30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៧,៧៥១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៦៥,៥៥២
សរុប ៣៨៥,៣៥២,២៤៥
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៥២ ដង)

ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ



ស្តាប់សំឡេង

 

រឿង​នាងកែវ​មណី​ និង​កណ្តុរ​
( ចាក​ អ. ព. )
( ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ )


កាល​កន្លង​​ទៅ​ហើយ មាន​សេដ្ឋី​ម្នាក់​ មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ពារាណ​សី​ ដែន​កាសី ។ គាត់​កប់​ប្រាក់​​ ៤០​ កោដិ​ក្នុង​ផែន​ដី​ ។ ភរិយា​សេដ្ឋី​ធ្វើ​ម​រណកាល​ទៅ​កើត​ជា​កណ្តុរ​​នៅ​ថែ​រក្សា​ប្រាក់​នោះ ។ ត្រកូល​ទាំង​អស់​ ក៏​វិ​នាស​ទៅ​តាម​លំ​ដាប់​ ។ ស្រុក​នោះ​កាល​​ម្ចាស់​លះ​បង់​ចោល​ហើយ រក​តែ​ចំ​ណាំ​ផង​មិន​បាន​ ។ កាល​នោះ​ មាន​ជាង​កែវ​មណី​ម្នាក់​ គាស់​ដុំ​ថ្ម​រើរក​កែវ​មណី​ ហើយ​គាស់​ថ្ម​ក្នុង​ស្រុក​ចាស់​នោះ​យក​មក​ដំ ។

មេ​កណ្តុរ​ត្រាច់​ចុះ​ឡើង​ទៅ​រក​ចំ​ណី​ បាន​ប្រទះ​នឹង​ជាង​នោះ​ មាន​សេចក្តី​ស្រលាញ់​កើត​ឡើង​ដោយ​គំ​និត​ថា​ ទ្រព្យ​របស់​អញ​ច្រើន​ គង់​តែ​វិនាស​ដោយ​មិន​សម​ហេតុ​ផល​ អត្មាអញ​ចូល​ដៃ​ជាមួយ​ជាង​នេះ​ នឹង​ចាយ​វាយ​ទ្រព្យ​បាន​ស្រួល​ ហើយ​ពាំ​មួយ​ក​ហា​ប​ណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ​ ។ ជាង​ឃើញ​ ក៏​និយាយ​លួង​លោម​ថា​ ម្នាល​នាង​ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ពាំ​កហា​បណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក​ ចូរ​អ្នក​យកកហា​បណៈ​នេះ​ទៅ​ចាយ​វាយ​ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។

ជាង​យក​កហា​បណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេ​កណ្តុរ​នោះៗ ទទួល​សាច់​យក​ទៅ​ស៊ី​ឯ​លំ​នៅ​ខ្លួន​ ។ មេ​កណ្តុរ​តែង​ឲ្យ​ទ្រព្យ​រាល់ៗ​ថ្ងៃ​ ដល់​ជាង​នោះ​ ហើយ​ទទួល​យក​សាច់​មក​បរិភោគ​ ។ ថ្ងៃ​ក្រោយ​បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​ជាង​កែវ​មណី​ៗ ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​ជា​រាល់​ថ្ងៃ​ដែរ​ ។

(​ មហា​ សំ​- សុខ​​និស្សិត​សាលា​បាលី​ជាន់​ខ្ពស់​ )
បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​និទាន​ជាតក

ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩០០ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០១៦ (អាន: ៧,៤៣៦ ដង)
ត្រៀម​ខ្លួន​ដើ​ម្បី​ចូល​រួម​ពិធី​បុណ្យ​​វិសាខ​បូ​ជា
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧៤,៥០១ ដង)
ព្រះពោធិសត្វក្នុងអត្តភាពជាមនុស្សទៅកាន់ទេវលោក មាន ៤ ជាតិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០២៩ ដង)
ហេតុ ៥ យ៉ាង​ ដែល​មានចំណង់​ចង់​បាន​បុត្រ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.4
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿