ថ្ងៃ អង្គារ ទី ១៣ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៩,៣៨៥
Today
ថ្ងៃម្សិលមិញ ១៩១,៦៨៩
ខែនេះ ៣,៥៤០,០៨៧
សរុប ១៨៧,៣៧៦,៣០២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩០៧៤ ដង)

រឿង​អឌ្ឍ​មាស​ក​រាជ



 
រឿង​អឌ្ឍ​មាស​ក​រាជ
( ចាក​ អ. ភ.​ )
(​ ការ​មិន​ខ្ជះ​ខ្ជាយ​ទ្រព្យ​សម្បត្តិ​ ជា​លក្ខណៈអ្នក​មាន​​ )


ក្នុង​កាល​កន្លង​ទៅ​ហើយ​​ មាន​អ្នក​ស៊ី​ឈ្នួល​ម្នាក់​ នៅ​អា​ស្រ័យ​ត្រង់​ទ្វា​រ​ខាង​ជើង​ក្រុង​ពារាណ​សី​ គាត់​ស៊ី​ឈ្នួល​រែក​ទឹក​បាន​កន្លះ​មាស​ក​ (​ ៦​ សេន ) ហើយ​ទុក​ក្នុង​ចន្លោះ​ឥដ្ឋ ។ ថ្ងៃ​មួយ​ធ្វើ​ការ​ដល់​ទ្វារ​ខាង​ត្បូង​ក្រុង​ ជួប​ជា​មួយ​និង​ស្រី​អ្នក​ស៊ី​ឈ្នួលរែក​ទឹក​ម្នាក់​ ស្រី​នោះ​មាន​លុយ​កន្លះ​មាសក​ដែរ​ ។​

ក្នុង​ថ្ងៃ​មួយ​ មាន​គេ​លេង​ម​ហោ​ស្រព​ នាង​បាន​និយាយ​នឹង​បុ​រស​នោះ​ថា​ ប​ពិត្រ​ស្វា​មី​ យើង​គួរ​ទៅ​លេង​ម​ហោ​ស្រព​នឹង​គេ​ ។ បុ​រស​ស្វា​មី​ថា​ស្រួល​ហើយ​ អញ​មាន​លុយ​កន្លះ​មាស​ក​ដែរ​ ទុក​ក្នុង​ចន្លោះ​​ឥ​ដ្ឋ​ត្រង់​ទ្វារ​ខាង​ជើង​ក្រុង​ ចម្ងាយ​​​ ១២ ​យោជន៍​អំ​ពី​ទី​នោះ​ ។

នាង​ថា​ស្រួល​ហើយ​ ខ្ញុំ​ក៏​មាន​កន្លះ​មាស​ក​ដែរ​ អ្នក​ទៅ​យក​មក​រួម​គ្នា​ឲ្យ​បាន​ ១ មាស​ក​យើង​ទិញ​ផ្កា​កម្រង​ផង​ ទិញ​ទឹក​អប់​ផង​ ទិញ​ស្រា​ផង​ ។ បុ​រស​កំ​សត់​មាន​សេច​ក្តី​រីក​រាយ​ ព្រោះ​ស្រ​លាញ់​ពាក្យ​​ប្រ​ពន្ធ​​ ។ ពេល​នោះ​កំ​ពុងថ្ងៃ​ក្តៅ​ខ្លាំង​ គាត់ដើរ​យ៉ាង​លឿន​ហើយ​ច្រៀង​ប​ណ្តើរ​ផង​ ដើរ​បាន​ ៦ យោជន៍ជាន់​លើ​ខ្សាច់​ ក្តៅ​ដូច​រ​ងើក​ភ្លើង​ ក៏​បាន​ដល់​ទៅ​ក្បែរ​ព្រះ​លាន​ស្តេច ។

ក្នុង​​កាល​នោះ​ ព្រះ​ឧ​ទយ​រាជ​ ជា​ស្តេច​ក្នុង​ក្រុង​ពា​រាណ​សី​ កំ​ពុង​គង់​ត្រង់​សី​ហ​បញ្ជរ (​ បង្អួច ) បាន​ទត​ឃើញ​គាត់​ កំ​ពុង​ដើរ​ដូច្នោះ​ ទ្រង់​ព្រះ​ចិន្តា​ថា​ ថ្វី​អេះ​ក៏​បុ​រស​នេះ​មិន​អើ​ពើ​នឹងកំដៅ​សោះ​ បែរ​ជា​សើច​ផង​ ច្រៀង​ផង​ដើរ​ផង​ដូច្នេះ​ អញ​នឹង​សួរ​វា​មើល​ ! ក៏​ទ្រង់​ត្រាស់​បំ​រើ​ឲ្យ​ទៅ​ហៅ​មក​សួរ​ ។

គាត់​ដំ​ណាល​​រឿង​នោះ​សព្វ​គ្រប់​ថ្វាយ​ព្រះ​រា​ជា​ ទី​បំ​ផុត​ទូល​ថា​ប​ពិត្រ​ព្រះ​សម្ម​តិ​ទេព​ កំ​ដៅ​ព្រះ​អា​ទិត្យ​ មិន​ដុត​រោល​ទូល​បង្គំ​ទេ​ ឯ​កំ​ដៅ​កាម​ទើប​ដុត​ទូល​ព្រះ​បង្គំ​ ដូច​ក្នុង​ពេល​នេះ​​បាន​ជា​មិន​ក្តៅ​ ហើយ​រីក​រាយ​ មក​ពី​ទូល​បង្គំ​គិត​ថា​អញ​​ទៅ​យក​លុយ​មក​សប្បាយ​ជា​មួយ​ភ​រិយា​ ។ ព្រះ​រាជា​ត្រាស់​សួរ​បញ្ជាក់​ថា​ លុយ​របស់​អ្នក​មាន​ប៉ុន្មាន​ មាន​​ ១​ សែន​ក​ហា​ប​ណៈ​ឬ ? គាត់​ទូល​ថា​ទេ​ ! ព្រះ​រាជា​ទ្រង់​សួរ​បន្ថយ​ចំ​នួន​ជា​លំ​ដាប់​ដ​រាប​ដល់​ ១ មាស​ក​ គាត់​ទូល​ថា​ ទេ​ទៀត​ ព្រះ​រាជា​ត្រាស់​សួរ​ អ្នក​មាន​កន្លះ​មាស​ក​ឬ ? គាត់​ទូល​ថា​ ព្រះ​ក​រុ​ណា​ថ្លៃ​វិ​សេស​ ។

ព្រះ​រាជា​ទ្រង់​​សង្វេគ​ក្នុង​ព្រះ​ទ័យ​ បាន​ត្រាស់​ថាៈ​ ហៃ​បុ​រស​អើយ​ អ្នក​កុំ​ទៅ​ នៅ​ឆ្ងាយ​ចំ​នួន​ ៦ យោជន៍​ទៀតហើយ​កំ​ពុង​ក្តៅ​ដូ​ច​ភ្លើង​ផង យើង​​ឲ្យ​អ្នក​កន្លះ​មាស​ក​ គាត់​ទូល​ព្រះ​រាជា​ថា​ បើ​ទុក​ជា​ទូល​ព្រះ​បង្គំទទួល​ព្រះ​ទាន​រាជ​កន្លះ​មាស​ក​ហើយ​ ក៏​ទូល​ព្រះ​បង្គំ​មិន​ចោល​កន្លះ​មាស​ក​នោះ​ឡើយ​ នៅ​តែ​ទៅ​យក​ក្នុង​ពេល​ឥ​ឡូវ​នេះ​ដែរ​ ព្រះ​រា​ជា​ចេះ​តែ​ទ្រង់​បង្កើន​ព្រះ​រាជ​ទាន​រ​បស់​ព្រះ​អង្គ​ដ​រាប​ដល់​ ១​ រយ​កោ​ដិ​ និង​ទ្រព្យ​ដ​ទៃ​ទៀត​រាប់​មិន​អស់​ គាត់​នៅ​តែ​ក្រាប​ទូល​តាម​ពាក្យ​ដើម​ដ​ដែល​ ។

ព្រះ​រាជា​ចេះ​តែ​ល្បួង​ដោយ​បុណ្យ​ស័ក្ត​ផ្សេង​ៗ ដ​រាប​ដល់​​ឲ្យ​រាជ​ពាក់​កណ្តាល​ ទើប​គាត់​ព្រម​លះ​បង់​ចោល​កន្លះ​មាសក​ ហើយ​ឈប់​ធ្វើ​ដំ​ណើរ​កណ្តាល​ថ្ងៃ​កំ​ពុង​ក្តៅ​ ។ លំ​ដាប់​នោះ​ ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​ពួក​រាជការ​គ្រប់​ដំ​ណែង​ និង​រាជ​បំ​រើ​ឲ្យ​នាំ​បុ​រស​កំ​សត់​ទៅ​ងូត​ទឹក​ កោរ​ពុក​មាត់​ពុក​ចង្ការ ហើយ​ទ្រង់​​ឡាយ​ព្រះ​ហស្ថ​លេ​ខា​លើ​រាជ​ក្រិត្យ​ ព្រ​គល់​រាជ្យ​ពាក់​កណ្តាល​ឲ្យ​បុរស​កំ​សត់ ក៏​បាន​សោយ​រាជ្យ​ជា​ស្តេច​ ព្រះ​នាម​អឌ្ឍមាសកៈ​នោះ​ហោង​ ។

​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក​​



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៤៩៥៧ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៤០០០ ដង)
ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕