ថ្ងៃ សៅរ៍ ទី ២២ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៨៣៣
ថ្ងៃម្សិលមិញ ៤១,៩៧៤
ខែនេះ ១,០៣៥,១៨៤
សរុប ៤៥,៣២០,៩៤៩
free counters
កំពុងទស្សនា ចំនួន
ប្រជុំអត្តបទ
images/articles/1650/Untitled-1-Recovered.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០១៧ (អាន: ១៩៤៦៤ ដង)
អ្នក​ខ្មាសបាប ខ្លាចបាបសង្រួម​ក្នុង​ទ្វារ​អ្នក​ប្រាជ្ញ ហៅ​ថា​អ្នក​រក្សា​ខ្លួន​ពិត ពាក្យ​ថា ខ្មាស មាន​ន័យ​ថា សេចក្ដី​អៀន​អន់។ ពាក្យ​ថា បាប មានន័យ​ថា ដែល​លាកមក ពុំប្រសើរ អាក្រក់។ មួយ​ទៀត​ ពាក្យ​ថា ខ្លាច​មាន​ន័យ​ថា ដែល​មិន​ហ៊ាន មិន​អាច គឺ​ មិន​ធ្វើបាប មិន​ធ្វើ​អាក្រក់ ព្រោះ​អាក្រក់រមែងនាំ​សេចក្ដី​ទុក្ខ​មក​ឲ្យ។ ពាក្យ​ថា រក្សា មាន​ន័យ​ថា ថែ ថែទាំ បីបាច់ ចិញ្ចឹម កាន់ កាប់ ជាដើម។
images/articles/1651/Untitled-1-Recovered.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០១៧ (អាន: ១៣០៦៥ ដង)
កូនម៉ែ​ត្រូវ​ហ្វឹក​ហាត់​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ មនុស្ស​យើងដែល​នឹង​បាន​ល្អ​នោះ ក្រៅ​អំពី​ត្រូវ​មាន​ការ​សិក្សា​រៀន​សូត្រ​ហើយ គឺ​ត្រូវ​ហ្វឹកហាត់​អប់រំ​ដើម្បី​ឲ្យ​មាន​ឧបនិស្ស័យ​ល្អ​ទៀត​ផង នេះ​ជា​ប្រការ​សំខាន់។ ចំណុច​ផ្ដើម​នៃ​ការ​ហ្វឹកហាត់​សិក្សា​អប់រំ​ដែល​ជាទី​សំខាន់​បំផុត គឺ​ក្រុម​គ្រួសារ​ក្នុង​ផ្ទះ។ គ្រួសារ​ដែល​នៅ​ក្នុង​សភាព​រៀបរយ​ល្អនោះ តិច​ណាស់​ដែល​ក្មេង​ទៅ​ជា​ខិលខូច​ឡេះឡោះ
images/articles/1655/Untitled-1-Recovered.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០១៧ (អាន: ១៤៣២៧ ដង)
បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ កាល​កូន​ស្រី​នៅ​តូច​ម៉ែ​ជា​រៀប​ចំ​តែង​ខ្លួន​ឲ្យកូនស្លៀក​ពាក់​យ៉ាង​ណា ស្ពាយ​កាបូប​ទៅសាលា​យ៉ាង​មិច​ទើប​សម ម៉ែ​រៀប​ចំ​ឲ្យ​កូន​ទាំង​អស់។ ម៉ែ​តែង​តែ​តាម​គយគន់​ដំណើរ​កូន​ដោយ​ការ​ពេញ​ចិត្ត។ លុះ​ដល់​ពេល​កូន​ធំ​ឡើង អ្វីៗដែល​ធម្មជាតិ​សម្រាប់​ខ្លួន​កូន ម៉ែ​ក៏​បាន​ប្រាប់​ពន្យល់​ឲ្យ​កូន​បាន​ដឹង​ទាំង​អស់។​ ឥឡូវ​ម៉ែ​សូមពន្យល់​កូន​ស្រី​អំពី​បញ្ហា​មួយ​ដែល​កូន​ចេះ​តែ​ខ្លាច
images/articles/1682/Untitled-1-Recovered.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០១៧ (អាន: ១០៨៨៩ ដង)
ម៉ែស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​យំ ថ្ងៃមួយ​ ខ្ញុំ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ តាម​រយៈ​រថយន្ត​ក្រុង​ថ្ងៃ​នោះ​ខ្ញុំ​បាន​ជួប​ហេតុ​ការណ៍ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​អាណិត​ខ្លោច​ចិត្ត​ដល់​អ្នក​ម្ដាយ​គ្រប់​រូប​ដែល​ពុះពារ​រាល់​សេចក្ដី​ទុក្ខលំបាក​ដើម្បី​មើល​ថែ​កូន ពេល​ខ្លះ​កូន​យំ ម៉ែ​លោម​កូន​មិន​បាត់​យំ​តាម​កូនក៏​មាន​។ ហេតុ​ការណ៍​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ទុក​ក្នុង​ចិត្ត
images/articles/2646/tpic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០១៧ (អាន: ១៥៥ ដង)
ដើម្បីជោគជ័យក្នុងជីវិត មនុស្សយើងត្រូវតែដើរក្នុងផ្លូវរបស់ខ្លួនឯងឲ្យបានមាំមួន ជាផ្លូវ​ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ចង្អុលប្រាប់ ប្រយ័ត្នកុំឲ្យធ្លាក់អំពីផ្លូវរបស់ខ្លួន ដោយអំណាចខ្យល់នៃលោកធម៌ណាមួយនោះឡើយ នៅខាងចុងនៃសុខវគ្គ ( វគ្គទី ១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច ធោរយ្ហសីលំ វតវន្តមរិយំ តំ តាទិសំ សប្បុរិសំ សុមេធំ ភជេថ នក្ខត្តបថំវ ចន្ទិមា ។ បុគ្គលគួរសេពគប់សប្បុរស ជាអ្នកប្រាជ្ញ មានប្រាជ្ញាទាំងជាអ្នកចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតី ( ឲ្យបានដល់ព្រះអរហត្ត ) ផង មានសីលវត្ត និងធុតង្គវត្តផង ជាអរិយៈឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចជាព្រះចន្ទគប់រកនូវផ្លូវនក្ខត្តឫក្ស យ៉ាងនោះឯង ។ ដកស្រង់ពីសេៀវភៅ សិក្សាព្រះសូត្រភាគ ១១ ដោយ៥០០០ឆ្នាំ
images/articles/1760/Untitled-1-Recovered.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ១១៣០០ ដង)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ អ្នក​ដែល​មាន​អធិវាសនក្ខន្តី​ខ្ជាប់ខ្ជួន​ល្អ រមែង​ឈ្នះ​អ្នក​ដែល​មាន​សេចក្ដី​ក្រេវក្រោធ ដូច​នាង ឧត្តរា ដែល​ឈ្នះ​នាង សិរិមា។ សូម​នាំ​រឿងនោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​ត​ទៅ​នោះ៖ រឿង នាង​ឧត្តរា នាង​ឧត្តរា ជា​ឧបាសិកានោះ ជា​អ្នក​បាន​សម្រេច​សោតា តាំង​ពីក្មេង ជា​ធីតា​របស់​បុណ្ណសេដ្ឋី ជា​ភរិយា​របស់​រាជគហសេដ្ឋី​ដែល​ជា​មនុស្ស​មិច្ឆាទិដ្ឋិ។
images/articles/1762/Untitled-1-Recovered.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ១១៣០៤ ដង)
កប្ប កប្ប​នេះ​ចែក​ចេញ​ជា​ច្រើន​យ៉ាង​ទៅ​ទៀត ចែក​ជា​២​ក៏​មាន ជា​៣​ក៏​មាន ជា​៤​ក៏​មាន ជា​៦​ក៏​មាន។ កប្ប​ចែកជា​២គឺ ១-សំវដ្ដកប្ប កប្បវិនាស ២- វិវដ្ដកប្ប កប្បចម្រើន ចែកចេញជា​គឺ ១- តេជោសំវដ្ដៈ កប្បវិនាសដោយភ្លើង ២- អាចោសំវដ្ដៈ កប្បវិនាសដោយ​ទឹក ៣- វាយោសំវដ្ដៈ កប្បវិនាស​ដោយ​ខ្យល់។ ចែកចេញ​ជា​៤គឺ ១- អាយុកប្ប ខួបអាយុ គឺ​ខួប​អាយុក្ខ័យ​មនុស្ស
images/articles/1768/textd-1rdge4t5erger.png
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ៧៨៤៣ ដង)
ជន​ជាតិ​ខ្មែរ​ភាគ​ច្រើន​មាន​សម្បុរ​ស្រអែម​ គឺ​មិន​ខ្មៅ​ពេក​ មិន​ស​ពេក​ មាន​កម្ពស់មធ្យម​ប្រ​មាណ​១៦០ស.ម. សម្បុរ​ភ្នែក​ទ្រង់​ខ្មៅ​ សក់​រួញ​ឬ​រួញ​អង្គាដី​ មិន​ធាត់​មិន​ស្គម​ លលាដ៍ក្បាល​មិន​វែង​ មិន​​មូល​ គឺ​ កណ្តាល បបូរ​មាត់​មិន​ក្រាស់​ពេក​ មិន​ស្តើង​ពេក​ ។ លក្ខណៈ​ដូច្នេះ យើង​អាច​ប្រៀប​ធៀប​ស្រដៀង​ឬ​លក្ខណៈ​ដូច​ពួក​មនុស្ស​នៅ​លើ​កោះ​មេឡាណេ​ស៊ី តាំង​នៅ​លើ​ផ្ទៃ​សមុទ្រ​ប៉ែក​ខាង​កើត​
images/articles/1767/textd-15257koilkjkh.png
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ៦០៧២ ដង)
ពុទ្ធ​សាសន​សុភា​សិត​ដែល​មាន​មក​ក្នុង​គម្ពីរ​ធម្ម​បទ​ដ្ឋ​កថា​ ជា​សុភា​សិត​គា​ថា​មាន​សេច​ក្តី​ដ៏​ពីរោះ​ គួរ​ជា​ទី​ជ្រះ​ថ្លា​ចង់​ស្តាប់​​ ដោយ​ហេតុ​ថា​ ធម៌​នេះ​ដែល​ប្រ​ជា​ជន​ក្នុង​សកល​លោក​ តែង​​ត្រូវ​ការ​ តែ​ប្រាថ្នា​ចង់​បាន​គ្រប់​ៗ​គ្នា​ ។ ធម្ម​ដែល​មាន​នៅ​ក្នុង​ផ្ទៃ​នៃ​ព្រះ​ពុទ្ធ​គា​ថា​នេះ​ ឈ្មោះ​ថា​ ពរ​ ប្រែ​ថា​ (​ធម៌​ដ៏​ប្រសើរ​)​ ជា​ធម៌​កើត​មាន​ដោយ​ អបចាយនៈ​ គឺ​ការ​កោត​ក្រែង​ ន័យ​ខ្លះ​ឈ្មោះ​ថា​ (ឥដ្ឋកន្ត​ធម៌)​
images/articles/1770/textd-1efe34t3wergergesrg34.png
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ៤៣១៧ ដង)
ពាក្យថា​ខ្លួន​ក្នុង​ទី​នេះ​ ប្រែចេញ​ពី​ អត្តា និង​អត្តនោ​ ។ អត្តា​ និង​អត្តនោ នេះមក​ពី​សព្ទដើម​ថា អត្តៈ ដូច​គ្នា ។ ពាក្យ​ថា​ អត្តៈ នេះ​ជា​ភាសា​បាលី​ ស្រប​គ្នា​នឹង​ភាសា​សំស្រ្កឹត​ថា អាត្ម័ន​ ។ អត្តៈ ឬ​ អាត្ម័ន​ នេះ​ប្រែ​ជា​ភាសា​ខ្មែរ​បាន​៤​យ៉ាង​គឺ​ ប្រែ​ថា​ ចិត្ត​១​ កាយ​១​ សភាព (កុសលធម៌)១ បរមអត្ត​ឬវិញ្ញាណ​ដ៏ពិសេស​១ ។ អាន​បន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1772/textd-15585385.png
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ៤៣៥៥ ដង)
ព្រះ​សម្មា​សម្ពុទ្ធ​នៃ​យើង​ ទ្រង់​បាន​ជ្រាបច្បាស់​នូវ​អនុភាព​នៃ​ព្រហ្ម​វិហារ​ធម៌ គឺ​មេត្តា​ ករុណា.. ដោយ​អំណាច​នៃ​វិមោក្ខ​ មាន​សុភបរមវិមោក្ខ​ជា​ដើម​ ជា​គ្រឿង​បំពេញ​នូវ​កល្យាណ​ធម៌​ទាំង​ពួង​មាន​ទាន​បារមី​ជា​ដើម​ ទ្រង់​ខំបំពេញ​អស់​កាល​៤អសង្ខេយ្យ​ ១​សែន​កប្ប​ ចាប់​ដើម​តាំង​ពី​ព្រះ​អង្គ​ កាល​ដែល​កើត​ជា​ព្រហ្ម​ណ៍​ម្នាក់​ឈ្មោះ​ សុមេធ​ព្រាហ្ម​ណ៍​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​
images/articles/1771/textd-1dfgvgert45t3ergerf.png
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ៤៧២៤ ដង)
ព្រះពុទ្ធ​សាសនា​ មាន​ឡើង​ដំបូង​នៅ​ក្នុង​មជ្ឈិម​ប្រ​ទេស​ គឺ​ប្រ​ទេស​ឥណ្ឌា​សម័យ​សព្វ​ថ្ងៃ​នេះ ។ នៅ​ក្នុង​មជ្ឈិម​ប្រ​ទេស​ទាំង​មូល​ កាល​ដែល​មិន​ទាន់​មាន​ព្រះ​ពុទ្ធ​សាសនា​នៅ​ឡើយ​ មនុស្ស​ទាំង​អស់​តែ​ងនាំ​គ្នា​ប្រ​ព្រឹត្ត​ប្រ​តិបត្តិ​តាម​លទ្ធិ​សាសនា​ព្រាហ្មណ៍​ខ្លះ​ តាម​លទ្ធិ​សាសនា​ឯទៀត​ខ្លះ​ ដែល​ជា​ផ្លូវ​ប្រ​តិ​បត្តិ​តឹង​ពេក​ក៏​មាន​ ធូរ​ពេក​ក៏​មាន​.. អាន​បន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1773/textd-1sdfsdfw43.png
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ៩៥៣៤ ដង)
សាសនា​ទាំង​អស់​ក្នុង​សកលលោក​សុទ្ធ​តែ​មាន​បញ្ញាតិ​ មាន​ទ្រឹស្តី​ មាន​អត្ត​បទ​ សម្រាប់​ដឹក​នាំ​ប្រ​​ដៅ​មនុស្ស​ ដើម្បី​ប្រ​យោជន៍​ឲ្យ​គ្រាន់​តែ​មនុស្ស​ជឿជាប់​ចិត្ត​បាក់​ផ្នត់​ ទៅ​ជា​ទំលៀ​ម​ទំលាប់​ដោយ​ឥត​ហេតុ​ផល​ក៏​មាន​ ប្រ​ដៅ​មនុស្ស​ឲ្យ​មាន​សីល​ធម៌​ក៏​មាន​ ។ ប៉ុន្តែ​ក្នុង​ទី​នេះ​​ យើង​អ្នក​និពន្ធ​មិន​មាន​បំណង​អធិប្បាយ​អំពី​ប្រយោជន៍​របស់​សាសនា​ដទៃ​ទេ
images/articles/2647/te___xtpic.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ១៤២ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា។ បទថា មឃទេវម្ពវនេ ដោយសេចក្តីថា ព្រះបរមពោធិសត្វ ជាព្រះរាជាព្រះនាម មឃទេវៈ ត្រាស់បង្គាប់ឲ្យដាំដើមស្វាយច្រើនដើមក្នុងទីនេះឯង ។ ព្រះមេឃទេវៈ បរមពោធិសត្វ បួសជាតាបសនៅក្នុងព្រៃស្វាយនេះ នៅពេលដែលព្រះកេសារបស់ព្រះអង្គមានស្កូវ ព្រះអង្គបានផ្តាំព្រះរាជបុត្រច្បងឲ្យរក្សានូវកល្យាណវត្តនេះ គឺឲ្យចេញទៅបួសនៅពេលណាដែលបានឃើញសក់របស់ខ្លួនមានស្កូវហើយ ។ ព្រះរាជបុត្រ និងព្រះរាជនត្តានៃព្រះបាទមឃទេវរាជនោះ តៗព្រះរាជវង្ស អស់ចំនួន ៨ ហ្មឺន ៤ ពាន់តំណ ហើយបានបួសទៅតាមកល្យាណវត្ត នៅក្នុងមឃទេវម្ពវ័ននេះឯង ។ ឥសីទាំងនោះ បានចម្រើនព្រហ្មវិហារធម៌ មានមេត្តាជាដើម អស់ព្រះជន្មហើយចូលទៅកាន់ព្រហ្មលោក ដោយអំណាចកម្មនាំឲ្យបដិសន្ធិ ។ ក្នុងបណ្តាព្រះរាជាទាំងអម្បាលនោះ ព្រះមឃទេវៈ បរមពោធិសត្វ បានចុតិអំពីព្រហ្មលោក មកជាស្តេចចុងក្រោយក្នុងការបំពេញកល្យាណវត្តនេះ ព្រះនាមព្រះបាទនិមិរាជ ។ ព្រះនិមិរាជ បរមពោធិសត្វ មុននឹងសាងព្រះផ្នួស ព្រះអង្គបានយាងទៅទស្សនាឋាននរក និងឋានទេវលោក ដោយទិព្វយានរបស់ព្រះមាតលិទេវបុត្រ ដូចមានក្នុងព្រះជាតកស្រាប់ ។ ព្រះនិមិរាជ បរមពោធិសត្វ ព្រះអង្គមានព្រះរាជបុត្រ ព្រះនាមថា កឡារជនកៈ ។ ព្រះរាជបុត្រនេះឯងដែលបានផ្តាច់នូវកល្យាណវត្ត គឺមិនបានចេញទៅបួសឡើយ ។ នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់អំពីកល្យាណវត្តគឺអរិយមគ្គអង្គ៨ ដែលព្រះអង្គបានតាំងទុកហើយ ប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខ ដោយព្រះពុទ្ធដីកាថា អ្នកទាំងឡាយគប្បីប្រព្រឹត្តតាមចុះ អ្នកទាំងឡាយ កុំជាបុរសចុងក្រោយនៃតថាគតឡើយ ។ ពាក្យថាបុរសចុងក្រោយ ( អន្តិមបុរិសោ ) បានដល់ កល្យាណវត្តគឺអរិយមគ្គអង្គ ៨ ដាច់សូន្យទៅ ក្នុងយុគនៃបុរសណា ក្នុងបណ្តាបុរសទាំងឡាយនោះ យុគនៃបុរសនោះ ប្រព្រឹត្តទៅជាបុរសចុងក្រោយ ។ ក្នុងបទ សមុច្ឆេទោ ហោតិ គប្បីជ្រាបថា ភិក្ខុមានសីល កាលដែលមិនព្យាយាម ដោយគិតថា យើងមិនអាចសម្រេចបាននូវព្រះអរហត្ត ឈ្មោះថា រមែងកាត់នូវកល្យាណវត្តនោះ ចំណែកបុគ្គលទ្រុស្តសីល ឈ្មោះថា កាត់ហើយ រីឯព្រះសេក្ខបុគ្គលទាំង ៧ ពួក ឈ្មោះថា រមែងឲ្យប្រព្រឹត្តទៅ និងឈ្មោះថា ឲ្យប្រព្រឹត្តទៅហើយ សម្រាប់ព្រះខីណាស្រព ។ សូមអនុមោទនា ! ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគទី១១ ដោយ៥០០០ឆ្នាំ
images/articles/2648/tex567tpic.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ២៤០ ដង)
ដឹងខ្លួនថាកំពុងវង្វេង គឺល្អណាស់ ល្អត្រង់ចេះសាកសួររកផ្លូវត្រូវ តែបើកំពុងវង្វេងហើយ ដឹងខ្លួនថា ខ្លួនឯងជាអ្នកចេះដឹង បែបហ្នឹងប្រាកដជាជួបគ្រោះថ្នាក់ ។ តើយើងមានចិត្តចង់ស្តាប់អ្នកដែលអស់កិលេស និយាយឲ្យយើងស្តាប់ដែរឬទេ ? អ្នកដែលអស់កិលេស គឺអ្នកដែលស្គាល់ផ្លូវរួចផុតចាកទុក្ខ ។ តើយើងមានដឹងខ្លួនថា យើងកំពុងតែវង្វេងក្នុងវដ្តសង្សារដែរឬទេ ? បើដឹងខ្លួនថាកំពុងវង្វេង យើងប្រាកដជាចូលចិត្តស្តាប់ ចូលចិត្តសិក្សានូវព្រះពុទ្ធដីកា តាមរយៈព្រះត្រៃបិដក និងពិចារណាតាមអដ្ឋកថា មិនខានឡើយ ។ ក្នុងពាលវគ្គ ( វគ្គទី ៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។ អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ចំណែកបុគ្គលណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល​ដោយពិត ។ ដកស្រង់ចេញពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2649/te_________xtpic.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ២០៣ ដង)
មិនចាំបាច់អ្វីៗដូចមុននោះទេ រៀនរស់នៅជាមួយនឹងខ្លួនឯង មានខ្លួនឯងជាទីពឹង​ពោលគឺមានកុសលធម៌ជាទីកក់ក្តៅ ដើរទៅមុខមានទីបំផុតទុក្ខជាទិសដៅ កុំកប់ចិត្តខ្លួនឯងក្នុងអតីតកាល ត្រូវក្លាហានក្នុងការលះបង់ នាំចិត្តមកសិក្សាព្រះពុទ្ធដីកាឲ្យមានការចេះដឹង ។ នៅក្នុងតណ្ហាវគ្គ ( វគ្គទី ២៤ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់​ត្រាស់ថា មុញ្ច បុរេ មុញ្ច បច្ឆតោ មជ្ឈេ មុញ្ច ភវស្ស បារគូ សព្វត្ថ វិមុត្តមានសោ ន បុន ជាតិជរំ ឧបេហិសិ ។ អ្នកចូរដោះសេចក្តីអាល័យក្នុងកាលមុនចេញ ( អាស្រ័យអារម្មណ៍អតីតកាល ) ចូរដោះសេចក្តីអាល័យក្នុងកាលខាងក្រោយ (ជាប់ជំពាក់ក្នុងអនាគត) ចូរដោះសេចក្តីអាល័យ​ក្នុងកាលជាកណ្តាល ( ហួងហែងបច្ចុប្បន្ន ) ដូច្នេះអ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិនិងជរាទៀតឡើយ ។ ដកស្រង់ពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2650/tex_________tpic.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០១៧ (អាន: ១២២ ដង)
យើងអាល័យអតីតកាល ដោយមិនបានដឹងទោសនៃអតីតធម៌នោះៗ រឿងខ្លះ យើង​ទម្លាក់កំហុសដាក់អ្នកដទៃថា អ្នកនោះធ្វើឲ្យយើងបាត់បង់នូវសេចក្តីសុខ សេចក្តីស្រឡាញ់... តាមពិត អ្វីៗដែលមិនទៀងទាត់ហ្នឹងឯង បានជាមេរៀនឲ្យយើងចេះដឹងថា អ្វីដែលកើតឡើងគឺត្រឹមត្រូវតាមហេតុ ទាមទារមិនបាន ហាមឃាត់មិនបាន ។ នៅក្នុងមគ្គវគ្គ ( វគ្គទី ២០ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។ កាលណា បុគ្គលបានឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ ដកស្រង់​ពី​ សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/1562/Untitled-1-Recovered.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០១៧ (អាន: ៦០៨៦ ដង)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់ ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​មុន​នឹង​បាន​ត្រាស់​ដឹង ទ្រង់​បាន​បំពេញ​នូវ​ព្រះបារមី​ទាំង​ឡាយ អស់​កាល​ដ៏​យូរ​អង្វែង​រហូត​មក ទ្រង់​បាន​បំពេញ​នូវ​ប្រយោជន៍​ឲ្យ​ដល់​អ្នក​ដទៃ ដោយ​ព្រះអង្គ​ព្រម​លះ​បង់​សូម្បី​តែ​ព្រះជន្ម​របស់​ព្រះអង្គ​ឯង។ ព្រះអង្គ​កាល​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​វិធី​ផ្សេងៗ ទ្រង់​មិន​ក្រោធ​ឡើយ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro