30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧០,៨២៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤២០,៥៤៩
សរុប ៣៨៣,៧០៧,២៤២
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤៥៩ ដង)

ប្រធាន​នៃ​សេចក្តីវិនាស ១២



ស្តាប់សំឡេង

 

ខ្ញុំ​បានស្តាប់​យ៉ាងនេះ ។  សម័យមួយ​ ព្រះមានព្រះភាគ​ ទ្រង់​គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុងសាវត្ថី។ គ្រានោះ​ឯង មានទេវតា ១អង្គ កាលដែលរាត្រី​បឋមយាម កន្លងទៅ​ហើយ មាន​រស្មី​ដ៏​រុង​រឿង បានញ៉ាំងវត្តជេតពនជុំវិញទាំងអស់អោយភ្លឺស្វាង​ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។

លុះទេវតានោះ​ ឋិតនៅ​ក្នុងទៅ​សមគួរហើយ ទើប​ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នោះថា ៖ បរាភវន្តំ​  បុរិសំ  មយំ  បុឆ្ឆាម  គោតមំ  ភវន្តំ  បុជ្ឋុមាកម្ម  កឹ បរាភវតោ  មុខំ ។ យើងទាំងឡាយ​មកដើម្បីសូម​ទូលសួរព្រះគោតមដ៏ចំរើន (ដោយគិតថា) យើងទាំងឡាយសូមសួរ​ អំពីបុរសបុគ្គល​ ដែលមាន​សេចក្តីវិនាស ចុះអ្វីជា​ប្រធាននៃសេចក្តីវិនាស។ ព្រះមានព្រះភាគត្រាស់ថា ៖ 

១- បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិត​ ដឹងបាន​ដោយងាយ បុរសដែល​វិនាស ជាបុគ្គល គឺបណ្ឌិតដឹង​បានដោយងាយ​ដែរ បុគ្គលប្រាថ្នាធម៏ រមែងចំរើន អ្នកស្អប់ធម៏រមែងវិនាស ។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស។

២- បុគ្គលមានពួកអសប្បុរសជាទីស្រលាញ់ មិនធ្វើសេចក្តីស្រលាញ់ចំពោះពួកសប្បុរស​ ពេញចិត្តចំពោះ​ធម៏របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី២ បពិត្រព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស

៣- ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខ្ជិលច្រអូសក្តី ប្រាកដតែខាងក្រោត​ក្តី នោះជាប្រធាន​នៃសេចក្តីវិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៣ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស។

៤- បុគ្គល​ជានអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់មានវ័យកន្លង​ហើយ នោះជាប្រធាន​នៃសេចក្តីវិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៤ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស។

៥- បុគ្គលបញ្ជោត​ព្រាហ្ម​ក្តី សមណៈក្តី ឬអ្នកសូមដ៏ទៃក្តី ដោយពាក្យកុហក នោះជា​ប្រធាននៃសេចក្តីវិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៥ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស។

៦- បុគ្គលមានទ្រព្យ​ ជាគ្រឿងត្រេកអរច្រើន មានប្រាក់  សម្បូរភោជន បរិភោគនូវភោជនមានរស់ឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តី​វិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៦ បពិត្រព្រះមានព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស។

៧- ជនដែលរឹងត្អឹងដោយអាងជាតិក្តី  រឹងត្អឹងដោយអាងទ្រព្យ​ក្តី  រឹងត្អឹងដោយគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះ​ជា​ប្រធាន​នៃសេច​ក្តីវិ​នាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៧ បពិត្រព្រះមានព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស។

៨- ជនអ្នកលេងស្រីក្តី  សុរាក្តី  លេងល្បែងភ្នាល់ក្តី រមែង​ញ៉ាំងទ្រព្យ ដែលខ្លួន​បានហើយ​អោយវិនាសទៅ ​នោះជាប្រធាននៃសេចក្តីវិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៨ បពិត្រព្រះមានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស។

៩- ជនមិនត្រេកអរ​និងប្រពន្ឋរបស់​ខ្លួន  ហើយបែរទៅខូចចំពោះពួកស្រីពេស្យា ឬ ខូចចំពោះ​ប្រពន្ឋបុគ្គល​ដ៏ទៃ នោះ​ជាប្រធាន​នៃសេចក្តីវិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៩ បពិត្រព្រះ​មានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស។

១០- បុរស​ដែលមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំដូចជាផ្លែទន្លាប់ រមែងដេកមិន​លក់ ព្រោះសេចក្តីប្រចណ្ឌ័ចំពោះ​ស្រ្តីនោះ នោះជា​ប្រធាននៃសេចក្តីវិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១០ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស។

១១- បុរសបគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬ បុរសបែបនោះដែរក្នុងឋានៈជាជំ នោះ​ជាប្រធាននៃសេចក្តីវិនាស។

យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១១ បពិត្រព្រះមានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស។

១២- បុគ្គលដែលកើតក្នុង​ខត្តិយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារាជ​សម្បត្តិ នោះជា​ប្រធាននៃសេចក្តីវិនាស។

បុគ្គលជាបណ្ឌិត បរិបូណ៌ដោយ​ការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវ​សេចក្តី​វិនាសទាំងនោះក្នុងលោក បណ្ឌិតនោះ រមែងគប់​រកនូលលោក ដែល​មាន​សេចក្តី​សុខ​ដ៏​ក្សេម​ក្សាន្ត។

(ដកស្រងចេញពី សុត្តនិបាត  ឆដ្ឋំ បរាភវសុត្តំ បិដកលេខ ៥៤ ទំពរ័  ៣៦-៤១)
វាយអត្ថបទដោយ ឧបាសក ទី វ៉េងណៃ

ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៨៣៥ ដង)
អារម្មណ​ប្បច្ច័យ​គឺជា​ជីវិត​ប្រចាំថ្ងៃ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៨៨៥ ដង)
ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៦,៨០៨ ដង)
ភ្នំមាស ២ ក៏មិនល្មមនឹងមនុស្សម្នាក់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩១៩ ដង)
មាន​ទ្រព្យ​សម្បតិ្ត​ និង​ការ​អស់​ទ្រព្យសម្បត្តិ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១៥,៨៩២ ដង)
ប្រ​ស្នា​ពាក់​កណ្តាល​សាសនា​ និង​ ៥០០០​វស្សា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿