30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០,០៤១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៧៧,២២៨
សរុប ៣៨៩,៨៥៩,៧១២
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩០៥ ដង)

គ្រួសារកក់​ក្តៅ​ (ពាក្យ​ពេចន៍​ម៉ែ​ឪ)



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់! ពាក្យ​ថា​ គ្រួ​សារ​ជា​ពាក្យ​ដែល​មាន​សេចក្តី​ឬ​អត្ថ​ន័យ​ច្រើន​ គឺ​សំ​ដៅ​ដល់​ការ​ស្រឡាញ់​ ភាព​កក់​ក្តៅ​ ភាព​នៃ​ត្រកូល​តែ​មួយ​ជា​មួយ​គ្នា​ ។ល។​ ហើយ​តែង​ហៅ​គ្នា​ថា​ " អ្នក​ផ្ទះ​ខ្ញុំ​ " ឬ​គ្រួ​សារ​ខ្ញុំ​ជា​ដើម​ ។ សម័យ​ដែល​នៅ​ក្មេង​ៗ​ យើង​នៅ​រួម​គ្នា​ជា​គ្រួ​សារ​ មាន​សម្លេង​សើច​សប្បាយ​ មាន​សម្លេង​រត់​ប្រឡែង​គ្នា​ បរិ​ភោគ​អា​ហារ​រួម​គ្នា​ និង​ធ្វើ​អ្វី​ៗ​ជា​មួយ​គ្នា​ មាន​ភាព​រស់​រវើក​ ។ ឪ​ពុក​ម្តាយ​ សូម្បី​ធ្វើ​ការ​ហត់​នឿយ​អស់​កម្លាំង​យ៉ាង​ណា​ក៏​ដោយ​ លុះ​មក​ដល់​ផ្ទះ​ហើយ​គ្រាន់​តែ​ឃើញ​មុខ​កូន​ៗ​ រត់​មក​ទទួល​ ជួយ​កាន់​ជួយ​ទទួល​របស់​របរ​ និង​សាក​សួរ​ពី​ការ​ហត់​នឿយ​ប៉ុណ្ណឹង​ ម៉ែ​ឪ​ក៏​បាត់​អស់​នូវ​ការ​ហត់​នឿយ​ទៅ​ហើយ ។​ មាតាបិតា​ឃើញ​កូន​ញ៉ាំ​បាន គេង​បាន​លក់​ក៏​សប្បាយ​ចិត្ត​ ទាំង​អស់​នេះ​ឯង​ណ៎ា​កូន ដែល​គេ​ថា​ គ្រួសា​រ​មានភាព​កក់​ក្តៅ​នោះ ។

ឥឡូវ​នេះ​កូនក៏​បាន​ធំ​ៗ​អស់​ហើយ​ កូន​អើយ​ធ្វើជា​បង​ជា​ប្អូន​គ្នា​ កូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ ។ សាច់​ឈាម​ជា​មួយ​គ្នា​ យ៉ាង​ណា​ៗ​ក៏​កាត់​មិន​​បាន​ ពាក្យ​ចាស់​ពោល​ថា " កាត់​ទឹក​មិន​ដាច់ កាត់​សាច់​មិន​បាន " ដូច្នេះ​ចូរ​កូន​កុំ​ស្អប់​ខ្ពើម​ កុំ​កំណាញ់​ កុំ​ច្រណែន​ ឬ​ខឹង​ក្រោធ​គំនុំ​គុំ​កួន​អ្វី​ដល់​គ្នា​ឡើយ​ កូន​ត្រូវ​ជួយ​គ្នា​ និង​មើល​ថែ​គ្នា​វិញ​ទើប​បាន​ល្អ​ ។ បាន​មក​ធ្វើ​ជា​បង​ប្អូន​នឹង​គ្នា​ហើយ​ ស្រាប់​តែ​មក​ឈ្លោះ​ទាស់​ទែង​គ្នា​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់​ កូន​អើយ​ មនុស្ស​ល្អ​គេ​មិន​ឈ្លោះ​ទាស់​ទែង​គ្នា​ដូច្នេះ​ឡើយ​ ម៉្យាង​ទៀត​ កូន​ត្រូវ​គិត​ដល់​ទ្រូង​ម្តាយ​ឪ​ពុក​ផង​ណ៎ា​ កូន​ណ៎ា​ ។

គិត​ដល់​ពេល​ដែល​កូន​នៅ​តូច​ៗ​ ឈ្លោះ​គ្នា​ ហើយ​ក៏​ល្អ​នឹង​គ្នា​វិញ លេង​ចូល​គ្នា​វិញ​ដូច​ដើម​ ភ្លេច​រឿង​ចាស់​ដែល​កន្លង​ទៅ​អស់​ ហើយ​ស្រឡាញ់​គ្នា​ ព្រម​ព្រៀង​គ្នា​ មាន​អ្វី​ធ្វើ​ក៏​ជួយ​ធ្វើ​គ្នា​ ។ ល្អ​ណាស់​កូន​ មាន​រឿង​ខ្លះ​ៗ​ កាល​កូន​នៅ​ពី​តូច​នោះ​ កូន​គួរ​សិក្សា​តាម បើ​កូន​គិត​ថា​ កូន​ធំ​ហើយ​ កូន​មិន​ភ្លេច​រឿង​ដែល​ទាស់​ចិត្ត​ដូ​ច​កាល​កូន​នៅ​ពី​ក្មេង​ទេ​ តែ​កូន​ត្រូវ​កុំ​ប្រ​កាន់​គ្នា​ ។ កូន​អើយ​ ស្វាមី​ អាច​រកថ្មី​បាន​ ភរិយា​អាច​រក​ថ្មី​បាន​ កូន​ក៏​អាច​រក​ថ្មី​បាន​ដែរ​ តែ​បង​ឬ​ប្អូន​រក​មិន​បាន​ទៀត​ឡើយ​ មាន​ប៉ុនណា​ក៏​ប៉ុណ្ណឹង​ កាល​កាត់​បង​ កាត់​ប្អូន​ ក៏​ដូច​គ្នា​នឹង​ការ​កាត់​សាច់​ កាត់​ឈាម​របស់​ម៉ែ​របស់​ឪ​ដែរ​ណ៎ា​កូន ។

គ្រួ​សារ​កក់​ក្តៅ​       ម៉ែ​ឪ​កូន​ចៅ​        ត្រូវ​នៅ​ក្នុង​ធម៌
មិ​ន​តាម​កិលេស​    ចេះ​រស់​ក្នុង​ពរ​      អាយុ​បវរ​
                       គុណធម៌​ក្នុង​ចិត្ត​ ។

ស្រុង​-យូ​ហេង, អ្នក​ម្តាយ, លោក​ឪពុក, ស្រុង​-ចាន់​ណា, ស្រុង​-ចាន់​រតនា, ម្តាយ​មីង​
 

ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ "
រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៦៣,៥០៩ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩៥០ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សំដី
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣២,០៨៨ ដង)
ដើរយប់នោះមានទោសយ៉ាងណាខ្លះ?
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៥២៥ ដង)
ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣៩,៦២៨ ដង)
ព្រះបរម​សារីរិកធាតុនៃ​ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿