30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៣,៥៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨១,៥២៣
សរុប ៣៨៥,៥៦៨,២១៦
អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៨,០១៧ ដង)

បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​



 

បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​ មាន​លក្ខណៈ​ ៤​ យ៉ាង​គឺ៖
១. អញ្ញ​ទត្ថុហរោ​ ហោតិ​ គិត​ចង់​បាន​អ្វី​ៗ​អំពី​មិត្ត​តែ​ម៉្យាង​ ដោយ​សេច​ក្តី​ថា​ ជា​អ្នក​មាន​ដៃ​ទទេ​មក​កាន់​ផ្ទះ​របស់​សម្លាញ់​ ហើយ​ពោល​សរសើរ​របស់​នេះ របស់​នោះ​ ដែល​ជា​សម្បត្តិ​ទ្រព្យ​របស់​សម្លាញ់​ ឬ​ក៍​និ​យាយ​ថា​ មាន​អ្នក​ដទៃ​សរសើរ​យ៉ាង​នេះ​ យ៉ាង​នោះ​ ជួន​កាល​ក៏​ចាប់​កាន់​បបោស​អង្អែល​ ស្ទើរ​សុំ​ស្ទើរ​មិន​សុំ​ រហូត​ទាល់​តែ​បានសម្រេច​តាម​បំណង​ ។ មនុស្ស​ណា​ដែល​ហៅ​យើង​ថា​មិត្ត​ៗ​ ប៉ុន្តែ​ចង់​តែ​បាន​សម្ប​ត្តិ​ទ្រព្យ​របស់​យើង​ មនុស្ស​នោះ​ជា​មិត្ត​ប្លម​ មិន​មែន​ជា​មិត្ត​ពិត​ប្រាកដ​ទេ​ បើ​យើង​ឲ្យ​ញយ​ៗ​ ថ្ងៃ​ក្រោយ​សុំ​ត្រង់​ៗ​តែ​ម្តង​ មនុស្ស​នេះ​ឲ្យ​មិន​ចេះ​គ្រប់​ទេ​ ថ្ងៃ​ណា​ឈប់​ឲ្យ​ គេ​ដើរ​និយាយ​ប្រាប់​គេ​ឯង​ថា យើង​អា​ក្រក់​ចិត្ត​មិន​បាន​ ខ្វេះ​ក​កាយ​រឿង​នេះ​រឿង​នោះ​សំអុយ​ឈ្មោះ​យើង​នេះ​ហើយ​ទោស​របស់​ អភិជ្ឈា​ យើង​វិញ​ក៏​អញ្ចឹង​ដែរ​ ត្រូវ​ការ​ពារ​ឲ្យ​ណាស់​ ចំពោះ​អភិ​ជ្ឈា​នេះ​ ព្រោះ​វា​អាច​ឲ្យ​យើង​លួច​ប្រាក់​គេ​ទាំង​ដែល​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​ចោរ​ទៀត​ផង ។

. អប្បេន​ ពហុ​មិច្ឆ​តិ​ ប្រាថ្នា​ចង់​បាន​របស់​ច្រើន​ៗ​ អំពី​សម្លាញ់​ ដោយ​គ្រាន់​តែ​ឲ្យ​អ្វី​ៗ​ដល់​សម្លាញ់​បន្តិច​បន្តួច​ប៉ុណ្ណោះ​ គឺ​យក​របស់​តូច​ទាក់​យក​របស់​ធំ ។

. ភយស្ស​ កិច្ចំ ន​ ករោ​តិ មិន​ជួយ​ធ្វើ​កិច្ច​ការ​សម្លាញ់​នៅ​ពេល​ដែល​សម្លាញ់​មាន​ភ័យ​ មនុស្ស​របៀប​នេះ​ គឺ​ទាល់​តែ​មាន​វិបត្តិ​អ្វី​មួយ​ខ្លួន​ឯង​ ទើប​រត់​មក​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ឲ្យ​យើង​ មិន​មែន​ជួយ​ដោយ​ស្មោះ​ ស្រឡាញ់​យើង​ទុក​ជា​មិត្ត​ពិតប្រាកដ​នោះ​ទេ​ ។

. សេវតិ​ អត្ថ​ការណា​ សេព​គប់​មិត្ត​ព្រោះ​ហេតុ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មនុស្ស​របៀប​នេះ​ មិន​ឃើញ​គុណ​តម្លៃ​នៃ​ចិត្ត​សប្បុរស​រវាង​គ្នា​និង​គ្នា​ទេ​ គេ​មក​រាប់​អាន​យើង​ព្រោះ​យើង​មាន​លុយ​ ឬ​អ្វី​ៗ​ដែល​គេច​ង់​បាន​អំពី​យើង​តែ​ប៉ុណ្ណោះ​ ។

ការ​ងារ​ជ្រើស​រើស​មិត្ត​ ជួន​កាល​មួយ​ជីវិត​រក​មិត្ត​ពិត​ប្រាកដ​តែ​ម្នាក់​មិន​បាន​ផង​ មាន​មិត្ត​ខ្លះ​តណ្ហា​ក្រាស់​ក្បត់​ចិត្ត​យើង​ ប៉ុន្តែ​វា​អាច​មក​អំពី​ខ្លួន​យើង​ផង​ដែរ​ ដែរ​រក​មនុស្ស​ល្អ​មក​ធ្វើ​ជា​មិត្ត​មិន​បាន​ ព្រោះ​មារយាទ​យើង​វា​អន់​ពេក​ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខក​ខាន​មិន​បាន​មិត្ត​ល្អ​ ត្រូវ​អធិដ្ឋាន​ចិត្ត​ខ្លួន​ឯង​ យក​កុសល​ធម៌​ជា​មិត្ត​ដោយ​ការ​ប្រ​ព្រឹត្ត​ជួយ​ខ្លួន​ឯង​ បើ​យើង​ប្រព្រឹត្ត​ល្អ​ជាប់​លាប់​ហើយ​ បាប​មិត្ត​រមែង​ឃ្លាត​ឆ្ងាយ​អំពី​យើង​ ម្តង​ម្នាក់​ៗ​ ទី​បំផុត​យើង​នឹង​បាន​មិត្ត​ដ៏​ល្អ​ជា​ពុំ​ខាន​ ក្នុង​សេច​ក្តី​នេះ​​សំខាន់​គឺ​ជួយ​ខ្លួន​ឯង​ជា​មុន​សិន​ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ "មនុស្ស​និង​ការ​ងារ​ "
រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​ សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,២៥៤ ដង)
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី) 
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២១,៨៩១ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤០៥ ដង)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩៧១ ដង)
ហេតុ​អ្វី​សត្វ​នរក​មិន​ស្លាប់?
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៤៣៨ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿