6
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ តុលា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១២,៥១៧
Today
ថ្ងៃម្សិលមិញ ១១៨,៥៥៣
ខែនេះ ២,៦៩៤,១៨៤
សរុប ១៥១,៤០៨,២៨២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៨១៥៥ ដង)

បុគ្គល​ដែល​មាន​មិត្ត​ និយាយ​ចាក់​បណ្តោយ​ឲ្យ​តែ​គាប់​ចិត្ត​



 
បុគ្គល​ដែល​មាន​មិត្ត​ និយាយ​ចាក់​បណ្តោយ​ឲ្យ​តែ​គាប់​ចិត្ត​ មាន​លក្ខណៈ​ ៤ យ៉ាង​ដូច​នេះ​គឺ​៖

១. បាបកម្មំ​បិស្ស​ អនុ​ជានាតិ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​បាប​ មនុស្ស​ណា​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​នូវ​បាប​កម្ម​ មាន​ការ​សម្លាប់​សត្វ​ជា​ដើម​ ដើម្បី​ផ្កាប់​ចិត្ត​យើង​ ក៏​ដូច​ជា​អនុញ្ញាត​ឲ្យ​យើង​ទៅ​កើត​ក្នុង​ឋាន​នរក​ ប្រេត ​អ៊ី​ចឹង​ដែរ ។

ពាក្យ​សរសើរ​នៅ​ក្នុង​លោក​មាន​ច្រើន​ណាស់ ហើយ​វា​ជា​គ្រឿង​នាំ​ឲ្យ​ស្រវឹង​ នាំ​ឲ្យ​វង្វេង​ដ៏​ក្រៃ​លែង​ទៀត​ផង​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ស៊ី​ជេរ​ ទី​បំផុត​ត្រូវ​បរាជ័យ​ក្នុង​ការ​ងារ​របស់​ខ្លួន​ ព្រោះ​ខ្លួន​ឯង​មាន​ចំណុច​ខ្សោយ​ ។

តាម​ពិត​មនុស្ស​យើង​មិន​មែន​ល្អ​បរិសុទ្ធ​ដោយ​សារ​ពាក្យ​សម្តី​សរសើរ​ ឬ​ពាក្យ​បញ្ជោរ​ទេ​ ពិត​មែន​តែ​មាន​ពេល​ខ្លះ​ បាន​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា​ក្នុង​ការ​ងារ​ដោយ​សារ​ពាក្យ​សរសើរ​ក៏​ដោយ​ ប៉ុន្តែ​ដែល​យើង​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ពិត​នោះ​ គឺ​ព្រោះ​យើង​មាន​ការ​ងារ​ប្រាស​ចាក​ទោស​ឯណោះ​ទេ​តើ​ មិន​មែន​ដោយ​សារ​គេ​ថា​យើង​ល្អ​ យើង​ក៏​ល្អ​តាម​គេ​ថា​នោះ​ទេ​ បើ​មនុស្ស​អាក្រក់​ឬ​ល្អ​តាម​តែ​ពាក្យ​របស់​អ្នក​ដទៃ​ សូម្បី​ព្រះ​សម្មា​សម្ពុទ្ធ​ក៏​មិន​ផុត​ពី​ការ​សៅ​ហ្មង​ដែរ​ តែ​នេះ​ពុំ​មែ​ន​ដូច្នោះ​ឡើយ​ មាន​តែ​ការ​ងារ​ប៉ុណ្ណោះ​ដែល​រៀប​ចំ​មនុស្ស​ឲ្យ​ជា​បុគ្គល​សៅ​ហ្មង​ ឬ​ជា​បុគ្គល​បរិ​សុទ្ធ​ ។

២. កល្យាណ​កម្មំ​បិស្ស​ អនុ​ជា​នា​តិ​ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​នូវ​អំពើ​ល្អ​ ការ​យល់​ព្រម​នេះ​មិន​មែន​ដោយ​ចិត្ត​សប្បុរស​ ក្នុង​នាម​ជា​មិត្ត​ល្អ​នោះ​ទេ​ បើ​ជា​មិត្ត​ពិត​ជា​អនុ​គ្រោះ​យើង​មែន​មិន​មែន​ពេល​ខ្លះ​ព្រម​ឲ្យ​យើង​​ធ្វើ​បាប​ ដោយ​មិន​បាន​ហាម​ឃាត់​នោះ​ឡើយ ។

យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់​ ចំពោះ​មនុស្ស​ខ្លះ​ដែល​និយាយ​ចាក់​បណ្តោយ​ គេ​មិន​មាន​គំនិត​ចង់​ឲ្យ​យើង​ចម្រើន​នោះ​ទេ​ គេ​មា​ន​តែ​ត្រេក​អរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុន​ដា ចំពោះ​មិត្ត​ប្លម​គេ​មាន​ចិត្ត​ប្រឡង​ប្រណាំង​ជា​មួយ​យើង​ជា​និច្ច​ នៅ​ពេល​ដែលយើង​មាន​លំនឹង​ ឬ​កំពុង​ចម្រើន​គេ​មិន​ចោល​យើង​ទេ​ គេ​ពឹង​យើង​លិទ្ធ​ដៃ​លិទ្ធ​ជើង​ នៅ​ពេល​ណា​ដែល​យើង​ចុះ​ខ្សោយ​ ឬ​មាន​សេចក្តី​ប្រមាទ​ភ្លាំង​ភ្លាត់​បន្តិច​បន្តួច​នៅ​ក្នុង​ការ​ងារ​ គេ​ជួយ​ច្រាន​យើង​ដោយ​ពាក្យ​សរសើរ​ ក្នុង​គោល​បំណង​កុំ​ឲ្យ​យើង​មើល​ឃើញ​នូវ​ការ​ប្រហែស​ធ្វែស​របស់​យើង​ លុះ​ដល់​កំហុស​យើង​កាន់​តែ​ច្រើន ដើម្បី​ជ័យ​ជម្នះ​របស់​គេ​មក​លើ​យើង​ គឺ​គេ​ដើរ​ខ្សឹប​ប្រាប់​អ្នក​ដទៃ​ នូវ​អ្វី​ៗ​ដែ​ល​ជា​សេចក្តី​ប្រ​មាទ​ធ្វេស​ប្រហែស​របស់​យើង​ ថែ​ម​ទាំង​ប្រឌិត​រឿង​អា​ស្រូវ​មិន​ពិត​ផ្សំ​បញ្ចូល​ទៀត​ផង​ គឺ​ដល់​ពេល​ដែល​ធាក់​យើង​ឲ្យ​ខ្ទាត់​ ដើម្បី​គេ​បាន​កន្លែង​នោះ​ ព្រោះ​គេ​ឃ្លាន​យូរ​ហើយ ។

មាន​បុគ្គល​ខ្លះ​មិន​ហ៊ាន​ហាម​ឃាត់​យើង​ដែ​ល​ធ្វើ​នូវ​អំពើ​ឆ្គាំ​ឆ្គង​ ប៉ុន្តែ​មិន​ប្រាកដ​ជា​យល់​ព្រម​ឲ្យ​យើង​ប្រព្រឹត្ត​នោះ​ឡើយ​ មក​អំពី​គេ​ខ្លាច​យើង​ខឹង​ ខ្លាច​យើង​ស្អប់​គេ​ បាន​ជា​គេ​មិន​ហ៊ាន​ឃាត់​គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​បាន​ បើ​គេ​ព្យាយាម​ដឹក​នាំ​ឲ្យ​យើង​ស្តាប់​ធម៌​ រៀន​ធម៌​ គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ​ ក្នុង​គោល​បំណង​ឲ្យ​យើង​មាននូវ​ស្មារតី​វៀរ​ចាក​អំពើ​សៅ​ហ្មង​ដោយ​ខ្លួន​ឯង​ ។

មនុស្ស​មាន​​ច្រើន​ប្រភេទ​ណាស់​ ប៉ុន្តែ​ការ​ជ្រើស​រើស​មិត្ត​មិន​មែន​ជា​ការ​ផ្សង​ព្រេង​ដូច​ចាក់​ឆ្នោត​ទេ​ គឺ​ត្រូវ​តែ​សិក្សា​អំពី​លក្ខណៈ​មនុស្ស​ឲ្យ​បាន​ច្បាស់​ តាម​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ តាម​ពិត​ព្រះ​សម្មា​សម្ពុទ្ធ​ជា​កល្យាណ​មិត្ត​មួយ​ព្រះ​អង្គ​ដ៏​កំពូល​ក្រៃ​លែង​ ជា​មួយ​នឹង​ពុទ្ធ​បរិស័ទ​យើង​ ការ​ប្រព្រឹត្ត​ព្រហ្ម​ចរិយ​ធម៌​បាន​សម្រេច​ទាំង​មូល​ ដោយ​អា​ស្រ័យ​ព្រះ​អង្គ​ជា​កល្យាណ​មិត្ត​ ប៉ុន្តែ​សេចក្តី​នេះ​ ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​ត្រាស់​សម្តែង​ឲ្យ​យើង​មាន​នូវ​កល្យាណ​មិត្ត​ តាម​ដាន​ពិនិត្យ​ការ​ប្រព្រឹត្ត​របស់​យើង​រាល់​ថ្ងៃ​ ខុស​ឬ​ត្រូវ​យ៉ាង​ណា​ៗ​ ឲ្យ​ហ៊ាន​ជួយ​ថា​ជួយ​ប្រាប់​ ព្រម​ទាំង​នៅ​រួម​សុខ​រួម​ទុក្ខ​ទៀត​ផង​ ។

មនុស្ស​ល្អ​កម្រ​រក​បាន​ណាស់​ មនុស្ស​ល្អ​ធ្វើ​អាក្រក់​បាន​ដោយ​លំបាក​ក៏​ពិត​មែន​ ប៉ុន្តែ​មនុស្ស​អាក្រក់​ធ្វើ​អាក្រក់​បាន​ដោយ​ងាយ​ ថែម​ទាំង​មិន​ចេះ​ឆ្អែត​ក្នុង​ការ​ធ្វើ​នូវ​អំពើ​អាក្រក់​នោះ​ទៀត​ផង​ ដូច​ជា​មិត្ត​ប្លម​ផ្នែក​ខាង​និយាយ​ចាក់​បណ្តោយ​ក្នុង​លក្ខណៈ​ប្រការ​ទី ៣ បាន​ដល់ៈ

៣. សម្មុ​ខស្ស​ វណ្ណំ​ ភាសតិ​ និយាយ​សរសើរ​មិត្ត​តែ​ក្នុង​ទី​ចំពោះ​មុខ​ មនុស្ស​យើង​បាន​ដឹង​អំពី​ចំណុច​ទន់​ខ្សោយ​​របស់​មនុស្ស​ផង​គ្នា​ ទើប​និយម​យក​ពាក្យ​សរសើរ​មក​ធ្វើ​ជា​ឧ​បករណ៍​ប្រើ​ប្រាស់​ សម្រាប់​ទាក់​យក​ផល​កម្រៃ​ ឬ​សម្រាប់​ផ្តួល​រំលំ​គ្នា​ទៀត​ផង​ ដូច​ជា​ពាក្យ​សរសើរ​នៃ​មនុស្ស​ដែល​ជា​មិត្ត​ប្លម​ ពាក្យ​សរសើរ​ នោះ​វា​ជា​គ្រឿង​ស្រវឹង​ ឬ​វា​ជា​គ្រឿង​បំពុល​របស់គេ​ មនុស្ស​យើង​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​ចារណា​ឲ្យ​បាន​ដិត​ដល់​ ក៏​រមែង​បរិភោគ​នូវ​គ្រឿង​ស្រវឹង​ ឬ​គ្រឿង​បំពុល​នោះ​ ដោយពុំ​ដឹង​ខ្លួន​ ពោ​ល​គឺ​វង្វេង​ភ្លេច​សតិ ។

មនុស្ស​យើង​ខំប្រឹង​ធ្វើ​ល្អ​ ដោយ​ការ​ចំណាយ​ធន​ធាន​ឲ្យ​ទៅ​ជា​ទាន​ ឬ​ក៏​ការ​ខ្នះ​ខ្នែង​ផ្សេង​ៗ​ជា​ដើម​ លុះ​ដល់​មាន​អ្នក​ដទៃ​រំលឹក​ឈ្មោះ​សរសើរ​ ក៏​ភ្លេច​នឹក​ជ្រះ​ថ្លា​ចំពោះ​កុសល​ធម៌​ ដែល​ជា​កល្យាណ​មិត្ត​ ជា​គុណ​ដ៏​ប្រ​សើរ​ពិត​ៗ​ ដោយ​មក​អំពី​រវល់​តែ​ត្រេក​អរ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​គេ​សរសើរ​ ចំពោះ​មុខ​មហា​ជន​ មាន​ពេល​ខ្លះ​ទៀត​ គេ​សរសើរ​ប៉ុណ្ណឹង​មិន​គ្រប់​ល្មម​ទេ​ ចង់​ឲ្យ​គេ​នឹក​សរសើរ​បន្ថែម​ទៀត​ ក៏​បាន​ពោល​ថា​ " កុំ​ចាំ​បាច់​សរ​សើរ​ខ្ញុំ​អី " គឺ​ចង់​ឲ្យ​គេ​ស្ងើច​ថា​ ខ្លួន​ឯង​មិន​ចេះ​ស៊ី​ជោរ​ឡើយ ។

ការ​លិច​លង់​ផុង​ខ្លួន​ក្នុង​ពាក្យ​សរសើរ​ ត្រូវ​បាន​បាត់​បង់​នូវ​គំនរ​បុណ្យ​កុសល​អស់​ច្រើន​ណាស់​ គឺ​កុសល​គ្រប់​កាល​ទាំង​បី​ (​មុន​ធ្វើ​ កំពុង​ធ្វើ ធ្វើ​រួច​ហើយ​) ទាំង​ការ​តាំង​ចិត្ត​ក៏​មិន​បានស្លុះ​ចុះ​ស៊ប់​ឲ្យ​ណែន​ នៅក្នុង​បុណ្យ​កុសល​ពិត​ប្រាកដ​ទៀត​ផង​ វា​មិន​ត្រឹម​តែ​ជា​មេ​រោគ​បំផ្លាញ​សុខ​ភាព​ផ្លូវ​ចិត្ត​ បញ្ចុះ​កម្លាំង​របស់​បុណ្យ​កុសល​ប៉ុណ្ណឹង​ទេ ការ​វង្វេង​នឹង​ពាក្យស​រសើរ​ នាំ​ឲ្យ​មនុស្ស​លោក​ជួ​យ​ខ្លួន​ឯង​មិន​រួច​ចាក​អំពី​រណ្តៅ​លាមក​គឺ​អំពើ​ទុច្ច​រិត​ទៀត​ផង​ ។ ភិក្ខុ​ត្រូវ​ទោស​បារា​ជិក​ហើយ នៅ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ ព្រោះ​ខ្លាច​បាត់​បង់​នូវ​ពាក្យ​សរសើរ​ និង​កិត្ត​យស​ជា​ដើម​ មិត្ត​ក្បត់​មិត្ត សិស្ស​ក្បត់​គ្រូ​ ប្តី​ប្រពន្ធ​ក្បត់​គ្នា ។ល។ ព្រម​ដោយ​បាប​កម្ម​ផ្សេង​ៗ​ទៀត​មាន​បាណាតិបាត (ការ​សម្លាប់​សត្វ​មា​ន​ជីវិត​) ជាដើម​ គឺ​មួយចំណែក​​ធំ​ព្រោះ​ចង់​បាន​មុខ​មាត់​ កិត្ត​យស កេរ្តិ៍​ឈ្មោះ​ និង​ពាក្យ​សរសើរ​ មាន​ខ្លះ​រហូត​ដល់​ទៅ​បោក​ប្រាស់​ប្រាក់​គេ​ ដើម្បី​យក​មក​កសាង​វត្ត​នៅ​ស្រុក​របស់​ខ្លួន​ឯង​ក៏​មាន​ដែរ​ ។
ពាក្យ​សរសើរ​ គឺ​ជា​មាត់​ជ្រោះ​ដ៏​រអិល​មួយ​កន្លែង​ វា​ងាយ​នាំ​ឲ្យ​ធ្លាក់​បាក់​ក​ស្លាប់​ណាស់ ចំពោះ​បុគ្គល​ដែល​គ្រាន់តែ​ប្រយ័ត្ន​ល្មម​ៗ​នោះ​ ព្រោះ​ហេតុ​នោះ​ ទើប​យើង​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ ចំពោះ​មនុស្ស​ដែល​ជា​មិត្ត​ប្លម​ គេ​សរសើរ​យើង​រឿយ​ៗ​នៅ​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ​ ។

៤. បរម្មុខស្ស​ អវណ្ណំ​ ភាសតិ ពោល​ទោស​មិត្ត​ក្នុង​ទីកំបាំង​មុខ​ គេ​មិន​មាន​ចិត្ត​អាណិត​មេត្តា​យើង​ឡើយ​ គេ​បាន​ផ្សែ​ផ្សំរឿង​នេះ​បន្តិច​រឿង​នោះ​បន្តិច​ ស្មាន​ខ្លះ​ប្រហែល​ខ្លះ​ ពិត​ខ្លះ​ មិន​ពិត​ខ្លះ​ ក្នុង​ការ​និយាយ​អំពី​យើង​ជា​មួយ​នឹង​អ្នក​ដទៃ​ ។

គួរ​នឹក​រឭក​ដល់​ទឹក​ចិត្ត​ឪពុក​ម្តាយ​ គាត់​ពោ​ល​ស្តី​ថា​ឲ្យ​កូន​ចៅ​ ទូន្មាន​ប្រៀន​ប្រដៅ​រឿយ​ៗ​ ជានិច្ច​ ប៉ុន្តែ​ទោះ​គាត់​ដឹង​នូវ​កំហុស​ខុស​ឆ្គាំ​ឆ្គង​របស់​យើង​ជា​កូន​យ៉ាង​ណា​ៗ​ ការ​នេះ​ គាត់​មិន​ដើរ​និយាយ​ប្រាប់​គេ​ប្រាប់​ឯង​ អំពី​អ្វី​ដែល​ជា​រឿង​មិន​ល្អ​ របស់កូន​គាត់​ទេ​ គាត់​ពិត​ជា​បិទ​បាំង​ណាស់​ ប្រសិន​បើជា​រឿង​ហ្នឹង​វា​ធ្ងន់​ធ្ងរ​ពេក​ អ្នក​ដទៃ​ក៏​បាន​ដឹង​ខ្លះ​ដែរ​នោះ គាត់​ក៏​និយាយ​ដែរ​ ប៉ុន្តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​មាន​គេ​សាក​សួរ​បញ្ជាក់​រឿង​នោះ​ៗ​ថែម​ទាំង​សម្តែង​ទឹក​ចិត្ត​កង្វល់​ ភ័យ​ព្រួយ​ចំពោះ​កូន​របស់គាត់​ទៀត​ផង​ មិនមែន​និយាយ​ដោយ​សប្បាយ​រីក​រាយ​ នូវ​ទោស​កំហុស​របស់​យើង​ដែល​ជា​កូន​របៀប​ដូច​មិត្ត​ប្លម​នោះ​ទេ​ ដូច្នេះ​មាតាបិតា​គឺ​ជា​មិត្ត​ជិត​ដិត​ ស្និទ្ធ​ស្នាល​ ប្រកប​ដោយ​ការ​តស៊ូ​ និង​ការ​លះបង់​ដ៏​ធំធេង​ ចំពោះ​បុត្តធីតា ។

ការ​និយាយ​អំពី​ទោស​កំហុស​របស់​អ្នក​ដទៃ​ មិន​មែន​សុទ្ធ​តែ​មិន​ល្អ​ទាំង​អស់​នោះ​ទេ​ បើ​យើង​និយាយ​ដោយ​ស្មា​រតី​ មិន​បៀត​បៀន​អ្នក​ដទៃ​ មិន​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង​ គឺ​និយាយ​ដោយ​កុសល​ចិត្ត​ពិត​ៗ​ ក្នុង​ន័យ​ដើម្បី​ឲ្យ​អ្នក​ស្គាល់​កុំ​ធ្វើ​តម្រាប់​តាម​ ការ​និយាយ​ដោយ​ចិត្ត​គំនិត​បែប​នេះ​ជា​ការ​ប្រពៃ សេចក្តី​នេះ​ សូម្បី​យើង​និយាយ​អំពី​គុណ​អ្នក​ដទៃ​ពិតៗ​ ក៏​មិន​ប្រាកដ​ថា​សុទ្ធ​តែ​ល្អ​នោះ​ទេ​ ព្រោះ​វា​អាច​ជា​ពិស​ពុល​ ដោយ​អំណាច​ចិត្ត​អកុសល​នាំ​ឲ្យ​និយាយ​ ដូច្នេះ​រឿង​នេះ​យើង​គ្រាន់​តែ​ចាំ​ទុក​ថា " បុគ្គល​ពាល​មាន​ការ​សម្លឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង​ បណ្ឌិត​មាន​ការ​មិន​សម្លឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង​ អ្នក​រៀន​ច្រើន​មាន​ការ​ពិចារណា​ជា​កម្លាំង​ អ្នក​ស្ងប់​រម្ងាប់​មាន​សេចក្តី​អត់​ធន់​ជា​កម្លាំង​ "

ដក​ស្រង់​ចេញ​ពី​សៀវភៅ "មនុស្ស​និង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​ សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣៦៧ ដង)
មាតាបិតា​ជាទីពឹង​របស់​មនុស្ស សង្គម និងធម្មជាតិ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣១៦២ ដង)
សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៤០៨ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦៨៤២ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣៤៧៦៧ ដង)
ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០២០ (អាន: ១៨១៩៨ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
ផ្សាយ : ១២ ឧសភា ឆ្នាំ២០២០ (អាន: ១៩១៥២ ដង)
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភ៥០០០ឆ្នាំ ABA 000 185 807
   ចូលរួម​ទ្រ​ទ្រង់​​​​ការផ្សាយ៥០០០ឆ្នាំ​ បរិច្ចាគតាមរយៈ ១. ផ្ញើតាម វីង acc: 00126869  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000185807  ឬAcleda 0001 01 222863 13 ឬ Acleda Unity 012 887 987                            សូមគោរពថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែតុលានេះមាន ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៣១ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ​ប្រចាំឆ្នាំ ២០២០  មាន ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា ហេ ហ៊ន់ ព្រមទាំងកូនចៅ ចៅទួត និងញាតិមិត្តព្រះធម៌ ឧបាសក កែវ រស្មី និង ឧបាសិកា នាង សុខា ព្រមទាំងកូនចៅ    | ឧបាសិកា ពាញ ម៉ាលយ័ និង ឧបាសិកា អែប ផាន់សុី ២៤០ដុល្លា សម្រាប់ប្រចាំឆ្នាំ២០២០ និង ២០២១ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987  | 081 815 000 ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...