30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥,៣២១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៩៣,២៥៥
សរុប ៣៨៥,៤៧៩,៩៤៨
ប្រជុំអត្ថបទ
images/articles/1342/Untitled-1-Recovered.jpg
សេចក្ដីក្រោធនាំមកនូវទុក្ខដាក់ខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បើ​កូន​ស្អប់​គេ​ខ្លាំង​ កូន​ក៏​មាន​ទុក្ខ​ខ្លាំង​ដែរ បើកូន​ស្អប់​គេ​តិច កូន​ក៏​មាន​ទុក្ខ​តិច​ដែរ បើកូន​មិន​ស្អប់​គេ​ទេ កូន​មិន​មាន​ទុក្ខ​ឡើយ ។ការ​ស្អប់​គ្នា​នឹង​គ្នា ធ្វើ​ឲ្យ​លោក​នេះ​មាន​ការ​បែក​បាក់ ព្រោះ​វា​ជា​ការ​ទម្លាយ​គ្នា​នៅ​ក្នុង​លោក​ទាំង​មូល ។ចូរ​កូន​កុំ​ក្រោធ កុំ​ស្អប់​គ្នា​ឡើយ ចូរ​កូន​គិត​ថា​ក្រោធ​គឺ​ល្ងង់​មោ​ហោគឺ​ឆ្កួត មិន​ក្រោធ​ល្អ​ជាង នឹង​បាន​ជា​អ្នក​មិន​ល្ងង់​មិន​ឆ្កួត ។
images/articles/1340/Untitled-1-Recovered.jpg
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត ឪពុក​ម្តាយ​មាន​តែ​ចាស់​ទៅ នឹង​នៅ​ចិញ្ចឹម​កូន​រហូត​មិន​បាន​ឡើយ ត្រូវ​កូន​រក​វិជ្ជា​ជួយ​ខ្លួន​ឯង បើ​កូន​បាន​សុខ​ឪពុក​ម្តាយ​សប្បាយ​ចិត្ត ។ ពុក​និង​ម៉ែ តែ​ប៉ុណ្ណេះ ចេះ​តែ​ចាស់ ប្រាកដ​ណាស់ ច្បាស់​ជា​ព្រាត់ ឃាត់​មិន​បាន ទើប​កូន​បាន ទី​ពំនឹង ពឹង​អាស្រ័យ ។
images/articles/1339/Untitled-1-Recovered.jpg
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បើ​អ្នក​ដទៃ​ធ្វើ​ខុស​មកលើ​កូន ចូរ​កូន​កុំ​យក​កំហឹង​ទៅ​ទប់​ទល់​ឲ្យ​សោះ កូនត្រូវ​ឲ្យ​អភ័យ ហើយ​ត្រូវ​សម្លឹង​ទៅ​រក​សេចក្តី​ល្អ​របស់​គេ​ឲ្យ​បាន​ច្រើន បើកូន​រក​អំពើ​ល្អ​របស់​គេ​មិន​ឃើញ​ទេ កូន​ត្រូវ​តែ​អាណិត​គេ ព្រោះ​គេ​កំពុង​តែ​មាន​គ្រោះ​កាច ។ចូរ​កូន​មាស​ឪពុក​ចាំ​ទុក​ថាៈ គេ​មាន​ផ្នែក ប៉ែក​មិន​ល្អ កូន​កុំ​ឃ្នើស កូន​ត្រូវ​ជ្រើស រើស​យក​ស ល្អ​គេ​មាន ជា​ប្រយោជន៍ ហោច​ប្រកាន់ ឆ្ពោះ​និព្វាន ខុស​ប៉ុន្មាន ជា​បាប​គ្រោះ របស់​គេ ។ អត្ថបទនេះ​ដកស្រង់​ចេញពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈកញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1337/Untitled-1-Recovered.jpg
សិក្សារៀនសូត្រនាំមកនូវបញ្ញា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សិក្សារៀនសូត្រនាំមកនូវបញ្ញា កូន​មិន​គួរ​គប្បី​កើត​មក​ដើម្បី​មាន​សេចក្តី​ទុក្ខលំបាក​ឡើយ ក្នុង​វ័យ​ក្មេង​កូន​ត្រូវ​រក​សេចក្តី​សុខ​ជា​មួយ​នឹង​ការ​រៀន​សូត្រ​ព្រម​ដោយ​រៀន​ដឹង​រឿង​ជីវិត​ ក្នុង​វ័យ​កម្លោះ​ក្រមុំ​កូន​ត្រូវ​រក​នូវ​សេចក្តី​សុខ​ជា​មួយ​នឹង​ការ​កសាង​ជីវិត​រៀប​ចំ​ជីវិត​ទៅ​តាម​ការ​ចេះ​ដឹង​ក្នុង​ពេល​គ្រប់​គ្រង​ផ្ទះ​កូន​ត្រូវ​រក​សេចក្តី​សុខ​ជា​មួយ​នឹង​ជីវិត​គ្រួសារ ក្នុង​វ័យ​ជរា​កូន​ត្រូវ​រក​នូវ​សេចក្តី​សុខ​ជា​មួយ​នឹង​សេចក្តី​ស្ងប់​ផ្លូវ​ចិត្ត ។
images/articles/1338/Untitled-1-Recovered.jpg
សាង​មិត្ត​កុំ​សាង​សត្រូវ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​នៅ​ទី​ណា​ក៏​ដោយ​ មិន​ត្រូវ​សាង​សត្រូវ​ឡើយ បើ​កូន​ជា​មិត្ត​នឹង​មនុស្ស​គ្រប់​គ្នា មនុស្ស​គ្រប់​គ្នា​ក៏​ជា​មិត្ត​ជា​មួយ​នឹង​កូន​ដែរ ។កូន​ចូរ​នឹក​រលឹក​ជា​និច្ច​ថាៈ នៅ​លើ​ផែន​ដី​នេះ បើ​យើង​មាន​សត្រូវ​តែ​ម្នាក់ ក៏​វា​ច្រើន​ណាស់​ទៅ​ហើយ ។ចូរ​កូន​កុំ​ពេញ​ចិត្ត​ធ្វើ​ឲ្យ​គេ​ស្អប់ ទាំង​កូន​ខ្លួន​ឯង​ក៏​កុំ​ចូល​ចិត្ត​ស្អប់​អ្នក​ដទៃ​ឡើយ​ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1336/Untitled-1-Recovered.jpg
សត្វ​លោក​ស្រលាញ់ ជីវិត​ខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សត្វ​លោក​ស្រលាញ់ ជីវិត​ខ្លួន ពាក្យ​ថា សត្វ​លោក ចែក​ចេញ​ជា​ពីរ​ស័ព្ទ​គឺ​៖ សត្វ ជា​ស័ព្ទ​មួយ, លោក ជា​ស័ព្ទ​មួយ។ សត្ត ឬ សត្វ ( ជាភាសា​បាលី ឬ​សំស្ក្រឹត ) ប្រែ​ជា​ភាសា​ខ្មែរ បាន​ដល់​បុគ្គល​អ្នក​ជាប់​ជំពាក់​ក្នុង​អារម្មណ៍ ក្នុង​បំណង​ក្នុង​ជីវិត​ខ្លួន​ប្រាណ។ បើ​យោល​ទៅ​តាម​ន័យ​សេចក្ដី ពាក្យ​ថា សត្វ សំដៅ​ដល់​សត្វ​មាន​ជីវិត ៖ ក្សត្រិយ៍ក្ដី, ព្រាហ្មណ៍ក្ដី, វេស្សក្ដី, សុទ្ទៈក្ដី, គ្រហស្ថក្ដី, បព្វជិតក្ដី, ទេវតាក្ដី, មនុស្សក្ដី,
images/articles/1319/Untitled-1-Recovered.jpg
ការស្រលាញ់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការ​ស្រឡាញ់​មិន​មាន​ដាក់​លក់​ឡើយ បើកូន​ចង់​បាន​កូន​ត្រូវ​ធ្វើ​យក​ដោយ​ខ្លួន​ឯង ។ពេល​កូន​ឲ្យ​សេចក្តី​ស្រឡាញ់​ទៅ​អ្នក​ដទៃ អ្នក​ដទៃ​នឹង​ឲ្យ​សេចក្តី​ស្រឡាញ់​ត្រឡប់​មក​ដល់​កូន​វិញ ។បើ​កូន​ចង់​ឲ្យ​អ្នក​ដទៃ​ស្រឡាញ់​ពិត​ៗ សូម​កូន​ធ្វើ​ឲ្យ​បាន​តែ​ម្យ៉ាង​ល្មម​គ្រប់​គ្រាន់ គឺ​ធ្វើ​ខ្លួន​ឲ្យ​គួរ​ស្រឡាញ់ ។ ស្រឡាញ់​អ្នក​ដទៃ​ដោយ​មេត្តា​ជា​ការ​ប្រសើរ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1320/Untitled-1-Recovered.jpg
ពាក្យទូន្មានរបស់មាតាបិតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​ត្រូវ​ចាំ​ទុកៈ ១. មាតាបិតា​ជា​ព្រះ​ព្រហ្ម​របស់​បុត្រ​ធីតា ការ​ដែល​ធ្វើ​ឲ្យ​មាតា​បិតា​លំបាក​ចិត្ត តឹង​ណែន​ក្នុង​ទ្រូង យំ​បង្ហូរ​ទឹក​ភ្នែក គឺ​ជា​បាប​កម្ម​ធ្ងន់​របស់​កូន ។ ២. ការ​ជឿ​ស្តាប់​ដំបូន្មាន​ល្អរបស់​មាតាបិតា រមែង​មិន​មាន​ការ​សាប​សូន្យ​ឡើយ ពោល​គឺ​មិន​ចចេស​រឹង​រូស​តែ​ម្យ៉ាង​ កូន​នឹង​បាន​ល្អ​គ្រប់​យ៉ាង ។ ៣. ការ​តប​ស្នង​ព្រះ​គុណ​ដល់​អ្នក​មាន​គុណគឺ​តាំង​តែ​ពី​អ្នក​មាន​គុណ​នៅ​មាន​ជីវិត​រហូត​ដល់​ចែក​ឋាន ។ ៤. ការ​បំពេញ​តួ​នាទី​ជា​កូន​ល្អ គឺ​ជា​ការ​បដិបត្តិ​ធម៌ កូន​ល្អ​ត្រូវ​ភ្ញាក់​ខ្លួន ត្រូវ​រហ័ស​រហួន​វៀស​រវៃ ត្រូវ​ឈាន​ទៅ​មុខ ត្រូវ​ធ្វើ​ការងារ​ប្រជែង ជាមួយ​ពេល​វេលា ដើម្បី​ការ​រីក​ចម្រើន​ដល់​សង្គម​ជាតិ ។ ៥. អបាយ​មុខ គ្រឿង​ញៀន ជា​ផ្លូវ​នៃ​សេចក្តី​វិនាស​សម្រាប់​ជីវិត កូន​មាស​ឪពុក​ត្រូវ​ដើរ​តាម​ផ្លូវ​ព្រះ​ កុំ​ដើរ​តាម​ផ្លូវ​របស់​មារ ការ​ងារ​សុចរិត​ជា​ការងារ​ថ្លៃ​ថ្នូរ​មាន​កិត្តិយស កូន​ត្រូវ​ចេះ​ពិចារណា​ដោយ​ខ្លួន​ឯង ដាស់​តឿន​ខ្លួន​ឯង កុំ​ឡេះ​ឡោះ​កុំ​ទម្រន់ ត្រូវ​ឆ្ងាយ​ពី​អបាយមុខ​ (ស្រី​ស្រា ល្បែង និង​បាប​មិត្ត) ត្រូវ​ដើរ​នៅ​ក្នុង​ផ្លូវ​ធម៌​ជា​និច្ច ។ កូន​កុំ​ប្រមាទ ក្នុង​ជីវិត ផ្លូវ​នេះ​នៅ​ជិត​ក្បែរ​មាត់​ជ្រោះ​ ចិញ្ចឹម​ជីវិត​ឲ្យ​បាន​រស់ កូន​ត្រូវ​ស្គាល់​គ្រោះ​ឲ្យ​ជាក់​លាក់ ។ បាប​មិត្ត​ស្រី​ស្រា​និង​ល្បែង​ភ្នាល់ ព្រម​ទាំង​មិន​ខ្វល់​នឹង​ធុរៈ ជា​ជ្រោះ​គ្រោះ​ថ្នាក់​ប្រាកដ​ជាក់ ជ្រោះ​ជ្រៅ​មិន​រាក់​ធ្លាក់​បាក់​ក ។ ដំណើរ​ជីវិត​ពិត​លំបាក តែ​បាន​ធូរ​ស្រាក​ព្រោះ​ធ្វើ​ល្អ ផ្លូវ​អបាយមុខ​មិន​ត្រាច់​ចរ ចេះ​ភ័យ​ខ្លាច​ក្រ​ប្រឹង​រៀន​សូត្រ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1325/Untitled-1-Recovered.jpg
ក្នុងនាមជាភ្ញៀវ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បើ​កូន​ទៅ​ផ្ទះ​អ្នក​ដទៃ កុំ​ចូល​បន្ទប់​ដេក​របស់​គេ​វៀរ​តែ​គេ​អនុញ្ញាត​ កាល​ចូល​ទៅ​ហើយ​កុំ​រវីម​រវាម​រុះ​រើ​អ្វី​ឡើយ ហើយ​កូន​មាន​តួនាទី​សរសើរ​នូវ​អ្វី​ដែល​កូន​គួរ​សរសើរ ។ នាទី​របស់​កូន​ក្នុង​ឋានៈ​ជា​ភ្ញៀវៈ ១. សម្តែង​ការ​គោរព​ដល់​បុគ្គល​ជាធំ​ដែរ​គួរ​គោរព ២. ឲ្យ​ការ​ស្និទ្ធ​ស្នាល​និង​ភាព​ជាមិត្ត​ដល់​អ្នក​តូច​ ៣. ឲ្យ​ការ​រីក​រាយ​ដល់​ម្ចាស់​ផ្ទះ ឬ​ម្ចាស់​កន្លែង​នោះ​ដោយ​ពាក្យ​សរសើរ​ ត្រូវ​
images/articles/1312/Untitled-1-Recovered.jpg
ការនិយាយស្ដី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មនុស្ស​គ្រប់​រូប​ដែល​កើត​មក​ក្នុង​លោក រមែង​មាន​ការ​ទាក់​ទង​គ្នា​ដោយ​ពាក្យ​និយាយ​ពាក្យ​និយាយ​មាន​អំណាច​ក្រៃ​លែង កូន​ត្រូវ​យល់​ដូច​ត​ទៅៈ ១. ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​ហេតុ​អាក្រក់ ឲ្យ​ក្លាយ​មក​ជា​ហេតុ​ល្អ​បាន ។ ២. ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ដែល​មាន​ទុក្ខ​ឲ្យ​ភ្លេច​ទុក្ខ​បាន ។ ៣. ពាក្យ​និយាយ​អាច​ដូរ​ផ្លាស់​មនុស្ស​ខ្ជិល ឲ្យ​មក​ជា​អ្នក​មាន​ព្យាយាម​បាន ។
images/articles/1313/Untitled-1-Recovered.jpg
ភាពអំនត់អត់ធន់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​ត្រូវ​យល់​ដឹង​ថា សេចក្តី​អត់​ធន់​ញ៉ាំង​នូវ​ផល​ឲ្យ​សម្រេច​បាន​គ្រប់​យ៉ាង​ កូន​ត្រូវ​អត់​ធន់​ដូច​តទៅៈ ១. អត់​ធន់​ក្នុង​រឿង​ដែល​គួរ​អត់​ធន់ ២. អត់​ធន់​ក្នុងរឿង​ដែល​មិន​គួរ​អត់​ធន់ ។ ឪ​សូម​អធិប្បាយ គឺ​មុន​ដំបូង​កូន​គួរ​អត់​ធន់​ក្នុង​រឿង​ដែល​គួរ​អត់​ធន់ ដូច​ជា​អត់​ធន់​ចំពោះ​មុខ​នាទី អត់​ធន់​ក្នុង​ការ​បរិភោគ ការ​ដេក ការ​រៀន ... ចូរ​កូន​អត់​ធន់​ដើម្បី​អនាគត​របស់​កូន សូម​ឲ្យ​កូន​ប្រកាន់​ទុក​ថាសេចក្តី​អត់​ធន់​គឺ​មុខ​នាទី​របស់​យើង​មួយ​ផង​ដែរ ។ តទៅ​ឪ​សូម​ឲ្យ​កូន​ចេះ​អត់​ធន់​ក្នុង​រឿង​ដែល​មិន​គួរ​អត់​ធន់​ ដូច​ជា យើង​ធ្វើ​ល្អ​ហើយ​តែ​ត្រូវ​គេ​និន្ទា ធ្វើ​ល្អ​ដល់​គេ​ត្រូវ​ប្រទូស្ត​រប​វិញ និយាយ​ពិត​ធ្វើ​ដោយ​ស្មោះ​តែ​ត្រូវ​ធ្វើ​បាន​ត្រឹត្រូវ មិន​គួរ​អ្វី​ដែល​យើង​ត្រូវ​អត់​ធន់​នោះ​ឡើយ​ប៉ុន្តែ​យើង​ត្រូវ​អត់​ធន់​ទាំងដែល​យើង​មិន​បាន​ខុស​នោះ​ឯង​សេចក្តី​អត់​ធន់​បែប​នេះ​លំបាក​ជាទី​បំផុត បើ​កូន​ធ្វើ​បាន​ឈ្មោះ​ថា កូន​ល្អ​ដ៏​ក្រៃ​លែង កូន​នឹង​មាន​សេចក្តី​សុខ ផល​នឹង​កើត​មាន​ដល់​កូន​ព្រម​ទាំង​បរិវារ កាល​ណា​បើ​កូន​មាន​សេចក្តី​អត់​ធន់​បែប​នេះ ។ - សេចក្តី​អត់ធន់ ធ្វើ​ឲ្យ​បាន​ជា​មនុស្ស​ចិត្ត​ធ្ងន់ - សេចក្តី​អត់​ធន់ ធ្វើ​ឲ្យ​រួច​ពី​ក្រញាំ​តណ្ហា - សេចក្តី​អត់​ធន់ ធ្វើ​ឲ្យ​មាន​របៀប​វិន័យ - សេចក្តី​អត់ធន់ បញ្ឈប់​សេចក្តី​ក្រោធ​បាន - សេចក្តី​អត់​ធន់ ធ្វើ​ឲ្យ​តម្កល់​ខ្លួន​បាន - សេចក្តី​អត់​ធន់ ជា​ដៃ​គូ​ក្នុង​ការងារ - សេចក្តី​អត់​ធន់ ជា​អាវ​ក្រោះ​របស់​ចិត្ត - សេចក្តី​អត់​ធន់ នាំ​ឲ្យ​មាន​មិត្ត ខ្សត់​សត្រូវ​ - សេចក្តី​អត់​ធន់ ជា​បិតា​នៃ​គុណ​ធម៌​ទាំង​ពួង ។ ដែក​ដែល​យក​ទៅ​ដុត​ដោយ​ភ្លើង ហើយ​យក​មក​លត់​ដំ​ធ្វើ​ជា​ឧបករណ៍​ផ្សេងៗ រមែង​រឹង និង​មាន​តម្លៃ​យ៉ាង​ណា​មិញ មនុស្ស ដែល​អត់​ធន់​បាន​ល្អ ក៏​ជា​មនុស្ស​រឹង​ប៉ឹង និង​មាន​គុណ​តម្លៃ យ៉ាង​ដូច្នោះ​ដែរ ។ ទង់​ជ័យ​ព្រះ​ពុទ្ធ ខន្តី​ប្រែ​ថា​ការ​អត់​ទ្រាំ រឹង​មាំ​ល្អ​ស្រស់​ដូច​ជាទង់ រក្សា​កុសល​ឲ្យ​គង់​វង្ស មេត្តា​ដូច​ទង់​បក់​រវិច ។ មេត្តា​ខន្តី​គូ​សមស័ក្តិ មិន​មាន​ថ្នាំង​ថ្នាក់​អ្វី​បន្តិច គឺ​អទោសៈ​ថ្លៃ​ជាង​ពេជ្រ កម្ទេច​សត្រូវ​នៅ​ក្នុង​ខ្លួន ។ ខ្សែ​កតញ្ញូ​បង្ហូត​ទង់ ទ្រទ្រង់​បារមី​ឲ្យ​មាំ​មួន​ បញ្ញា​ជា​ដង​យ៉ាង​ស៊ប់​សួន ខ្យល់​បក់​អង្រួន​គឺ​លោក​ធម៌ ។ សតិ​ជា​គ្រឹះ​កប់​ក្នុង​ដី ដង​ទង់​គ្មាន​អ្វី​ត្រូវ​ញាប់​ញ័រ ទង់​បក​រវិច​រំលេច​ពណ៌ ទទួល​លោក​ធម៌​ទាំង​៨ ។ ខៀវ​លឿង​ក្រហម​ស​ហង្ស​បាទពណ៌​ផ្លេក​ស្រស់​ស្អាត​ចាំង​រង្សី ជា​ផល​សម្រេច​ពី​បារមី សីល​ជា​ផែន​ដី​ទ្រ​ដង​ទង់ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1314/Untitled-1-Recovered.jpg
តួនាទីកូនចំពោះមាតាបិតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​មាន​តួ​នាទី​របស់​កូន ដែល​ត្រូវ​បដិបត្តិ​ចំពោះ​មាតាបិតា​ដូច​ខាង​ក្រោម​នេះ ៖ ១. តាំង​ចិត្ត​សិក្សា​រៀន​សូត្រ​ដើម្បី​ឲ្យ​បាន​ជាកូន​ចេះ​ដឹង​ ។ ២. ជួយ​ធ្វើ​កិច្ចការ​មាតា​បិតា​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត ។ ៣. តម្កល់​តម្កើង​នូវ​វង្ស​ត្រកូល​ឲ្យ​បាន​ល្អ​តទៅ ។ ៤.​ ប្រព្រឹត្ត​ខ្លួន​ឲ្យ​ល្អ ឲ្យ​សម​គួរ​ជាអ្នក​ទទួល​នូវ​មរតក ។ ៥.​ មាតា​បិតា​ចិញ្ចឹម​កូន​ឲ្យរស់​មក កូន​ត្រូវ​ចិញ្ចឹម​មាតាបិតា​វិញ​ជាពិសេស​នៅ​ពេល​គាត់​ចាស់​ទៅ​ហ្នឹង​ឯង ។ ៦. នាំ​មាតា​បិតា​ទៅ​វត្ត ឬ​កន្លែង​ផ្សេងៗ តាម​សម​គួរ ។ ៧.​ នៅ​ពេល​មាតាបិតាមាន​ជំងឺ​ត្រូវនៅ​ថែ​រក្សា​ឲ្យ​បានដិត ដល់​ត្រូវ​ជួយ​ឲ្យ​មាតាបិតា​បាន​ស្តាប់​ធម៌​ផង ។ ៨. ត្រូវ​រក្សា​ទឹក​ចិត្ត​របស់​មាតា​បិតា​ មិន​ឲ្យ​មាតាបិតា​មាន​ទុក្ខ​កង្វល់ ឬ​ខូច​ចិត្ត​ដោយ​សារ​រឿង​មិន​ល្អ​របស់​ខ្លួន​ជាង​កូន​ឡើយ ត្រូវ​ចាំ​ទុក​ថា សេចក្តីសុខ​របស់​មាតាបិតា នៅ​ត្រង់​កតញ្ញុតាធម៌​របស់​កូន​ទាំង​ឡាយ ។ ៩. ត្រូវ​ថែរក្សា​នូវ​ទ្រព្យ​សម្បត្តិ​ផង អវយវៈ​ខ្លួន​ប្រាណ​ទាំង​មូល​ផង ជីវិត​ផង និង​ឳវាទ​ផ្សេងៗ​ផង ដែល​មាតា​បិតា​បាន​ប្រគល់​ឲ្យ​មក​កូន ។ ១០. ធ្វើ​បុណ្យ​ឧទ្ទិស​ជូន​ដល់​មាតា​បិតា កាល​គាត់​ធ្វើ​កាល​កិរិយា​ទៅ​កាន់​បរលោក​ហើយ ។ អត្ថបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.
images/articles/1315/Untitled-1-Recovered.jpg
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា) ការពោល​រៀបរាប់ អំពី​ជីវិត ពាក្យ​ថា ជីវិត នេះ​បើ​គេ​ពុំ​បាន​គិត​ឬ​ប្រើ​គំនិត ដើម្បី​ស្វែង​យល់​ឲ្យ​ដល់​ជម្រៅ​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ទេ គេ​ហាក់​ដូច​ជា​បាន​យល់​ស្គាល់ ដឹង​ពាក្យ​នេះ​ប្រាកដ​ច្បាស់​ទៅ​ហើយ គឺ​គេ​គ្រាន់​តែ​ឲ្យ​ន័យ​ទៅ​លើ​ពាក្យថា "ជីវិត" នេះ​គឺ​ត្រឹម​តែ​ការ​រស់​នៅ​ប៉ុណ្ណេះ ឃើញ​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់​ទៅ​មាន​ចម្ងល់​និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឲ្យ​បាន​ដឹង​យលល់​ស្គាល់​អ្វី​ទៀត​នោះ​ទេ។
images/articles/1316/Untitled-1-Recovered.jpg
កិច្ចបដិបត្តិចំពោះអ្នកដទៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
នាទី​ដែល​កូន​ត្រូវ​បដិបត្តិ​ចំពោះ​អ្នក​ដទៃ​ជាទូ​ទៅ​ដោយ​ការ​ឲ្យ​នូវ​ទឹក​ចិត្ត​ល្អ​ស្មោះ​របស់​កូនៈ ១.​ កូន​ត្រូវ​សម្លឹង​មើល​មនុស្ស​គ្រប់​គ្នា ដែល​បាន​ជួប​ដោយ​ក្រសែ​ភ្នែក​ជា​មិត្ត ។ ២. កូន​ត្រូវ​ចេះ​ញញឹម ឬមាន​ទឹក​មុខ​ស្រស់​ស្រាយ​ជា​មួយ​មនុស្ស​ទាំង​ឡាយ ។ ៣. កូន​ត្រូវ​ចេះ​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស កូន​ត្រូវ​យល់​ថា អ្នក​ដែល​បាន​កើត​មក​ជាមនុស្ស​ សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​បាន​ធ្វើ​ល្អកូន​មិន​ត្រូវ​មាក់​ងាយ​អ្នក​ណា​ឡើយ ។ ៤. កូន​ត្រូវ​ចេះ​គួរ​សម​ដោយ​របៀប​ល្អ​គ្រប់​យ៉ាង​ ដូច​ជា​ញញឹមរក សំពះ ឱន​ក្បាល​បន្ទន់​ខ្លួន ...តាម​ឋានៈ​របស់​ខ្លួន និង​តាម​ឋានៈ​របស់​អ្នក​ដទៃ ។ ៥. កូន​ត្រូវ​ចេះ​ស្តាប់​អ្នក​ដទៃ​និយាយ កុំ​និយាយ​កាត់​ដោយ​ឥត​របៀប បើ​និយាយ ត្រូវ​ឲ្យ​មាន​ប្រយោជន៍ ។ ៦. កូន​ត្រូវ​ចេះ​ប្រើ​ពាក្យ​ទាំង​ពីរ​យ៉ាង​នេះ ឲ្យ​ជា​ប្រចាំ គឺ​ពាក្យ​សូម​អរគុណ និង ពាក្យ​សូម​អត់​ទោស ។ ៧. កូន​ត្រូវ​និយាយ​ដោយ​ពាក្យ​សុភាព ពិរោះ​ទាំង​ចំពោះ​មុខ​ទាំង​កំបាំង​មុខ ។ ៨. កូន​ត្រូវ​ចេះ​ឲ្យ​កម្លាំង​ចិត្ត ដោយ​ពាក្យ​សរសើរ​ជា​ដើម​ដល់​មនុស្ស​ល្អ ។ ៩. កូន​ត្រូវ​ចេះ​និយាយ​សរសើរ ក្នុង​ផ្នែក​ល្អ​​របស់​មនុស្ស​ណា ដែល​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​របស់​អ្នក​ដែល​កូន​កំពុង​តែ​និយាយ​ជា​មួយ​ជា​ការ​សរ​សើរពិត ៗ ។ ១០. កូន​ត្រូវ​រួម​សន្ទនា​ក្នុងអ្វី​ដែល​អ្នក​សន្ទនា​អាច​ឲ្យ​ការ​ចេះ​ដឹង​មក​កូន​បាន ។ ១១.​ កូន​ត្រូវ​ចេះ​បដិសេធ​នូវ​អ្វី​ដែល​កូន​មិន​យល់​ស្រប​តាម​ដោយ​មិន​ឲ្យ​គេ​ខូច​ចិត្ត ។ ១២. កូន​ត្រូវ​យក​រឿង​ល្អ​ៗ ឬ​រឿង​អ្នក​ធ្វើ​ល្អ​មក​និយាយ​ក្នុង​ពេល​សន្ទនា ។ ១៣. កូន​ត្រូង​អាស្រ័យ​បញ្ញា ពិចារណា​ចំពោះ​អ្នក​ដទៃ​ដែល​នៅ​ជុំ​វិញ​ខ្លួន​កូន ដោយ​កូន​មិន​ត្រូវ​អាង​អំណាច​អ្វី​មួយ​ហើយ​ចាំ​តែ​ចាប់​កំហុស​គេឡើយ ។ ១៤. កូន​គួរ​តែ​រក​ពេល​វៀរ​ចាកការ​និយាយ​មិន​ល្អ ឬ​វៀរ​ចាកការ​ខឹង​ក្រោធ​យ៉ាង​តិច​ឲ្យ​បាន​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ចាក​ការ​ខឹង​ក្រោធ យ៉ាង​តិច​ឲ្យ​បានមួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ទោះ​ជា​ថ្ងៃ​ណា​ក៏​បាន​ដែរ ។ ១៥. កូន​ត្រូវ​សាង​ឧបនិស្ស័យ​ជួយ​អ្នក​ដទៃ ក្នុងការងារ​អ្វី​ដែល​កូន​អាច​ធ្វើ​បាន ដោយ​មិន​សម្លឹង​ផង​តប​ស្នង​ពី​គេ​វិញ​ត្រូវ​សន្សម​សន្តាន​ករុណា​ឲ្យ​កាន់​តែ​មាំ​ទាំ មុន​នឹង​លាចាក​លោក​នេះ​ទៅ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1317/Untitled-1-Recovered.jpg
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង កូន​ត្រូវអនុគ្រោះ​ទាសៈ​កម្មករ ដោយ​ស្ថាន​ ៥ យ៉ាង​គឺ៖ ១- យថាពលំ កម្មន្តំ សំវិធានេន ដោយ​ការចាត់​ចែង​ការងារ​សម​គួរ​តាម​កម្លាំង ២- ភត្តវេត្តនានុប្បទានេន ដោយ​ការ​ឲ្យ​នូវ​ភត្តាហារ និង​ថ្លៃ​ឈ្នួល ៣- គិលានុប្បដ្ឋានេន ដោយ​ការ​ព្យាបាល​ក្នុង​វេលា​ឈឺ​ថ្កាត់ ៤- អច្ឆរិយានំ រសានំ សំវិភាគេន ដោយ​ការ​ចែក​រំលែក​នូវ​របស់​មាន​រសត្រកាល​ចំឡែក
images/articles/1318/Untitled-1-Recovered.jpg
ការញញឹម
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​ចូរ​ញញឹម​ដាក់​អ្នក​ដទៃ ដូច​ដែល​កូន​ប្រាថ្នា​ឲ្យ​អ្នក​ដទៃ​ញញឹម​មក​រក​កូន​អីចឹង​ដែរ ។បើ​កូន​ញញឹម​ដាក់​កញ្ចក់ កញ្ចក់ក៏​​ញញឹម​ដាក់​កូន​វិញ នៅ​ពេល​កូន​ខឹង​ក្រោធ​នឹង​បុគ្គល​ណា កូន​សាក​ល្បង​រត់​ទៅ​ឆ្លុះ​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់​មើល កូន​នឹង​ជួយ​យក្ស​នៅ​ក្នុង​កញ្ចក់​នោះ​ពិត​ជា​មិន​ខាន​ឡើយ ។បើ​ចង់​ឲ្យ​មុខ​ស្អាត​ត្រូវ​កុំ​ខឹង​ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.25
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿