30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៨,៨៨១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧២៩,៤៩៩
សរុប ៣៨៩,៨១១,៩៨៣
អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ២៤,៤២៣ ដង)

មង្គល​ដ៏​ឧត្តម សម្រាប់​មនុស្ស និង ទេវតា



 
ខ្ញុំ​បាន​ស្តាប់មក​យ៉ាង​នេះ ។ សម័យ​មួយ ព្រះមាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី​ ទៀប​ក្រុង​សាវត្ថី ។ គ្រានោះ​ឯង​  មានទេវតា ១​អង្គ កាល​រាត្រី​បឋម​​យាម កន្លង​ទៅហើយ​ មាន​រស្មី​ដ៏ល្អ​​ បានញ៉ាំងវត្ត​ជេតពន​ទាំងមួក​អោយ​ភ្លឺ​ស្វាង ហើយ​​ចូលគាល់​ព្រះមានព្រះ​ភាគ លុះ​ចូលទៅ​ដល់​ក្រាប​ថ្វាយ​បង្គំ​​ព្រះមាន​ព្រះភាគហើយ ឋិតនៅ​ក្នុង​ទីសមគួរ។

លុះទេវតានោះ​ ឋិតនៅ​ក្នុង​ទីសមគួរហើយ ទើប​ក្រាប​ទូល​ព្រះមាន​ព្រះភាគ ដោយគាថា យ៉ាងនេះថា៖

ពហូ  ទេវា  មនុស្សា  ច          មង្គលានិ  អចិន្តយុំ 
អាកង្ខមាននា  សោត្ថានំ        ព្រួហិ មង្គលមុត្តមំ ។


ទេវតា និង មនុស្ស​ទាំង​ឡាយ​ជាច្រើន ប្រាថ្នា​រកសួស្តី​ បានគិតរក​មង្គល​ទាំងឡាយ សូមព្រះ​​អង្គ​សំ​ដែង​ប្រាប់​នូវ​មង្គល​ដ៏ឧត្តម។ ព្រះមាន​ព្រះភាគទ្រង់ត្រាស់ថា៖

-ការ​មិនសេព​គប់ជន​ពាល​ទាំង​ឡាយ ១
-ការ​សេពគប់បណ្ឌិតជន​ទាំងឡាយ​ ១
-ការ​បូជាចំពោះ​បុគ្គល​ដែលគួរបូជា​ទាំង​ឡាយ ១    ទាំង​នេះជាមង្គល​ ដ៏ឧត្តម។

-ការនៅ​ក្នុង​ប្រទេស ដ៏សមគួរ ១
-ភាវៈនៃ​បុគ្គលបាន​ធ្វើបុណ្យ​ទុក ហើយ​ក្នុងកាល​មុន ១
-តំកល់​ខ្លួនប្រពៃ ១  ទាំងនេះជាមង្គល​ ដ៏ឧត្តម។

-ភាវៈនៃបុគ្គល​បាន​ស្តាប់ បានរៀន​ច្រើន ១
-សិល្បៈ គឺ​សេចក្តីឆ្លៀវ​ ឆ្លាស​ក្នុង​ហត្ថកម្ម របស់អ្នកបួស នឹង គ្រហ្ថ ១
-វិន័យ​ដែលបុគ្គល​សិក្សា​ប្រពៃ ១
-វាចា​ដែល​បុគ្គលពោលល្អ​ ១  ទាំងនេះជាមង្គល​ ដ៏ឧត្តម។

-ការបំរើ មាតាបិតា ១
-សេចក្តីសង្រ្គោះ​ដល់​បុត្រ នឹង ភរិយា ១
-ការងារ​ទាំងឡាយ​ដែល​មិនច្របូក​ច្របល់​១ ទាំងនេះជាមង្គល​ ដ៏ឧត្តម។

-ការបរិច្ចាគទាន ១
-ការ​ប្រព្រិត្តិ​ធម៏ ១
-សេចក្តី​សង្រ្គោះ​ញាតិទាំងឡាយ ១
-ការងារ​ទាំងឡាយ​ដែល​មិនមានទោស ១ ទាំងនេះជាមង្គល​ ដ៏ឧត្តម។

-ការមិន​ត្រេកអរ ក្នុងបាប និងការវៀចាកបាប ១
-សេចក្តី សង្រួមចាក​ការផឹកនូវទឹកស្រវឹង​ ១
-សេចក្តី មិនប្រមាថ ក្នុង​ធម៏​ទាំងឡាយ ១ ទាំងនេះជាមង្គល​ ដ៏ឧត្តម។

-សេចក្តីគោរព ១
-សេចក្តី​អោនលំទោន ១
-សេចក្តី​ត្រេកអរ តាម​មាន តាមបាន ១
-ភាព​ជាអ្នកដឹងនូវ ឧបការៈ ដែលអ្នកដ៏ទៃធ្វើហើយ ១
-ការ​ស្តាប់នូវធម៏​តាមកាល ១​ ទាំងនេះជាមង្គល​ ដ៏ឧត្តម។​

-សេចក្តីអត់ធន់ ១
-ភាវៈនៃបុគ្គល​ដែល​គេប្រដៅ​បាន​ដោយងាយ ១
-ការជួប​ប្រទះ នូវសមណៈ​ទាំង​ឡាយ ១
-ការសន្ទនា ទៅវិញ ទៅមក នូវធម៏តាមកាល ១​   ទាំងនេះជាមង្គល​ ដ៏ឧត្តម។

-សេចក្តីព្យាយាម​ដុតនូវបាបធម៏ ១
-ការប្រព្រិត្តិនូវធម៏ដ៏ប្រសើរ ១
-ការឃើញនូវ​អរិយសច្ចៈ​ទាំងឡាយ ១
-ការធ្វើអោយជាក់​ច្បាស់​នូវ​ព្រះនិព្វាន ១​  ទាំងនេះជាមង្គល​ ដ៏ឧត្តម។

-ចិត្តនៃ​បុគ្គលណា ដែល​លោកធម៏ទាំងឡាយ ពាល់ត្រូវហើយមិនរំភើបញាប់ញ័រ ១
-ការ​មិនឃើញសេចក្តីសោក ១
-ធូលី គឺ រាគៈ  ប្រាសហើយ ១
-ចិត្ត​ក្សេមក្សាន្ត ១  ទាំងនេះជាមង្គល​ ដ៏ឧត្តម។

ទេវតា និង មនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ  ជាអ្នកមិន​ចាលចាញ់ ក្នុងទី​ទាំងពួង តែងដល់នូវសិរីសួស្តី ក្នុងទី​ទាំងពួង នេះជាមង្គល ដ៏ឧត្តម​ របស់ទេវតា នឹងមនុស្ស​ទាំងឡាយ។

(ដកស្រង់ចេញពី៖  ខុទ្ទកបាថ  មង្គលសុត្តំ  ព្រះត្រៃបិដក លេខ​ ៥២  ទំពរ័ ៤-៦)
វាយអត្តបទ ដោយ ឧបាសក ទី វ៉េង ណៃ ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥២,៨៧៧ ដង)
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៤៩,២៦៥ ដង)
ផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦០៦ ដង)
ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២១,៩៤៥ ដង)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៥៣០ ដង)
ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ គួរ​ដល់​ទក្ខិណាទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿