30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥០,៣២៩
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៥៤,៥១៦
សរុប ៣៨៩,២៣៧,០០០
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៩០៤ ដង)

សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់



ស្តាប់សំឡេង
 
រឿង​ឯកបុត្កគហបតី
(ចាក បិ. ម.)
(សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់)

កាល​នោះ​ព្រះ​មាន​ព្រះ​ភាគ គង់​នៅ​វត្ត​ជេតពន ជិត​ក្រុង​សាវត្ថី។ មាន​គហបតី​ម្នាក់ កើត​ទុក្ខ​ក្រៀម​ក្រំ បាន​ចូលល​ទៅ​គាល់ព្រះ​អង្គ ក្រាប​ថ្វាយ​បង្គំ​ហើយ​អង្គុយ​ក្នុង​ទីគួរ​មួយ។

ព្រះសម្ពុទ្ធ​ត្រាស់​សួរ​ថា ម្នាល​គហបតី អ្នក​មាន​មុខ​ក្រៀម​ស្រពាប់ស្រពោន តើ​មាន​ហេតុអ្វី?

គហបតី​ក្រាប​បង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏​ចម្រើន​ទូល​ព្រះបង្គំ​មាន​បុត្រ​តែមួយ​គត់​ ឥឡូវ​វា​ធ្វើមរណកាល​ចោល​ខ្ញុំ​ព្រះអង្គ​ទៅ។ និយាយ​ដូច្នេះ​ហើយ ក៏​យំសោក​ចំពោះ​ព្រះភ័ក្ត្រ រៀប​រាប់​ថា ម្នាល​កូនសម្លាញ់ ឪពុក​ស្រលាញ់​កូន​ណាស់ ស្រលាញ់​អូនស្មើ​ជីវិត តាំង​ពី​កូន​ស្លាប់​ទៅ ឪ​តែង​ទៅ​យំ​សោក ហៅ​រក​កូន​នៅ​ឈាបនដ្ឋាន​រាល់​ថ្ងៃ កិច្ចការ និង​ចំណី​អាហារ ឪ​លះ​បង់អស់​ហើយ ឥត​ចង់​បាន​ទ្រព្យ ឥត​ស្រេក​ឃ្លាន​ឡើយ តើ​ឥឡូវ​នេះ​កូន​នៅ​ទី​ណា​ ឲ្យ​ឪ​ឃើញ​មុខ​ផង។

ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ម្នាល​គហបតី ដំណើរ​នេះ​ពិត​យ៉ាង​ហ្នឹង​ហើយ សេចក្ដី​សោកស្ដាយ ខ្សឹកខ្សួល ទុក្ខតូច​ចិត្ត និង​ការ​ចង្អៀត​ចង្អល់​ចិត្ត តែង​កើត​មក​អំពី​សេចក្ដី​ស្រលាញ់ មាន​សេចក្ដី​ស្រលាញ់​ជា​ដែន​កើត។

គហបតី​ឆ្លើយ​បដិសេធ​ពុទ្ធភាសិត​នេះ​ថា ត្រូវ​ដូច្នេះ​ខ្លះ​ដែរ ប៉ុន្តែ​បើ​តាម​ពិត​នោះ សេចក្ដី​ត្រេកអរ និង​សេចក្ដី​រីករាយ តែង​កើត​មក​អីពី​​សេចក្ដី​ស្រលាញ់ មាន​ស្រលាញ់​ជា​ដែន​កើត​វិញ​ទេ។ និយាយ​ដូច្នេះ​ហើយ ក៏​ក្រោក​ចាក​អាសនៈ​ចេញ​ទៅ ឥត​មាន​ការ​គួរសម​ចំពោះ​ព្រះ​សម្ពុទ្ធ​ឡើយ។

ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ជួប​ពួក​អ្នក​លេង​ល្បែង​ភ្នាល់ ក៏​និយាយ​ប្រាប់​អ្នក​ទាំង​នោះ​ថា ព្រះពុទ្ធ​បាន​សម្ដែង​ខុស​យ៉ាង​នេះ​ថា សេចក្ដី​ទុក្ខសោក​កើត​មកពី​សេចក្ដី​ស្រលាញ់។ ចំណែក​ខ្ញុំ​យល់​ថា សេចក្ដី​ត្រេកអរ​រីក​រាយ​សប្បាយ កើត​ពី​សេចក្ដី​ស្រលាញ់​។ ពួក​អ្នក​លេង​ឆ្លើយ​អប​ជើង​ថា បាទទាន លោក​មាន​ប្រសាសន៍ពិត​ជា​ត្រូវ។ គហបតី​គិត​ថា វាទៈ​របស់​អញ​សម​គ្នា​នឹង​យោបល់​របស់​ពួក​អ្នក​លេង​ហើយ។ ក៏​ដើរ​ចេញ​ពី​ទី​នោះ​ទៅ។

ពាក្យ​នេះ​បាន​ឮ​ខ្ទរ​ខ្ទាល​ទៅ​ក្នុង​ព្រះរាជវាំង ព្រះបាទបសេនទិកោសល ត្រាស់​សួរ​នាង​មល្លិកា​ទេវីជាមហេសី​ថា ព្រះសមណគោតម ជាគ្រូ​របស់​នាង​បាន​សម្ដែង​ថា សេចក្ដី​ទុក្ខសោក​កើត​អំពី​សេចក្ដី​ស្រលាញ់ ដូច្នេះមែនឬ?

ព្រះ​នាង​មល្លិកាទេវី​ក្រាប​បង្គំ​ទូល​ថា បើ​ព្រះ​សម្ពុទ្ធបរមគ្រូ​សម្ដែង​យ៉ាងណា​ពិត​ជា​ដូច្នោះ​មែន​ហើយ។ វេលា​នោះ​ព្រះ​បាទ​បសេនទិកោសល ទ្រង់​ខ្ញាល់​ចំពោះ​នាង​មល្លិកាទេវី​ថា នែ! មល្លិកា​នាង​ចេះ​តែ​ចាក់​បណ្ដោយ ឲ្យ​តែ​គ្រូ​ថា​យ៉ាង​ណា សិស្ស​ចេះ​តែ​គាំទ្រ​ថា​ត្រូវ​យ៉ាង​​នោះ នាង​ចូរ​ជៀស​ចេញ​អំពី​មុខ​អញ​ទៅ នាង​ឯង​ខិល​ខូច​ណាស់។ នាង​ក៏​ចេញ​ទៅ​រាជ​ដំណាក់​វិញ។

លុះ​ទៅ​ដល់​ហើយ បាន​ហៅ​នាឡិជង្ឃ​ព្រាហ្មណ៍​ឲ្យ​ចូល​គាល់ មាន​ព្រះ​សវនីយ៍ថា នែ ព្រាហ្មណ៍​ចូរអ្នក​ទៅ​គាល់​ព្រះ​សម្ពុទ្ធ​បរមគ្រូ ថា​ខ្ញុំ​សូម​ថ្វាយ​បង្គំ​ព្រះ​បាទា ដោយ​សិរិ​សា​ហើយ​​ថា ខ្ញុំ​សូម​ក្រាប​បង្គំ​ទូល​សួរ​អំពី​ព្រះវាចា​ថា​សេចក្ដី​ទុក្ខ​សោក កើត​អំពី​សេចក្ដី​ស្រលាញ់ មាន​សេចក្ដី​ស្រលាញ់​ជា​ដែន​កើត តើ​ព្រះអង្គ​បាន​សម្ដែង​ដូច្នេះ​មែន​ឬទេ។

កាល​នាឡជង្ឃ​ព្រាហ្មណ៍​ទៅ​ដល់​ថ្វាយ​បង្គំ តាម​ដំណើរ​ការណ៍ ហើយ​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ពិត​ដូច្នេះ​មែន​រឿង​ធ្លាប់​មាន​មក​ហើយ។ ម្នាល​ព្រាហ្មណ៍ ក្នុង​ក្រុង​សាវត្ថី​នេះ មាន​ស្ត្រី​ម្នាក់​កើត​ទុក្ខ​សោក ព្រោះ​មាតា​ស្លាប់ នាង​ទៅ​ជា​ឆ្កួត ដើរ​គ្រប់​ច្រក់ល្ហក់​រក​មាតាខ្លួន។ នេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​សោក​កើត​អំពី​សេចក្ដី​ស្រលាញ់។

ម្នាលព្រាហ្មណ៍ ក្នុង​ក្រុង​សាវត្ថី​នេះ​ឯង មាន​បុរស​ម្នាក់​កើត​ទុក្ខ​ព្រោះ​មាតា​ស្លាប់​ដែរ បុរស​នោះ​ទៅ​ជា​ឆ្កួត​ដើរ​គ្រប់​ច្រក​ល្ហក​សួរ​រក​មាតាខ្លួន។ នេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​កើត​អំពី​សេចក្ដី​ស្រលាញ់។ ម្នាល​ព្រាហ្មណ៍ ក្នុង​ក្រុង​សាវត្ថីនេះ​ឯង មាន​ស្ត្រី​ម្នាក់​ទើប​នឹង​មាន​ស្វាមី ពួក​ញាតិរបស់​នាង​មិន​ពេញ​ចិត្ត​បាន​និយាយ​បំបែក​ចេញ​អំពី​ស្វាមី បម្រុង​លើក​នាង​ទៅ​ឲ្យ​បុរស​ដទៃ​ទៀត។

នាង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ស្វាមី​បាន​ដំណាល​រឿង​នោះ​ប្រាប់។ ឯ​ស្វាមី​ក៏​​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​នាង​ដែរ គិត​ស្រុះ​គ្នា​ដូច្នេះ​ហើយ ស្វាមី​កាប់​ប្រពន្ធ​ជា​ពីរ​កំណាត់ ហើយ​វះពោះ​ខ្លួនឯង​ស្លាប់​ជា​មួយ​គ្នា​ទៅ។ នេះ​ឯង​ជា​សេចក្ដី​ទុក្ខ​សោក កើត​អំពី​សេចក្ដី​ស្រលាញ់។

គ្រានោះ​ នាឡិជង្ឃ​ព្រាហ្មណ៍ ត្រេកអរ អនុមោទនា​ចំពោះ​ព្រះពុទ្ធភាសិត​នេះ ហើយ​ថ្វាយ​បង្គំ​លា​ទៅ​បរមរាជវាំង នាំ​ពុទ្ធភាសិត​នោះ​ទៅ​ក្រាប​ទូល​នាង​មល្លិកាទេវី​តាម​ដំណើរ​រឿង។ ព្រះ​នាង​មល្លិកាទេវី មាន​ព្រះទ័យ​រីករាយ ចូល​ទៅ​គាល់​ព្រះបាទ​បសេនទិកោសល ទូល​សួរ​ថា បពិត្រ​មហារាជ​កុមារីព្រះនាម​វជិរី ជារាជធីតា តើ​ព្រះអង្គ​សព្វ​ព្រះទ័យ​ស្រឡាញ់​ទេ?

 
-អើ​មល្លិកា យើង​ស្រឡាញ់ រជិរីកុមារីណាស់។
-បើកុមារីនេះ និរាស​ព្រាត់​ប្រាស់​ទៅ តើ​ព្រះអង្គ​មាន​សេចក្ដី​ទុក្ខ​សោក​តូច​ព្រះទ័យ​ឬទេ?
-អើ​ មល្លិកា បើ​ដូច្នេះ​មែន​ ជីវិត​របស់​អញ ក៏​មុខ​ជា​នឹង​ប្រែប្រួល​ទៅដែរ ចំណង់​បើ​សេចក្ដី​ទុក្ខ​សោក​នោះ​នឹង​ខាន​កើត​មាន​ដល់​អញ​ឯណា​បាន។
-បពិត្រ​មហារាជ នាង​វាសភខត្កិយា ព្រះអង្គ​សព្វ​ព្រះទ័យ​ស្រឡាញ់​ឬទេ?
-អើ​ មល្លិកា យើង​ស្រឡាញ់​វាសភខត្តិយា​ណាស់។
-បើ​នាង​ព្រាត់​ប្រាស់​និរាស​ទៅ តើ​ព្រះអង្គ​មាន​សេចក្ដី​ទុក្ខ​សោក​តូច​ព្រះទ័យ​ឬ​ទេ?
-​ពិត​ជា​មាន​ណាស់​ហើយ។
-បពិត្រ​មហារាជ វិឌួឌភសេនាបតី ព្រះអង្គ​សព្វ​ព្រះ​ទ័យ​ស្រលាញ់​រាប់អានឬទេ?
-អើ មល្លិកា យើង​ស្រលាញ់​សេនាបតីនេះណាស់។
-បើ​សេនាបតី​នោះ​ព្រាត់​ប្រាស់​និរាសទៅ តើ​ព្រះអង្គ​មាន​សេចក្ដី​ទុក្ខសោក​តូច​ព្រះទ័យ​ឬទេ?
-ពិត​ជា​មាន​ណាស់​ហើយ។
-បពិត្រ​មហារាជ ចុះ​ខ្លួន​ខ្ញុំ​ម្ចាស់ តើ​ព្រះអង្គ​សព្វព្រះទ័យ​ស្រលាញ់​ដែរ​រឺទេ?
-អើ​ មល្លិកា ឯង​ជា​ទី​ស្រលាញ់របស់​អញ​ណាស់​ដែរ។
-បើ​ខ្ញុំ​ម្ចាស់ ព្រាត់ប្រាស់​និរាស​ចាក​ព្រះអង្គទៅ តើ​ព្រះអង្គ​មាន​សេចក្ដីទុក្ខសោក អាឡោះអាល័យ​តូចព្រះទ័យ​ដែរឬទេ?
-អើ មល្លិកា! បើ​ឯង​ព្រាត់​ប្រាស់​ពីអញ​ទៅ សេចក្ដីទុក្ខសោក​ នឹង​កើត​មាន​ដល់​អញ​ប្រាកដ​ណាស់ សូម្បី​ជីវិត​អញ​ក៏​នឹង​ត្រូវ​ប្រែប្រួល​ទៅ​ដែរ។
-បពិត្រ​មហារាជ ដែន​កាសី និង​ដែនកោសល តើ​ព្រះអង្គ​សព្វ​ព្រះទ័យ​ឬទេ?
-អើ​ មល្លិកា ដែន​ទាំង​ពីរនេះ ជាទី​ស្រលាញ់​របស់​ព្រោះ​យើង​ប្រើប្រាស់​ខ្លឹមចន្ទន៍ ដែល​បាន​មក​អំពី​ដែន​ទ្រទ្រង់​កម្រង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ​អានុភាព​នេះ​ដែន​ទាំង​ពីរ​នេះ​ឯង។
-បើ​ដែន​ទាំង​ពីរ​នេះ មាន​វិបត្តិ​ប្រែប្រួល​ទៅ តើ​ព្រះ​មាន​សេចក្ដី​ទុក្ខ​សោក​ តូច​ព្រះទ័យ​ឬទេ?
-អើ មល្លិកា ពិត​ជា​មាន​ណាស់​ហើយ។ព្រះ​បាទបសេនទិកោសល ត្រាស់​ថា អស្ចារ្យ​ណាស់​មល្លិកា ព្រះសម្ពុទ្ធអង្គនោះ ប្រហែល​ជា​ទ្រង់​ត្រាស់​ដឹង​ឃើញ​ច្បាស់​ដោយ​ប្រាជ្ញាមែន នាង​ចូល​ឲ្យ​ទឹក​សម្រាប់​ជម្រះ​កាយ​ដល់​អញ។ លុះ​ព្រះអង្គ​ជម្រះ​ព្រះកាយ​ហើយ ពានាសំពត់ ប្រណម្យ​អញ្ជី​ឆ្ពោះត្រង់ទី​ព្រះសម្ពុទ្ធ ទ្រង់​គង់​បន្លឺ​ឧទាន​អស់​វារៈ​បី​ដង​ថា " នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស "។


កាល​បើ​ព្រះ​បាទ​បសេនទិកោសល ​បាន​យល់​ហេតុ​នៃ​សេចក្ដី​ស្រលាញ់ និង​សេចក្ដី​ទុក្ខសោក​ដូច្នេះ​ហើយ​នាង​មល្លិកា​ក្រាប​បង្គំ​ទូល​ថាៈ

បពិត្រ​មហារាជ​ ព្រះអរហន្ត​សម្ពុទ្ធ​បរមគ្រូ​របស់​ខ្ញុំ​ទ្រង់​ជ្រាប​ច្បាស់ ឃើញ​ច្បាស់​តាម​ដំណើរ​នេះ​ហើយ ព្រះ​អង្គ​ត្រាស់​សម្ដែង​ថា " បិយជាតិកា សោកបរិក្ខទោមនស្សុបាយាសា បិយប្បភូតិកា ប្រែថា សោកខ្សឹកខ្សួល សេចក្ដី​ទុក្ខតូចចិត្ត សេចក្ដីចង្អៀត​ចិត្ត តែងកើត​ឡើង​អំពី​សេចក្ដី​ស្រលាញ់ មាន​សេចក្ដី​ញំជាដែនកើត "។


ស្រង់​ចេញពី​សៀវភៅ​ប្រជុំ​និ​ទាន​ជាតក​
ដោយ​៥០០០​ឆ្នាំ​
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៥,៥៨២ ដង)
​ចំណេះ​វិជ្ជា​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៤,៧៤៣ ដង)
សេចក្តី​ព្រម​ព្រៀង​នៃ​ពួក​ក្រុម​នាំ​មក​នូវ​សេចក្តី​សុខ​
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ៣៤,៧៦៣ ដង)
ដឹងខ្លួនថាល្ងង់ គង់បានជាបណ្ឌិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.21
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿