ថ្ងៃ អង្គារ ទី ២៣ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១,៥៧១
ថ្ងៃម្សិលមិញ ៣៦,៨៧៧
ខែនេះ ៩៦៩,៥៦១
សរុប ៤២,៣៤៣,៦៣០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៦៣៩៤៤ ដង)

រឿង​ព្រះបាទ​បទុម​រាជ



ស្តាប់សំឡេង
 
រឿង​ព្រះបាទ​បទុម​រាជ
( ចាក ចូ. ធា. )
( ស្ត្រី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន​ ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់ )


កាល​កន្លង​ទៅ​ហើយ​ ព្រះរាជ​ក្រុង​ពារាណសី មាន​រាជ​បុត្រា ៧ ព្រះ​អង្គ ។ ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​រាជបុត្រ​ច្បង​ព្រះ​នាម​បទុម​រាជ​កុមារ ។ ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះរាជ​បិតា ទ្រង់​ព្រះ​ចិន្ដា​ថា​ ព្រះ​រាជ​កុមារ​ទាំង​នោះ​មុខ​ជា​នាំ​គ្នា​សម្លាប់​អញ ដណ្ដើម​យក​រាជ​សម្បត្តិ​តែ​សព្វ​ខ្លួន​ពុំ​ខាន​ ទើប​ទ្រង់​ព្រះ​ចិន្ដា​ដូច្នេះ​ហើយ មាន​ព្រះ​បន្ទូល​ថា ហៃ​បុត្រ​សម្លាញ់​មាស​ឪពុក​ទាំង​ឡាយ បា​កុំ​នៅ​ក្នុង​ទី​នេះ ចូរ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ទី​ដទៃ​សិន​ទៅ ទម្រាំ​តែ​អំណះ​ឥត​អំពី​បិតា​ទៅ សឹម​បាន​នាំ​គ្នា​មក​ទទួល​យក​រាជ​សម្បត្តិ​ជា​ខាង​ក្រោយ​ចុះ ។

ព្រះរាជ​កុមារ​ទាំង​នោះ ព្រមទាំង​ភរិយា ក៏​នាំ​គ្នា​ថ្វាយ​បង្គំ​លា​ព្រះ​វរ​មាតា​បិតា​ ហើយ​ចេញ​អំពី​នគរ​ទៅ ។ ទៅដល់​ផ្លូវ​ដាច់​ស្រយាល ដាច់​បាយ​ដាច់​ទឹក រក​ស្បៀង​អាហារ​បរិភោគ​ពុំបាន ក៏​បបួល​គ្នា​កាប់​ភរិយា​នៃ​ព្រះ​រាជ​កុមារ​ពៅ​ជា​មុន ចែក​សាច់​ជា​ ១៣ ចំណែក​ហើយ​ចែក​គ្នា​បរិភោគ​រៀង​ៗ ខ្លួន ។

ឯ​ព្រះ​ពោធិ​សត្វ ត្រូវ​បាន​ពីរ​ចំណែក គឺ​ព្រះ​អង្គ ១ ចំណែក ព្រះអង្គ​លាក់​ទុក ១ ចំណែក​រៀង​រាល់​ថ្ងៃ មិន​បរិភោគ​ឡើយ បរិភោគ​តែ​មួយ​ចំណែក​ជា​មួយ​ភរិយា ។ ឯ​ព្រះ​រាជ​កុមារ​ដទៃ​ ក៏​សម្លាប់​ភរិយា​ទាំង​៦ នាក់​យក​សាច់​ចែក​គ្នា​បរិភោគ តាម​លំដាប់​រហូត​មក​ដល់​ថ្ងៃ​គម្រប់ ៦ ។

ចំណែក​ព្រះ​ពោធិសត្វ​ហេតុ​តែ​មាន​ព្រះ​បញ្ញា​ឈ្លាស​វៃ បាន​ទុក​ចំណែក​ដែល​ត្រូវ​បាន​ខ្លួន​តែ​រាល់​ៗ​ថ្ងៃ លុះ​មក​ដល់​ថ្ងៃ​ទី ៧ ដែល​ត្រូវ​វេន​សម្លាប់​ភរិយា​របស់​ខ្លួន​នោះ ព្រះ​អង្គ​នៅ​សល់​ចំណែក​ទាំង​៦ ដែល​បាន​លាក់​ទុក​ពី​ថ្ងៃ​មុន យក​មក​ចែក​ដល់​ព្រះ​រាជ​កុមារ​ទាំង​ឡាយ ហើយ​ទ្រង់​ពោល​ថា ម្នាល​អ្នក​ទាំង​ឡាយ​ក្នុង​ថ្ងៃ​នេះ អ្នក​ចូរ​បរិភោគ​ចំណែក​ទាំង​នេះ​សិន​ចុះ ចាំ​ដល់​ថ្ងៃ​ស្អែក​សឹម​យើង​គិត​តទៅ​ទៀត ។

លុះ​ដល់​វេលា​រាត្រី ព្រះ​រាជ​កុមារ​ទាំង​នោះ​កំពង់​ដេក​លក់​ស៊ប់ ក៏​នាំ​ភរិយា​របស់​ព្រះ​អង្គ​រត់​គេច​បាត់​ទៅ ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​ទៅ ភរិយា​អស់​កម្លាំង​មិន​អាច​ដើរ​ទៅ​ទៀត​បាន​ព្រះ​ពោធិសត្វ​លើក​ភរិយា​បញ្ជិះ​លើ​ស្មា ហើយ​ខំ​ប្រឹង​ដើរ​ទៅ ដរាប​ដល់​បាន​ឆ្លង​ផ្លូវ​ដាច់​ស្រយាល​នោះ​ផុត ។ ឯ​ភរិយា​បាន​និយាយ​ថា បពិត្រ​ស្វាមី! ខ្ញុំ​ស្រេក​ទឹក​ខ្លាំង​ណាស់ ។

ព្រះពោធិសត្វ រក​ទឹក​ឲ្យ​ភរិយា​ផឹក​ពុំ​បាន ក៏​យក​ព្រះ​ខ័ន​ចោះ​ជង្គង់​បង្ហូរ​ឈាម​ឲ្យ​ភរិយា​ផឹក ។ ជន​ទាំង​ពីរ​នាក់​នោះ​ដើរ​ជា​លំដាប់​ទៅ បាន​ដល់​ទី ១ ក៏​ធ្វើ​បណ្ណសាលា​នៅ​ក្បែរ​មាត់​ស្ទឹង​គង្គា ។ កាល​នោះ ពួក​មនុស្ស​ជា​ច្រើន​ចាប់​បាន​ចោរ​ម្នាក់ ដែល​មាន​ទោស​ចំពោះ​ព្រះ​រាជា ហើយ​នាំ​យក​ទៅ​កាត់​ដៃ. ជើង. ត្រចៀក នឹង​ច្រមុះ​ឲ្យ​កំបុត​អស់​ដាក់​ក្នុង​ពោង​ពាយ​បណ្ដែត​ចោល​ទៅ​ក្នុង​ស្ទឹង​គង្គា​នោះ​ បុរស​កំបុត​នោះ​នោះ​ចេះ​តែ​ស្រែក​ថ្ងូរ​ហៅ ។ ព្រះ​បរម​ពោធិសត្វ​បាន​ឮ​សំឡេង​នោះ​​ហើយ​ មាន​មេត្តា​អាណិត​អាសូរ ចុះ​ទៅ​ក្នុង​ស្ទឹង​រើស​យក​ទៅ​បណ្ណសាលា រក​ថ្នាំ​លាប​បិទ​រុំ​ដំបៅ​ឲ្យ ។

ឯ​ភរិយា​ព្រះ​ពោធិសត្វ ខ្ពើម​រអើម​បុរស​កំបុត​នោះ មិន​ដែល​ក្រឡេក​មើល​ចំ​ឡើយ ព្រះពោធិសត្វ ទ្រង់​ថែរក្សា​បុរស​កំបុត​នោះ ទាល់​តែ​សះ​ជា​ដោយ​ស្រួល​បួល​ហើយ ភរិយា​របស់​ព្រះ​ពោធិសត្វ​នោះ ជា​ស្រី​អប្រិយ​មាន​គំនិត​អាក្រក់ ក្បត់​ចិត្ត​ស្វាមី កាល​បាន​ឱកាស​ស្ងាត់​ហើយ ក៏​នៅ​ជា​មួយ​បុរស​កំបុត​នោះ​ទៅ ឥត​កោត​ក្រែង​ដល់​ស្វាមី​ឡើយ មិន​តែ​ប៉ុណ្ណោះ​សោត គិត​រក​កល​ឧបាយ​នឹង​សម្លាប់​ព្រះ​ពោធិសត្វ ជា​ស្វា​មី​របស់​ខ្លួន​ទៀត ហើយ​ក៏​ក្លែង​និយាយ​ថា បពិត្រ​អ្នក​ជា​ស្វាមី កាល​ដែល​ខ្ញុំ​ជិះ​លើ​ស្មា​អ្នក ចេញ​ផុត​អំពី​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ​មក​បាន​ឃើញ​ភ្នំ​១ ធំ​ខ្ញុំ​បាន​បួង​សួង​បន់​ស្រន់​ទេវតា​ថា បើ​សិន​ជា​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​បាន​រួច​ជីវិត​កាល​ណា ខ្ញុំ​នឹង​ត្រ​ឡប់​មក​ធ្វើ​ពលិកម្ម​ដល់​លោក​ក្នុង​កាល​នោះ​ពុំ​ខាន ឥឡូវ​នេះ​ដល់​ពេល​ដែល​ខ្ញុំ នឹង​ត្រូវ​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​ហើយ​។

នាង​ថា​តែ​ប៉ុណ្ណោះ ក៏​នាំ​ព្រះពោធិសត្វ​ទៅ​ឯ​ភ្នំ​នោះ​ លុះ​ដល់​ហើយ​ទើប​និយាយ​ថា បពិត្រ​អ្នក​ជា​ស្វាមី​ខ្លួន​អ្នក​ជា​ទេវតា​ដ៏​ឧត្ដម​បំផុត ខ្ញុំ​នឹង​ដើរ​ប្រទាក់​សិន​អ្នក​៣​ជុំ ថ្វាយ​បង្គំ​អ្នក​ជាមុន​សិន រួច​ហើយ​សឹម​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​ជា​ខាង​ក្រោយ ។

ស្រី​ចង្រៃ​នោះ​ពោល​ពាក្យ​យ៉ាង​នេះ​ហើយ ក៏​ឲ្យ​ព្រះ​ពោធិសត្វ​ឈរ​បែរ​មុខ​ទៅ​រក​ជ្រោះ​ភ្នំ ហើយ​ធ្វើ​អាការៈ​ហាក់​ដូច​ជា​មាន​ប្រាថ្នា​ ដើម្បី​ថ្វាយ​បង្គំ​បូជា​ដោយ​ផ្កា​ភ្ញី ដើរ​ចូល​ទៅ​ក្រោយ​ខ្នង ច្រាន​ព្រះ​ពោធិសត្វ ទម្លាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​នោះ​ទៅ រួច ក៏​ម្នីម្នា​ត្រឡប់​ទៅ​កាន់​សំណាក់​អា​កំបុត​នោះ​វិញ​ដោយ​ប្រញាប់​ប្រញាល់ ។

ឯ​ព្រះ​បរម​ពោធិសត្វ​ ដែល​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​នោះ ហេតុ​តែ​បុណ្យ​បារមី ដែល​ព្រះ​អង្គ​បាន​សាង​ទុក​ពី​បុព្វ​ជាតិ​ ក៏​ធ្លាក់​ទៅ​លើ​ស្បាត​ស៊ុបទ្រុប​ លើ​ចុង​ល្វា​១​ដើម​ជា​ឈើ​ឥត​បន្លា តែ​ទ្រង់​មិន​អាច​ដើរ​ចុះ​ទៅ​ក្នុង​ទី​ដទៃ​បាន​ឡើយ ក៏​បេះ​ផ្លែ​ល្វា​បរិភោគ នៅ​លើ​ប្រគាប​ឈើ​នោះ​ឯង ។ ជួន​ជា​ពេល​នោះ​មាន​ស្ដេច​ទន្សង​១​ជា​សត្វ​ធ្លាប់​ឡើង​អំពី​ជើង​ភ្នំ​ទៅ​រក​ស៊ី​ផ្លែ​ល្វា ។

សត្វ​ទន្សង​នោះ​កាល​ឡើង​មក​ស៊ី​ផ្លែ​ល្វា​ ស្រាប់​តែ​ឃើញ​ព្រះ​បរម​ពោធិសត្វ​ ក៏​មាន​សេចក្ដី​ស្និទ្ធស្នាល​និង​ព្រះ​អង្គ​ ទើប​សួរ​ហេតុ​ដែល​ពោធិសត្វ​ធ្លាក់​ទៅ​ក្នុង​ទី​នោះ កាល​បាន​ស្ដាប់​ដឹង​សព្វ​គ្រប់​ហើយ​ក៏​ឲ្យ​ព្រះ​បរម​ពោធិ​សត្វ​ អង្គុយ​លើ​ខ្នង​របស់​ខ្លួន​ហើយ​រាវ​ឡើង​អំពី​ជ្រោះ​ភ្នំ នាំ​ចេញ​ទៅ​ដាក់​ដល់​ផ្លូវ ហើយ​ក៏​ត្រឡប់​ចូល​ទៅ​កាន់​ព្រៃ​វិញ ។

ឯ​ព្រះ​ពោធិសត្វ​ ទ្រង់​ទៅ​កាន់​បច្ចន្ត​គ្រាម ហើយ​នៅ​ក្នុង​ស្រុក​នោះ លុះ​អំណឹះ​ឥត​អំពី​ព្រះ​រាជ​បិតា​ទៅ ក៏​បាន​សោយ​រាជ្យ ទ្រង់​ព្រះនាម​ថា ព្រះ​បាទ​បទុម​រាជ គ្រប់​គ្រង​រាជ​សម្បត្តិ​ជា​ដំណ​ត​វង្ស​មក ព្រះ​អង្គ​បាន​សាង​សាលា​សម្រាប់​ឲ្យ​ទាន ៦ ខ្នង ហើយ​ចំណាយ​ទ្រព្យ​ក្នុង​១​ថ្ងៃ​៦​សែន​កហាបណៈ​ឲ្យ​ទាន​តែ​រាល់​ៗ​ ថ្ងៃ​ឥត​មាន​លោះ​ថ្ងៃ​ណា​មួយ​ឡើយ ។

កាល​នោះ​ ស្ត្រី​កាឡកណ្ណី​ខាត​លក្ខណ៍ បាន​បញ្ជិះ​អា​កំបុត​លើ​ស្មា ដើរ​ចេញ​មក​អំពី​ព្រៃ ទៅ​រក​សូម​ទាន​បាយ​ចំណី​គេ​សព្វ​ច្រកល្ហក ដើម្បី​ចិញ្ចឹម​រក្សា​អា​កំបុត កាល​បើ​មាន​គេ​សួរ​ថា បុរស​នេះ​ត្រូវ​ជា​អ្វី​នឹង​នាង វា​ក៏​តាំង​រៀប​រាប់​ប្រាប់​ថា យើង​ទាំង​ពីរ​នាក់​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា ពួក​ចាស់​ទំ​បាន​ផ្សំ​ផ្គុំ​ឲ្យ​ ខ្ញុំ​ក៏​សូម​តែ​ទ្រាំ​ខំ​ប្រឹង​រក្សា​ស្វាមី​របស់​ខ្លួន​ទៅ ។

អ្នក​នគរ​បាន​ឮ​សម្ដី​សារសព្ទ​រៀបរាប់​កុហក​ប្រាប់​ដូច្នោះ​ហើយ​ក៏​គិត​ថា នាង​នេះ​ជា​ស្រី​ល្អ មាន​សេចក្ដី​គោរព​ប្ដី​ណាស់​តើ ក៏​នាំ​គ្នា​ឲ្យ​បាយ​បបរ​ជា​ច្រើន​ បាន​ឲ្យ​ទាំង​កញ្ច្រែង​ធំ​មួយ ហើយ​ប្រាប់​ថា នាង​ចូរ​ដាក់​ប្ដី​របស់​នាង​ឲ្យ​អង្គុយ​នៅ​ក្នុង​កញ្ច្រែង​នេះ​ ហើយ​ទូល​ដើរ​ទៅ ដើម្បី​កុំ​ឱ្យ​លំបាក​ពេក ។

នាង​នោះ​ក៏​ធ្វើ​តាម​បង្គាប់​ដែល​គេ​ប្រាប់​ហើយ​ទួល​អា​កំបុត​ដើរ​រៀង​ៗ​ ទៅ​ដល់​ក្រុង​ពារាណសី​ដាក់​អា​កំបុត​ចុះ​ពី​ក្បាល ឈប់​សម្រាក​បរិភោគ​ចំណី​អាហារ​ក្នុង​សាលា​សម្រាប់​ឲ្យ​ទាន​ របស់​ព្រះ​ពោធិសត្វ​នោះ រួច​ហើយ​លើក​អា​កំបុត​ទូល​ទៅ​ទៀត​ ។

គាប់​ជួន​ជា​ពេល​នោះ​ព្រះ​បរម​ពោធិសត្វ ស្ដេច​យាង​ទៅ​ក្នុង​រោង​ទាន ដើម្បី​ព្រះ​រាជ​ទាន​ម្ហូប​ចំណី ដល់​ពួក​មហា​ជន​ទាំង​ឡាយ​ផ្ទាល់​ព្រះហស្ត​ព្រះ​អង្គ រួច​ហើយ​ ត្រឡប់​ចូល​ទៅ​កាន់​ព្រះរាជ​និវេសន៍​វិញ ស្រាប់​តែ​ទត​ឃើញ​ស្រី​នោះ​ត្រង់​ផ្លូវ​ហើយ ត្រាស់​សួរ​មហា​ជន​ទាំង​ឡាយ​ថា គេ​ទូល​អ្វី មនុស្ស​ទាំង​នោះ​ក៏​ក្រាប​ទួល​ថា បពិត្រ​ព្រះ​សម្មតិទេព ស្រី​នេះ​ទួល​ស្វា​មី​របស់​ខ្លួន​ដែល​កំបុត​អវយវៈ ជា​ស្រី​មាន​សេចក្ដី​គោរព​កោត​ក្រែង​ដល់​ប្ដី​របស់​ខ្លួន ។

ព្រះ​បរម​ពោធិ​សត្វ​ ក៏​ទ្រង់​ប្រើ​រាជ​បម្រើ​ឲ្យ​ទៅ​ហៅ​នាង​នោះ​មក​ហើយ ទ្រង់​ជ្រាប​ច្បាស់​ថា​ជា​ភរិយា​របស់​ព្រះអង្គ​ពី​ដើម ទើប​ទ្រង់​ឲ្យ​គេ​លើក​អា​កំបុត​នោះ​ចេញ​អំពី​កញ្ច្រែង​ ហើយ​ត្រាស់​សួរ​សព្វ​គ្រប់ ។

នាង​នោះ​ ក៏​បាន​ថ្លែង​សារសព្ទ​សេចក្ដី​ក្រាប​ទួល​កុហក​សព្វ​គ្រប់​ តាម​ន័យ​ដូច​ដែល​បាន​ថ្លែង​សារសព្ទ​រួច​មក​ហើយ​ក្នុង​ខាង​ដើម ព្រះ​រាជា​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ថា នាង​ឯង​ក្រែង​ជា​ភរិយា​របស់​បទុម​កុមារ ជា​ធីតា​របស់​ស្ដេច​ឯ​ណោះ​មែន​ឬ ហើយ​ជា​ស្រី​មាន​ឈ្មោះ​យ៉ាង​នេះ​ ផឹក​ឈាម​ដែល​ហូរ​ចេញ​ពី​ខ្លួន​អញ ហើយ​នាង​ឯង​ក្បត់​ចិត្ត​អញ​ទៅ​ស្រឡាញ់​អា​កំបុត​នេះ បាន​ច្រាន​អញ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​មែន​ឬ ?

ឥឡូវ​នេះ​នាង​ឯង​ស្គាល់​អញ​ឬ​ទេ​ឬ​ក៏​ស្មាន​ថា​អញ​ស្លាប់​ក្នុង​ជ្រោះ​នោះ​បាត់​ទៅ​ហើយ ត្រាស់​ដូច្នេះ​ហើយ​បង្គាប់​អាមាត្យ​ថា នែ​អ្នក​ទាំង​ឡាយ​រាល់​គ្នា​ចូរ​យក​អង្រែ​មក​សំពង​សម្លាប់​អា​កំបុត​ចង្រៃ​អប្រិយ​នេះ ឲ្យ​ឆាប់​ៗ​ទៅ ហើយ​ចូរ​នាំ​គ្នា​កាត់​ត្រចៀក​ច្រមុះ នៃ​ស្ត្រី​បាប​កាឡកណ្ណី​នេះ​ ឲ្យ​ឆាប់​កុំ​ទុក​វា ។

ព្រះពោធិសត្វ ដែល​ទ្រង់​ធ្វើ​អាការៈ​កំហែង​គំរាម​យ៉ាង​នេះ ដើម្បី​គ្រាន់​តែ​បង្អន់​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​មិន​បាន​ឲ្យ​គេ​ធ្វើ​យ៉ាង​ដូច្នេះ​ឡើយ ។ រួច​ហើយ​ព្រះ​អង្គ ​ទ្រង់​ប្រើ​រាជ​អាមាត្យ ឲ្យ​ចង​កញ្ច្រែង​លើ​ក្បាល​នាង​នោះ​ដូច​ដើម​វិញ​ហើយ ឲ្យ​ដាក់​អា​កំបុត​ទៅ​ក្នុង​កញ្ច្រែង​នោះ ទ្រង់​និរទេស​ឲ្យ​ចេញ​ផុត​ពី​ព្រំដែន​របស់​ព្រះ​អង្គ ។

បាន​ដកស្រង់​ចេញពី​សៀវភៅ​ប្រជុំ​និទាន​ជាតក

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០១៦ (អាន: ២០០២២ ដង)
រឿង​ប្រេត​ញី​ស៊ី​ខ្ទុះ​ឈាម
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០១៥ (អាន: ៨៤៦៤ ដង)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
ផ្សាយ : ១៤ តុលា ឆ្នាំ២០១៣ (អាន: ១៨៤២៥ ដង)
ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ
ផ្សាយ : ០៨ វិច្ឆិកា ឆ្នាំ២០១២ (អាន: ១៨២៣៣ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro