30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៨,៩៦១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៦៦,៨៩៥
សរុប ៣៨៥,៥៥៣,៥៨៨
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,០១៣ ដង)

ធ្វើ​បុណ្យ​ដើម្បី​អ្វី​? ធ្វើ​បុណ្យ​ដើម្បី​លាង​បាប​?



 
ពុទ្ធ​សាស​និក​ជន​ទាំង​ឡាយ​គួ​រ​កុំ​ច្រ​ឡំ​ពាក្យ​ ធ្វើ​បុណ្យ​ និង​ ពាក្យ​ លាង​បាប​ ។ ដូច​បាន​ជ្រាប​ហើយ​ថា​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​លើក​យក​ទ្រឹស្តី​កម្ម​ផល​ជា​​មូល​ដ្ឋាន​ក្នុង​ពុទ្ធ​សាសនា​ ។

កម្ម គឺ​អំពើ​ដែល​មាន​ចេត​នា​ គឺ​ការ​តាំង​ចិត្ត​ជា​បច្ច័យ​ ។​ បើ​គ្មាន​ចេត​នា​ គឺ​ការ​តាំង​ចិត្ត​ អំពើ​ក៏​គ្មាន​ដែរ​ ។ អំពើ​ល្អ​ និង​អំពើ​អា​ក្រក់​ ពុំ​អាច​លុប​លាង​ ឬ​សង​គ្នា​បាន​ទេ​ ។ អំពើ​ល្អ​ រមែង​នាំ​មក​នូវ​ផល​ល្អ​ អំពើ​អាក្រក់​ រមែង​នាំ​មក​នូវ​ផល​អា​ក្រក់​ ។ ដាំ​ក្រូច​ បេះ​ផល​ក្រូច​ ដាំ​ស្វាយ​ បេះ​ផល​ស្វាយ​ ដាំ​មៀន​ បេះ​ផល​មៀន​ ពុំ​ដែល​មាន​ ដាំ​ដើម​ល្មុត​ បេះ​ផល​ទៀប​នេះ​ទេ ។

រី​ឯ​ការ​ធ្វើ​បុណ្យ​ ក៏​ដូច​គ្នា​ដែរ​ ពុំ​មែន​មាន​ន័យ​ថា​ យក​កុសល​កម្ម​ ទៅ​ទូ​ទាត់​ ស៊ី​សង​គ្នា​ជា​មួយ​អកុសល​កម្ម​ ឲ្យ​រួច​ជ្រះ​ស្រឡះ​ ដូច​យើង​យក​ប្រាក់​ទៅ​សង​ជំពាក់​គេ​ឲ្យ​រួច​ជា​អ្នក​ជា​នោះ​ឡើយ​ ។ អកុសល​កម្ម​ ដែល​យើង​បាន​ប្រ​ព្រឹត្ត​ យើង​ត្រូវ​តែ​ទទួល​ផល​អា​ក្រក់​ ចៀស​មិន​រួច​ ។

ឯ​បុណ្យ​ ឬ​កុសល​កម្ម​ ដែល​យើង​ធ្វើ​ គឺ​ដើម្បី​បំភ្លេច​អកុសល​កម្ម​ កុំ​ឲ្យ​​កើត​មាន​​ក្នុង​សន្តាន​ចិត្ត​ត​ទៅ​ទៀត​ រួច​ព្យា​យាម​សាង​អំពើ​ល្អ​ត​ទៅ​មុខ​ជា​និច្ច​និរន្តរ៍​ ដើម្បី​សេច​ក្តី​សុខ​សេច​ក្តីច​ម្រើន​ ក្នុង​បច្ចុប្បន្ន​ជាតិ​ និង​អនា​គត​ជាតិ​ ។

ព្រះ​ពុទ្ធ​សម្តែង​ថា​ ចិត្ត​ជា​បុណ្យ​ បុណ្យ​ជា​សុខ​ ។ ដូច​នេះ​ ទើប​យើង​តាំង​ចិត្ត​ធ្វើ​បុណ្យ​ប្រា​ថ្នា​សុខ​ ។ តាម​ច្បាប់​នៃ​កម្ម​ បើ​យើង​ប្រ​ព្រឹត្ត​អាក្រក់​តិច​ ប្រ​ព្រឹត្ត​ល្អ​បាន​ច្រើន​ យើង​ទទួល​ផល​អាក្រក់​តិច​ ផល​ល្អ​ច្រើន​ នា​អនាគត​ជាតិ​ ។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​សាង​បាប​ច្រើន​ជាង​ធ្វើ​បុណ្យ​ យើង​ទទួល​លទ្ធ​ផល​អាក្រក់​ច្រើន​ជា​ង​ល្អ​ នា​អនា​គត​ជាតិ​ ។

សរុប​សេច​ក្តី​មក​ យើង​ឃើញ​ថា​ ធ្វើ​បុណ្យ​ពុំ​មែន​លាង​បាប​ទេ ។ លាង​បាប ជា​វិធី​មួយ​របស់​សាសនា​ដទៃ​ផ្សេង​ ដែល​បាន​អះ​អាង​ថា​ បាប​ជន​ទាំង​ឡាយ​ ត្រូវ​បាន​លាង​ជម្រះ​ដោយ​ការ​មុជ​ទាំង​លាង​បាប​ ក៏​បាន​បរិសុទ្ធ​ស្អាត​ ដែល​ជា​ហេតុ​ផ្ទុយ​គ្នា​នឹង​ទស្សនៈ​ពុទ្ធ​និយម​ ។

ព្រះ​ពុទ្ធោ​វាទ​ ចែង​ថា​មិន​មាន​ជ​ន​ដទៃ​​ណា​ស្រឡាញ់​ជីវិត​យើង​ជាង​ជីវិត​របស់​គេ​ទេ​ ។ នត្ថិ​ អត្ត​ សមំ​ បេមំ​ សេចក្តី​ស្រ​ឡាញ់​អ្វី​ស្មើ​នឹង​ខ្លួន​មិន​មាន​ឡើយ​ បាន​សេចក្តី​ថា​ មិ​ន​មាន​នរណា​ស្រឡាញ់​ខ្លួន​យើង​ ជាង​ខ្លួន​យើង​ស្រឡាញ់​ខ្លួន​របស់​ខ្លួន​យើង​ទេ ។ នរណា​លូក​ភ្លើង​ អ្នក​ហ្នឹង​រលាក​ភ្លើង​ ពុំ​មែន​យើង​យក​ដៃ​លូក​ភ្លើង​ ស្រាប់​តែ​ទៅ​រលាក​ដៃ​អ្នក​ដទៃ​វិញ នោះ​គឺ​ពុំ​អាច​ទាល់​តែ​សោះ​ ។ អាស្រ័យ​ហេតុ​នេះ​ សូម​ពុទ្ធ​បរិស័ទ ឈប់​ច្រឡំ ពាក្យ​ថា ធ្វើ​បុណ្យ និង​ពាក្យ​ថា លាង​បាប

ទ្រឹស្តី​ពុទ្ធ​សាសនា​បញ្ជាក់​ថា បុណ្យ​នី​មួយ​ៗ​ដែល​ យើង​បា​ន​ធ្វើ​ យើង​រមែង​បាន​ទទួល​ជា​និច្ច​នូវ​ផល​ ឬ​ផ្លែ​ផ្កា​នៃ​បុណ្យ​ ហៅ​ថា​ ផលា​និសង្ស​ គឺ​ អានិសង្ស​នៃ​បុណ្យ​ ។ អា​និសង្ស​ ដែល​ជា​ផ្លែ​ផ្កា​នៃ​បុញ្ញ​កម្ម​ (​ការ​ធ្វើ​បុណ្យ​) មិន​គឺ​អ្វី​ក្រៅ​ពី​ចិត្ត​ត្រេក​អរ​រីក​រាយ​ ទូលំ​ទូលាយ​ធំ​ធេង​ ដូច​មហា​សាគរ​ មុន​ធ្វើ​ កំពុង​ធ្វើ​ និង​ធ្វើ​រួច​ហើយ​ ដោយ​បាន​សម្រេច​ផល​ជា​ទី​ពេញ​ចិត្ត​ ទទួល​បាន​នូវ​បុញ្ញ​សម្ប​ទា​គ្រប់​យ៉ាង​ ទាំង​ក្នុង​បច្ចុប្បន្ន​ និង​អនាគត​ ព្រម​ទាំង​ទទួល​អា​រម្ម​ណ៍​ ជា​បុណ្យ​ជាប់​ជា​និច្ច​ក្នុង​សន្តាន​ចិត្ត​ ។

អានិ​សង្ស​បុណ្យ ៥​ យ៉ាង​គឺ​៖
១. តិក្ខ​បញ្ញា​វិសា​ទោ​ មាន​ប្រាជ្ញា​ក្លៀវ​ក្លា​មោះ​មុត​ ។
២. សុវណ្ណ​តា​ មាន​ពណ៌​សម្បុរ​ល្អ​ ។
៣. សុ​រូប​តា​ មាន​រូប​ល្អ​ ។
៤. សុស​ណ្ឋានា​ មាន​សណ្ឋាន​ទ្រង់​ទ្រាយ​ល្អ​ ។
៥. ចក្ក​វត្តិ​រា​ជា​ហោ​តិ​ នឹង​បាន​ទៅ​ជា​ស្តេច​ចក្រ​ពត្តិ​ក្នុង​ជា​តិ​ណា​មួយ​មិន​ខាន​ឡើយ ។

ពុទ្ធ​មា​មក​ជន​ ដែល​ស្រឡាញ់​ពេញ​ចិត្ត​កល្យាណ​កម្ម​ (ការ​ធ្វើ​បុណ្យ​)​ តែង​នាំ​គ្នា​និយាយ​ត​ៗ​គ្នា​ថា​ ធ្វើ​បុណ្យ​បាន​បុណ្យ ។ ពាក្យ​នេះ​មាន​ន័យ​ថា​ ធ្វើ​បុណ្យ​បាន​ទទួល​ផលា​និសង្ស​ ។ ការ​ធ្វើ​បុណ្យ​កឋិន​ទាន​ បុណ្យ​ផ្កា​ ការ​កសាង​ព្រះ​វិហារ​ កុដិ​សាលា​ បង្គន់​ ផ្លូវ​ថ្នល់​ ស្ពា​ន​ អណ្តូង​ ស្រះ​ សាលា​រៀន​ មន្ទីរ​ពេទ្យ​ ការ​ផ្សព្វ​ផ្សាយ​ពុទ្ធ​សាសនា​ ដោយ​ការ​សម្តែង​ធម្ម​ទេ​សនា​ ឬ​ដោយ​ការ​ចង​ក្រង​ក្បួន​ច្បាប់​របស់​ព្រះ​ពុទ្ធ​ ជា​សៀវ​ភៅ​ បោះ​ពុម្ព​ផ្សាយ​ ចែក​ចាយ​ជា​ធម្ម​ទាន ។ល។​ សុទ្ធ​តែ​បាន​ទទួល​អនិសង្ស​តិច​ ឬ​ច្រើន​ តាម​កម្លាំង​នៃ​ការ​កសាង​ ឬ​កម្លាំង​បុណ្យ ។

ដោយ​អានិ​សង្ស​មាន​ច្រើន​សន្ធឹក​សន្ធាប់​ មិន​អាច​លើក​យក​មក​ពណ៌​នា​ទាំង​អស់​បាន​ ។

ដកស្រង់​ចេញ​ពី​សៀវ​ភៅ " ទ្រឹស្តី​កម្ម​ផល​ " រៀប​រៀង​ដោយ​ ឈុន​-គឹម​អៀត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨១៩ ដង)
ចូរកូនជាមនុស្សប្រដៅដោយងាយ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៨៧ ដង)
ការ​ពិត​ក្នុង​ចិត្ត​ (ម៉ែ​ឪ)
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៣,៣៥២ ដង)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ២៩,១៥៣ ដង)
វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០១២ (អាន: ១១,៧៦៩ ដង)
ស្តាប់ការអានគម្ពីរព្រះត្រៃបិដកភាគទី ២១
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៦០៥ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿