30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨២,១០៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៣១,៨២៧
សរុប ៣៨៣,៧១៨,៥២០
អានអត្ថបទ
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ១៦,៥០៦ ដង)

ពិ​ចារណា​សីល​បា​រមី



 
ការ​ពិ​ចារណា​ឃើញ​ទោស​​និង​អា​និ​សង្ឃ​ តាម​លំដាប់​នៃ​ការ​មិន​បរិ​ច្ចាគ​ និង​ការ​ប​រិ​ច្ចាគ​ជា​ដើ​ម​ ជា​បច្ច័យ​នៃ​បារ​មី​ទាំង​ឡាយ​ មាន​ទាន​បារ​មី​ជា​ដើម​ ។ ​គប្បី​ជ្រាប​វិ​ធី​ពិ​ចារ​ណា​ដូច​តទៅ​នេះ​៖

ពិ​ចារណា​សីល​បា​រមីៈ
- សីល​ ជា​ទឹក​លាង​នូវ​មន្ទិល​គឺ​ទោសៈ​ ដែល​មិន​អាច​ជម្រះ​បាន​ ដោយ​ទឹក​គង្គា​ជា​ដើម​ ។
- សីល​​​ កម្ចាត់​នូវ​អន្ត​រាយ​មាន​រាគៈ​ជា​ដើម​ ដែល​អាច​កម្ចាត់​បាន​ដោយ​ចន្ទន៍​លឿង​ជា​ដើម​ ។
- សីល ជា​គ្រឿង​ប្រ​ដាប់​យ៉ាង​វិសេស​របស់​មនុស្ស​ល្អ​ទាំង​ឡាយ ។
- សីល​ មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ​គ្រប់​ទិស​ និង​សមគួរ​គ្រប់​កាល​ ។
- សីល​ មាន​អំណាច​ដ៏​ក្រៃ​លែង​ ព្រោះ​នាំ​មក​នូវ​គុណ​ ដែល​ក្សត្រ​មហា​សាល​ជា​ដើម​ និង​ទេវតា​ទាំង​ឡាយ​គួរ​ក្រាប​សំពះ​ ។
- សីល ជា​ជណ្តើរ​ឡើង​ទៅ​កាន់​ទេវ​លោក​ មាន​​ស្ថាន​សួគ៌​ជាន់​ចាតុ​ម្ម​មហា​រាជិកា​ជា​ដើម ។
- សីល​ ជា​ឧ​បាយ​នាំ​ឲ្យ​បាន​សម្រេច​នូវ​ឈាន​ និង​អភិ​ញ្ញា​ ។
- សីល​ ជា​ផ្លូវ​ឲ្យ​ទៅ​ដល់​មហា​នគរ​គឺ​ព្រះ​និ​ព្វាន ។
- សីល ជា​ភូមិ​ប្រ​តិ​ស្ថាន​នូវ​សាវក​ពោ​ធិ​ បច្ចេក​ពោ​ធិ​ និង​សម្មា​សម្ពោ​ធិ​ញ្ញាណ​ ។
- សីល​ ដូច​ជា​កែវ​ទិព្វ​ ឬ​ដើម​កប្ប​ព្រឹក្ស​ ព្រោះ​ជា​ឧ​បាយ​ឲ្យ​សម្រេច​នូវ​អ្វី​ៗ​ តាម​ដែល​ប្រា​ថ្នា​ ។

- សីល​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថាៈ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រ​សិន​បើ​ភិក្ខុ​មាន​សេច​ក្តី​ប្រាថ្នា​ថា​ អាត្មា​អញ​គប្បី​ជា​ទី​ស្រឡាញ់​ ជា​ទី​ពេញ​ចិត្ត​ ជា​ទី​គោ​រព​ ជា​ទី​លើក​តម្កើង​ របស់​សព្រហ្ម​ចារី​ទាំង​ឡាយ​ ភិក្ខុ​គប្បី​ជា​អ្នក​ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល​ទាំង​ឡាយ​ចុះ​ ។
ម្នាល​អានន្ទ​ កុសល​សីល​ មាន​ការ​មិន​ក្តៅ​ក្រហាយ​ជា​ប្រយោ​ជន៍​ ។

ម្នាល​គហ​បតី​ទាំង​ឡាយ​ នេះ​ជា​អនិសង្ឃ​ ៥​ យ៉ាង​ជា​អ្នក​មាន​សីល​ ។ ៥ យ៉ាង​គឺ​
១. ដល់​ព្រម​ដោយ​ភោ​គ​សម្បត្តិ​
២. មាន​កិត្តិគុណ​ កិត្តិ​សព្ទ​ល្បី​ខ្ចរខ្ចាយ​ទៅ​
៣. មាន​សេច​ក្តី​ក្លៀវ​ក្លា​ក្នុង​កណ្តាល​បរិស័ទ​
៤. នឹង​មិន​វង្វេង​នៅ​ពេល​ជិត​ស្លាប់​
៥. ស្លាប់​ហើយ​នឹង​ទៅ​កើត​នៅ​សុគតិសួគ៌​ទេ​វលោក ។

- សីល​ ជា​និ​មិត្ត​នៃ​បីតិ​ និង​សោមនស្ស​ ដោយ​ការ​មិន​តិះ​ដៀល​ខ្លួន​ឯង​ផង​ អ្នក​ដទៃ​មិន​តិះ​ដៀល​ផង​ វិញ្ញូជន​សរសើរ​ផង​ មិន​មាន​អាជ្ញា​ភ័យ​ផង​ និង​មិន​មាន​ទុគ្គ​តិ​ភ័យ​ផង​ ។
- សី​ល​ ជា​ទី​តាំង​នៃ​សេរី​សួ​ស្តី​ ព្រោះ​តាំង​ចិត្ត​ទុក​ក្នុង​សេច​ក្តី​មិន​ប្រ​មាទ​ និង​ព្រោះ​ញ៉ាំង​ប្រ​យោ​ជន៍​ធំ​ឲ្យ​សម្រេច​ដោយ​មាន​ការ​គ្រប់​គ្រង​រក្សា​អំពី​សីល​ ដែល​សីល​នេះ​ជា​មង្គល​ដ៏​ឧ​ត្តម​ ។
- សីល​ ជា​កុល​សម្បត្តិ​ ព្រោះ​ថា​សូម្បី​បុគ្គល​មាន​ជាតិ​ត្រ​កូល​ទាប​ក៏​ដោយ​ លុះ​ដល់​បាន​បួស​ជា​ភិក្ខុ​អ្នក​មាន​សីល​ ក៏​ជា​បូជនីយ​បុគ្គល​របស់​ក្សត្រ​មហា​សាល​ជា​ដើម​ដោយ​ពិត​ ។
- សីល ជា​សម្បត្តិ​ដ៏​ប្រសើរ​ ក្រៃ​លែង​ជាង​សម្បត្តិ​ខាង​ក្រៅ​ ព្រោះ​មិន​ទូ​ទៅ​ដល់​ចោរ​ ដល់​ទឹក​ភ្លើង​ជា​ដើម​ ព្រោះ​អនុ​គ្រោះ​ដល់​លោក​ខាង​មុខ​ ព្រោះ​មាន​ផល​ច្រើន​និង​ព្រោះ​ជា​អធិ​ដ្ឋាន​គុណ​ គឺ​ជា​ទី​តាំង​នៃ​សមថៈ​ និង​វិបស្សនា​ជា​ដើម​ ។
- សីល​ ជា​ធំ​មាន​ភាព​ជា​ឥស្សរៈ​ដ៏​ក្រៃលែង​ ជាង​មហា​ក្សត្រ​ទៅ​ទៀត​ ព្រោះ​ជា​ឥស្សរៈ​មាំ​មួន​ផ្លូវ​ចិត្ត​ មិន​ជា​ទាសៈ​ក្នុង​ការ​ប្រ​ព្រឹត្ត​បញ្ចវេ​រា​ជា​ដើម​ ។
- សីល​ ប្រសើ​រ​ជាង​ជីវិត​ និង​ធ្វើឲ្យ​ជីវិត​រស់នៅ​សូម្បី​តែ​មួយ​ថ្ងៃ​ ប្រសើរ​ជាង​ជីវិត​អត់​សីល​ហើយ​រស់​នៅ​អស់​រយ​នៃ​ឆ្នាំ ។
- សីល​ ប្រ​សើរ​ជាង​រូប​សម្បត្តិ​ ព្រោះ​សីល​នាំ​មក​នូវ​ការ​ពេញ​ចិត្ត​ សូម្បី​តែ​គេ​នោះ​ជា​សត្រូវ​ ឬ​ចោរ​ និង​ព្រោះ​ជរា​ រោគ​ ព្រម​ទាំង​វិបត្តិ​ផ្សេងៗ​ គ្រប​សង្កត់​មិន​បាន​ ។ រូប​ កាយ​ ចាស់​ជរា​ ឈឺ​ និង​លំបាក​ថែ​រក្សា​រាល់​ថ្ងៃ​ ហើយ​ត្រូវ​បញ្ចប់​ត្រឹម​ស្លាប់​ទៅ​ត្រូវ​ដុត​ ឬ​កប់​ប៉ុណ្ណោះ​ឯង​ ។
- សីល​ វិសេស​លើស​លំនៅ​ឋាន មាន​វិមាន​ប្រាសាទ​ជាដើម​ទៅ​ទៀត​ ព្រោះ​ជា​ការ​តាំង​ចិត្ត​ដ៏​វិសេស​ ជា​សុខ​របស់​ចិត្ត​ សុខ​ត្រជាក់​ ដោយ​ចិត្ត​មាន​សីល​ហ្នឹង​ឯង​ ។
- សីល​ ជា​ញាតិ​ដ៏​ក្រៃ​លែង​ ព្រោះ​ថា​សូម្បី​មាតាបិតា​ ក៏​មិន​អាច​ធ្វើឲ្យ​សម្រេច​បាន​ដែរ​ នូវ​អ្វី​ដែ​ល​ជា​ប្រ​យោជន៍​របស់​សីល​ តែ​សីល​អាច​​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​សម្បត្តិ​ទាំង​ពួង​នោះ​ៗ​ ទាំង​អនុ​គ្រោះ​ដល់​បរ​លោក​ ទាំង​សម្បត្តិ​និ​ព្វាន​ ។
- សីល​ ប្រសើ​រ​ជាង​ចតុ​រង្គ​សេ​នា​ របស់​ព្រះ​រាជ​ព្រោះ​សីល​ច្បាំង​ឈ្នះ​កិលេស​ខ្លួន​ឯង​ ។
- សីល ប្រសើរ​ជាង​មន្ត​ និង​ថ្នាំ​ទិព្វ​ ព្រោះ​សីល​ជា​គ្រឿង​រក្សា​ខ្លួន​ ដែល​គេ​រក្សា​បាន​ដោយ​កម្រ​ ។
- សីល​ នាំ​ឲ្យ​មាន​ខ្លួន​ឯង​ជា​ទី​ពឹង​ និង​នាំ​ឲ្យ​អ្នក​មាន​សីល​ មាន​អធ្យាស្រ័យ​ប្រណីត​ឡើង​ៗ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា " ធម្មា​ ហរេ​ រក្ខតិ​ ធម្ម​ចារី   ធម៌​រមែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​ធម៌ "

កាល​ព្រះ​មហា​បុរស​ ពិ​ចារ​ណា​ឃើញ​ថា​ សីល​ប្រ​កប​ដោយ​គុណ​ដ៏​ច្រើន​ក្រៃ​លែង​យ៉ាង​នេះ​ហើយ សីល​សម្បទា​ដែល​នៅ​មិន​ទាន់​បរិ​បូណ៌​ ក៏​ដល់​នូវ​ភាព​បរិ​បូណ៌​ ដែល​មិន​ទាន់​បរិសុទ្ធ​ ក៏​ដល់​នូវ​ភាព​បរិសុទ្ធ​ ដោយ​ប្រ​ការ​ដូច្នេះ​ឯង​ ។

ប្រ​សិន​បើ​ធម៌​ទាំង​ឡាយ​មាន​ទោសៈ​ជាដើម​ ជា​បដិ​បក្ខ​ដល់​សីល​ គប្បី​កើត​ឡើង​ដល់​មហា​បុរស​នោះ​ក្នុង​ពេល​ខ្លះ​ដោយ​សន្សំ​សន្តាន​យក​យូរ​ហើយ​ បុគ្គល​ដែល​ជា​ព្រះ​ពោ​ធិសត្វ​នោះ​ រមែង​ពិ​ចារណា​យ៉ាង​នេះ​ថា​ '' អ្នក​តាំង​ចិត្ត​ពិត​​ប្រា​កដ​ ដើ​ម្បី​ត្រាស់ដឹង​ ប៉ុន្តែ​សូម្បី​សម្បត្តិ​ជា​លោកិយ​ អ្នក​ក៏​នៅ​មិន​អាច​ឲ្យ​ដល់​ទៅ​បាន​ផង​ ដោយ​ភាព​មិន​ប្រ​ក្រតី​នៃ​សីល​ ព្រោះ​ទោសៈ​នេះឯ​ង ដូច្នេះ​មិន​ចាំបាច់​និយាយ​ដល់​សម្បត្តិ​ជាលោកុត្តរ​ឡើយ​ ។

សីល​ជា​អធិ​ដ្ឋាន​ដើម្បី​សម្មា​សម្ពោ​ធិ​ញ្ញាណ ដ៏​លើស​លប់​ជាង​សម្បត្តិ​ទាំង​ពួង​ គួរ​ឲ្យ​បាន​ដល់​ដោយ​ឧ​ក្រិដ្ឋ​ក្រៃ​លែង​ ។ ម៉្យាង​ទៀត​ ភាព​ជា​អ្នក​ធ្វើ​នូវ​ឧ​បការៈ​ដល់​សត្វ​ទាំង​ឡាយ​ និង​ការ​បំពេញ​បារមី​ មាន​បញ្ញា​បារមី​ជា​ដើម​របស់​យើង​ ព្រម​ទាំង​ការ​ប្រ​កប​នូវ​គុណ​វិសេស​មាន​ឈាន​ជា​ដើម​នោះ​ វៀរ​ចាក​សេចក្តី​បរិសុទ្ធ​នៃ​សីល​ហើយ រមែង​សម្រេច​មិន​បាន​ឡើយ​ ព្រោះ​ហេតុ​នោះ​ អ្នក​ទើប​គួរ​ញ៉ាំង​សីល​ឲ្យ​បរិសុទ្ធ​ដោយ​ប្រពៃ​ " ។

នេះ​ជា​សេច​ក្តី​ដែល​ព្រះ​បរម​ពោ​ធិសត្វ​ពិ​ចារណា​នូវ​គុណ​របស់​សីល​ ដើម្បី​គ្រប​សង្កត់​នូវ​ធម៌​បដិ​បក្ខ​របស់​សីល ។

ស្រង់​ចាកពី សៀវ​ភៅ " បារមី​ ភាគ​១ " រៀប​រៀង​ដោយ លោកគ្រូ អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៦,០៩២ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២៧,៥៨០ ដង)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,២៩៨ ដង)
អាការរោគរបស់លោភៈមហារីកចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿