ថ្ងៃ ពុធ ទី ២៦ ខែ មេសា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៥,០៦៩
ថ្ងៃម្សិលមិញ ៥៨,៧៣៤
ខែនេះ ១,១៤២,៧៣៦
សរុប ៤១,១៥៣,៤២៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០១៣ (អាន: ៨៨០៥ ដង)

ការ​ដាំ​ដើម​ឈើ​ឈ្មោះ​ថា​ ធ្វើ​សេ​នា​សនៈ​ទាន​



 
រុក្ខ​ជាតិ​ទាំង​ឡាយ​ដែល​ដុះ​ហើយ​លើ​ផែន​ដី​ ធំ​ក្តី​ តូច​ក្តី​ ជា​រុក្ខ​ជាតិ​ដុះ​ឯង​ឬ​មាន​មនុស្ស​ដាំ​ គឺ​ជា​ជម្រក​យ៉ាង​ត្រ​ជាក់​សម្រាប់​មនុស្ស​ និង​សត្វ​ ដូ​ច​ជា​ដាំ​ដើម​ឈើ​ដែល​នៅ​តាម​ព្រៃ​ភ្នំ​ជា​ជម្រក​របស់​សត្វ​ព្រៃ​ទាំង​ឡាយ​ដូច​ជា​ ដំរី​ រមាំង​ ប្រើស​ ក្តាន់​ ជា​ដើម​ និង​សត្វ​បក្សា​បក្សី​ ជា​ច្រើន​ទៀត​ ដែល​បាន​រស់​នៅ​តាម​ព្រៃ​ឈើ​ទាំង​ឡាយ​នោះ ។​

ចំណែក​រុក្ខ​ជាតិ​ដែល​ដុះ​ក្នុង​ស្រុក​ ជា​ជម្រក​របស់​សត្វ​ស្រុក​ទាំង​ឡាយ​ និង​ជា​ជម្រក​របស់​មនុស្ស​ ជា​គ្រហស្ថ​ ឬ​បព្វ​ជិត​ ។ ដើម​​ឈើ​ណា​​នៅ​តាម​ដង​ផ្លូវ​ គឺ​ជា​ទី​ពឹង​របស់​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ​ គឺ​អ្នក​ដំណើរ​ទាំង​នោះ​តែង​ចូល​ទៅ​ជ្រក​សម្រាក​កាយ​ បរិ​ភោគ​អា​ហារ​ប្រ​កប​ដោយ​សេច​ក្តី​រី​ក​រាយ​ក្រោ​ម​ម្លប់​ឈើនោះ ។

បើ​ដើម​ឈើ​ណា​ដែល​ព្រះ​សង្ឃ​ ឬ​ពុទ្ធ​បរិស័ទ​បាន​ដាំ​នៅ​ក្នុង​ទី​អារាម​ គឺ​ដើម​ឈើ​នោះ​មាន​ប្រ​យោជន៍​សម្រាប់​ព្រះ​សង្ឃ​ផង​ ពុទ្ធ​បរិស័ទ​ផង​បាន​ជ្រក​ក្រោម​ម្លប់​ញ៉ាំង​ឲ្យ​កម្លាំង​កាយ​កើត​ឡើង​ ហើយ​បាន​បំពេញ​បុណ្យ​កុសល​ផ្សេងៗ​ នៅ​ខាង​ក្រោម​ម្លប់​ឈើ​ទាំង​នោះ​ ។

ម៉្យាង​ទៀត​រុក្ខ​ជាតិ​ខ្លះ​ ដែល​បាន​ដាំ​បណ្តុះ​អាច​នឹង​មាន​ផ្កា​មាន​ផ្លែ​និង​ស្លឹក​ជា​អាហារ​របស់​មនុស្ស​សត្វ​ទាំង​ឡាយ​ ដូច​ជា​ ដើម​ត្នោត​ ដើម​ដូង​ ដើម​ស្វាយ​ ដើម​អង្គា​ដី​ ជា​ដើម​ រុក្ខ​ជាតិ​ទាំង​នោះ​មាន​ប្រយោជន៍​ គឺ​ជា​ទី​ជម្រ​ក​ដ៏​ត្រ​ជាក់​ របស់មនុស្ស​សត្វ​ទាំង​ឡាយ​ និង​ជា​អាហារ​របស់​មនុស្ស​សត្វ​ទាំង​ឡាយ​ ។

ដូច្នេះ​បើ​បុគ្គ​ល​ឯណា​បាន​ដាំ​ដើម​ឈើ​តាម​ដង​វិថី​ក្តី​ តាម​ទី​រមណីយ​ដ្ឋាន​ក្តី​ តាម​ទី​សា​ធារណៈ​ក្តី​ និង​ក្នុង​វត្ត​អារាម​ក្តី​ គឺ​រមែង​បាន​ប្រយោជន៏​ពីរ​យ៉ាង​ គឺ​ប្រ​យោជន៍​សម្រាប់​ខ្លួន​ឯង​មួយ​ និង​សម្រាប់​អ្នក​ដទៃ​មួយ ។

ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​តើ​ដូចម្តេច​?

ក្នុង​បច្ចុប្បន្ន​នេះ នឹង​មាន​អ្នក​សរសើរ​រាប់​អាន​គេ​តែង​និយាយ​ថា​ លោកអ៊ុំ​ លោក​តា​ លោក​យាយ​ ឈ្មោះ​នេះ​បាន​ដាំ​ដើម​ឈើ​នៅ​ត្រង់​នេះ​ ត្រង់​នោះ​ជា​ដើម​ ហើយ​អ្នក​ផង​តែង​និយាយ​ទៀត​ថា​ អ្នក​ដាំ​ដើម​ឈើ​នេះ​គឺ​ជា​អ្នក​មាន​មេត្តា​ មាន​ករុណា​និង​មាន​បញ្ញា​វាង​វៃ​ ទើប​បាន​ថែ​រក្សា​ដើម​ឈើ​ទាំង​នេះ​ទុក​ឲ្យ​ជា​ប្រយោជន៍​ដល់​មនុស្ស​សត្វ​ទូ​ទៅ​ ម៉្យាង​ទៀត​អ្នក​ដាំ​ដើម​ឈើ​ជា​ទាន​ ក្នុង​បរ​លោក​ រមែង​បាន​នូវ​សម្ប​ត្តិ​មនុស្ស​និង​សម្ប​ត្តិ​ទេ​វតា​និង​រួ​ចផុត​ចាក​ទុក្ខ​ ។

ប្រ​យោជន៍​សម្រាប់​អ្នក​ដទៃ​ តើ​ដូច​ម្តេច​?

គឺ​បាន​ឲ្យ​អ្នក​ដទៃ​ជ្រក​អាស្រ័យ​ផង​ និង​ញ៉ាំង​ធាតុ​អាកាស​ក្នុង​ស្រុក​នោះ​ៗ​ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ល្អ​ ដូច​​ជា​ការ​​ ការ​ពារ​ខ្យល់​ព្យុះ​ជា​ដើម​ ។

ហេតុ​ដូច្នេះ​ យើង​ទាំង​អស់​គ្នា​ត្រូវ​ចេះ​ដាំ​ដើម​ឈើ​ និង​ជួយ​ថែ​រក្សា​ព្រៃ​ឈើ​ឲ្យ​បានគង់​វង្ស​ ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯង​និង​ដល់​សង្គម​ជាតិ ។

ព្រោះ​ដាំ​ដើម​ឈើ​មួយ​ដើម​ ដូច​ជា​បាន​កសាង​ផ្ទះ​មួយ​ខ្នង​ឲ្យ​ទៅ​ជា​ទាន​ដូច្នោះ​ដែរ​ ។

ស្រង់​ចាកសៀវភៅ " អា​និសង្ស​ទី​សេនា​សនៈ​ទាន​ " រៀប​រៀង​ដោយ ធម្មា​ចារ្យ​ កែវ-វិមុត្ត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
rn
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៦ មករា ឆ្នាំ២០១៥ (អាន: ២៣២៩ ដង)
សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌
ផ្សាយ : ៣០ មេសា ឆ្នាំ២០១៥ (អាន: ៦៤០ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ០៤ កុម្ភះ ឆ្នាំ២០១៧ (អាន: ៤១២២៩ ដង)
ការ​សង្គ្រោះ​របស់​ស្វាមី​ចំពោះ​ភរិយា
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro