images/articles/814/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤,៣០៩ ដង)
១. បឋមវ័យ ក្នុងសម័យដែលកំណត់អាយុ ៧៥ ឆ្នាំដែលជាអាយុក្ខ័យនោះ រាប់ចាប់តាំងពីកើតមក រហូតដល់អាយុ ២៥ ឆ្នាំ ចាត់នៅក្នុងបឋមវ័យ ។
២. ទុតិយវ័យ រាប់តាំងពីអាយុ ២៥ ឆ្នាំ រហូតដល់ ៥០ ឆ្នាំ ចាត់ជាទុតិយវ័យ ។
៣. តតិយវ័យ រាប់តាំងពីអាយុ ៥០ ឆ្នាំ រហូតដល់ ៧៥ ឆ្នាំ ចាត់ជាតតិយវ័យ ។
មាន ១០ នោះ គឺៈ
១. មន្ទទសកវ័យ វ័យទន់ខ្សោយ រាប់តាំងពីអាយុ ១ ឆ្នាំ ដល់ ១០ ឆ្នាំ
images/articles/818/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥,៣៨១ ដង)
គ្រានោះ ព្រះអានន្ទមានអាយុ សម្តែងចំពោះមហានាមសក្យៈ ថា បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទីយ៍ទាំងឡាយ ជាអ្នកស្គាល់ប្រមាណក្នុងភោជន ជាអ្នកប្រកបនូវការភ្ញាក់រឭក ជាអ្នកប្រកបដោយសប្បុរសធម៌ ៧ ប្រការ
images/articles/820/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩១៩ ដង)
១. ការងារសង្រួមកាយ ការងារសង្រួមវាចា ការងារសង្រួមចិត្ត ពិតជាការងារប្រចាំថ្ងៃ នៃជនប្រុសស្រី ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះជាការបិទទ្វារការពារទប់ស្កាត់នូវបាបថ្មីៗ កុំឲ្យចូលមករួមដៃជាមួយបាបចាស់ កាត់បន្ថយកម្លាំងបាបដែលសន្សំក្នុងសន្តានចិត្ត ប្រៀបបីដូចជាបុគ្គលដែលខំព្យាយាមតមចំណីទាស់ ព្រោះហេតុតែខ្លួនឯងឈឺរោគថ្លើម ដូច្នោះឯង ។
២. ការងារបំពេញសេចក្តីល្អ ពិតជាត្រូវធ្វើបន្តមិនឲ្យដាច់ ធ្វើទានរឿយៗ រក្សាសីលជាប់លាប់ អប់រំចម្រើនសេចក្តីស្ងប់ជាប្រចាំ រៀនធម៌ស្តាប់ធម៌បំពេញចំណេះដឹង ទាំងអស់នេះសុទ្ធតែជាការងារបំប៉ននូវស្មារតី ប្រៀបបីដូចជាអ្នកឈឺថ្លើម ខំប្រឹងថែសុខភាព បំប៉នចំណីល្អៗ ប្រើប្រាស់អ្វីៗមានអនាម័យ ដើម្បីជួយកម្លាំងគ្របសង្កត់នូវរោគ ដូច្នោះដែរ ។
៣. ការងារអប់រំចម្រើននូវសតិប្បដ្ឋាន ៤ គឺជាការងារស្រាវជ្រាវរកសេចក្តីពិត ក្នុងជីវិតដែលមានតែរូបធម៌ និងនាមធម៌ ដើម្បីកំចាត់បង់នូវការវង្វេង ព្រមដោយការប្រកាន់ខុសផ្សេងៗ ប្រព្រឹត្តទៅដើម្បីអរិយមគ្គជាលោកុត្តរ ប្រហារបង់នូវអនុស័យ ។
ចំពោះកិលេស ឬ នីវរណៈច្រើនៗក្នុងជីវិតប្រចាំថ្ងៃ វាជាមេរោគចង្រៃ បើទុកឲ្យវារីកចម្រើនឡើងៗ ជាការលំបាកក្នុងការសម្លាប់វាឲ្យអស់ណាស់ បើដូច្នេះជាមួយគ្នានឹងការចម្រើនសតិប្បដ្ឋាន ៤ ពុទ្ធបរិស័ទរមែងបំពេញនូវការងារមួយទៀតគឺការងារគ្របសង្កត់នូវនីវរណធម៌ ការស្តាប់ព្រះធម៌ពីរោះ មានសេចក្តីជ្រះថ្លា មានការតាំងចិត្តមាំទាំក្នុងពេលស្តាប់នោះ ក៏ជាការគ្របសង្កត់នូវនីវរណធម៌ដោយពិត ម៉្យាងទៀតព្រោះការប្រកបព្យាយាមក្នុងអធិចិត្ត គ្របសង្កត់នូវនីវរណៈដោយសមថកម្មដ្ឋាន សេចក្តីនេះប្រៀបដូចអ្នកឈឺរោគថ្លើម ក្នុងការប្រើប្រាស់ថ្នាំ រមែងប្រើប្រាស់ថ្នាំពីរមុខ គឺមួយមុខសម្រាប់ហ៊ុមព័ទ្ធមេរោគ និងមួយមុខទៀត សម្រាប់ជំនួយដល់ការប្រហារនូវមេរោគនោះ ដូច្នោះឯង ។
ការចម្រើនសតិប្បដ្ឋាន ៤ ជាការដុសខាត់សេចក្តីប្រកាន់រឿយៗ បញ្ញាក៏ភ្លឺថ្លាឡើងៗ ហើយរមែងជាឧបការៈ ដល់កុសលធម៌ដទៃទៀតគ្រប់យ៉ាងទាំងអស់ សតិប្បដ្ឋាន ៤ ជាគំនរនៃកុសលធម៌ ការចម្រើនសតិយ៉ាងនេះរឿយៗ រមែងឈានទៅរកការឃើញច្បាស់មួយថា " ធម៌ទាំងឡាយទាំងពួង គឺកុសលធម៌ អកុសលធម៌ អព្យាកតធម៌ គ្រាន់តែជាខន្ធ អាយតនៈ ធាតុ តែប៉ុណ្ណោះ ពុំមែនជាសត្វសោះឡើយ ហើយមិនគួរប្រកាន់ថា ជារបស់មាំមួនទៀតផង "
ស្រង់ចាកពីសៀវភៅ " មនុស្សជាមួយនឹងការងារ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/821/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៤៣៧ ដង)
រឿងសីហៈនិងជ្រូក
(ចាក សុ. ទុ.)
(ឃើញគេស្លូត កុំថាគេខ្លាចអន់ជាងខ្លូន)
កាលពីព្រេងនាយមានសីហៈមួយចាប់សត្វស៊ីឆ្អែតហើយចុះទៅផឹកទឹកក្នុងត្រពាំង ត្រឡប់ឡើងមកវិញឃើញជ្រូកមួយរកស៊ីនៅមាត់ត្រពាំង។ សីហៈនោះនឹកថាថ្ងៃនេះអញស៊ីឆ្អែតហើយ ជ្រូកនេះទុកស៊ីនៅថ្ងៃស្អែក ទើបគេចទៅផ្លូវម្ខាង ជ្រូកឃើញដូច្នោះសំគាល់ថាសីហៈនោះខ្លាចខ្លួនក៏ស្រែកសួរថាៈ
images/articles/822/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៧៩៣ ដង)
បានឮមកថា អ្នកដែនកុរុ មិនថា ជាភិក្ខុ ភិក្ខុនី និងឧបាសក ឧបាសិកា មានរាងកាយ និងចិត្តសម្បូរណ៌ជានិច្ច ដោយសេពបច្ច័យគឺ រដូវជាទីសប្បាយ ព្រោះដែននោះ សម្បូរណ៌ដោយសប្បាយ មានឧតុជាទីសប្បាយជាដើម ។
អ្នកកុរុនោះ មានកម្លាំងបញ្ញាដែលរាងកាយនិងចិត្តដ៏សម្បូរណ៌ឧបត្ថម្ភហើយ ទើបអាចទទួលទេសនាដ៏ជ្រាលជ្រៅនោះបាន ។
images/articles/827/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,២៧៧ ដង)
រឿងខ្លាធំនិងសេក
(ចាក ម. វា.)
(សេពគប់នឹងជនអសប្បុរសអន់ជាងសេពនឹងសត្វតិរច្ឆាន)
កាលពីព្រេងនាយ មានភ្នំមួយឈ្មោះបំសុបព៌ត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី ។ នៅញកភ្នំមួយនោះមានខ្លាធំមួយមេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា ។ ខ្លានោះជាសត្វសប្បុរសមានធម៌កតញ្ញូប្រចាំនៅជានិច្ច
images/articles/828/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៧៧៤ ដង)
រឿងសោមទត្តព្រាហ្មណ៍
( ចាក ម. វា. )
(គុណនៃការបូជាប្រយោជន៍ ចំពោះមិត្តសំឡាញ់)
កាលព្រះសម្ពុទ្ធបរមគ្រូ ព្រះអង្គបរិនិពា្វនទៅយូរហើយ ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ពីររូបឈ្មោះ សោមព្រាហ្មណ៍១ សោមទត្តព្រាហ្មណ៍១ ជាសំឡាញ់នឹងគ្នា ។ ព្រាហ្មណ៍ទាំងពីររូបនេះជាអ្នកចូលចិត្តលេងបាស្កាភ្នាល់គ្នាដាក់គ្រឿងអលង្ការ និង សំលៀកបំពាក់ ។
images/articles/830/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៧៤ ដង)
ដំណើរធម៌សប្បុរសដោះស្រាយបញ្ហា បានរៀបរាប់អំពីបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយតាមប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ។ ជីវិតមនុស្សយើងមិនអាចអត់មានបញ្ហាឯងៗទៅនោះទេ ដូច្នេះកាលបើមានបញ្ហាអ្វីមួយមកដល់ កុំចេះតែចង់មិនឲ្យមាននូវបញ្ហានោះ តែត្រូវដោះស្រាយដោយគតិធម៌របស់បណ្ឌិត គឺប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ដោយបញ្ហាប្រៀបដូចជាសំណួរ រីឯគតិធម៌របស់បណ្ឌិតវិញ ប្រៀបដូចជាការឆ្លើយតបសំណួរ ។
ជីវិតជោគជ័យ មិនមែនព្រោះតែជីវិតអត់បញ្ហានោះទេ តាមពិតបញ្ហា ជាឧបសគ្គផ្សេងៗ បានជាប់មកជាមួយនឹងជីវិតហើយជាស្រេច ដូច្នេះគតិធម៌របស់បណ្ឌិតពិតជាចាំបាច់បំផុតសម្រាប់ជីវិតជោគជ័យ ។ ជីវិតមនុស្សមានតម្លៃក្នុងភាពជាមនុស្ស ព្រោះជា កុសលវិបាកបដិសន្ធិ និង ព្រោះជាបុញ្ញកម្មជ្ជរូប នេះគឺជាជោគជ័យដ៏ធំមួយរួចហើយស្រេច ព្រោះបានឈ្នះនូវបាបកម្មផ្សេងៗទៀតដ៏ច្រើន ហើយបុណ្យបាននាំជីវិតឲ្យកើតមកជាមនុស្ស ។ មិនត្រឹមតែប៉ុណ្ណោះ ជីវិតនៅរស់ដល់សព្វថ្ងៃ សុទ្ធតែជាជីវិតជោគជ័យ ព្រោះបុណ្យជាបច្ច័យក្នុងការរក្សាជីវិត ដោយបានរារាំងនូវសេនារបស់មច្ចុរាជ ។
ព្រោះហេតុនោះ មនុស្សត្រូវតែតស៊ូយកជោគជ័យជាទីបំផុត គឺកម្ចាត់បង់កិលេសពីសន្តាន ធ្វើជីវិតឲ្យមានតម្លៃជាភិយ្យោភាព ជាមួយនឹងការងារជាប្រយោជន៍បន្តទៀត ព្រោះថាជីវិតមានតម្លៃ និង ជីវិតទទួលជោគជ័យជាទីបំផុតបាន មិនមែនឯងៗទៅនោះទេ ត្រូវមានសម្មាទិដ្ឋិឈរខាងបុណ្យកុសល រ៉ាប់ទទួលគុណ គឺសេចក្តីល្អគ្រប់យ៉ាង និងព្យាយាមអប់រំបញ្ញា ។
ស្រង់ចាក សៀវភៅ " គតិធម៌ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/831/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៦៧ ដង)
ក្នុងធម្មបទដ្ឋកថា បកិណ្ណកវគ្គ ក្នុងរឿងបុព្វកម្មរបស់ព្រះអង្គ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគតជាសង្ខព្រាហ្មណ៍ តថាគតបានដកស្មៅ ក្នុងលានព្រះចេតីយនៃព្រះបច្ចេកពុទ្ធ ព្រះនាម សុសិមៈ ដោយផលនៃបុញ្ញកម្មនោះ ជនទាំងឡាយទើបធ្វើផ្លូវ ៨ យោជន៍ឲ្យរាបស្មើដោយល្អ ប្រាសចាកបន្លានិងដង្គត់ ។
images/articles/832/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦០៤ ដង)
រឿងសរណមាតា
( ចាក ម. វា. )
( ជាតិបុរសថោកទាបច្រើនលុះទៅក្នុងអំណាចស្រ្តី )
ក្នុងក្រុងសាវត្ថី មានគហបតីម្នាក់ឈ្មោះសុមនៈ ភរិយាឈ្មោះនាងសុជម្ឈកា មានកូនពីរនាក់ ប្រុស១ ស្រី១ ។ កាលកូនប្រុសមានអាយុ ១៦ ឆ្នាំ មាតាបិតាមានរោគាពាធជាទម្ងន់ បានហៅកូនទាំងពីរមកប្រគល់ទ្រព្យសម្បត្តិឲ្យ ហើយប្រគល់នាងជាប្អូនឲ្យបងរៀបចំឲ្យមានស្វាមីផង ផ្តាំស្រេចហើយក៏ធ្វើមរណកាលទាំងពីររូបទៅ ។
images/articles/834/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៣០៥ ដង)
រឿងសេនកបណ្ឌិត
( ចាក ម. អ. )
( បុរសចាស់មានប្រពន្ធក្រមុំ ដូចបានដុំភ្លើង )
កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមជនកៈ សោយរាជ្យក្នុងក្រុងពារាណសី ។ ព្រះពោធិសាត់របស់យើងសោយព្រះជាតិជាព្រាហ្មណ៍ ទ្រង់ព្រះនាមសេនកៈ នៅក្នុងក្រុងពារាណសីនោះដែរ បានទៅសិក្សាសិល្បសាស្រ្តនានាក្នុងនគរ
images/articles/838/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៧១ ដង)
នៅក្នុងជីវិតគ្រប់ព្រះអង្គ គ្រប់គ្នា មិនមានធម៌អ្វី នៅពេលណា កន្លែងណា ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់មិនបានត្រាស់ក្នុងសតិប្បដ្ឋាននោះទេ ព្រះអង្គទ្រង់ត្រាស់ឲ្យដឹងនូវធម៌ទាំងពួងដោយពាក្យថា បជានាតិ ។ នៅក្រុងញូដេលី នៃប្រទេសឥណ្ឌាសព្វថ្ងៃ មានកន្លែងដែលព្រះសម្មាសម្ពុទ្ធសម្តែងសតិប្បដ្ឋានសូត្រ ពុទ្ធបរិស័ទតែងថ្វាយបង្គំនមស្ការ ឯចំណែកសតិប្បដ្ឋានគឺ កាយ វេទនា ចិត្ត ធម៌ ដែលជាទីតាំងនៃសតិរលឹកសិក្សា មានគ្រប់ព្រះអង្គ គ្រប់គ្នា គ្រប់ពេលវេលា គ្រប់កន្លែង ។
សតិរលឹកដឹង ស្គាល់ធម៌ដែលកំពុងប្រាដក គឺជាការនមស្ការព្រះសម្មាសម្ពុទ្ធដ៏សំខាន់ក្រៃលែង ជាងការសូត្រធម៌នមស្ការនិងការថ្វាយបង្គំដោយកាយទៅទៀត ។ " អ្នកចម្រើនសតិប្បដ្ឋាន " ពាក្យនេះគ្រាន់តែជាវោហារប៉ុណ្ណោះ ដោយបរមត្ថ គឺសតិថ្នាក់សតិប្បដ្ឋាន កើតឡើងដោយមានបច្ច័យគ្រប់គ្រាន់ ។
បច្ច័យយ៉ាងសំខាន់នៃសតិថ្នាក់សតិប្បដ្ឋានមាន ២ ចំណុចដូចតទៅ :
១- ក្នុងជីវិតប្រក្រតី មានធម៌បរមត្ថ គឺរូបធម៌ និងនាមធម៌ ស្រេចស្រាប់ដែលព្រះអង្គត្រាស់ប្រាប់ឲ្យសិក្សា ឲ្យឃើញ ឲ្យដឹងថាជាតួធម៌ ពោលគឺមិនមែនដឹងធម៌អ្វីដទៃទៀតឡើយ ។ ធម៌ដែលត្រូវដឹង គឺធម៌ពួកកាយ ពួកវេទនា ពួកចិត្ត ពួកធម៌ គ្រប់ព្រះអង្គ គ្រប់គ្នាមានហើយ គ្រប់ទ្វារទាំង ៦ មានទ្វារភ្នែកជាដើម ។ ត្រូវស្តាប់ឲ្យរឿយៗ ស្តាប់ហើយស្តាប់ទៀត យល់ឡើងៗ ធម៌ដែលគប្បីដឹងគឺខណៈនេះឯង ។
២- សិក្សាសង្កេតពិនិត្យចំពោះតួធម៌ពិតៗ កុំឲ្យមានតែបញ្ហាបរិយត្តិ គឺត្រូវឃើញលក្ខណៈនៃសភាវធម៌ដោយបញ្ញាដ៏ប្រពៃ ។ តាមពិត ចំណុចមួយនេះក៏នៅលើបច្ច័យដូចគ្នាដែរ ព្រោះយោនិសោមនសិការ ដែលជាតួសិក្សាសង្កេតពិនិត្យ ត្រូវតាក់តែងដោយការសន្សំបុណ្យ ។ ស្តាប់ធម៌ជាមួយគ្នា តែផលសម្រេចខុសគ្នា ត្រង់នេះគឺ យើងត្រូវយល់ដល់តួយោនិសោមនសិការ មានតិច មានច្រើន មានខ្លាំង មានខ្សោយ តាមឧបនិស្ស័យបុណ្យបារមីរៀងៗខ្លួន ។
ដោយបរមត្ថ អ្នកចម្រើនសតិប្បដ្ឋានអត់មានទេ ដូច្នេះទើបអត់មានចាប់ផ្តើមអ្វីទាំងអស់ក្រៅពីស្តាប់ព្រះធម៌ឲ្យយល់ថា ធម៌ទាំងពួងគឺនាមរូប មិនគួរប្រកាន់ថាជាខ្លួននិងថាជារបស់ខ្លួនឡើយ ។ ការដែលបានស្តាប់យល់ហើយ ក៏ជាបច្ច័យឲ្យសតិថ្នាក់សតិប្បដ្ឋានកើតឡើង បញ្ញាដឹងច្បាស់ជាតួបរិញ្ញា ប្រព្រឹត្តទៅក្នុងការកំណត់ដឹងនូវរូបធម៌ នាមធម៌តាមសេចក្តីពិត ។
ទាំងពីរចំណុចនេះ ទី ១ ហៅថា បរតោឃោសៈ គឺជាបរតោឃោសៈ ដ៏ល្អនិងកម្របំផុត ព្រោះទាក់ទងនឹងការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ , ទី ២ ហៅថា យោនិសោមនសិការ ។ កាលណាបើទាំងពីរចំណុចនេះបានជាបច្ច័យនៃសតិប្បដ្ឋានហើយ ទើបបានជាឧបការដល់សតិប្បដ្ឋានប្បដិបត្តិនោះៗ សូម្បីរូបជ្ឈាន ដែលបានបទដ្ឋាននៃវិបស្សនា ក៏ត្រូវតែមានចំណុចពីរនេះជាដាច់ខាត ។ យោនិសោមនសិការ មានតាំងពីកុសលថ្នាក់ស្តាប់រហូតដល់កុសលថ្នាក់វិបស្សនានិងអរិយមគ្គ ។ យោនិសោមនសិការនេះ ដែលអាចសម្រេចដល់ថ្នាក់វិបស្សនាទៅបាន ក៏ត្រូវអាស្រ័យបរតោឃោសៈ ដ៏អស្ចារ្យគឺព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធនោះឯង ។
ក្នុងមិគជាលសូត្រ គម្ពីរឧទាន បដិកលេខ ៥២ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសថា កល្យាណមិត្តជាប្រធានដ៏សំខាន់ដែលនាំឲ្យមានសីល មានកថាវត្ថុ មានព្យាយាម និងមានបញ្ញាចាក់ធ្លុះ ។ ព្រះសម្មាសម្ពុទ្ធ ជាកំពូលកល្យាណមិត្តនៃពុទ្ធបរិស័ទ ព្រោះព្រះអង្គបានប្រកាសឲ្យសត្វលោកបានស្តាប់ថានេះជាទុក្ខ នេះជាការរលត់ទុក្ខ ។ កាយ វេទនា ចិត្តធម៌ ដែលមិនទៀងគឺជាទុក្ខ សត្វបុគ្គលជាអ្នកមានទុក្ខដទៃទៀតមិនមានឡើយ ការកំណត់ដឹងទុក្ខមិនមែនជាសត្វ គ្រាន់តែជាសង្ខារធម៌ នេះគឺបរិញ្ញាជាតួកំណត់ដឹង ។ បរិញ្ញានេះ ហៅថា បហានបរិញ្ញា ។ អវិជ្ជារលត់អស់ ទុក្ខរមែងមិនមាន ការមិនកើតឡើងនៃទុក្ខ គឺព្រះនិព្វាន ។ ការជាក់ច្បាស់នូវព្រះនិព្វានរៀងៗខ្លួន ដោយបច្ចវេក្ខណញ្ញាណ ។
ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/849/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,២០០ ដង)
រឿងនាងវិមានប្រេត
( ចាក បេ. ខុ )
( ទោសលួចទ្រព្យគេ និងទោសលក់សុរា )
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានស្រ្តីក្រមុំម្នាក់ឈ្មោះ កល្យាណី មានរូបល្អជាទីស្រលាញ់ពេញចិត្តចំពោះមហាជន ដែលបានឃើញរូបនាង ។ ថ្ងៃមួយមានបុរសម្នាក់ ចាប់ចិត្តស្រលាញ់ បានចូលទៅនិយាយជាច្រើនដង នាងមិនព្រមយក ក៏កើត
images/articles/854/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៤៦ ដង)
ក. ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនកាលបាត់ដោយអកុសលបៀតបៀន ជួនកាលក៏បាត់ដោយអាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់ ។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បង់ទៅដោយប្រការណាក៏ដោយ ក៏ត្រូវតែស្វែងរកដែរ ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិនឃើញទេត្រូវចេះទទួលស្គាល់ការពិតផង ត្រូវចេះហាមចិត្តដែលសោកស្តាយខ្លាំងៗ និងសេចក្តីក្រោធខឹង កុំឲ្យកើតឡើង បើមិនដូច្នោះទេ យើងមិនមែនបាត់បង់ត្រឹមតែទ្រព្យប៉ុណ្ណោះទេ ទ្រព្យដែលបាត់នោះ បានឆក់យកនូវសេចក្តីសុខរបស់យើងទៅជាមួយផងដោយពិត ។
ខ. ចេះជួសជុលរបស់ដែលខូចឬចាស់
វត្ថុសម្រាប់ប្រើប្រាស់ទាំងអស់ សុទ្ធតែត្រូវប្រែប្រួលនិងចាស់គ្រាំគ្រា ទីបំផុតនឹងត្រូវខូចខាត ទៅដោយឥតមានសេសសល់ឡើយ ប៉ុន្តែថ្វីបើយ៉ាងនេះហើយក៏ដោយ បើចេះថ្នមវាក៏អាចប្រើប្រាស់បានកាលយូរអង្វែង មិនសូវខាតបង់ប្រាក់កាសក្នុងការទិញរបស់ថ្មីមកប្រើជំនួស ហើយយើងអាចសន្សំប្រាក់សម្រាប់ទុកធ្វើជាដើមទុនក្នុងមុខរបរ ឬក៏អាចធ្វើអ្វីដែលជាប្រយោជន៍ផ្សេងទៀតបាន ។
របស់របរខ្លះ មិនមែនថាចាស់រហូតដល់ប្រើលែងបាននោះទេ គ្រាន់តែអន់រូបអន់រាងបន្តិចប៉ុណ្ណោះ ដូចជានៅក្នុងរឿងទូរសព័្ទ ត្រឹមតែតម្លៃ ៧០ ឬ ៨០ ដុល្លា ក៏ល្មមសមគួរនឹងប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាបានដោយស្រួលទៅហើយ ប៉ុន្តែដោយចង់តែដេញម៉ូតសម័យ ត្រូវថែម ១០០ ឬ ២០០ ដុល្លា ទៀតដើម្បីដូរយករបស់ថ្មី ទង្វើបែបនេះ មិនមែនត្រឹមតែដើម្បីប្រយោជន៍រស់នោះទេ គឺថាប្រាក់ដែលបន្ថែមពីលើនោះ គឺជាការបូជាតណ្ហាដោយពិត ។ ចំណែកភិក្ខុសមណេរ ត្រូវតែគិតអំពីបញ្ហានេះ កុំភ្លេចខ្លួនឲ្យសោះ ។
ប្រុសសង្ហា មិនមែនដោយសារទូរស័ព្ទនោះទេ បូរាណបានពោលថា " ស្រីស្រស់ព្រោះចរិយា បុ្រសសង្ហាព្រោះវិជ្ជា " ចំណែកបព្វជិត ក៏មិនខុសពីស្រ្តីប៉ុន្មានដែរ បើមានតែវិជ្ជាខ្វះចរិយា ដូចផ្លែល្វាល្អតែខាងក្រៅ ។ របស់ខ្លះចាស់ទៅមែន តែនៅមានប្រយោជន៍ខ្លះ ហើយបើរបស់នោះមិនចេះយំទារចំណីស៊ីទេ គប្បីថែរក្សាទុកឲ្យបានល្អ ជួនកាលពេលនេះយើងមិនត្រូវការ ដោយអាងថា មានគ្រប់គ្រាន់ហើយ ប៉ុន្តែថ្ងៃណាមួយយើងនឹងអាចត្រូវការវាជាក់ជាមិនខាន ។
គ. បរិភោគល្មមប្រមាណ
ការបរិភោគល្មមប្រមាណ សំដៅដល់ការចេះសន្តោសក្នុងការបរិភោគ មិនល្មោភតាមតែចំណង់ ព្រោះយើងមិនមែនបរិភោគតែមួយពេលហើយឈប់នោះទេ ត្រូវគិតទៅដល់ថ្ងៃក្រោយផង ក្រែងលោរកមិនបានដូចថ្ងៃនេះ ។
ឃ. មិនតាំងបុរស ឬស្រ្តីទ្រុស្តសីលជាធំ
បុរស ឬស្រ្តី ដែលទ្រុស្តសីលក្នុងទីនេះសំដៅយកបុរសស្ត្រីណា ដែលមិនមានការស្មោះត្រង់ ហើយចូលចិត្តប្រព្រឹត្តអបាយមុខ ដូចជាល្បែងស៊ីសងជាដើម ។ ការដែលប្រគល់ឲ្យបុរស ឬស្រ្តីប្រភេទនេះ ឲ្យជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ តែងតែមានការវិនាសអន្តរាយមិនខានឡើយ ដូចនៅក្នុងខុទ្ទកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភសូត្រទី ៦ គាថាទី ១១ ព្រះមានព្រះភាគទ្រង់ត្រាស់តបបញ្ហារបស់ទេវតាថា
" ឥត្ថឹសោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ "
ប្រែថា " បុរសបុគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស " ។ បុរសស្រ្តីដែលខ្ជះខ្ជាយដូច្នេះ ប្រៀបដូចជាកញ្ជើដែលមានបាតធ្លុះ បើទុកជាគេខំដាក់របស់បំពេញយ៉ាងណា ក៏មិនអាចពេញបានឡើយ ។
សូម្បីភ្នំខ្ពស់គង់គេឡើងបាន តស៊ូក្លាហានគង់បានជំនះ
សន្សំបារមីគង់បានតេជះ ធ្វើរបងផ្ទះគង់បានសល់ទ្រព្យ ។
ស្រង់ចេញពីសៀវភៅ " ប្រយោជន៍បីប្រការ "
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ
images/articles/875/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥១០ ដង)
ទាក់ទងទៅនឹងការប្រកាន់បញ្ចខន្ធថា ជាតួខ្លួន ការកំណញ់ហួងហែងទ្រព្យសម្បត្តិរបស់ខ្លួនទៅជារបស់អ្នកដទៃឡើយ ។ វាជាការរវល់កង្វល់ខ្វាយខ្វល់ដ៏ក្រៃលែងដើម្បីខ្លួនឯង ទាំងដែលខ្លួនឯងមិនមានដោយបរមត្ថផងនោះ ។
images/articles/878/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៨៦ ដង)
រឿងមិគលុទ្ទកប្រេត
( ចាក បេ. ខុ. )
( ទោសបាណាតិបាត និងគុណរបស់មិត្រ )
កាលកន្លងទៅហើយ ក្នុងក្រុងរាជគ្រឹះ មានព្រានម្រិគម្នាក់ ជាមិត្រនឹងធម្មឧបាសក ។ ព្រាននោះសម្លាប់ម្រិគទាំងយប់ទាំងថ្ងៃ ឥតមានបង្អង់ពេលវេលាណាមួយឡើយ ។
ឧបាសកជាមិត្រ ចេះតែនិយាយលួងលោមអង្វរឲ្យឈប់សម្លាប់ ព្រានមិនព្រមតាម ។