30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,៣៧៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៧៣,១៨០
សរុប ៣៨៥,៣៥៩,៨៧៣
ប្រជុំអត្ថបទ
images/articles/1294/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៩១៣ ដង)
មាន​មនុស្ស​ជា​ច្រើន​ក្នុង​លោក​នេះ បាន​បន្សល់​ទុក​នូវ​គម្រូ​អាក្រក់​ឲ្យ​ដល់​កូន ធ្វើ​ឲ្យ​កូន​ចង​ចាំ​ក្នុង​ចិត្តជាប់​ជានិច្ច រហូត​ក្លាយ​ទៅ​ជា​រឿង​បន្ដ​គម្រូអាក្រក់​មក​កូន​ទៀត។ គម្រូ​អាក្រក់​នោះ​គឺ​ខ្លួន​ជា​ស្វាមី​និង​ជា​ឪពុក​របស់​គេ មាន​ខាង​ស្រី​ក្រៅ​ផ្ទះ ឬ​​ហៅ​ប្រពន្ធ​ចុង ហើយ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដូច​ជា​វាយ​ទាត់​ធាក់​ប្រពន្ធ​កូន​ដូច​សត្វ​តិរច្ឆាន មិន​មាន​ភក្ដី​ស្រលាញ់​ស្រណោះ​អាឡោះ​អាល័យ​ចំពោះ​ប្រពន្ធ​កូន មិន​ថាថ្ងៃណា​ជា​ថ្ងៃ​ណា​ទេ ឃើញ​តែ​រឿង​រ៉ាវ ឡូ​ឡា គម្រាម កំហែង ប្រពន្ធ​កូន ឲ្យ​ដល់​នូវ​ភាព​ភ័យ​រន្ធត់​តក់​ស្លុត​ភ្លេច​ភ្លាំង មិន​មាន​បញ្ញា​ស្មារតី​ក្នុង​ខ្លួន។ ឪពុក​កាល​ធ្វើ​អំពើ​ឃោរឃៅ​ក្នុង​គ្រួសារ​មាន​ការ​វាយ​ប្រពន្ធ​ដែល​មិន​ដឹង​អ្វី​ជា​ដើម នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​ដែល​យើង​ធ្វើ​ចំពោះ​កូន។ ចំណែក​ម្ដាយ​ខ្លះ​ក្នុង​លោក​នេះ​មិន​មែន​មាន​ចិត្ត​ស្មោះ​ចំពោះ​ស្វាមី​របស់​ខ្លួន ត្រឡប់​ទៅ​ជា​ត្រេកអរ​ចំពោះ​​បុរស​ដទៃ (ផិត​ប្ដី) ធ្វើ​ឲ្យ​កូន​អាប់​ឱន​ក្នុង​ភូមិ​ស្រុក ឮ​តែ​ពាក្យ​គេ​ថា កូន​មេ​ស្រី​ផិត​ប្ដី រាល់​ពេល​ដែល​កូន​ទៅ​កាន់​ទី​ណា មាន​មនុស្ស​ពេប​ជ្រាយ​មើល​ងាយ​មើល​ថោក​ថា កូន​មេ​ស្រី​ផិត​ប្ដី។ កូន​ទទួល​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​គ្មាន​ពេល​ស្រាក​ស្រាន នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​របស់​ម្ដាយ​ផង​ដែរ។ កាល​យើង​ទាំង​ពីរ​អ្នក​ប្ដី​ប្រពន្ធ មិន​មាន​សេចក្ដី​ស្នេហ៍​ស្មោះ​ចំពោះ​គ្នា​នឹង​គ្នា រហូត​ឲ្យ​ខុស​ជ្រុល​ជ្រួស​ក្នុង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌​ដែល​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ។ កូន​យើង​ត្រូវ​គ្រាំ​គ្រា​ក្នុង​ចិត្ត​រាល់​ថ្ងៃ ពេល​កូន​បើក​ភ្នែក​ពេល​ណា ឮ​តែ​រឿង​ឈ្មោះ​ទាស់​ទែង​គ្នា​ វាយ​តប់​គ្នា​រាល់​ៗ ថ្ងៃ។ កូន​នោះ​ទៅ​ជា​អ្នក​មាន​សតិ​មិន​ប្រក្រតី ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​រហូត​តូច​ចិត្ត​ចំពោះ​វាសនា​ខ្លួន​ថា មិន​គួរ​ណា​មក​កើត​ជួប​ឪពុក​ម្ដាយ​ មិន​មាន​ធម៌​ក្នុង​ខ្លួន។ កូន​នោះ​ទៅ​ជា​អ្នក​អាប់​ប្រាជ្ញា រៀន​សូត្រ​មិន​ចេះ ល្ងង់​ខ្លៅ​រហូត​កូន​នោះ​ធំ​ឡើង ក្លាយ​ជា​អ្នក​ខិល​ខូច ជើង​កាង​ បង​តូច​បងធំ។ រឿង​ទាំង​អស់​នេះ ដោយ​សារ​តែ​ឪពុក​ម្ដាយ ធ្វើ​គម្រូ​អាក្រក់​បន្សល់​ទុក​ឲ្យ​កូន។ គ្រួសារ​ខ្លះ​ឈ្មោះ​ទាល់​ទែង​គ្នា​រហូត​លែង​លះគ្នា​ចែក​កូន​គ្នា ធ្វើ​ឲ្យប្អូនៗ​បែក​បង រហូត​លែង​មាន​សេចក្ដី​ស្រលាញ់ ចំពោះ​បង​ប្អូន​ទៀត នេះ​ដោយ​សារ​ការ​ដោះ​ស្រាយ​មិន​មាន​សន្តិវិធី មិន​មាន​មេត្តា​ចំពោះ​គ្នា​នឹង​គ្នា។ តែ​ខ្លួន​យើង​មិន​គួរ​ធ្វើ​អំពើ​បែប​ខាង​លើ​នេះ​ទេ ត្រូវ​មាន​ធម៌​អប់រំ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្ដី​ប្រពន្ធ ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដោយ​សន្តិ​វិធី មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​មិន​ក្បត់​ប្រពន្ធ​របស់​ខ្លួន ត្រូវ​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈ​ហ៊ាន​ទទួល​ខុស​ត្រូវ​ថា ខ្លួន​ជា​ប្ដី​គេ​ឪពុក​គេ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​ប្ដី​និង​ជា​ឪពុក​ដ៏​ល្អ។ កាល​បើ​យើង​ល្អ​ចំពោះ​គ្នា​នឹង​គ្នា នឹងផ្ដល់​ជម្រក​ដ៏​ត្រជាក់​ល្ហឹម​ឲ្យ​ដល់​កូន អាច​ធ្វើ​ឲ្យ​កូន​យើង​បានទទួល​ភាពកក់​ក្ដៅ​ពី​ឪពុក​ម្ដាយ ហើយ​កូន​យើង​និង​ឈ្លាស​ឆ្លាត​អង់​អាច​គ្រប់​កិច្ចការ​ទាំង​ពួង មិន​ថា ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ឡើយ។ ព្រោះ​កូន​យើង​សប្បាយ​ចិត្ត រីក​រាយ ស្រស់​ថ្លាគ្រប់​ពេល​វេលា ដោយ​ខ្លួន​តែង​តែ​គិត​ វា​ជា​វាសនា​ល្អ​ណាស់​សម្រាប់​ខ្លួន​ដែល​បាន​ជួប​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ធម៌​សប្បុរស។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.
images/articles/1290/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,០៥៦ ដង)
ការ​ស្តាប់​ធម៌ កូន​ជា​ទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំនុច​នៃ​ការ​ស្តាប់​ធម៌​ទាំង​២​នេះ​គឺ ១. ព្រះ​ពុទ្ធ​ដីកា​នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​ បើ​បាន​អាន​ដូច​បាន​គាល់​ព្រះ​សម្មាសម្ពុទ្ធ​ផ្ទាល់​ព្រះ​អង្គ ។ ២. ត្រូវ​តែ​មាន​ទទួល​យក​ព្រះ​ពុទ្ធោវាទ​ក្នុង​មួយ​ថ្ងៃ​ៗ​កុំ​ខាន​ឲ្យ​សោះ ។
images/articles/1291/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៤៦ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥ សូម​បញ្ជាក់​ដល់​ឪពុកម្ដាយ ដែល​មាន​កូន​បាប​ផង​ថា យើង​មិន​ត្រូវ​ធ្វើ​អ្វី​ជា​អំពើ​អាក្រក់​ឲ្យ​ដល់​កូន​នោះ​ឡើយ វា​អាច​ទៅ​ជា​រឿង​គុំគួន​ចំពោះ​យើង​កាន់​តែ​ខ្លាំង​ឡើង។ ដូច​ជា​វាយ​ដំច្រំធាក់ ប្រើ​អំពើ​ហិង្សា​ទប់​ទល់​ជា​មួយ​កូន​នោះ វា​ទៅ​ជា​រឿង​មួយ​ដែល​ខុស​ពី​ធម៌ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ឲ្យ​ហយើង​មាន​ខន្តិធម៌មេត្តា​ធម៌​ចំពោះ​សព្វ​សត្វ។ តែ​ខ្លួន​យើង​ត្រូវ​បណ្ដុះ​គុណធម៌​
images/articles/272/wew34d-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤,៥២៤ ដង)
តើ​ពិធី​កម្ម​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ដូច​ម្តេច? ពិធី​កម្ម​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ន័យ​ថា​ជា​អំពើ​ទាំង​ឡាយ​ណា ដែល​គេ​រៀប​ចំ​ជា​បែប​ផែន នៅ​ក្នុង​ពិធី​បុណ្យ​នីមួយ​ៗ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។ តើ​ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​អ្វីខ្លះ?
images/articles/302/te_________xtpic.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៣៨២ ដង)
[...]​ក៏​កាល​ទុព្ភិក្ខ​ភ័យ​កើត​ឡើង​ក្នុង​អល្លកប្ប​រដ្ឋ មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ​កោតុហលិកៈ មិន​អាច​ដើម្បី​នឹង​ចិញ្ចឹមជីវិត ទើប​នាំ​ភរិយា​ឈ្មោះ​កាលី​មាន​កូន​ខ្ចី តាំង​ចិត្ត​ថា​នឹង​ទៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​នគរ​កោសម្ពី​ដាក់​ស្បៀង​ចេញ​ដំណើរ​ទៅ ។
images/articles/596/Untitled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៨១៤ ដង)
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់​ដែល​ធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ
images/articles/597/Untitled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣១៨ ដង)
រឿងមាតុឃាតក (ចាក ប.ន.) (បុ​រស​ក្នុង​លោក​ មិន​គួរ​ជឿ​ពាក្យ​​ភរិយា​គ្រប់​មាត់​) ក្នុង​កាល​កន្លង​ទៅ​ហើយ​ មាន​បុរស​ម្នាក់​នៅ​ក្នុង​ដែន​កេ​សី
images/articles/644/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៥២៦ ដង)
រឿងស្រីពេស្យាកើតជាប្រេត ( ចាក បេ. ខុ. ) ( កាលមើលងាយអ្នកដ៏ទៃជាពូជនៃពៀរមួយ ) កាល​កន្លង​ទៅហើយ​ មាន​ស្ត្រី​ពេ​ស្យា​ផ្កា​មាស​ម្នាក់​ ឈ្មោះសិរិនី នៅ​ក្នុង​ហត្ថិនី​ជន​បទ​​នាដែន​កុរុ​ជា​ស្ត្រី​គ្មាន​សីល​ធម៏​ប្រចាំ​ខ្លួន​ ។
images/articles/653/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣,០០៨ ដង)
រឿងស្តេចដំរី ( ចាគ ម. អ. ) ( អានិសង្ស នៃការចិញ្ចឹមមាតាដោយគោរព ) កាល​ពី​ព្រេង​នាយ ព្រះ​បរម​ពោធិ​សត្វ​របស់​យើង​ ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្តេច​ដំរី
images/articles/654/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៤៥៤ ដង)
រឿងថ្មើរព្រៃឈ្មោះសុរៈ ( ចាក កុ. តឹ. ) ( ការកើតឡើងនៃសុរាក្នុងលោក ) កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្ម​ទត្ត សោយ​រាជ​សម្បត្តិ​ ក្នុង​ក្រុង​ពារាណ​សី​ ​។ សម័យ​នោះ​ មាន​ថ្មើរ​ព្រៃ​ម្នាក់​ឈ្មោះ ​សុរៈ
images/articles/655/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣២,១៨៤ ដង)
រឿងសត្វមៀម ( ចាក អ. ចូ. ) ( ជ្រះថ្លាចំពោះ​ព្រះពុទ្ធ តែងរួចចាកទុក្ខសព្វយ៉ាង ) សេច​ក្តី​ដំ​ណាល​ថា​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​គង់​អា​ស្រ័យ​ក្នុង​ ឥន្ទ​សាល​គុ​ហា​នា​វេ​ទី​យក​បព៍​ត​ ។ គ្រា​នោះ​មាន​សត្វ​មៀម​មួយ​
images/articles/656/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៧២ ដង)
រឿងសង្ខៈព្រាហ្មណ៏ ( ចាក ស. ទ. ) ( គុណនៃការធ្វើទាន ចំពោះបុញ្ញក្ខេតដ៏ប្រសើរ ) ក្រុង​ពា​រាណ​សី​កាល​ ពី​ដើម​មាន​ឈ្មោះ​ថា​ មោ​ឡិ​នី​ ។ ​ពេល​នោះ​ ​ព្រះ​ពោ​ធិ​សត្វ​ កើត​ជា​​ព្រា​ហ្មណ៏​ឈ្មោះ​ សង្ខៈ​ ក្នុង​ន​គរ​មោ​ឡិ​នី​
images/articles/657/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,០៦៥ ដង)
តាមព្រះពុទ្ធ​តម្រាស់ដែល​ត្រាស់​ដល់​ព្រះមាលុក្យបុត្រថា៖ តំ កឹ មញ្ញសិ មាលុក្យបុត្ត យេ តេ ចក្ខុវិញ្ញេយ្យា រូបា អទិដ្ឋា អទិដ្ឋាបុព្វា ។ ន ច បស្សសិ ។ ន ច តេ ហោតិ បស្សេយ្យន្តិ ។ អត្ថិ តេ តត្ថ ឆន្ទោ វា រាគោ វា បេមំ វា ៕
images/articles/659/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៨៦៣ ដង)
" ទោះ​មាន​ទ្រព្យ​ប៉ុណ្ណា​ បើ​ក្នុង​ចិត្ត​មិន​ចេះ​គ្រប់​គ្រាន់​ទេ​ ឈ្មោះ​ថា​ នៅ​ក្រ​រហាម​ជា​និច្ច "។ សេច​ក្តី​សុខ​របស់​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ​មាន​ ៤​ ប្រការ​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ ហើយ​យើង​ត្រូវតែធ្វើឲ្យ​បាន​គឺ៖ ១. អត្ថិ​សុខ​ សុខ​កើត​អំ​ពី​ការ​មាន​ទ្រ​ព្យ​ ២. ភោគ​សុខ​ សុខ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ៣. អនណសុខ​ សុខ​មិន​ជំពាក់​បំណុល​គេ​ ៤. អនវជ្ជ​សុខ​ សុខ​ការងា​រ​ប្រាស​ចាក​ទោស​។ នេះ​ជា​សេច​ក្តី​សុខ​ ៤​ប្រការ​ សម្រាប់​យើង​ជាគ្រហស្ថ​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ជា​សព្វ​ញ្ញូ​ ទ្រង់​ជា្រប​ច្បាស់​នូវ​សច្ច​ធម៌​ ប្រកាស​សម្តែង​ជា​ប្រយោ​ជន៍​ដល់​យើង​ មាន​អធិប្បាយ​ថា​៖ អតិ្ថសុខ បានសេចក្តី​ថា​ យើង​ជា​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​ ការ​មាន​ទ្រព្យ​ចាត់​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំខាន់​ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ គ្រប់​ពេល​វេលា​ បើ​មិន​មាន​ទ្រព្យ​ហើយ​ សេចក្តី​សុខ​ក៏​គ្មាន​ដែរ​ តែ​ក៏គប្បី​យល់​ដែរ​ថា​ ការ​បាន​ទ្រព្យ​នោះ​មិន​មែន​បាន​មក​ដោយ​ងាយ​ៗ​ឬ​ ដោយ​លួច​ ប្លន់​ ឆក់​ដណ្តើម​ កេង​ប្រវ័ញ្ច​នោះ​ទេ​ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​សេចក្តី​ខ្នះ​ខ្នែង​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​មាន​ជំនាញ​ក្នុងការ​ងារ​រកស៊ី​គ្រប់​មុខ​ ឬ​មានរបរ​ណា​មួយ​ដែល​សមត្ថភា​ព​យើង​អាច​ធ្វើ​បាន​ ហើយ​ទ្រព្យ​នោះឯង​ យើង​តែង​បាន​មក​ដោយ​ធម៌​សុច​រិត​ទៀង​ត្រង់​ ធ្វើ​ឲ្យ​យើង​មាន​សុខ​សោមនស្ស​ថា ទ្រព្យ​ទាំងឡាយ​ ដែល​បាន​មក​ដោយ​សេចក្តី​ព្យាយាម​របស់​យើង​ ជា​ទ្រព្យ​ប្រកប​ដោយ​ធម៌​ បាន​មក​ដោយ​ធម៌​ របស់​អត្មា​អញ​ មិន​មែន​បាន​មក​ដោយ​ទុច្ចរិត​នោះ​ទេ​ នេះ​ហៅថា​ អត្ថិសុខ ។ ភោគសុខ​ មាន​ន័យ​ថា​ សុខ​កើត​ពី​ការ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ដែល​ខ្លួន​រក​បាន​មក​នោះ​ ត្រូវ​បែង​ចែក​ទៅ​ក្នុង​ផ្លូវ​ជា​កុសល​ដូ​ច​ចិញ្ចឹម​មាតា​បិតា​ បុត្រ​ភរិយា​ ទាសា​ទាសី​ កម្មករ​ដែល​រួម​រស់​ក្នុង​បន្ទុក​របស់​ខ្លួន​ ឲ្យ​មាន​សេចក្តី​សុខ​ ព្រោះ​អាស្រ័យ​ទ្រព្យ​ដែល​ខ្លូន​មាន​នោះ​ ។​ ម៉្យាង​ទៀត​ ចេះ​ចែក​ធ្វើ​បុណ្យ​​ ។​ ត្រូវ​ចៀសវាង​យ៉ាង​ដាច់ខាត​ នូ​វ​ការ​ប្រើ​ប្រាស់​ទ្រព្យ​ក្នុង​ផ្លូវ​ខុស​គឺ​ ចំណាយ​ទៅ​លើ​ស្រី​ ស្រា​ ល្បែង​ ជា​អំពើ​អបាយ​មុខ​ នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ​ ។ អនណសុខ​ ជា​សេចក្តីថា​ សុខ​កើត​ពី​ការ​មិន​ជាប់​ជំពាក់​បំណុល​គេ​ ធម្មតា​អ្នក​ជាប់​បំណុល​គេ​ ទោះ​តិច​ក្តី​ច្រើន​ក្តី​តែង​មាន​សេចក្តី​ទុក្ខ​ព្រួយ​ខ្លាច​ក្នុង​ចិត្ត​ជានិច្ច​ ក្រែង​ម្ចាស់​បំណុល​គេ​មក​តឿន​ទារ​ ។​ ឯ​អ្នក​មិន​ជាប់​បំណុល​នេះ​ តែ​មាន​សេចក្តី​សុខ​សោមនស្ស​ដូច្នេះ​ថា​ អាត្មា​អញ​មិន​ជំពាក់​បំណុល​ ទោះ​តិច​ក្តី​ច្រើន​ក្តី​ របស់​បុគ្គល​ណា​មួយ​ឡើយ​ នេះ​ហៅ​ថា​ អនណសុខ​​ ។ អនវជ្ជសុខ មាន​ន័យ​ថា​ សុខ​កើត​ពី​ការងារ​ប្រាស​ចាក​ទោស​ រាល់​ការងារ​ដែល​យើង​ប្រកប​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​ មាន​ការងារ​ខ្លះ​អាច​ផ្តល់​ទោស​កំហុស​ដល់​អ្នក​ធ្វើ​ដូច​ជា​ត្រូវ​ចូល​គុក​ ជាប់​ច្រវាក់​ និង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌកម្ម​ផ្សេងៗ​ ផល​ទាំងអស់​នេះ​ បណ្តាល​មក​ពី​ការងារ​មិន​សុចរិត​ ។​ បុគ្គល​អ្នក​ប្រាថ្នា​សេចក្តីសុខ​ ត្រូវ​វៀរចាក​ ការ​សម្លាប់​ ការលួច​ ឆក់​ ប្លន់​ កា​រ​ប្រព្រឹត្តខុស​ក្នុង​កាម​ និយាយ​ពាក្យកុហក​ ផឹក​ទឹក​ស្រវឹង​ ហើយ​បែរ​មក​ប្រកប​ធម៌​ល្អ​ មាន​ការ​ស្រឡាញ់​ចំពោះ​មនុស្ស​និង​សត្វ​ទូ​ទៅ​ រកស៊ី​ក្នុង​ផ្លូវ​សុចរិត​ ត្រេកអរ​តែនឹង​ភរិយា​របស់​ខ្លួន​ មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​នឹង​គ្នា​ចម្រើន​សតិ​វៀរ​ចាក​គ្រឿង​ស្រវឹង​ និង​ការងា​រ​ឲ្យ​ស្អាត​ដោយ​កាយ​ ដោយ​វាចា​ ដោយ​ចិត្ត​ ការ​ពិចារ​ណា​ឃើ​ញអំពើ​ដែល​ខ្លូន​ធ្វើ​សុទ្ធ​តែ​ល្អ​ ដូច្នេះ​ចិត្ត​ក៏​រមែង​ត្រេក​អរ​រីករាយ​អ្នក​ដទៃ​ក៏​រាប់​អាន​ស្រឡា​ញ់​ចូលចិត្ត​ សេចក្តីសុខ​សោមនស្ស​ក៏​កើ​ត​ឡើង​ព្រោះ​ការងារ​មិន​មាន​ទោស​យ៉ាង​នេះ​ ។ ​ យើង​ជា​អ្នក​ស្រឡាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ យើង​ត្រូវ​តែ​ជា​អ្នក​មាន​កាយ​កម្ម​សុចរិត​ វចីកម្មសុចរិត​ មនោកម្ម​សុចរិត​ ។ នៅ​ក្នុង​អដ្ឋ​កថា មនោរថបូរណី អដ្ឋកថាចារ្យ​សម្តែង​ថា​ សុខ​បី​ខាង​ដើម​មិន​បាន​ចម្រៀក​ទី​១៦​ នៃ​សុខ​ ដែល​កើត​អំពី​ការងារ​ប្រាស​ចាក​ទោស​ឡើយ​ ។​ ព្រោះ​ហេតុ​នេះ​ សូម្បី​តែ​យើង​មិន​មាន​ទ្រព្យ​សម្បត្តិ​ជា​សុខ​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ទៅ​ធ្វើ​អំពើ​លាមក​មានការ​លួច​ប្លន់​ជាដើម​ឡើយ​ យើង​ត្រូវគិត​ឃើញ​ថា​ ទ្រព្យ​ដែល​មាន​វា​​កើត​មក​អំពី​បុណ្យ​ បើ​យើង​ខ្វះបុណ្យ​ហើយ​ តើ​ទ្រព្យ​សម្បត្តិ​បាន​អំពី​ទីណា​ ។ កាល​ណា​យើង​ក្រ​ យើ​ង​មិន​ត្រូវ​រវើ​រវាយ​ចិត្ត​ពេក​ទេ​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ហើយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ ដោយ​បញ្ញា​របស់​យើង​​ ។​ នៅ​ក្នុង​សុត្ត​ន្ត​បិដក​ ខុទ្ទកនិកាយ​ ថេរ​គាថា​ ព្រះ​សីលវត្ថេរ​ពោល​ថា​៖​ សីល​មេ​វិធ​ សិក្ខេ​ថ​ អស្មឹ​ លោកេ​ សុសិកិ្ខតំ សីល​ ហិ សព្វសម្បត្តឹ​ ឧបនាមេកិ សវិតំ​។ បុគ្គល​គប្បី​សិក្សា​នូវ​សីល​ឲ្យ​ជា​សីល​ ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ ក្នុង​លោក​នេះ​ ព្រោះ​ថា​ សីល​ដែល​បុគ្គល​សេពល្អ​ហើយ​ រមែ​ង​បង្អោន​មក​នូវ​សម្បត្តិ​ទាំងពួង​ ។ សីលំ រក្ខេយ្យ​ មេធាវី បត្ថយានោ​ កយោ​ សុខេ​ បសំសំ​ វិត្តិលោភញ្ច​ បេច្ច​ សគ្គេ​ បមោ​ទនំ​ ។ ជន​អ្នក​មាន​ប្រាជ្ញា​ កាល​ចង់​បាន​ នូវ​សេចក្តី​សុខ​បី​យ៉ាង​ គឺ​ការ​សរសើ១​ ការ​បាន​នូវ​សេចក្តី​ត្រេក​អរ​១​ ការលះលោកនេះ​ទៅ​ហើយ​ រីករាយ​ក្នុង​ស្ថាន​សួគ៌​១​ គប្បី​រក្សា​នូ​វ​សីល​ ។​ មាន​សំនួរ​សួរ​ថា​ ហេតុអ្វី​បាន​ជា​ព្រះ​ថេរ​ពោល​ថា​ អ្នក​មាន​សីល​តែង​មាន​ទ្រព្យ​សម្បត្តិ​ ឆ្លើយ​ថា​ អ្នក​មាន​សីល​ជា​អ្នក​មិន​ប្រមាទ​ក្នុង​កិច្ច​ការ​ងារ​ទាំង​ពួង​ ។​ បុគ្គល​ដែល​ជា​អ្នក​មាន​សីល​ទោះ​ធ្វើ​ការ​អ្វី​ ក៏​ជា​អ្នក​ធ្វើ​ដោយ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ជាអ្នក​មិន​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​ថា​ មនុស្ស​មាន​សីល​ជា​អ្នក​មាន​​នូវ​ អប្បមាទ​ធម៌​ក្នុង​ខ្លួន​ ធ្វើ​ការ​ជា​អ្នក​ប្រាកដ​ប្រ​ជា​ពេល​សម្រាក​ដឹង​នូវ​ពេល​សម្រាក​មិន​ដើរ​លេង​ មិន​ខ្ជី​ខ្ជា​ការងារ​ ស្ថិត​នៅ​ក្នុង​ទី​ណា​ ក៏គេ​ស្រឡាញ់​រាប់អាន​គ្រប់​ៗ​គ្នា​ ។ ដោយ​មាន​ធម៌​ក្នុង​ខ្លួន​គឺ​ការ​មិន​ធ្វេស​ប្រហែស​នេះ​ហើយ​ ទើប​បាន​ទទួល​លទ្ធ​ផល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​ញាតិ​មិត្ត​ជិតខាង​ច្រើន​​ ។​ មនុស្ស​ជា​កល្យាណ​មិត្ត​តែង​រាប់រក​មនុស្ស​ដែល​ជា​អ្នក​មាន​សីល​ ទោះ​បី​យើង​ខាត​ជំនួញ​ជួញ​ដូរ​អ្វី​មួយ​ ក៏​មនុស្ស​ដែល​ជា​កល្យាណ​មិត្ត​ដ៏​ល្អ​របស់​យើង​ នឹង​ជួ​យ​ដោះ​ទុក្ខ​ឲ្យ​រួច​ផុត​ពី​ភាព​លំបាក​នោះ​បាន​ដែរ​​​ ។ ព្រោះ​ហេតុនោះ​ អ្នក​មាន​សីល​តែង​មាន​នូវ​ទ្រព្យ​ និង​កិត្តិយស​ល្អ​ ព្រម​ទាំង​​សេចក្តី​សរ​សើរ​ពី​ញាតិ​មិត្ត​បង​ប្អូន​គ្រប់ៗ​កាល​ ។​ អធនស្សុ រសង្ខាទា​ អពលស្ស​ ហតា​ នរា​ អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា​ ឥមេ ។ ជន​អ្នកខ្សត់​ចង់​ស៊ី​រស​ខ្ពស់ខ្ពង់ ជនអ្នក​អត់​កម្លាំង​ចង់​ចម្បាប់​ ជន​អ្នក​ឥត​បញ្ញា​ចង់ថ្លែង​ស័ព្ទ ជនបីនេះ​រាប់ទុក​សើ្ម​ឆ្កួត​ ។ អ្នកអត់​ធន​ធាន​ ចង់​ទទួល​ទាន​ រស​ឆ្ងាញ់​លើស​លែង​ ជន​ឥត​កម្លាំង​ ចង់​តាំង​ប្រឡែង​ ចម្បាប់​ទាត់ប៉ែង សម្តែង​អំនួត​ ។ ជនឥត​ប្រាជ្ញា​ ល្មោភ​ថ្លែង​ចរចា​ ប្រាថ្នា​គេ​អួត​ ជន​បី​នេះ​ប្រើ​ ទុក​ស្មើ​គេ​ឆ្កួត​ ព្រោះ​ឡើង​អំនួ​ត​ ​ លោ្មភ​ហួស​ប្រមាណ​។ ដកស្រង់​ចេញពី​សៀវ​ភៅ​ ចិញ្ចឹមកូនតាមគន្លងធម៌ សរសេរដោយ​ ឧបាសក​ វ៉ាន់​ ចាន់សារ៉ែន។ ដោយ៥០០០ឆ្នាំ
images/articles/662/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,០៩០ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​ ( ចាក​ ធ. ខុ. ) ( អ្នក​ធ្វើ​បាប​គេ​ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ​ ) មាន​ស្រ្តី​ម្នាក់​ជា​ស្ត្រី​​ដែល​​ឥត​កូន​ ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន​ នាង​ក៏​ទៅ​ដណ្តឹង​ស្ត្រី​ម្នាក់​មក
images/articles/663/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៤១ ដង)
រឿងនាង​អសិ​តា​ភូ (ចាក អ. ទុ.) (​ប្រាថ្នា​ហួស​ហេតុ​ នាំ​ឪ្យ​អន្តរាយ)​ កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រាជ​បុត្រ​ ព្រះ​ចៅ​ពារាណសី​មួយ​អង្គ ព្រះ​រាជ​បិ​តា​មិន​គាប់​ព្រះ​រាជ​ហឫទ័យ​ ទ្រង់​បំ​បោះ​បង់​ព្រះ​រាជ​និ​វេស​ន៏​ បាន​នាំ​ព្រះ​រាជ​ទេ​ពី របស់​​ទ្រង់​ព្រះ​នាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.96
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿