30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦០,២៥១
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៤២៧,០២៧
សរុប ៣៩០,៥០៩,៥១១
ប្រជុំអត្ថបទ
images/articles/2190/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៧២២ ដង)
មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ការ​សភាព​ត្រជាក់​ចិត្ត​ចង់​បាន​នូវ​សេចក្ដី​ស្ងប់​ចិត្ត ហើយ​គិត​ធ្វើ​យ៉ាង​ណា ឲ្យ​ខ្លួន​បាន​សប្បាយចិត្តជារៀងរាល់ថ្ងៃ បុគ្គល​ខ្លះ​គិត​ដូច្នេះ​ហើយ​ក៏​ទៅ​ដើរ​លេង​តាម​ឆ្នេរ​សមុទ្រ​ខ្លះ ព្រៃភ្នំខ្លះ ទៅកាន់​ប្រាសាទ​បុរាណ​ខ្លះ ទៅកាន់ឧទ្យាន​ផ្កាតូច ធំខ្លះ ទៅកាន់ស្រុក​ឆ្ងាយ​ជិត​ខ្លះ ទៅ​មើល​ល្បែង​របាំ​ច្រៀងរាំខ្លះ ស្ដាប់​តន្ត្រីខ្លះ ជិះយានជំនិះ​តាមដងវិថី​តូចធំ​ខ្លះ​ទៅកាន់​ទីផ្សារ​លក់​ទំនិញ​ខ្លះ​រហូត​ដល់ ហ៊ាន​បរិភោគ​ទឹកស្រវឹង ទៀត​​ផង គឺ​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ បានត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង​គឺ​សេចក្ដី​ទុក្ខសោក ប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់​នេះ​មិន​អាច​បាន​ធូរ​ស្រាល​អំពី​សេចក្ដី​ទុក្ខ​សោក​បាន​ឡើយ ឬ​បើ​បានធូរ​ស្រាល​ខ្លះ​នោះ​ក៏​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​ប្រៀប​ដូច​ជា​ថ្នាំ​ស្ពឹក​ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុងរយៈ​ពេល​ខ្លី គឺ​១ម៉ោង២ម៉ោង​ ឬ១ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ការ​ដើរ​គ្រប់​ទីកន្លែង​មិនមែន​ជា​ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​ធូរ​ស្រាល​បានត្រជាក់​ចិត្ត​ដូច​ជា​ការ​ធ្វើ​ទាន​រក្សា​សីល​ចំរើន​មេត្តា​ចិត្ត​ព្រោះ​ការ​រក្សា​សីល​ជាដើមទើប​អាច​រំលត់​នូវ​សភាព​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ត​បាន គប្បី​ជ្រាប​ថា​សេចក្ដី​សុខមិនមែន​នៅ​ឆ្ងាយ​អំពី​ក្នុង​ចិត្ត​របស់​ខ្លួន​ទេ ហើយ​សេចក្ដី​ទុក្ខ ក៏​នៅ​ក្នុង​ចិត្ត​ដែរ ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទីឆ្ងាយៗ ក៏​មាន​ចិត្ត​រួម​ដំណើរ​ទៅជាមួយ​ដែរ ដូច្នេះ​សេចក្ដី​ទុក្ខ​ក៏​វា​មាន​នៅ​ក្នុង ទី​នោះ​បើ​មាន​បញ្ញា​នោះ​ឯង​ក៏​រំលត់​នូវ​សេចក្ដី​ទុក្ខ​នោះ​បាន។ - មនត្រជាក់ទេ បើ​នៅ​តែ​ឱប​ភ្លើង - មិនត្រជាក់​ទេ បើ​នៅ​តែ​ប្រកាន់ - មិនត្រជាក់​ទេ បើនៅតែ​ជាប់ជំពាក់ ​- មិនត្រជាក់ទេ បើ​នៅ​តែ​ខឹង​ក្រោធ​ច្រើន - មិនត្រជាក់ទេ បើ​នៅ​តែ​មាន​គំនិត​ខូច - មិនត្រជាក់ទេ បើ​នៅ​តែ​មាន​គំនិត​យល់​ខុស - មិនត្រជាក់ទេ បើ​នៅ​តែ​ច្រណែន​អ្នក​ដទៃ - មិនត្រជាក់ទេ បើ​នៅ​តែ​ទ្រុស្ដ​សីល - មិនត្រជាក់ទេ បើ​មិន​មាន​បញ្ញា នត្ថិ សន្ដិ បរំ សុខំ ពុំមានសេចក្ដី​សុខ​ដទៃ ក្រៅអំពី​សេចក្ដី​ស្ងប់​ឡើយ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/2229/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦៤,៣៦៣ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ បិដកលេខ ៧៧ ទំព័រ ១៤ ព្រះសារីបុត្រមានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិនិងឈាន ឋិតនៅលើភ្នំឡិជ្ឈកូដ ឃើញព្រះលោកនាយក ។ សម្លឹងមើលព្រះសម្ពុទ្ធទ្រង់ប្រសើរជាងរតនៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទកណ្តាលអាកាស ឬ ដូចជាព្រះអាទិត្យត្រជាក់ ។ ឃើញព្រះលោកនាយក មានរស្មីផ្សាយចេញមួយព្យាមរុងរឿង
images/articles/2230/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៩,៦២២ ដង)
ធាតុភាជនីយកថា បិដកលេខ ៧៧ ទំព័រ ២៣៦ ព្រះមហាគោតម ជាជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែកបានទៅក្រុងវាសាលី មួយចំណែកបានទៅក្រុងកបិលព័ស្តុ មួយចំណែកបានទៅដែនអល្លកប្បកៈ មួយចំណែកបានទៅ ក្រុងរាមគ្រាម មួយចំណែកបានទៅ
images/articles/2243/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៧,៧៥៧ ដង)
សច្ចភាព​នៃ​ជីវិត - ការ​កើត​មក​ជា​មនុស្ស ហើយ​ជា​អ្នក​មាននូវ​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ គឺ​ជា​ផល​នៃ​កុសល​កម្ម ដែល​ឲ្យ​បដិសន្ធិ​មក​បាន​ទទួល​ផល ដែល​ច្រើន​ទៅ​ដោយ​កុសល​វិបាក។ - ទ្រព្យ​សម្បត្តិ​លើ​លោក​នេះ វា​មិន​មែន​ជា​របស់​ជន​កំណាញ់​នោះ​ទេ តែ​បុគ្គល​កំណាញ់​ដែល​វង្វេង​មិន​ស្គាល់​ការ​ពិត ចេះ​តែសំគាល់​ថា​ របស់​អញ។ អញ​ជា​អ្នក​មាន ជា​សេដ្ឋី ជាគហបតី។ ពិត​មែន
images/articles/2251/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៥២០ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ ១. បូជនីយបុគ្គល អ្នកដែលគួរដល់ការសំពះ ថ្វាយបង្គំបានដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះ​អរិយ​សាវ័ក មាតា​បិតា គ្រូ ឧបជ្ឈាយា​ចារ្យ អ្នក​មាន​ឧបការៈ អ្នក​មាន​គុណ​ផ្សេង ៗ ដែល​​បែង​​ចែក​​តាម​លំដាប់​​គុណ​ដូច្នេះ ការ​បូជាដោយ​រឭកដល់​បដិបទា​របស់បុគ្គល​ខ្ពង់ខ្ពស់ គឺ ព្រះ​ពុទ្ធ ព្រះបច្ចេក​ពុទ្ធ និងព្រះ​អរិយ​សាវ័ក ជា​ហេតុនៃការ​ដល់នូវ​សុគតិ និងព្រះនិព្វាន
images/articles/2278/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៣៩៣ ដង)
អាការរោគរបស់លោភៈមហារីកចិត្ត ១- មាយា ការលាក់ពុធ មាយានេះបានសេចក្ដី​ថា មិនបាន​ប្រកាស​នូវសេចក្ដី​ស្មោះត្រង់ មិនមាន​នូវសច្ចភាព អាច​ប្រព្រឹត្ត​ទៅមុសាវាទក៏​បាន ជួន​កាល​មិន​បាន​គ្រប់​អង្គ​ជាមុសាវាទទេ ក៏នៅ​ក្នុងលក្ខណៈ​នៃមាយា​ដែរ គឺការលាក់​បាំង​នូវកំហុស។ រឿងមាយាដែល​នាំឲ្យកើត​មុសាវាទ​គឺ​មាន​ច្រើនបែប ច្រើន​យ៉ាង​ណាស់​ជួន​កាលយើង​មិន​ឈឺ​ទេ យើង​ចង់​ឲ្យ​អ្នក​
images/articles/2294/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៨៤១ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង ស្រុក ឬ ជនបទ​មួយ​ដែលគ្មាន​ទឹកភ្លៀង​ស្រុក​នោះក៏ ហួតហែង​ក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រង​គួរជាទីពិចពិល​រមិលមើល​ឡើយ មនុស្ស​សត្វ​ទាំងឡាយ នៅក្នុងស្រុក​នោះ ក៏​ភៀសខ្លួន​ចេញ​ទៅ​ស្រុកដទៃ​ដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិត​របស់​ខ្លួន​បន្តទៀត នេះ​ជាសេចក្ដីប្រៀបធៀបឲ្យឃើញ​ថា បើក្នុងខ្លួនយើង​គ្មានចិត្ត​មេត្តា​ដល់សត្វ​ទាំងឡាយ​ទេ
images/articles/2302/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២២,៧៧២ ដង)
សម្បទា​ ៤ យ៉ាង​ សម្រាប់​គ្រ​ហស្ថ​អ្នកគ្រប់​គ្រង់​ផ្ទះ ឲ្យ​មាន​ការ​ប្រ​តិ​បត្តិ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​ក្នុង​គ្រួសារ​គឺ៖ ១​ - ឧដ្ឋាន​សម្បទា មានន័យ​ថា ខ្លួន​យើង​ត្រូវ​ព្យាយាម​រក​ស៊ី​ទាំង​យប់ ទាំង​ថ្ងៃ​មិន​ខ្ជិល​ច្រ​អូស ប្រ​កប​ដោយ​ឧបាយ​ជា​គ្រឿង​ពិ​ចារណា​ក្នុង​ការងា​ទាំង​នោះ ហើយ​គួរ​ធ្វើ​ គួរចាត់​ចែង ។ កាល​បើ​យើង​ខ្ជិល​រក​ស៊ី គិត​តែ​ពី​ដើរ​លែង​គ្មាន​ស្គាល់​ថ្ងៃ​យប់​នេះ ជា​ប្រ​ធាន​នៃ​សេចក្តីវិ​នាស សុភ​មង្គល​
images/articles/2325/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២៥,៦៨៦ ដង)
គោ​ឈ្មោះ​ឧស​ភរាជៈ ( មនុស្ស​ម្នាក់ ៗ ត្រូវ​មាន​ការ​គោរព​ពី​អ្នក​ដ​ទៃ ) កាល​ពី​ព្រេង​នាយ នៅ​នគរ​គ្ហាន់​ដា​រា ក្នុង​ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រ​ទេស​ឥណ្ឌា​មាន​បូរី​មួយ​ឈ្មោះ​ហៅ​ថា​តក្ក​សិ​លា ។ ហើយ​នៅ​ក្នុង​បូ​រី​តក្ក​សិ​លា​នោះ​មាន​ព្រះ​ពោធិ​សត្វ​ ទ្រង់​បាន​យោឃ​យក​កំ​ណើត​ជា​កូន​គោ​មួយ ។ ដោយ​ហេតុ​ថា គេ​បាន​បង្កាត់​ពូជ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្លា កូន​គោ​នោះ​ក៏​ត្រូវ​បាន​កុដុម្ពីក៏​ម្នាក់​ទិញ​យក ។ ដោយ​មាន​ភាព​ទន់​ភ្លន់
images/articles/2339/3rcwrewrcecewatfcae.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១០,៦០៧ ដង)
ឧទ្ធុមាតកអសុភ កាលបើ​ព្រះយោគាវចរ មានប្រាថ្នា​ដើម្បី​នឹងចម្រើន​យក​និមិត្ត​ក្នុងឧទ្ធុមាតកអសុភ គប្បី​ចូលទៅកាន់​សំណាក់​កល្យាណមិត្ត ដូចន័យ​ដែលពោល​មក​ក្នុងខាង​ដើម រៀន​យកនូវវិធី​ដើរទៅកាន់អសុភនិមិត្ត វិធី​កំណត់​នូវនិមិត្ត​ជិតខាង វិធី​កាន់យក​នូវនិមិត្ត វិធីពិចារណា​តាមផ្លូវ​ដែល​ដើរ​ទៅដើរមក រហូតដល់​អប្បនាវិធី​ជាទីបំផុត ចេញ​ទៅ​នៅក្នុងទីសេនាសនៈ​ដ៏
images/articles/2349/4wtg4etf44t45.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៣,២៤៣ ដង)
សង្គហធម៌របស់ភរិយា ភរិយា​គប្បីសង្គ្រោះ​ស្វាមី ដោយ​សង្គហធម៌ ៥ យ៉ាងគឺ ១- សុសំវិហិតកម្មន្តា ភរិយា​គប្បី​ចាត់ចែង​ការងារ​មាន​ម្ហូប​ចំណី​អាហារ​ជាដើម ដោយ​ផ្ចឹតផ្ចង់សម្រាប់​ស្វាមី ឲ្យ​ត្រឹម​ត្រូវ​តាម​ពេល​វេលា។ ២- សុសង្គហិតបរិជនា ភរិយា គប្បីសង្គ្រោះ​ញាតិ​ខាង​ស្វាមី និង ខាង​ខ្លួន​ដោយ​ប្រពៃ។ ៣- អនតិចារិនី ភរិយា មិនគប្បី​ប្រព្រឹត្ត​កន្លង​ចិត្ត​ប្ដី គឺ​មិន​ត្រូវ​យក​បេះ​ដូង​
images/articles/2490/image.jpeg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥១,៨០៨ ដង)
៙. មេត្តាប្រែថាការរាប់អាន សូមសត្វគ្រប់ប្រាណបានសុខា គ្រប់គ្នាយកខ្លួនជាឧបមា សត្វក្នុងលោកកាប្រាថ្នាសុខ ។ យើងស្រឡាញ់ខ្លួនមាំមួនពិត ដូច្នេះត្រូវគិតកុុំសាងទុក្ខ កុំយកខឹងស្អប់ជាប់ជាមុខ ត្រូវចេះឲ្យសុខសព្វសត្តា ។ អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា បែងចែកការងារជាធម្មតា ប៉ុន្តែបំណងប៉ងប្រាថ្នា គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។ ព្រោះសត្វលោកលង់ក្នុងសង្សារ ស្រវេស្រវាលិចខ្លះហើយ សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ សត្វខ្លះបានស្បើយពីទុក្ខា ។ ព្រះធម៌ទីពឹងពំនឹងសត្វ ដឹកនាំឆ្លងកាត់វដ្ដសង្សារ យើងត្រូវនាំគ្នាស្ដាប់ទេស្នា ចម្រើនមេត្តារក្សាគ្នា ។ មានសីលមានទានទក្ខិណា មេត្តាប្រៀបដូចច្រូចគង្គា អ្នកស្លាប់អ្នករស់រួចវេរា អហោសិគ្នាជាសុខហោង៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2579/tex____________tpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៩,៣១៦ ដង)
បច្ចុប្បន្ន គម្ពីរព្រះ​ត្រៃ​បិដកខ្មែរ PDF file​ ១១០ភាគ នៅលើគេហទំព័រ៥០០០ឆ្នាំ មាន​ ៣ប្រភេទ គឺ៖ ១. ច្បាប់ដែលបាន​ស្កាន scan ដោយ​គេហទំព័រ៥០០០ឆ្នាំ បាន​ចម្លងចេញពីច្បាប់គម្ពីរ​ព្រះត្រៃបិដកដើមដែលបាន​បោះពុម្ពដោយ​ជប៉ុន ។ ចុចទាញយក ទីនេះ ២. ច្បាប់​ដែលបាន​ស្កាន​ដោយ លោក​ម្ចាស់តេបិដកានន្ទ ឈន ដូង ។ ចុចទាញយក ទីនេះ ៣. ច្បាប់​វាយអក្សរ​ឡើងថ្មី​ដោយ ក្រុម​ការងារ​វត្ត​បញ្ញាធំ ។ ចុច​ទាញ​យក ទីនេះ ចុចទីនេះ ដើម្បីទាញយក​ mp3 សំឡេងអាន​ព្រះត្រៃបិដក ។ ក្រៅពីនេះ ៥០០០ឆ្នាំ ក៏បាន​បង្កើតកម្មវិធីព្រះត្រៃបិដកសម្រាប់​ទូរស័ព្ទដៃ​ផង​ដែរ ។ បញ្ចូលក្នុង​ទូរស័ព្ទ Android ចុច​ទីនេះ បញ្ចូល​ក្នុង​ទូរស័ព្ទ iOS (iPhone, iPad) ចុចទីនេះ ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៧៧០ ដង)
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ ១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍! ២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។ សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។ ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។ មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ ១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង ២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ ៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។ ប្រភពហ្វេសប៊ុកThong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2680/tex778tpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៥,២៩៨ ដង)
ពុទ្ធា ច បច្ចេកពុទ្ធា ច អនុពុទ្ធា ចាតិ ឥមេ តយោ ពុទ្ធា ព្រះពុទ្ធទាំងឡាយ ៣ គឺ ព្រះពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអនុពុទ្ធ ១ ។ (ធម្មបទដ្ឋកថា ពុទ្ធវគ្គ អានន្ទត្ថេរបញ្ហវត្ថុ) ចត្តារោ ហិ ពុទ្ធា សុតពុទ្ធោ, ចតុសច្ចពុទ្ធោ, បច្ចេកពុទ្ធោ, សព្ពញ្ញុពុទ្ធោតិ ព្រះពុទ្ធទាំងឡាយ ៤ គឺ សុតពុទ្ធ ១ ចតុសច្ចពុទ្ធ ១ បច្ចេកពុទ្ធ ១ សព្វញ្ញុពុទ្ធ ១ ។ តត្ថ ពហុស្សុតោ ភិក្ខុ សុតពុទ្ធោ នាម ក្នុងបណ្ដាព្រះពុទ្ធទាំងឡាយនោះ ភិក្ខុជាពហុស្សូត ឈ្មោះថា សុតពុទ្ធ ។ ខីណាសវោ ចតុសច្ចពុទ្ធោ នាម ព្រះខីណាស្រពឈ្មោះថា ចតុសច្ចពុទ្ធ ។ កប្បសតសហស្សាធិកានិ ទ្វេ អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា សាមំ បដិវិទ្ធបច្ចេកពោធិញាណោ បច្ចេកពុទ្ធោ នាម ។បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ២ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្ប ចាក់ធ្លុះនូវបច្ចេកពោធិញាណ ឈ្មោះថា បច្ចេកពុទ្ធ ។ កប្បសតសហស្សាធិកានិ ចត្តារិ វា អដ្ឋ វា សោឡស វា អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា តិណ្ណំ មារានំ មត្ថកំ មទ្ទិត្វា បដិវិទ្ធសព្ពញ្ញុតញ្ញាណោ សព្ពញ្ញុពុទ្ធោ នាម។ បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ៤ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្បក្ដី ៨ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ១៦ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ញាំញីនូវក្បាលនៃមារទាំង ៣ ចាក់ធ្លុះនូវសព្វញ្ញុតញ្ញាណ ឈ្មោះថា សព្វញ្ញុពុទ្ធ ។ (មនោរថបូរណី អដ្ឋកថាអង្គុត្តរនិកាយ ឯកកនិបាត ឯកបុគ្គលវគ្គវណ្ណនា) ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៨,៣៣៣ ដង)
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញ​ត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះ​បង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។ តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។ ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេក​ឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។ ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។ អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ? ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.44
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿