30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,៣៨៧
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧៩២,២០១
សរុប ៣៩០,៨៧៤,៦៨៥
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៣១៦ ដង)

អ្វី​ទៅ​ដែល​ហៅ​ថា​បុណ្យ ? អ្វី​ទៅ​ជា​តួ​បុណ្យ?



 
បុណ្យ
ពាក្យ​ថា បុណ្យ ជា​ភាសា​សំស្រ្តឹត, ភាសា​បាលីថា បុញ្ញៈ ។ ធម្ម​ជាតិ​ឯណា​ដែល​ជម្រះ​សម្អាត​សន្តាន​ចិត្ត​របស់​ខ្លួន​ ឲ្យ​ស្អាត​បរិសុទ្ធ​ផូរ​ផង់​ ប្រាស​ចាក​មន្ទិល​ គឺ​សេច​ក្តី​សៅ​ហ្មង​ចិត្ត​មាន​ លោភៈ ទោ​សៈ មោ​ហៈ ជា​ដើម​ ហៅ​ថា​ បុណ្យ ។ លោភៈ (​សេច​ក្តី​លោភ​លន់​) ទោសៈ (សេច​ក្តី​ខឹង​ក្រេវ​ក្រោធ​) មោហៈ​ (​សេច​ក្តី​វង្វេង​) ជា​អកុសល​មូល ឬ​ជា​ឫស​គល់​នៃ​អកុសល​ធម៌ ។

យើង​ធ្វើ​បុណ្យ​ ដើម្បី​ជម្រះ​នូវ​អកុសល​ធម៌​ ចេញ​ពី​ខន្ធ​សន្តាន​របស់​យើង​ ហើយ​ប្រ​មូល​យក​កុសល​ធម៌​មក​ជំនួស​វិញ ។ ដូចនេះ​ កុសល​ធម៌​ណា​ ដែល​ជម្រះ​សន្តាន​ចិត្ត​ឲ្យ​ស្អាត​ផូរ​ផង់​កុសល​ធម៌​នោះ​ឈ្មោះ​ថា បុណ្យ ។

បុណ្យ​ បើ​បក​ស្រាយឲ្យ​ងាយ​យល់​នោះ​ មិន​គឺ​អ្វី​ក្រៅ​ពី​សភាវៈ​ដែល​ហាម​ឃាត់​ចិត្ត​ បញ្ឈប់​ចិត្ត​ មិន​ឲ្យ​ត្រេក​ត្រ​អាល​ ចំពោះ​បាប​ ឬ​អកុសល​ធម៌​ បំភ្លេច​អារម្ម​ណ៍​បាប​ឲ្យ​អស់​ពី​ខន្ធ​សន្តាន​ រួច​ហើយ​បំពេញ​កុសល​ធម៌​ជំនួស​វិញ​ភ្លាម កុំ​ឲ្យ​សន្តាន​ចិត្ត​ទំនេរ​ ជា​ហេតុ​នាំ​ឲ្យ​ចិត្ត​ងាក​រេ​ទៅ​រក​កិលេស គឺ​គ្រឿង​សៅ​ហ្មង​ផ្សេង​ៗ​វិញ​បាន ។

ចិត្ត​ជា​ធម្ម​ជាតិ​ស្អាត​ថ្លា​ផូរ​ផង់​ ពី​កំណើត​លុះ​មាន​ឧ​បក្កិ​លេស​ គឺ​គ្រឿង​សៅ​ហ្មង​ចូល​មក​រុំ​ព័ទ្ធ​ ក៏​បណ្តាល​ឲ្យ​ចិត្ត​មាន​មន្ទិល​ មិន​បរិសុទ្ធ​ ។ យើង​ខំ​សាង​កុសល​ធម៌​ ដុះ​ខាត់​អប់​រំ​ចិត្ត​ឲ្យ​ស្អាត​ មាន​រស្មី​ត្រ​ចះ​ត្រ​ចង់​ ដូច​ប្រ​ក្រ​តី​ដើម​ឡើង​វិញ​ ដោយ​ពិ​ធី​ឲ្យ​ទាន​ រក្សា​សីល​ ចម្រើន​មេត្តា​ ភា​វនា​ ។​ល។​ ហៅ​ថា​ បុណ្យ​ ។

បុណ្យ​ មាន​ចេត​នា​ជា​តួ​ ។ ការ​កសាង​កុសល​កម្ម​ផ្សេង​ៗ​ សុទ្ធ​តែ​សម្រេច​ដោយ​ចិត្ត​ មាន​ចិត្ត​ជា​ប្រ​ភព​ផ្តួច​ផ្តើម​ ។ បុណ្យ​កើត​ឡើង​ក្នុង​ចិត្ត​ជា​មុន​ ទើប​កើត​ឡើង​ក្នុង​ផ្លូវ​កាយ​ និង​ផ្លូវ​វា​ចា​តាម​ក្រោយ​ ។ បុណ្យ​ដែល​កើត​ឡើង​ដោយ​ផ្លូវ​កាយ​ ហៅ​ថា​ កាយ​កម្ម​ កើត​ឡើង​ដោយ​ផ្លូវ​វា​ចា​ ហៅ​ថា​ វ​ចី​កម្ម​ កើត​ឡើង​ដោយ​ចិត្ត​ហៅ​ថា​ មនោ​កម្ម​ ។

បុណ្យ​ មាន​ហេតុ​ ឬ​លក្ខណៈ​ ៣​​យ៉ាងគឺ​៖
១. បសាទៈ   មាន​ចិត្ត​ជ្រះ​ថ្លា ។
២. សំ​វេគៈ   មាន​ចិត្ត​សង្វេគ​តក់​ស្លុត ។
៣. តេសុចរិ​តា​  មាន​ចិត្ត​ស្អាត​បរិ​សុទ្ធ ដោយ​កាយ​ វាចា ចិត្ត​ ។

បសាទៈ តាម​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​ថា កាល​បើ​មាន​ចិត្ត​រីក​រាយ​ ជ្រះ​ថា្ល​ចំពោះ​កុសល​ធម៌​ បាន​កម្ចាត់​បង់​ នូវ​មច្ឆរិយៈ​ (​សេច​ក្តី​កំណាញ់​) លះ​បង់​ទ្រព្យ​សម្បត្តិ​ទៅ​ជា​ទាន​ ជា​ហេតុ​នាំ​ឲ្យ​កើត​បុណ្យ​ ។

សំ​វេគៈ កាល​បើ​មាន​ចិត្ត​តក់​ស្លុត​ចំពោះ​សត្វ​និង​សង្ខារ​ ក្នុង​លោក​ទាំង​អស់​ថា ជា​សភាវៈ​មិន​ទៀង​ទាត់​ ការ​ត្រិះ​រិះ​សង្វេគ​ដល់​ សង្ខារ​មិន​ទៀង​នេះ​ ឈ្មោះ​ថា​អ្នក​មិន​ប្រ​មាទ​ ការមិន​ប្រ​មាទ​នេះ​ ជា​ផ្លូវ​នៃ​ព្រះ​និព្វាន​ ព្រះ​ពុទ្ធ​សម្តែង​ថា ជា​ហេតុ​នាំ​ឲ្យ​កើត​ បុណ្យ​ មួយ​ដែរ​ ។

តេសុ​ចរិ​តា កាល​បើ​ជន​បុ្រ​ស​ស្រី​ណា​ មាន​សេច​ក្តី​បរិសុទ្ធ​ ជ្រះ​ស្អាត​ ដោយ​កាយ​ វា​ចា​ ចិត្ត​ ក៏​បណ្តាល​ជា​ហេតុ​ឲ្យ​កើត​ទៅ​ជា​បុណ្យ​ព្រោះ​កាយ​ វា​ចា​ ចិត្ត​នេះ​ ជា​ប្រ​ធាន​នៃ​បុណ្យ​ កាល​បើ​ទ្វារ​ទាំង​បី​ (កាយ​ទ្វារ​ វចី​ទ្វារ មនោ​ទ្វារ​) នេះ​ស្អាត​ហើយ​ បុណ្យ​ក៏​កើត​ព្រម​ជា​មួយ​គ្នា​ ។ បុណ្យ​មាន​ស្ថាន​បី​គឺ​៖ ១. បុញ្ញ​ហេតុ (ហេតុ​របស់​បុណ្យ​) ២. បុញ្ញ​កិរិយា​ (​កិរិយា​ជា​បុណ្យ​) ៣. បុញ្ញ​ផល​ (​ផល​របស់​បុណ្យ​)

បុញ្ញ​ហេតុ  ចិត្ត​ជា​ប្រ​ភព​របស់​បុណ្យ​ ។ បុណ្យ​ គឺ​ជា​កុសល​ធម៌​ ដែល​មា​ន​ អលោភៈ អទោសៈ អមោ​ហៈ ជា​កុសល​មូល ។ គេ​លះ​បង់​សេច​ក្តី​លោភ​លន់​ (​លោភៈ) ដោយ​ការ​ឲ្យ​ទាន ។ គេ​លះ​បង់​ សេចក្តី​ក្រោធ​ខឹង​ (​ទោសៈ) ដោយ​ការ​រក្សា​សីល ។ គេ​លះបង់​សេចក្តី​វង្វេង​ (មោហៈ)​ ដោយ​ចម្រើន​ភាវ​នា​អប់​រំ​ប្រាជ្ញា​ ឲ្យ​ភ្លឺ​ថ្លា​ ហៅ​ថា​ ហេតុ​របស់​បុណ្យ​ គឺ​ បុញ្ញ​ហេតុ ។

បុញ្ញ​កិរិយា​ គឺ​ជា​បុណ្យ​ដែល​គេ​ធ្វើ​សម្រេច​ដោយ​វត្ថុ​នីមួយ​ៗ​ មាន​១០​យ៉ាង​ ហៅ​ថា​ បុញ្ញ​កិរិយា​វត្ថុ ១០ យ៉ាង​គឺ​៖
១. ទាន​មយៈ  បុណ្យ​សម្រេច​ដោយ​ការ​ឲ្យ​ទាន
២. សីលមយៈ  បុណ្យ​សម្រេច​ដោយ​ការ​រក្សា​សីល​
៣. ភាវនមយៈ  បុណ្យ​សម្រេច​ដោយ​ការ​ភាវនា​ចម្រើន​កុសល ។
៤. អបចាយនមយៈ បុណ្យ​សម្រេច​ដោយ​ការ​កោត​ក្រែង​ចាស់​ព្រឹទ្ធា​ចារ្យ​ រៀម​ច្បង ។
៥. បត្តិទានមយៈ បុណ្យ​សម្រេច​ដោយ​ការ​ចែក​រំលែកបុណ្យ​ដល់​គ្នា​ ។
៦. បត្តានុ​មោទនាយមៈ  បុណ្យ​សម្រេច​ដោយ​ការ​ត្រេក​អរ​ចំពោះ​ ចំណែក​បុណ្យ​ដែល​អ្នក​ដទៃ​ឲ្យ ។

៧. វេយ្យ​វច្ច​មយៈ បុណ្យ​សម្រេច​ដោយ​កា​រ​ខ្វល់​ខ្វាយ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ពិ​ធី​បុណ្យ​​នានា ។
៨. ធម្ម​ស្ស​វនមយៈ​ បុណ្យ​សម្រេច​ដោយ​ការ​ស្តាប់​ធម៌ ។
៩. ធម្ម​ទេស​នា​មយៈ​ បុណ្យ​សម្រេច​ដោយការ​សម្តែង​ធម៌ ។
១០. ទិដ្ឋុជុ​កម្ម​មយៈ បុណ្យ​​សម្រេច​ដោយ​ធ្វើ​ទិដ្ឋិ​ឲ្យ​ត្រង់​​ (សម្មា​ទិដ្ឋិ​) ។

បុញ្ញ​ផល​ គឺ​ផល​បុណ្យ​នី​មួយ​ៗ​ ដែល​យើង​សន្សំ​ទុក​ គឺ​ជា​ការ​សន្សំ​ទុក​នូវ​បុណ្យ​ជាប់​ជា​និច្ច​ នាំ​នូវ​សេច​ក្តី​សុខ​ ត្រ​ជាក់​ត្រជុំ​ ទូលំ​ទូលាយ​ មិន​មាន​​ក្រៅ​ក្រ​ហាយ​ អន្ទះ​អន្ទែង​ រួម​មក​ហៅ​ថា​ ផល​របស់​បុណ្យ​ ។

បុណ្យ​ ផ្តល់​នូវ​សម្ប​ទា​ ៥​​ យ៉ាង​ ហៅ​ថា បុញ្ញ​សម្ប​ទា​ គឺ​៖
១. ញាតិ​សម្ប​ទា​ សំបូរ​ដោយ​ញាតិ​ ។
២. អា​រោគ្យ​សម្ប​ទា​ បរិ​បូណ៌​ដោយ​សុខ​ភាព​មិន​មាន​រោគ​បៀត​បៀន​ ។
៣. ភោ​គ​សម្ប​ទា​ បរិ​បូណ៌​ដោយ​ទ្រព្យ​សម្ប​ត្តិ​ ។
៤. សីល​សម្ប​ទា បរិ​បូណ៌​ដោយ​សីល​ទាន ។
៥. ទិដ្ឋិ​សម្ប​ទា​ បរិ​បូណ៌​ដោយ​សម្មា​ទិដ្ឋិ​គឺ​ ប្រាជ្ញា​យល់​ឃើញ​ត្រូវ​ ។​


ដក​ស្រង់​ចេញ​ពី​សៀវភៅ​ " ទ្រឹ​ស្តី​កម្ម​ផល​ " រៀប​រៀង​ដោយ​ ឈុន​-គឹម​អៀក​

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៧,៤៨៨ ដង)
បដិបទា​ដែល​នាំ​សេចក្តី​សុខ​មក​ឲ្យ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៦៣ ដង)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.75
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿