួន​ គេ​ប្រា​ថ្នា​លើក​ខ្លួន​របស់​គេ​ជា​ម្ចាស់​ពិភព​លោក ។

ជាង​នេះ​ទៅ​ទៀត​ គំនិត​របស់​មនុស្ស​ម្នាក់​ៗ​ តែង​មាន​ការ​ប្រ​កាន់​យក​នូវ​របស់​មិន​ទៀង​ ជា​ទុក្ខ​ ជា​អនត្តា​ ថា​ជា​របស់​ទៀង​ ជា​សុខ​ ជា​អត្តា​ ។ ប៉ុន្តែ​ការ​ប្រ​កាន់​ និង​គំហើញ​របស់​គេ​ទាំង​នោះ​លទ្ធ​ផល​ចុង​ក្រោយ​ គឺ​សំណើច​លាយ​ទំនួញ​ ភាពសម្អប់​លាយ​ឡំ​ភាព​ស្រឡាញ់​ សម្លូត​លាយ​កំណាច​ជា​ដើម​ ដែល​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ​ ស្ថិត​ក្រោម​លក្ខណៈ​ ដុត​បំផ្លាញ​ខ្លួន​ឯង​ដោយ​វិធី​ផ្សេង​ៗ​ យ៉ាង​មុខ​គួរ​ឲ្យ​សង្វេគ​ខ្លោ​ច​ផ្សា​ដោយ​គ្មាន​ដឹង​ខ្លួន​ឡើយ​ ។​

សូម​មេត្តា​ពិ​ចារ​ណា​នូវ​ពុទ្ធ​ភាសិត​មួយ​កន្លែង​ទៀត​ដូច​ខាង​ក្រោម​៖

" មិន​មាន​ភ្លើង​អ្វី​(ក្តៅ​)សើ្ម​ដោយ​រាគៈ  មិន​មាន​ចង្រៃ​អ្វី​(​ឲ្យ​ទោស​)​ស្មើ​ដោយ​ទោសៈ មិន​មាន​សំណាញ់​អ្វី​(ស្មុគ​ស្មាញ​)​សើ្ម​ដោយ​មោ​ហៈ "

តាម​ពុទ្ធ​ភា​សិត​ខាង​លើនេះ​ ស្តែង​ឲ្យ​យើង​ឃើញ​កាន់តែ​ច្បាស់​ថា សូម្បី​តែ​ភ្លើង​ពិត​ៗ​ ​ក៏​មិន​អាច​មាន​កម្តៅ​ស្មើ​ដោយ​​ភ្លើង​រាគៈ បាន​ឡើយ​ ។ ដូច្នេះ​ នរក​ក្នុង​លោក​នេះ​ គឺ​ជា​នរក​កាច​សាហាវ​ជា​ង​នរក​ស្រុក​ខ្មោច​ ព្រោះ​ភ្លើ​ង​ដ៏​ក្តៅ​គឺ​ រាគៈ ទោ​សៈ មោ​ហៈ​ នេះ​វា​ជា​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​ឬ​បង្កើត​ឲ្យ​មាន​នរក​ស្រុក​ខ្មោច​ ។

ស្រង់​ចេញ​ពី​សៀវ​ភៅ "តើ​នរក​មាន​ដែរ​ឬ​ទេ?" រៀប​រៀង​ដោយ ភិក្ខុ វជិរប្ប​ញ្ញោ​ សាន-សុជា​


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៦៤,៣៨១ ដង)
ការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ 
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ១៩,៤៣០ ដង)
ក្នុង​ពេល​ដែល​ចិត្ត​កើត​រោគ​ម្ដងៗ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៦,១៣៩ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.75
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿