30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៩៨៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤៦,៩២១
សរុប ៣៨៥,៥៣៣,៦១៤
ប្រជុំអត្ថបទ
images/articles/1304/Untitled-1-Recovered.jpg
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា រមែង​បាន​បុណ្យ​កុសល​ច្រើន​ខ្លាំង​ណាស់ កូន​ត្រូវ​តែ​ទំនុក​បម្រុង​លោក​ដោយ​ធម៌​ ៥ យ៉ាង​គឺ៖ ១- ភតោ នេសំ ភរិស្សាមិ អាត្មា​អញ​មាតា​បិតា​បាន​ចិញ្ចឹម​រក្សា​មក​ហើយ នឹង​ចិញ្ចឹម​មាតា​បិតា​វិញ ២- កិច្ចំ នេសំ ករិស្សាមិ នឹង​ជួយ​ធ្វើ​ការងារ​មាតា​បិតា ៣- កុលវំសំ ឋបេស្សមិ នឹង​តម្កល់​វង្ស​ត្រកូល ៤- ទាយជ្ជំ បដិបជ្ជាមិ ប្រតិបត្តិ​ឲ្យ​សមគួរ​ជា​អ្នក​ទទួល​ទ្រព្យ​មត៌ក​បាន ៥- បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សាមិ ឧទ្ទិទក្ខិណា​ទាន​ដល់​មាតា​បិតា ដែល​ធ្វើ​កាលកិរិយា​ទៅ​កាន់​បរលោក​ហើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1305/Untitled-1-Recovered.jpg
ប្រតិបត្តិ​គ្រូ​អាចារ្យ​ដោយ​ស្ថាន ៥
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​ជា​កូន​សិស្ស​ កូន​ត្រូវប្រតិបត្តិ​គ្រូ​អាចារ្យ​ដោយ​ស្ថាន​ ៥​ យ៉ាង​គឺ៖ ១- ឧដ្ឋានេន ក្រោក​ទទួល ២- ឧប​ដ្ឋា​នេន គាល់​បម្រើ ៣- សុស្សុសាយ ជឿ​ស្ដាប់​តាម ៤- បារិចរិយាយ ដោយ​ការ​បម្រើ​តូចៗ ៥- សក្កច្ចំ សិប្បំ បដិគ្គ​ហណេន រៀន​សិល្បដោយ​គោរព។ កាល​កូន​បាន​គោរព​ប្រតិបត្តិ​តាម​ឱវាទ​ ទាំង​៥ ខាង​លើ​នេះ គ្រូ​អាចារ្យ​របស់​កូន​នឹង​អនុគ្រោះ​កូន​វិញ ដោយស្ថាន ៥ យ៉ាង​គឺ៖ ១- សុវីនីតំ វិនេន្តិ ដឹក​នាំ​ល្អ ២-សុគ្គហិតំ គាហាបេន្តិ ឲ្យ​រៀន​ល្អ ៣- សព្វសិប្បេសុ តំ សមក្ខាយិនោ ភវន្តិ ប្រៀន​ប្រដៅ​សិស្ស​ឲ្យ​ចេះ​ត្រឹម​ត្រូវ​ក្នុង​សិល្ប​សាស្ត្រ​សព្វ​គ្រប់ ៤- មិត្តាបច្ចេសុ បដិវេទេន្តិ តែង​លើក​តម្កើង​ក្នុង​ទី​ប្រជុំ​មិត្ត​អាមាត្យ ៥- ទិសាសុ បរិត្តាណំ ករោន្តិ ធ្វើ​សេចក្ដី​ការពារ​ក្នុង​ទិស​ទាំង​ឡាយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1306/Untitled-1-Recovered.jpg
ហេតុ ៥ យ៉ាង​ ដែល​មានចំណង់​ចង់​បាន​បុត្រ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មាតា​បិតា​ក្នុង​លោក​យើង​នេះ​ពិចារណា​ឃើញ​ហេតុ ៥ យ៉ាង​ ហើយ​មាន​ចំណង់​ចង់​បាន​បុត្រ​ដែល​កើត​មក​ក្នុង​ត្រកូល​គឺ៖ ១- ភតោ វា​ នោ ភរិស្សតិ បុត្រ​ដែ​ល​យើង​ចិញ្ចឹម​ហើយ​នឹង​ចិញ្ចឹម​យើង​វិញ ២- កិច្ចំ វា នោ ករិស្សតិ បុត្រ​នឹង​ជួយ​ធ្វើ​កិច្ច​យើង ៣- កុលវំសោ ចិរំ ឋស្សតិ វង្ស​ត្រកូល​នឹងឋិន​នៅ​យូរ ៤- ទាយជ្ជំ បដិបជ្ជតិ បុត្រ​ប្រតិបត្តិ​ទទួល​យក​មត៌ក
images/articles/1307/Untitled-1-Recovered.jpg
ចូរកូនជាមនុស្សប្រដៅដោយងាយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការ​ចូល​រៀន​ក្នុងសា​លា ការ​លេង​កីឡា ការ​សម្តែង​សិល្បៈ ជា​ដើមទាំង​អស់​នេះ គឺ​ត្រូវ​មាន​គ្រូ មាន​ការ​គ្រប់​គ្រង​ មាន​ការ​បង្វឹក​ពី​ខាង​ដើម​មក យ៉ាង​ណា​មិញ​មនុស្ស​យើង​តាំង​ពី​តូច​មក​រហូត​ដល់​ធំ និង​ចេះ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​បាន​នោះ ក៏​ត្រូវ​មាន​ឪពុក​មាន​ម្តាយ មាន​គ្រូ​មាន​អ្នក​មើល​ថែ​និង​មាន​អ្នក​បង្វឹក​បង្ហាត់​បង្រៀន យ៉ាងនេះ​ដែរ កាល​បើ​កូន​មាន​អ្នក​បង្វឹក​បង្ហាត់​បង្រៀន​យ៉ាង​នោះ​ដែរ កាល​បើ​កូន​មាន​ការ​ចេះ​ដឹង​ល្អ​មានការ​ប្រព្រឹត្ត​ល្អ​ហើយ​នោះ កូន​រមែង​មាន​សេចក្តី​សុខ​ក្នុង​ជីវិត​របស់​កូន​យ៉ាង​ពិត​ប្រាកដ ។ ឪពុក​និង​ម្តាយ​របស់​កូន​មាន​សេចក្តី​សុខ​ណាស់​កាល​បើ​បាន​មើល​ថែ​និង​ទូន្មាន​អប់រំ​កូន​ហើយ កូន​ជា​មនុស្ស​ប្រដៅ​ងាយ ប្រព្រឹត្ត​ល្អ​ចម្រើន​ដោយ​គុណ និង​មាន​សីល​ធម៌​ប្រចាំ​ខ្លួន​ជាប់​ជា​ឧបនិស្ស័យ តាមការ​ដែល​ម៉ែ​ឪ​ទូ​នា្មន​នោះ.... ឱ​សូម​ឲ្យ​ពរ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1308/Untitled-1-Recovered.jpg
កតញ្ញុតាធម៌
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កតញ្ញុតាធម៌ កតញ្ញុតាធម៌ ជា​គុណ​ធម៌​ដែល​សំខាន់​ក្នុង​ភាព​ជា​មនុស្ស ។ ការ​ដឹង​គុណ និង​ការ​តប​គុណ​នោះ អាច​គ្រប់​គ្រង​រក្សា​ឲ្យ​កូន​ផុត​អំពី​ភាព​អាក្រក់​ទាំង​ពួង​បាន ។ បុគ្គល​ដែល​តប​គុណ​ដល់​អ្នក​ដែល​មាន​គុណ រមែង​មិន​និយាយ មិន​ធ្វើ​នូវ​អ្វី​ដែល​ជា​ហេតុ​ឲ្យ​អ្នក​មាន​គុណ​ក្តៅ​ក្រហាយ​ចិត្ត​ឡើយ ។ កតញ្ញុតាធម៌ មាន​កម្លាំង​ដ៏​ក្រៃ​លែង បើ​មិន​គិត​ឲ្យ​ល្អ​ទេ
images/articles/1309/Untitled-1-Recovered.jpg
ទំនុកបំរុងភរិយា​ដោយ​ធម៌​ ៥​ យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ទំនុកបំរុងភរិយា​ដោយ​ធម៌​ ៥​ យ៉ាង ក្នុង​កាល​​អនាគត​ កូន​នឹង​ត្រូវ​ធ្វើ​ជា​ស្វាមី​គេ ព្រោះ​ហេតុ​នោះ កូន​ត្រូវ​ទំនុក​បម្រុង​ភរិយា​របស់​កូន​ដោយ​ធម៌​ ៥ យ៉ាង​គឺ៖ ១- សម្មាននាយ ដោយ​ការ​រាប់​អាន​ជា​ភរិយា​ពេញ​ទី ២- អវិមាននាយ ដោយ​មិន​មើល​ងាយ ៣- អនតិចរិយាយ មិន​ប្រព្រឹត្ត​ក្បត់​ចិត្ត ៤- ឥស្សរិយវោសគ្គេន ប្រគល់​ឲ្យ​ជា​ធំ​ក្នុង​ផ្ទះ ៥- អលង្ការានុប្បទានេន ឲ្យ​គ្រឿង​អលង្ការ​តែង​ខ្លួន។
images/articles/1310/Untitled-1-Recovered.jpg
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ កាល​មាតា​បិតា​បាន​ចិញ្ចឹម​កូន ត្រូវតាម​គន្លង​ធម៌​យ៉ាង​នេះ​ហើយ ខ្លួន​យើង​ជា​កូន​ត្រូវ​ដឹង​គុណ​គាត់​វិញ ដោយ​ជួយ​ចិញ្ចឹម​បី​បាច់​ថែរក្សា​គាត់ ដូច​គាត់​ធ្វើ​មក​លើ​យើង ទើប​សម​ជា​កូន​ដ៏​ល្អ​របស់​មាតា​បិតា។ សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ក៏​ទ្រង់​ទុក​មាតា​បិតា​ដូច​ជា​ភ្លើង ដូច​ទ្រង់​ត្រាស់​ថា៖ ម្នាល​ព្រាហ្មណ៍ ភ្លើង ៣ ប្រការ​នេះ​គួរ​បុគ្គល​គួរ​ធ្វើ​សក្ការៈ​គោរព
images/articles/1311/Untitled-1-Recovered.jpg
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ ផ្កា​ឈើ​ជាទី​ពេញ​ចិត្ត​នៃ​សត្វ​ឃ្មុំ យ៉ាង​ណា របស់​ស្អុយ​ទាំង​ឡាយ​មាន​លាមក​និង​សាក​សព​ជា​ដើម ក៏​ជាទី​ពេញ​ចិត្ត​នៃ​សត្វ​រុយ យ៉ាង​នោះ​ដែរ ។ បើកូន​ស្រី​សម្លាញ់​របស់​ឪពុក​មាន​កាយ​កម្ម​ល្អ​មាន​វាចា​ល្អ និង​មាន​ចិត្ត​ល្អ រមែង​ប្រៀប​ដូច​ជា​ផ្កា​ឈើ តែ​បើ​កូន​មាន​កាយ​កម្ម​មិន​ល្អ និង​ចិត្ត​មិន​ល្អ​ទេ កូន​ក៏​ប្រៀប​បាន​នឹង​របស់​ដែល​ស្អុយ​ដែរ ។
images/articles/1297/Untitled-1-Recovered.jpg
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​ខ្លះ​ទោះ​បី​ឪពុក​ម្ដាយ​ខំ​ទូន្មាន​ប្រៀន​ប្រដៅ អប់​រំ​យ៉ាង​ណា​ក៏​ដោយ តែ​នៅ​អាច​ខូច​បាន ព្រោះ​ឥទ្ធិពល​ខាង​ក្រៅ​អូស​ទាញ ។ឥទ្ធិពល​គឺ​កម្លាំង​ដ៏​មាន​ប្រសិទ្ធ​ភាព​ខាង​ក្រៅ បាន​ដល់​សង្គម​ សាលា​ឬមិត្ត​ភ័ក្តិ។ កាល​បើ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​អំពើ​ទុយ៌ស ដូច​ជា បងធំ ផឹកស៊ី រាំច្រៀង ជា​ដើម ធ្វើ​ឲ្យ​កូន​បែរ​ងាក​ទៅ​តាម​សង្គម​អូស​ទាញ​ផង​ដែរ។ ព្រោះហេតុ​នោះត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច កុំ​ឲ្យ​កូន​សេពគប់​បុគ្គល​ដែល​មាន​និស្ស័យ​មិន​ល្អ ចរិត​មិន​ល្អ ហើយ​នាំ​កូន​ទៅ​ដើរ​លេង​មិន​មាន​ខក​ខាន។ យើង​ត្រូវ​ខំព្យាយាម​ហាម​ឃាត់​កូន​មិន​ឲ្យ​ដើរ​ជា​មួយ​បុគ្គល​ប្រភេទ​នោះ​ឡើយ។ សម័យ​ឥឡូវ​ជា​សម័យ​ទំនើប​ឬ​គេ​ថា "សម័យ​កុំព្យូទ័រ"នេះ មនុស្ស​មាន​ រាគៈ ទោសៈ មោហៈច្រើន ឃើញ​គុណ​ជា​ទោស ឃើញ​ទោស​ជា​គុណ។ ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​ខូច​បាន ដូច​ព្រះ​រាជ​កុមារ​អជាសត្តុគ្រា​ដំបូង ទ្រង់​មិន​ទាន់​ដល់​ថ្នាក់​ឃោរឃៅ​យង់ឃ្នង​ទេ​ តែ​អាស្រ័យ​ការ​សេព​គប់​ភិក្ខុ​ទេវទត្ត ក៏​ហ៊ាន​ធ្វើ​ឃាត​ព្រះ​បិតា​ដែល​ជា​ធម្មិករាជ​បាន។ ដូច្នេះ​ឥទ្ធិពល​ខាង​ក្រៅ​នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន មិន​ត្រូវ​ធ្វើ​លំៗ នោះ​ទេ។ មាតាបិតា​ជា​ឥទ្ធិពល​ទី១ របស់​កូន កាល​បើ​មាតា​បិតា​ប្រព្រឹត្ត​ធ្វើ​ឲ្យ​មាន​កំហុស ធ្វើ​ឲ្យ​កូន​មាន​ចិត្តធ្លាក់​លិច​ចុះ​ក្នុង​ហេតុ​មិន​ប្រក្រតី​ដូច​ជា​ឈឺចុកចាប់​ក្នុង​ចិត្ត ព្រោះ​ទង្វើ​របស់​មាតាបិតា​មិន​ជាទី​ពេញ​ចិត្ត​របស់​ខ្លួន រហូត​ដល់​កូន​ទៅ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​បាន ។ សាលា​ក៏​ឥទ្ធិពល​ដ៏​មាន​កម្លាំង​ខ្លាំង​មួយ​ដែរ ព្រោះ​កាល​កូន​ទៅ​សាលា​ជួប​ជា​មួយ​មិត្ត​ភក្តិ​មិន​ល្អ ក៏​នាំ​ឲ្យ​ខូច​បាន ឃើញ​កូន​ទៅ​បាត់ៗ បើ​មិន​ប្រយ័ត្ន​ទេ កូន​ទៅ​ដើរ​លេង​មិន​ចូល​សាលា​ក៏​មាន។ សម័យ​យើង​នេះ​ កូន​អាង​ឡេះ​ថា​ទៅ​សាលាៗ ទៅ​រៀន​គួរៗ តែ​ជួន​កាល​កូន​ទៅ​ដើរ​លេង​មិន​បាន​ចូល​សាលា​បន្តិច​សោះ​ក៏​មាន។ ព្រោះ​ហេតុ​នោះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ ឥទ្ធិពល​ខាង​ក្រៅ​ឲ្យ​មែន​ទែន​ កុំ​ធ្វេស​ប្រហែស​។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1298/Untitled-1-Recovered.jpg
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥ នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​ព្រះ​សាស្ដា​ក្នុង​លោក​ទ្រង់​ចង្អុលបង្ហាញ​នូវ​ធម៌​សង្គ្រោះ ៥ យ៉ាង​ដែល​ឪពុក​ម្ដាយ​ត្រូវ​មាន​ចំពោះ​កូន​ គឺ៖ ១- បាបា និវារេន្តិ ហាម​ឃាត​កូន​ចាក​អំពើ​អាក្រក់ ២- កល្យាណេ និវាសេន្តិ ឲ្យ​កូន​តម្កល់​នៅ​តែ​ក្នុង​អំពើ​ល្អ ៣- សិប្បំ សិក្ខាបេន្តិ ឲ្យ​កូន​រៀន​សូត្រ​សិល្បសាស្ត្រ ៤- បដិរូបេ ទារេន សញ្ញោជេន្តិ ដណ្ដឹង​ភរិយា​ស្វាមី​ឲ្យ​សមគួរ​ដល់​កូន។
images/articles/1301/Untitled-1-Recovered.jpg
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល មនុស្ស​ណា​ម្នាក់ ដែល​ថា​មិន​មាន​ជម្ងឺ​នោះ​ គឺ​មិន​មាន​ទេ គ្រាន់​តែ​តិច​ឬ​ខ្លាំង តែ​កាល​កូន​មាន​ជម្ងឺ​ហើយ សូម​នាំ​គ្នាខ្វាយខ្វល់​ថែរក្សា ព្យាបាល​ឲ្យ​កូន​បាន​ជា​សះ​ស្បើយ មិន​ត្រូវទុក​ឲ្យ​កូន​មាន​ជម្ងឺ​រ៉ាំរ៉ៃ​នោះ​ទេ។ មាន​ឪពុក​ម្ដាយ​មិន​តិច​ទេ​ក្នុងលោក​នេះ ពេល​ដែល​កូន​មាន​ជម្ងឺ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​កូន ដោយ​អាង​ឡេះ​ថា មិន​មាន​លុយ​ព្យាបាល។ តែ​បើ​យើង​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​នោះ
images/articles/1302/Untitled-1-Recovered.jpg
ពាក្យ​ទូន្មាន​ឪពុក​ខ្ញុំ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
នៅ​ក្នុង​ខ្ទម​មួយ​ដ៏​តូច​ប្រក់​ទៅ​ដោយ​ស្បូវ​សែន​ត្រជាក់​រហឹម​និង​មាន​ខ្យល់​បក់​ប៉ះ​ឮ​ក្រោក ៗ នឹង​មាន​សំឡេង​សត្វ​តូច ៗ យំ​ជុំ​វិញ​ផ្ទះ​របស់​ខ្ញុំ ។ ពេល​នោះ​មាន​ភ្លើង​ចង្កៀង​ប្រេង​កាត​ឆេះ​ភ្លឹប​ភ្លែត ៗ នៅ​ជិត​ឪពុក​ខ្ញុំ ស្រាប់​តែ​មាន​សំឡេង​ឪពុក​ខ្ញុំ​ហៅកូន​មក​ថា កូន​មាស​ឪពុក សូម​កូន​មក​អង្គុយ​ទី​នេះ ឪពុក​នឹង​ទូន្មាន​កូន។ កូន​មាន​ឪពុក​ ឪពុក​ធ្លាប់​ជា​អ្នក​នៅ​វត្ត ធ្លាប់​សិក្សា​ព្រះពុទ្ធវចនៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​ហើយ​ឃើញ​ថា មាន​តែ​ព្រះ​ពុទ្ធវចនៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​ទេ ទើប​ដឹង​នាំ​ឪពុក​ដើរ​តាម​គន្លង​ល្អ​ ឥឡូវ​ឪពុក​នឹង​នាំ​ព្រះពុទ្ធវចនៈ​នៃ​ព្រះ​ពុទ្ធ​អង្គ​នោះ ប្រាប់​ដល់​កូន។ កូន​មាស​ឪពុក​ ចូរ​កូន​លះបង់​នូវ​កម្មក្កិលេស គឺ​អំពើ​ដ៏សៅហ្មង ៤ ប្រការ​ផង មិន​ធ្វើ​បាប​កម្ម​អំពើ​អាក្រក់ ព្រោះ​ហេតុ​៤យ៉ាង មិន​សេព​នូវ​អបាយ​មុខគឺ​ប្រធាន​នៃ​សេចក្ដី​វិនាស​នៃ​ភោគៈ ៦ យ៉ាង​ផង។ កូន​មាស​ឪពុក​ តើ​កម្មក្កិលេស ៤ យ៉ាង​ដូច​ម្ដេច? គឺ​ការ​សម្លាប់​សត្វ​ ជា​កម្មក្កិលេស​ទី១ ការ​លួច​ទ្រព្យ​គេ​ជា​កម្មក្កិលេស​ទី​២ ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម ជា​កម្មក្កិលេស​ទី​៣ ការ​និយាយ​កុហក ជា​កម្មក្កិលេសទី៤។ កូន​មាស​ឪពុក​ ចូរ​កូន​លះ​បង់​ឲ្យ​បាន​នូវ​កម្មក្កិលេស​ទាំង ៤ ប្រការ​នេះ​ឲ្យ​បាន​ណា!។ កូន​មាស​ឪពុក​កូន​មិន​ត្រូវ​ធ្វើ​បាបកម្ម​ ព្រោះ​ហេតុ ៤ យ៉ាង​ទេ គឺៈ ១- ឆន្ទាគតិ លុះ​អគតិ​ព្រោះ​ស្រលាញ់ ក៏​ធ្វើ​បាបកម្ម ២- ទោសាគតិ លុះ​អគតិ​ព្រោះ​ស្អប់ ក៏​ធ្វើ​បាបកម្ម ៣- មោហោគតិ លុះ​អគតិ​ព្រោះ​ល្ងង់ ក៏​ធ្វើ​បាបកម្ម ៤- ភយាគតិ លុះ​អគតិ​ព្រោះ​ខ្លាច ក៏​ធ្វើ​បាប​កម្ម។ កូន​មាស​ឪពុក កូន​មិន​ត្រូវ​សេព​ធម៌​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស ទ្រព្យ ៦ យ៉ាង​ទេ​គឺ៖ ១- ផឹក​ទឹក​ស្រវឹង ២- ដើរ​លេង​ខុស​កាល​វេលា ៣- ដើរ​មើល​មហោស្រព ៤- ការ​លេង​ល្បែង​ភ្នាល់ ៥- ការ​សេព​គប់​បាប​មិត្រ ៦- ការ​ខ្ជិល​ច្រអូស កូន​មាស​ឪពុក ចូរ​កូន​ដឹង​ថា បុគ្គល​ផឹក​ទឹក​ស្រវឹង​មិន​មែន​នាំ​មក​នូវ​ភាព​ចម្រើន​ទេ គឺ​នាំ​មក​នូវ​ការ​វិនាស​សព្វ​គ្រប់​ប្រការ​រហូត​ដល់​ឃើញ​បច្ចុប្បន្ន កូន​ចូរ​ចង​ចាំ​ថា ទោស​នៃ​ការ​ផឹក​សុរាមាន ៦ ប្រការគឺ៖ ១- វិនាស​ទ្រព្យ​ដែល​ឃើញ​ជាក់​ស្ដែង​ខ្លួន​ឯង ២- កា​រក​ឲ្យ​កើត​ជម្លោះ ៣- ហេតុ​នាំ​ឲ្យ​កើត​រោគគ​ទាំង​ឡាយ ៤- ការ​នាំ​ឲ្យ​ខូច​ឈ្មោះ ៥- ការ​បង្ហាញ​កេរ្តិ៍ខ្មាស ៦- ធ្វើ​ឲ្យ​បញ្ញា​មាន​កម្លាំង​ថយ កូន​មាស​ឪពុក​ ចូរ​កូន​ដឹង​ថា មនុស្ស​ដែល​ដើរ​លេងតាម​ច្រក​ល្ហក​ខុស​កាល​វេលា​(ពេលយប់)​មាន​ទោស​ ៦ ប្រការ​គឺ៖ ១- អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង​រក្សា​ខ្លួន ២- អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង់​រក្សារ​ប្រពន្ធ​កូន ៣- អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង​រក្សា​ទ្រព្យសសម្បត្តិ ៤- សេចក្ដី​រង្កៀស​តែង​តែ​កើត​មាន​ដល់​កន្លែង​ខ្លួន​ទៅ​ដល់​ ៥- ពាក្យ​មិន​ពិត​តែង​ធ្លាក់​មក​ត្រូវ​បុគ្គល​នោះ ៦- បុគ្គល​នោះ​ឈ្មោះ​ថា បំពេញ​នូវ​ធម៌ជា​ទុក្ខ​ច្រើន​កូន​មាន​ឪពុក​ មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​មើល​ល្បែង​មហោស្រព​មាន​ទោស ៦ យ៉ាង​គឺ៖ ១- របាំ​ក្នុង​ទី​ណា ក៏​ទៅ​ក្នុង​ទី​នោះ ២- ចម្រៀង​ក្នុង​ទី​ណា ក៏​ទៅ​ក្នុង​ទី​នោះ ៣- ការ​ប្រគុំ​ក្នុង​ទីណា ក៏​ទៅ​ក្នុង​ទៅ​នោះ ៤- គេ​ប្រជុំ​រឿង​ព្រេង​ឥតប្រយោជន៍​ក្នុង​ទី​ណា​ក៏​ទៅ​ទី​នោះ ៥- ល្បែង​វាយ​គង​ក្នុង​ទី​ណា ក៏​ទៅក្នង​ទី​នោះ ៦- ល្បែង​វាយ​រនាត​ក្នុង​ទី​ណា ក៏​ទៅក្នង​ទី​នោះ កូន​មាស​ឪពុក​ មនុស្ស​ដែល​ចូល​ចិត្ត​លេង​ល្បែង​ស៊ី​សង រមែងមាន​ទោស ៦ ប្រការ​គឺ៖ ១- បុគ្គល​នោះ​បើ​ឈ្មោះ​គេ រមែង​បាន​ពៀរ ២- បើ​ចាញ់​គេ​តែង​សោក​ស្ដាយ​ទ្រព្យ​សម្បត្តិ ៣- វិនាស​ទ្រព្យ​សម្បត្តិ​ដែល​ឃើញ​ជាក់​ស្ដែងទាន់​ភ្នែក ៤- កាល​ទៅ​សាលា​វិនិច្ឆ័យ​គេ មិន​ជឿ​ស្ដាប់​ពាក្យ ៥- ពួក​មិត្រ​តែង​លះ​បង់​ចោល ៦- ជា​បុគ្គល​ដែល​គេ​មិន​ត្រូវ​ការ​ដណ្ដឹង​ឬ​ឲ្យ​កូន​ស្រីព្រោះ​គេ​គិត​ថា បុរស​បុគ្គល​អ្នក​លេង​ល្បែង​ភ្នាល់​មិន​អាច​ចិញ្ចឹម​ប្រពន្ធ​បាន​ទេ។ កូន​មាស​ឪពុក បុគ្គល​ដែល​ជា​អ្នក​សេព​គប់​បាប​មិត្ត​មាន​ទោស​ ៦ ប្រការ​គឺ៖ ១- ជន​ណា​ជា​អ្នក​លេង​ល្បែង​ភ្នាល់​ ជា​មិត្ត​នោះ​ ២- ជន​អ្នក​លេង​ស្រី ៣- ជន​អ្នក​ផឹក​សុរា ៤- ជន​អ្នក​បោក​ប្រាស​បញ្ឆោត​អ្នក​ដទៃ ៥- ជន​អ្នក​បំបាត់​ប្រវញ្ចន៍​អ្នក​ដទៃ​ក្នុង​ទី​ចំពោះ​មុខ ៦- ជន​អ្នក​ឆក់​ដណ្ដើម​ទ្រព្យ​អ្នក​ដទៃ កូន​មាស​ឪពុក​បុគ្គល​ទាំង​ ៦ ពួក​នេះ តែង​តែ​ជា​មិត្ត​របស់​អ្នក​នោះ​ឯង។ កូន​មាស​ឪពុក បុគ្គល​អ្នក​ខ្ជិល​ច្រអូស​មិន​ធ្វើ​ការងារ​ដោយ​អាង​ហេតុ​ ៦ ប្រការ​គឺ៖ ១- ត្រជាក់​ណាស់ ២- ក្ដៅ​ណាស់ ៣- ល្ងាច​ណាស់ ៤- ព្រឹក​ណាស់ ៥- ឃ្លាន​ណាស់ ៦- ស្រេក​ណាស់ កូន​មាស​ឪពុក​ បុគ្គុល​ដែល​ខ្ជិល​ច្រអូស​យ៉ាង​នេះ មិន​អាច​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​ដែល​មាន​ហើយ ឲ្យ​តាំង​នៅ​បាន​ឡើយ ហើយមិន​អាច​ញ៉ាំង​ទ្រព្យ​មិន​ទាន់​មាន ឲ្យ​មាន​ឡើង​ទេ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1303/Untitled-1-Recovered.jpg
ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូន​ត្រូវ​ដឹង​ថាៈ ធម៌​រមែង​រក្សា​ឲ្យ​យើង​មាន​សេចក្តី​សុខ តែ​ធម៌​នឹង​មក​រក្សា យើង​មិន​បាន​ឡើយ បើ​យើង​មិន​ចូល​ទៅ​រក​ធម៌​ទេ​នោះ ប្រៀប​ដូច​ជា​អាហារ នឹង​មក​ឲ្យ​យើង​ឆ្អែត​មិន​បាន​ដោយ​ពិត បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​នោះ​ៗ​ទេ យ៉ាងណា​មិញ ធម៌​ក៏យ៉ាង​នោះ​ដែរ បើ​យើង​មិន​យក​មក​បដិបត្តិ​ទេ ធម៌​ក៏​ជួ​យ​អ្វី​យើង​មិន​បាន​ឡើយ ដូច្នេះ ក្នុងកាល​ដែល​យើង​នឹង​មាន​នូវ​សេចក្តី​សុខ​សេចក្តី​ចម្រើន​ទៅ​បាន​នោះ ក៏​ព្រោះ​យើង​បាន​បដិបត្តិ​នូវ​ធម៌​ហ្នឹង​ឯង ។ធម៌​ជារបស់​ចាំ​បាច់​ក្រៃ​លែង​ជាង​អាហារ ក្រៃ​លែង​ជាង​ខ្យល់​អាកាស និង​ក្រៃ​លែង​អ្វី​ទាំង​អស់ ព្រោះ​ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1296/Untitled-1-Recovered.jpg
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន "ទ្រព្យ​សម្បត្តិ​ក្នុង​លោក​នេះ​ស្មើ​ដោយ​វិជ្ជា មិន​មាន​ទាល់​តែ​សោះ"។ ឪពុក​ម្ដាយ​ត្រូវ​តែ​ជា​អ្នក​បណ្ដុះ​ចំណេះ​វិជ្ជាឲ្យ​ដល់​កូន ត្រូវ​ចេះ​ឲ្យ​កូន​រៀន​បាន​ខ្ពស់​មាន​ចំណេះ​វិជ្ជា​លូត​លាស់​អាច​ប្រើ​ការ​បាន។ ធម្មតា​សម្បត្តិ​ក្នុង​លោក​នេះ កូន​អាច​វាយ​អស់​មិន​មាន​សេស​សល់​បាន តែ​ចំពោះ​ចំណេះ​វិជ្ជា​វិញ​កូន​ចាយ​វាយ​យ៉ាង​ណា ក៏​មិនចេះ​អស់ មាន​តែ​រឹង​រឹត​តែ​ចម្រើនឡើងៗ។
images/articles/1295/Untitled-1-Recovered.jpg
ធ្វើ​គម្រូ​ល្អ​ដល់​កូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ធ្វើ​គម្រូ​ល្អ​ដល់​កូន ខ្លួន​យើង​ជា​ឪពុក​ម្ដាយ ត្រូវ​ធ្វើ​គម្រូ​ល្អៗ​ដល់​កូន​ដូច​ជា​ខ្លួន​ទាំង​ពីរ​នាក់​ត្រូវ​មាន​សីល​ ៥ ជា​ពុទ្ធ​សាសនិកជន មាន​សម្មាទិដ្ឋិ ចិញ្ចឹម​ឪពុក​ម្ដាយ​របស់​យើង។ បើ​យើង​ឆ្លាត​នោះ​យើង​ត្រូវ​អញ្ជើញ​ឪពុក​ម្ដាយ​របស់​យើង​មក​នៅ​ជា​មួយ ដើម្បី​ចិញ្ចឹម​ថែរក្សា​គាត់​រៀង​រាល់​ថ្ងៃ។ ពេល​បាយ​ទឹក រៀប​ចំបាយ​ទឹក​ដាក់​ថាស ជូន​ចំពោះ​គាត់​ដោយ​គោរព មិន​មែន​ធ្វើ​ដើម្បី​ឲ្យ​គេ​សរសើរ
images/articles/1293/Untitled-1-Recovered.jpg
កុំ​បង្រៀន​កូន​ឲ្យ​ខ្ជិល​និង​ខូច
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ឪពុក​ម្ដាយ​ខ្លះ​មិន​ដឹង​ខ្លួន​ថា ខ្លួន​ជា​អ្នក​បង្រៀន​កូន​ឲ្យ​ខ្ជិល​ទេ តែ​ត្រឡប់​ជា​បន្ទោស​កូន​ទៅ​វិញ​ថា វា​ខ្ជិល​​​ខ្លាំង​ណាស់ ។ ឪពុក​ម្ដាយ​ត្រូវ​ដឹង​ថា កាល​កូន​អាយុ​បាន​៥​ឆ្នាំ ទៅ ៨ ឆ្នាំ កូន​អាច​ធ្វើ​ការងារ​បាន​ខ្លះ​ដូច​ជា លាង​ចាន បោស​ផ្ទះ ជូតឥដ្ឋ ជូតឡាន ឬ ម៉ូតូ កង់ ជាដើម ការងារ​នេះ​សុទ្ធ​តែ​ជា​ការងារ​ដែល​កូន​នៅ​តូច​តែ​អាច​ធ្វើ​បាន។ យើង​ត្រូវ​ចេះ​ប្រើ​កូន​ឲ្យ​ធ្វើ​មិន​ត្រូវ​ឲ្យ​កូន​ជាប់​និស្ស័យ​ខ្ជិល​ទេ​ជួន​កាល​យើង​គិត​ថា​អាណិត​កូន តែ​យើង​ត្រូវ​ដឹង​ថា​ ពេល​នោះ​កំពុង​បង្រៀន​កូន​ឲ្យ​ខ្ជិល​ហើយ មិន​មែន​ជា​ការ​អាណិត​កូន​ទេ។ ដូច​កូន​លេង​របស់​វា​ដាក់​ចោល​យើង​ទៅ​រើស​មក ឬ ប្រើ​អ្នក​ដទៃ​ឲ្យ​រើស​ជំនួស​មាន​អ្នក​បម្រើ​ជា​ដើម នេះ​សុទ្ធ​តែ​បង្រៀន​កូន​ឲ្យ​ខ្ជិល​ដែរ ។ ថ្ងៃ​ក្រោយ​កូន​អាង​អ្នក​ដទៃ​រើស​យក​ទុក​ឲ្យ កូន​មិន​ខ្ចី​រើស​យក​ទុក​រហូត​អាច​ជា​អ្នក​ខ្ជិល​ច្រអូស ។ ដូច​ជា​ពេល​លាង​ចាន គួរ​ប្រើ​កូន​ឲ្យ​លាង​មិន​ត្រូវ​ឲ្យ​កូន​ទៅ​មើល​ទូរទស្សន៍ ស្ដាប់​មាញ៉េ ឬ​ដើរ​លេង​ទេ ។ បើ​យើង​ធ្វើ​ខ្លួន​ឯង​វា​ជា​ការ​បង្រៀន​កូន​ឲ្យ​ខ្ជិល កូន​នៅ​ក្មេង​ពី ៥ ឆ្នាំ ទៅ ១៦​ ឆ្នាំ កូន​នៅ​ស្ដាប់​តាម​បង្គប់​អាច​បង្រៀន​កូន​ឲ្យ​ឧស្សាហ៍​ព្យាយាម​បាន។ ពេល​រៀន​សូត្រ ត្រូវ​ឲ្យ​កូន​រៀន​បាន​ទៀង​ទាត់​នូវ​មេរៀន ដែល​កូន​យក​មក​ពី​សាលា ឬ​ត្រូវ​មើល​មេរៀន​ សម្រាប់​ ថ្ងៃ​ស្អែក​ទៀត។ មិន​ត្រូវ​ឲ្យ​កូន​មើល​ទូរទស្សន៍​ក្នុង​ពេល​កំពុង​រៀន​នោះ​ទេ តែ​គួរ​ចែក​ការ​មើល​ឲ្យ​បាន​ដល់​កូន មិន​មែន​ហាម​ដាច់​ខាត​មិន​ឲ្យ កូន​មើល​នោះ​ទេ តែ​ត្រូវ​មើល​ឲ្យ​មាន​របៀប។ ពេល​ព្រឹក​គួរដាស់​កូន​ឲ្យ​ក្រោក​ពី​ម៉ោង ៥ ហើយ​ឲ្យ​កូន​រៀន​ហាត់​ប្រាណ​ពត់​ខ្លួន ឲ្យ​សរសៃ​និង​ឈាម​ដើរ​បាន​ស្រួល បើ​ធ្វើ​យ៉ាង​នេះ ជា​ការ​បង្រៀន​កូន​មិន​ទ្រមក់។ បន្ទាប់​មក​ឲ្យ​កូន​ដុស​ធ្មេញ​នឹង​ច្រាស​ទន់​ល្អ កុំ​ឲ្យ​ខូច​ធ្មេញ​កូន និង​ងូត​ទឹក​ស្លៀក​ពាក់​ខោ​អាវ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ហើយ​ទៅ​សាលា​រៀន​ទាន់​ពេលវេលា។ បើ​កកូន​ក្រោក​ពេល​ម៉ោង​ ៦ ទម្រាំ​ដុស​ធ្មេញ ងូត​ទឹក​ស្លៀកពាក់ ទទួល​ទាន​អាហារ​ធ្វើ​ឲ្យ​កូន​ទៅ​សាលា​ទាំង​តក់​ក្រហល់​ភ្លេច​មុខ ភ្លេច​ក្រោយ នាំ​ឲ្យ​មាន​បញ្ញា​ស្មារតី​មិន​ល្អ។ ព្រោះ​ហេតុ​នោះ ត្រូវ​បង្រៀន​កូន​ឲ្យ​ធ្លាប់​ក្រោក​ពី​ព្រឹក​តាំង​ពី​នៅ​តូច ជាប់​និស្ស័យ​ដល់​ធំ​ឡើង មិន​ហត់​នឿយ​ការ​ទូន្មាន។ កាល​កូនមក​ពី​សាលា​ភ្លាម មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​បាយ​ទាំង​តក់​ក្រហល់​ទេ ត្រូវ​ដោះ​សម្លៀក​បំពាក់​រៀន​ចេញ​ហើយ​ឲ្យ​កូន​លាង​ដៃ​ឲ្យ​ស្អាត​ឬ​ងូត​ទឹក​ចេញ ត្រូវ​មាន​សាប៊ូ​សម្រាប់​ដុស​លាង​ដៃ ដុស​ខ្លួន​ឲ្យ​ស្អាត សម្រាក​បន្តិច​ទើប​ឲ្យ​ញ៉ាំ ត្រូវ​ឲ្យ​កូន​មាន​អនាម័យ ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​រឹង​មាំ​ល្អ។ ការ​ងារ​ទាំង​នេះ បើ​យើង​មិន​ប្រាប់​ មិន​បង្គាប់​បញ្ជា​ទេ កូន​នៅ​តូច​វា​មិន​ដឹង​ឡើយ។ យើង​កុំ​ចាំ​ឲ្យ​កូន​ចេះ​ខ្លួន​ឯង​ឡើយ​ យើង​ត្រូវ​ដឹង​ថា កូន​នៅ​តូច​ធ្វើ​អ្វី​ទៅ​តាម​ឪពុក​ម្ដាយ​ជា​អ្នកបង្គាប់​បញ្ជា បើ​យើង​ចេះ​តែ​បណ្ដែត​បណ្ដោយ​ទៅ កូន​អាច​ទៅ​ជា​មនុស្ស​ខ្ជិល​មិន​ខាន ទាំង​អស់​នេះ​យើង​ត្រូវ​ដឹង​ថា វា​ជា​ភារៈ​របស់​យើង​ជា​ឪពុក​ម្ដាយ​តែ​ម្យ៉ាង ដែល​យើង​ជា​គ្រូ​បា​អាចារ្យ​ខាង​ដើម​របស់​កូន។ កូន​អាច​ទៅ​ជា​មនុស្ស​ឧស្សាហ៍​មាន​ព្យាយាម​គ្រប់​ពេល​វាលា ក៏​ដោយ​សារ​យើង​ជា​ឪពុក​ម្ដាយ​ព្រោះ​ហេតុ​នោះ កាល​កូន​យើង​រៀន​ក្នុង​ថ្នាក់​ជាប់​លេខ​១ យើង​ត្រូវ​ឲ្យ​រង្វាន់​ដល់​កូន ដើម្បី​ឲ្យ​កូន​មាន​ទឹក​ចិត្ត​ព្យាយាម​រៀន​សូត្រ មិន​ខ្ជិល​ច្រអូស រហូត​អាច​ជា​ទី​ពឹង​របស់​យើង​ទៅក្នុង​អនាគត។ កាល​ជីដូន​ជីតា​មក​ផ្ទះ​ឬ​ញាតិ​មិត្ត ភ្ញៀវ​មក​ត្រូវ​ឲ្យ​កូន​ចេះ​ជំរាប​សួរ លើកដៃ​សំពះ ទៅ​យក​ទឹក​មកជូន ហើយ​ជៀស​ចេញ​ទៅ​អង្គុយ​ឆ្ងាយ មិន​ត្រូវ​ឲ្យ​មក​អង្គុយ​និយាយ​ចរចា​នាំ​ភ្ញៀវ​ធុញ​ទេ។ ត្រូវ​បង្រៀន​ឲ្យ​ចេះ​និយាយ​តិចៗ ឲ្យ​ចេះ​ថែរក្សា​ភាព​ស្ងប់​ស្ងៀម មិន​ត្រូវ​ឲ្យ​ប្រលែង​គ្នា​នៅ​មុខ​ភ្ញៀវ​ឡើយនេះ​សុទ្ធ​តែ​ជា​ដំបូន្មាន​ត្រូវ​ទូន្មាន​កូន​ទាំង​អស់ មិន​ត្រូវ​ឲ្យ​កូន​ចេះ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ យើង​ជា​ឪពុក​ម្ដាយ​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ ដើម្បី​ថែរក្សា​ពូជ​ពង្ស​វង្ស​ត្រូកូល​ឲ្យ​បាន​ល្អ ។ម្យ៉ាង​ទៀត សូម​កុំ​បង្រៀន​កូន​ឲ្យ​ខូច​ឲ្យ​សោះ ដូច​ជា​កាល​កូន​នៅ​តូច​ បង្រៀន​កូន​ឲ្យ​ចេះ​ជេ ឪពុក​ម្ដាយ​ទៅ​វិញ​ទៅ​មក ពេល​កូន​ចេះ​ជេ​នាំ​គ្នា​សើច​រអឹក​ថា កូន​ឆ្លាត តែ​ខ្លួន​មិន​​ដឹង​ថា បង្រៀន​កូន​ឲ្យ​ខូច​ទេ រហូត​ដល់​កូន​ជាប់​និស្ស័យ​ពូកែ​ជេរ​អ្នក​ដទៃ។ ពេល​កូន​ចេះ​ជេរ​ខ្លួន​ថា កូន​រៀន​ពី​ណាចេះ​ជេ​ តាម​ពិត​ខ្លួន​ជា​អ្នក​បង្រៀន ហើយ​ត្រូវ​បន្ទោស​កូន​ នេះ​ជា​កំហុស​របស់​យើង ដោយ​យើង​មិន​ដឹង​ខ្លួន។ កាល​កូន​នៅ​តូច​មាន​ដៃ​ជើង​ទៅ​លួច​របស់​គេ ដូច​ផ្លែ​ឈើ​ជា​ដើម យើង​មិន​ហាម​ឃាត់​កូន​ទេ ថែម​ទាំង​សប្បយា​ជា​មួយ​កូន​ទៀត រហូត​កូន​ក្លាយ​ជា​អ្នក​ពូកែ​លួច​មាន​ឈ្មោះ​ថា ចោរ ធ្វើ​ឲ្យ​យើង​អ័ព្ទ​មុខ​កិត្តិយស នេះ​ដោយ​សារ​យើង​ជា​អ្នក​បង្រៀន​ឲ្យ​កូន​ខូច។ កាល​បណ្ដោយ​ចិត្ត​កូន​ខ្លាំង​ពេក ធ្វើ​ឲ្យ​ពួក​គេ​ភ្លេច​រាល់​ទង្វើ​ដែល​គេ​បាន​ធ្វើ នឹង​ភាព​ប្រមាទ​ចំពោះ​កិច្ចការ​ដែល​កូន​បាន​ធ្វើ​តាំង​ពី​តូច​ ធ្វើ​ឲ្យ​ជា​ទម្លាប់​មួយ​ដោយ​ទម្រើស​ចិត្ត​កូន​នឹង​មាន​ភាព​រឹង​រួស មិន​យល់​ពី​ចិត្ត​អ្នក​ដទៃ​រហូត​ដល់​ធំ​ពេញ​វ័យ​នៅ​តែ​មាន​ភាព​មិន​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ដោយ​សារ​តែ​ឪពុក​ម្ដាយ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភាព​ទម្រើស​កូន និង​ភាព​ស្រលាញ់​កូន​ខ្លាំង​ពេក ដោយ​មាន​មោហៈ​មក​បិទ​បាំង​មិន​យល់​ភាព​ខុស​ឆ្គង​នៃ​កូន​របស់​ខ្លួន បែរ​ជា​ទៅ​ចោទ​អ្នក​ដទៃ​ថា​ មក​នាំ​កូន​របស់​ខ្លួន​ខូច​ទៅ​វិញ។ ភាព​ទម្រើស​និងការ​ទម្រុន​ចិត្ត​កូន​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ពាល គ្មាន​សីលធម៌ គ្មាន​ការ​ពិចារណា​ខ្ពង់​ខ្ពស់​នឹង​ប្រកប​ដោយ​ទោសៈ​គឺ​ការ​ខឹង​នេះ​ឯង ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​អំពើ​វាយ​ដំ ទាត់​ធាក់ ធ្វើ​ឲ្យ​គ្មាន​សេចក្ដី​សុខ​ក្នុង​រង្វង់​គ្រួសារ។ ដោយ​ការ​មិន​ស្ដាប់​បង្គាប់​នោះ​ឯង បណ្ដាល​ឲ្យ​គ្រួសារ​ទាំង​មូល មាន​ការ​មិន​សប្បាយ​ចិត្ត​ លំបាក​ក្នុង​ចិត្ត​ជា​ពិសេស​នោះ គឺ​ឪពុក​ម្ដាយ​តែ​ម្ដង ដែល​ជា​អ្នក​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អាច​ធ្វើ​ឲ្យ​មាន​ជម្ងឺ​មក​យាយី​រាង​កាយ ខូច​សុខ​ភាព​នឹង​ធ្វើ​ឲ្យ​បាត់​នូវ​ផល​ប្រយោជន៍​មួយ​ចំនួន​ដូច​ជា ការ​ព្យាបាល​ជម្ងឺ ឬ សង​នូវ​សំណង​អន្តរាយ​ដែល​បណ្ដាល​មក​ពី​កូន​ខូច។ ធម្មតា​ឪពុក​ម្ដាយ​ តែង​តែ​ដឹង​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​កូន​ខ្លួណ គ្រាន់​តែ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ ទៅ​តាម​ការ​សង្កេត​ពិនិត្យ​ហើយ​បន្ថែម​ពី​នេះ យើង​អាច​ដឹង​នូវ​អត្តចរិត​របស់​កូន​បង្កើត​ទៀត​ផង​ រួម​ទាំង​ការ​បង្រៀន​ផ្សេងៗ ដើម្បី​ឲ្យ​កូន​មាន​ចំណេះ​ចេះ​ដឹង​ក្នុង​ការងារ​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ការ​ដឹង​អំពី​ចិត្ត​របស់របស់​កូន​គឺ​មាន​លក្ខណៈ​ផ្សេង​ៗ ទៅ​តាម​ឪពុក​ម្ដាយ ដូច​ជា​មាន​ឪពុក​ម្ដាយ​ខ្លះ​បាន​បង្ហាញ​អាកប្បកិរិយា ឲ្យ​កូន​របស់​ខ្លួន​ដឹង​ថា​ ឪពុក​ម្ដាយ​ពិត​ជា​ស្រលាញ់​កូន ទោះ​ជា​កូន​ចង់​បាន​អ្វី​ក៏​រក​មក​ឲ្យ​ទាល់​តែ​បាន ចំណែក​ឪពុក​ម្ដាយ​ខ្លះ​ទៀត មិន​បាន​បង្ហាញ​នូវ​អាកប្បកិរិយា​ឲ្យ​កូន​របស់​ខ្លួន​បាន​ដឹង​ទេ តែ​ខ្លួន​ពិត​ជា​ស្រលាញ់​កូន​ខ្លាំង​ជា​អ្នក​ដទៃ​មែន។ ដោយ​សារ​តែ​ឪពុក​ម្ដាយ​ខ្លះ​គិត​ថា​ការ​បង្ហាញ​ទឹក​ចិត្ត​ឲ្យ​កូន​របស់​ខ្លួន​បាន​ដឹង​នោះ ប្រាកដ​ជា​កូន​នោះ ប្រមាថ​មើល​ងាយ​ជា​មិន​ខាន ហេតុ​នេះ​ហើយ ទើប​ឪពុក​ម្ដាយ​ទាំង​នោះ​បាន​លាក់​បាំង​ចិត្ត​ដ៏​ទន់​ភ្លន់ ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ ចិត្ត​មេត្តា អាណិត​អាសូរ ដល់​កូន​នៅ​តែ​ក្នុង​ចិត្ត​ កប់​ក្នុង​ហឬទ័យ ទោះ​ជា​ពេលខ្លះ​បាន បញ្ចេញ​នូវ​អាកប្បកិរិយាមិន​ស្រលាញ់​ក៏​ដោយ តែ​ព្រោះ​ព្រោះ​ចង់​ឲ្យ​កូន​របស់​ខ្លួន​បាន​ល្អ ដើម្បី​ឲ្យ​កូន​ចេះ​កែប្រែ​រាល់​ទង្វើ​ដែល​មិន​សមរម្យ។ ផ្ទុយ​ទៅ​វិញ កូន​ខ្លះ​បែរ​ជា​មិន​យល់​ពី​បំណង​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​ ហើយ​បន្ថែម​នូវ​សេចក្ដី​លំបាក​នោះ​មក​ដល់​ឪពុក​ម្ដាយ។ កូន​នោះ​ចេះ​តែ​ថា​ ឪពុក​ម្ដាយ​មិន​ស្រលាញ់​ខ្លួន​ មិន​យក​ចិត្ត ទុក​ដាក់​លើ​ខ្លួន​ ចចេស​ចចើង​មិន​គោរព​ឪពុក​ម្ដាយ​ ជា​អ្នក​មាន​គុណលើ​ខ្លួន ពេល​ខ្លះ​កូន​ទាំង​នោះ ភ្លេច​ថា អ្នក​ដែល​បង្កើត​ខ្លួនជា​អ្នក​ណា បែរ​ជា​លើក​តម្កើន​អ្នក​ដទៃ​ជាង​ឪពុក​ម្ដាយ​ខ្លួន។ ឪពុក​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​មាន​ព្រហ្ម​វិហារ​ធម៍ ៤ យ៉ាង​គឺ៖ ១- មេត្តា សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​គេ​បាន​សុខ ២- ករុណា សេចក្ដី​អាណិត​គិត​នឹង​ជួយ​ឲ្យ​គេ​រួច​ចាក​ទុក្ខ ៣- មុទិតា សេចក្ដី​ត្រេកអរ​តាម​ក្នុង​វេលា​ដែល​គេ​បាន​ល្អ ៤- ឧបេក្ខា សេចក្ដី​តាំង​ចិត្ត​ជា​កណ្ដាល មិន​សោមនស្ស​ មិន​ទោមនស្ស​ក្នុង​វេលា​ ដែល​គេ​បាន​សេចក្ដី​សុខ និង វិបត្តិ ដោយ​សារ​តែ​ឪពុក​ម្ដាយ មាន​ព្រហ្មវិហារធម៌​បែប​នេះ​ហើយ​ទើប​បាន​ជា​ មិន​មាន​អ្វី​មក​ផ្ទឹម​នឹង​គុណ​ដ៏​ធំ​ធេង​បាន។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿