ថ្ងៃ ច័ន្ទ ទី ០៨ ខែ សីហា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣០,២៥៣
Today
ថ្ងៃម្សិលមិញ ១៥៥,៩៨៧
ខែនេះ ១,២៩៥,១៩៨
សរុប ២៦៨,៤៨២,៩១៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៦៤ ដង)

និយម​ន័យ​របស់​និ​ព្វាន​



 
ម្តង​នេះ​យើង​សាក​ល្បង​មក​ពិ​ចារ​ណា​ពី​និយម​ន័យ​ និង​ពាក្យ​អធិប្បាយ​អំពី​និរវណៈ​ តាម​ដែល​មាន​ប្រាកដ​នៅ​ក្នុង​គម្ពីរ​ភា​សា​បាលី​ជា​ន់​ដើម​ផ្សេង​ៗ​វិញ​ម្តង​ ។

" និរវាណៈ​ គឺ​ការ​រលត់​ទៅ​នៃ​ចំណង់​ (តណ្ហា​) ការ​លះ​បង់​នូវ​ចំណង់​ ការ​រលាស់​ចោល​នូវ​ចំណង់​ ការ​អស់​ទៅ​នៃ​ចំណង់​ ការ​ដាក់​ចុះ​នូវ​​ចំណង់ "

" គឺ​ការ​ស្ងប់​រម្ងាប់​ទៅ​នៃ​សង្ខតធម៌​ទាំង​ពួង​ ការ​លះ​ចោល​នូវ​កិលេស​ទាំង​ពួង​ ការ​ជីក​គាស់​ចោល​នូវ​ឫស​គល់​នៃ​ចំណង់​ ការ​ផ្តាច់​បង់​ចោល​នូវ​ចំណង់​គឺ​និ​ព្វាន​ "

" ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ! អសង្ខត​ធម៌​ (និរវាណៈ)​ជា​អ្វី ? ម្នាល​ភិក្ខុ​ទាំង​ឡាយ ! គឺ​ការ​រលត់​ទៅ​នៃ​សេច​ក្តី​ត្រេក​ត្រអាល​ (រាគក្ខយោ​) ការ​អស់​ទៅ​នៃ​ទោសៈ (​ទោសក្ខ​យោ​) ការ​អស់​ទៅ​នៃ​សេចក្តី​វង្វេង​ (មោហក្ខ​យោ​) ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​! នេះ​ឯង​ហើយ​ហៅ​ថា​ អសង្ខត​ធម៌​ (និព្វាន​) "

" ម្នាល​រាធៈ​ ! ការ​អស់​ទៅ​នៃ​ចំណង់​ (តណ្ហក្ខ​យោ​) គឺ​និ​ព្វាន​ "

" ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ! ក្នុង​ចំណោម​ធម៌​ដែល​មាន​បច្ច័យ​តាក់​តែង​ (សភាវៈ​ដែល​កើត​ឡើង​ព្រោះ​អាស្រ័យ​ហេតុ​) ឬ​មិន​មាន​បច្ច័យ​តាក់​តែងទាំង​ឡាយ ការ​ប្រោស​ចាក​នូវ​ភាព​ត្រេក​ត្រ​អាល​ (វិរាគៈ​) ចាត់​ថា​ជា​កំពូល​នៃ​ធម៌​ទាំង​ពួង​ ។ វិរាគៈ ក៏​គឺ​ការ​មាន​ឥស្ស​រភាព​ពី​ មានៈ​ ការ​បំបាត់​បង់​នូវ​ចំណង់​ ការ​ដក​ចេញ​នូវ​ការ​ប្រកាន់​មាំ​ ការ​កាត់​ផ្តាច់​នូវ​វដ្តៈ ការ​អស់​ទៅ​នៃ​តណ្ហា​ ការ​រំលត់​(កិលេស​) គឺ​និព្វាន​​ " ។

ពេល​បរិព្វា​ជក​ម្នាក់​សួរ​ព្រះ​សារីបុត្រ​ អគ្គ​សាវ័ក​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ថា " និ​ព្វាន​គឺ​អ្វី ? " ចម្លើយ​របស់​ព្រះ​សារីបុត្រ​ ក៏​មាន​លក្ខណៈ​ដូច​ទៅ​នឹង​និយាម​នៃ​អសង្ខត​ធម៌​ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​ត្រាស់​ទុក​នោះ​ថា " ការ​រលត់​ទៅ​នៃ​សេច​ក្តី​ត្រេក​ត្រ​អាល​ ការ​រលត់​ទៅ​នៃ​ការ​ខឹង​ក្រោធ​ ការ​រលត់​ទៅ​នៃ​សេចក្តី​វង្វេង " ។

" ការ​លះ​បង់​ចោល​ ​ឬ​ការ​កម្ចាត់​បង់​នូវ​តណ្ហា​និង​ការ​ពេញ​ចិត្ត​នៅ​ក្នុង​ឧ​បាទាន​ក្ខន្ធ​ ៥ គឺ​ការ​រំលត់​ទុក្ខ​ "

" ការ​រលត់​ទៅ​នៃ​វដ្តៈ និង​ធម៌​ដែល​នាំ​ឲ្យ​ក្លាយ​ទៅ​ជា​យ៉ាង​នេះ​ ឬ​យ៉ាង​នោះ​បាន​គឺ​និព្វាន "

ក្រៅ​ពី​នោះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​នៅ​បាន​ត្រាស់​ទៅ​ដល់​និរវាណៈ​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយ !​ សភាវៈ​ដែល​មិន​កើត​ មិន​ចាស់ និង​ដែល​បច្ច័យ​តាក់​តែង​មិន​បាន​ (​មិន​មាន​បច្ច័យ​តាក់​តែង​) នោះមាន​ពិត​ ។ ប្រសិន​បើ​សភាវៈ​ដែល​មិន​កើត​ មិន​ចាស់ និង​ដែល​មិន​មាន​បច្ច័យ​តាក់​តែង​មិន​មាន​ទេ​នោះ​ ក៏​នឹង​មិន​មាន​ការ​រលាស់​ខ្លួន​ចេញ​ចាក​សភាវៈ ដែ​ល​ កើត​ ចាស់ ឈឺ​ ស្លាប់ និង​ដែល​មាន​បច្ច័យ​តាក់​តែង​នោះ​ឡើយ​ តែ​ព្រោះ​មាន​សភាវៈ​ដែល​មិន​កើត​ មិន​ចាស់​ និង​ដែល​មិន​មាន​បច្ច័យ​តាក់​តែង​នោះ​ឯង​ ទើប​មាន​ការ​រលាស់​ខ្លួន​ចេញ​ចាក​សភាវៈ​ដែល​ កើត​ ចាស់​ ឈឺ​ ស្លាប់ ហើយ​ដែល​មាន​បច្ច័យ​តាក់​តែង​ " ។

" ទី​ដែល​មិន​មាន​ធាតុ​ ៤ គឺ​ ទឹក​ ដី​ ភ្លើង​ និង​ខ្យល់​ មិន​មាន​បណ្តោយ មិន​មាន​ទទឹង​ មិ​ន​មាន​ភាព​ហ្មត់ចត់​ មិន​មាន​ភាព​គ្រោក​គ្រាត​ អំពើ​ល្អ​និង​អាក្រក់​ នាម​និង​រូប​ បាន​ត្រូវ​កម្ចាត់​បង់​ទៅ​ទាំង​អស់​ មិន​មាន​លោក​នេះ​ មិន​មាន​លោក​ខាង​មុខ​ មិន​មាន​ការ​មក​ មិន​មាន​ការ​ទៅ​ មិន​មាន​ការ​ស្លាប់​ មិន​មាន​ការ​កើត​ មិន​មាន​អាយតនៈ​ខាង​ក្នុង​ និង​ អាយតនៈ​ខាង​ក្រៅ​ គឺ​ព្រះ​និព្វាន​ " ។

ដោយ​ហេតុ​ដែល​និរវាណៈ​ មាន​ការ​អធិប្បាយ​ដោយ​ស័ព្ទ​បដិសេធ​ (អវិជ្ជ​មាន​) ដូច្នេះ​ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ មាន​ការ​យល់​ខុស​ថា និរវាណៈ​ជា​សភាព​អវិជ្ជ​មាន​ ហើយ​ជា​សភាវៈ​ដែល​ទៅ​សម្តែង​ទៅ​ដល់​ការ​បំផ្លាញ​អត្តា (ខ្លួន​) ។ តាម​ពិត​ទៅ​ និរវាណៈ​ គឺ​មិន​បាន​បំផ្លាញ​អត្តា​សោះ​ឡើយ​ ព្រោះ​ថា​មិន​មាន​អត្តា​ដែល​នឹង​ឲ្យ​បំផ្លាញ​ ប៉ុន្តែ​ប្រ​សិន​បើ​ចាត់​ទុក​ថា​ជា​ការ​បំផ្លាញ​មែន​នោះ​ ក៏​ប្រហែល​ជា​ការ​បំផ្លាញ​នូវ​មោហៈ​ (សេច​ក្តី​ល្ងង់) ដែល​ជា​ការ​បំផ្លាញ​នូវ​ការ​យល់​ខុស​ ទាក់​ទងជា​មួយ​នឹង​អត្តា​ទៅ​វិញ​ទេ ។

វា​ពិត​ជា​មិន​ត្រឹ​ម​ត្រូវ​សោះ​ឡើយ​ ដែ​ល​នឹង​និយាយ​ថា និរវាណៈ​ ជា​សភាវៈ​មិន​មាន​ (សូន្យ​) ឬ​ថា​ជា​សភាវៈ​ដែល​មាន​ពិត​ ។ គំនិត​ថា​ " មិន​មា​ន​ " (​អវិជ្ជ​មាន​) និង​ " មាន​ " (វិជ្ជ​មាន​) នេះ​គឺ​វា​គ្រាន់​តែ​ជា​ការ​ប្រើ​នៅ​ក្នុង​លក្ខណៈ​ប្រៀប​ធៀប​ ដែលស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ទេ្វ​ភាព (​ជា​គូ​ៗ​) ប៉ុណ្ណោះ​ ។

ស័ព្ទ​ផ្សេង​ៗ​ទាំង​នេះ​ មិន​អាច​នាំ​មក​ប្រើ​ជា​មួយ​ " និរ​វាណៈ " ដែល​ជា​បរមត្ថ​សច្ចៈ​ ហើយ​ដែល​ស្ថិត​នៅ​លើ​ទ្វេ​ភាព​ គឺ​ការ​ប្រៀប​ធៀប​នោះ​បាន​ឡើយ​ ។ ពាក្យ​ពេចន៍​បដិសេធ​ (អវិជ្ជ​មាន​) ក៏​មិន​មែន​សុទ្ធ​តែ​មាន​ន័យ​ទៅ​ដល់​ សភាវៈ​ដែល​និយាយ​អំពី " ភាពមិន​មាន " ជានិច្ច​នោះ​ដែរ​ ។

ដូច​យ៉ា​ង​ពាក្យ​ថា " មាន​សុខ​ភាព​ល្អ​ " ក្នុង​ភាសា​បាលី​ ឬ​សំស្រ្កឹត​ថា " អារោគយា " ដែល​ជា​ពាក្យ​បដិសេធ​ មាន​អត្ថន័យ​ដោយ​រូប​ស័ព្ទ​ថា " ការ​មិន​មាន​រោគ " ដូច្នេះ​ពាក្យ​ថា " អារោគយា " នេះ​ មិន​មែន​ជា​សភាវៈ​អវិជ្ជ​មាន​ឡើយ​ ដូច​គ្នា​ទៅ​នឹង​ពាក្យ​ថា " ការ​មិន​ស្លាប់ " (​ស្រប​ទៅ​នឹង​ពាក្យ​សំស្រ្កឹត​ថា អម្រឹត​ឬ​បាលី​ថាអមតៈ ) ដែល​ជា​វេវចនស័ព្ទ​របស់និរវណៈដូច​គ្នា​ ជា​ពាក្យ​ក្នុង​លក្ខណៈបដិសេធ តែ​ក៏​មិន​មែន​មាន​ន័យ​ថា​ ការ​មិនស្លាប់​ជា​សភាវៈ​អវិជ្ជ​មាន​ឡើយ ។

ពាក្យ​ន័យ​ដូច​មួយ​ទៀត​របស់​ និរវាណៈ​ គឺ​ការ​រួច​ស្រឡះ​ (​បាលី​ថា​មុត្តិ​ឬ​សំស្រ្តឹត​ថា​មុក្តិ) ។ ពាក្យ​នេះ​ប្រហែល​ជា​គ្មា​ន​នរណា​និយាយ​ថា​ ការ​រួច​ស្រឡះ​ជា​ការ​មិន​មាន​ (អវិជ្ជ​មាន​) នោះ​ឡើយ​ ដ្បិត​ថា​ការ​រួច​ស្រឡះ​ គឺ​សំដៅ​ដល់​កា​រ​មាន​ឥស្សរភាព​ពី​អ្វី​ដែល​ជា​ឧ​បសគ្គ​ ដែល​មាន​ដំណើរ​ទៅ​នៅ​ក្នុង​ផ្លូវ​អាក្រក់​ ក៏​ដូច​ជា​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​អវិជ្ជ​មាន​ ម្លោះ​ហើយ​ពាក្យ​ថា​ " ការ​រួច​ស្រឡះ " មិន​មែន​ជា​សភាវៈ​បដិសេធ​នោះ​ឡើយ ។

ហេតុ​ដូច្នេះ​ និរវាណៈ មុត្តិ វិមុត្តិ​ និរោធ​ ឬ​និព្វាន​ បាន​ដល់​ការ​រួច​ផុត​ពី​អំពីអាក្រក់​ទាំង​ពួង​ ជា​ការ​រួច​ផុត​ពី​លោភៈ (សេចក្តីលោភ) ទោសៈ (ការ​ខឹង​ក្រោធ​) មោហៈ (​សេច​ក្តី​វង្វេង) ជា​ការ​រួច​ផុត​ពី​អ្វី​ៗ​គ្រប់​យ៉ាង​ ពីទ្វិភាវៈ (ទ្វេ​ភាព) ពី​ការ​ប្រៀប​ធៀប​ពី​កាលៈ​និង​ពី​ទេសៈ ។​

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៧៣,២៥៨ ដង)
ហេតុអ្វីអ្នកគោរពព្រះពុទ្ធសាសនា?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៨៣ ដង)
សត្វ​លោក​ស្រលាញ់ ជីវិត​ខ្លួន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩០១ ដង)
បុគ្គលមក​ដើម្បី្របយោជន៍ណា គួរគប្បីបំពេញ​ធ្វើនូវប្រយោជន៍នោះ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៤៤ ដង)
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៩១ ដង)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿